ch
Feedback
CPP_PP Official

CPP_PP Official

前往频道在 Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

显示更多
1 601
订阅者
+324 小时
+557
+6030
帖子存档
រាជធានីភ្នំពេញ Phnom Penh Capital. #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ការរៀបចំក្រុង #ការរៀបចំដែនដី #សេដ្ឋកិច្ចមូលដ្ឋាន #រាជធានីភ្នំពេញ #ប្រជាជនកម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣០-មករា-២០២៦ ១) ភ្នំពេញ៖ ដើម្បី «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា», ប្រមុខការទូតកម្ពុជា អំពាវនាវដល់អាស៊ាន បន្តគាំទ្រដំណោះស្រាយព្រំដែនកម្ពុជា និងថៃ តាមយន្តការដែលមានស្រាប់ ស្របតាមច្បាប់អន្តរជាតិ។ (ប្រភព៖ FRESH NEWS)    ចុចអាន ២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពិនិត្យលើ ៣ចំណុច ដើម្បីដោះស្រាយភាពតានតឹងក្នុងតំបន់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៣) ភ្នំពេញ៖ កម្ពុជារំពឹងលើហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងបន្តដោះស្រាយបញ្ហាក្នុងតំបន់។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៤) ភ្នំពេញ៖ អាស៊ានជំរុញថៃនិងកម្ពុជាអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែថៃប្រើលេសនយោបាយផ្ទៃក្នុងរបស់ខ្លួន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៥) ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីណែនាំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ យកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះនិងកុមារងាយរងគ្រោះ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៦) អន្តរជាតិ៖ អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះ។ (ប្រភព៖ FRESH NEWS )      ចុចអាន ៧) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានអង់គ្លេស ជុំវិញទំនាក់ទំនងជាមួយចិន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់ ថាការប្រើកម្លាំងនឹងមិនអាចនាំមកនូវសន្តិភាពពិតប្រាកដឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ អាមេរិកដាក់ថៃចូល «បញ្ជីតាមដានរូបិយប័ណ្ណ» ជុំវិញលទ្ធភាពអនុវត្តអត្រាប្តូរប្រាក់មិនស្មើភាព។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ១០) អន្តរជាតិ៖ ចិនសម្រេចលើកលែងទិដ្ឋាការដល់ពលរដ្ឋអង់គ្លេស និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោយជំនួបរវាងមេដឹកនាំទាំងពីរ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៩-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជា-កូរ៉េគួរតែពង្រីកទំនាក់ទំនង ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ (ប្រភព៖ DAP NEWS)     ចុចអាន ២) ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់បន្ទាប់ពីដំណើរការរយៈពេល ៣ថ្ងៃ នៅច្រកអន្តរជាតិប៉ោយប៉ែត។ (ប្រភព៖ FRESH NEWS)     ចុចអាន ៣) ភ្នំពេញ៖ លោក ប៉ែន បូណា ៖ ការរៀបចំជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀត។  (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៤) ភ្នំពេញ៖ ជួបជាមួយលោក ប្រាក់ សុខុន សមភាគីសិង្ហបុរី និយាយពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា ប្រឆាំងតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៦) ភ្នំពេញ៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ (ប្រភព៖ FRESH NEWS)     ចុចអាន ៧) អន្តរជាតិ៖ អាម៉េរិក រិះគន់កិច្ចព្រមព្រៀង EU-ឥណ្ឌា និងជំរុញកូរ៉េខាងត្បូងពន្លឿនគម្រោងវិនិយោគ។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​មេដឹកនាំស៉ីរី និងលោក ពូទីន ជួបគ្នានៅមូស្គូ ខណៈរុស្ស៉ីសម្លឹងរកការបន្តវត្តមានយោធា ក្នុងប្រទេសស៉ីរី។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ បញ្ហា ៥ ដែលជះហានិភ័យខ្ពស់ដល់លោកស្រី Takaichi ឆ្ពោះទៅកាន់ការបោះឆ្នោតមុនកំណត់។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១០) អន្តរជាតិ៖ វៀតណាមនិងសហភាពអឺរ៉ុប ដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត អំឡុងទស្សនកិច្ចប្រមុខ EU នៅទីក្រុងហាណូយ។ (ប្រភព៖ FRESH NEWS)     ចុចអាន ១១) អន្តរជាតិ៖ ប្រមុខការទូតអាមេរិក៖ ការចរចាសន្តិភាពអ៊ុយក្រែន កំពុងដោះស្រាយលើបញ្ហាដ៏លំបាកមួយ ទាក់ទងនឹងទឹកដី Donetsk។ (ប្រភព៖ FRESH NEWS)     ចុចអាន ១២) អន្តរជាតិ៖ គុយបាស្ថិត​ក្នុងភាពងងឹត ក្រោយ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ត្រូវ​អាមេរិក​ផ្ដួល​រលំ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-មករា-២០២៦   ១) ភ្នំពេញ៖ អ្នកនាំពាក្យ ៖ បទឈប់បាញ់មួយខែនេះ ជាគោលបំណង ដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការស្លាប់ និងរងរបួស។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ នាវាកងទ័ពជើងទឹកអាមេរិក បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឧត្តមមន្ដ្រីអាស៊ានរបស់កម្ពុជា ​ចូលរួម​កិច្ចប្រជុំ​ឧត្ដមមន្ត្រីអាស៊ាន ត្រៀម​សម្រាប់​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅហ្វីលីពីន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ខណៈ៣០ខែមកនេះបានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីយ៉ាងសកម្ម ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ។ (ប្រភព៖ BTV  NEWS)      ចុចអាន ៥) ភ្នំពេញ៖ ពលករ និងពលរដ្ឋជាង ២ពាន់នាក់ចូលរួម និងទទួលបានការងារ ក្នុងវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។(ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីស្តារទំនាក់ទំនង ខណៈតានតឹងជាមួយអាមេរិក។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ព្រមានថាកុំសង្ឃឹមអាចកសាងហ្កាហ្សាឡើងវិញ រហូតទាល់តែហាម៉ាសរំសាយអាវុធ ហើយលែងមានសព្វាវុធឬរូងក្រោមដីទៀត នៅទីនោះ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ចិន​ ជំរុញឱ្យអាមេរិក​ ឈប់ដកហូតសិទ្ធិចិញ្ចឹមជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា​​​​​​​។(ប្រភព៖ DAP NEWS)    ចុចអាន ៩) អន្តរជាតិ៖ភាព​នៅ​ទំនេរ​ក្នុង​ស្ថាប័នយោធា​កំពូល​របស់​ចិន​ បង្កើត​ជា​ចម្ងល់ ក្រោយ​មាន​ការបោសសម្អាត​ទ្រង់ទ្រាយធំ​ជា​ប្រវត្តិសាស្ត្រ។(ប្រភព៖ Kampucheathmey daily)     ចុចអាន ១០) អន្តរជាតិ៖ បារាំង ប៉ះទង្គិចជាមួយប្រទេសជាច្រើននៅអឺរ៉ុប ជុំវិញសំណើ ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ប្រាក់កម្ចីដែលគាំទ្រ ដោយសហភាពអឺរ៉ុបទិញមីស៊ីល Storm Shadow របស់អង់គ្លេស។(ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមរិក នឹងព្រមានពីការធ្វើសកម្មភាពយោធាជាថ្មី បើមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា ហ៊ានដើរផ្ទុយពីគោលដៅរបស់ទីក្រុងវ៉ាស៉ីនតោន។(ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា​ចូលរួម​ក្រុមប្រឹក្សា​សន្តិភាព អាណត្តិ៣ឆ្នាំ មិនបង់ថវិកាទេ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំUN លើកឡើងពីការគំរាមកំហែងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋសមាជិក ល្មើសច្បាប់អន្តរជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា-អាម៉េរិក គ្រោងធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ (ប្រភព៖ THMEY NEWS  NEWS)     ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា និងស្ថាប័នការពារជនស៊ីវិលនៃសហគមន៍អឺរ៉ុប បើកកិច្ចពិភាក្សាជួយសង្គ្រោះជនភៀសសឹកកម្ពុជា។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៦) អន្តរជាតិ៖ អ៉ីស្រាអែល ស្វែងរកកិច្ចព្រមព្រៀងសន្តិសុខ ១០ឆ្នាំ ជាមួយសហរដ្ឋអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៧) អន្តរជាតិ៖ វិបត្តិនៅ Greenland បង្រៀនមេរៀនមិនធម្មតាដល់អឺរ៉ុប អំពីការដឹកនាំរបស់លោក ត្រាំ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​លោកស្រី Takaichi ថា សម្ព័ន្ធភាពជប៉ុន-អាមេរិកនឹងដួលរលំ ប្រសិនបើទីក្រុងតូក្យូមិនខ្វល់អ្វីសោះ ក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ អាមេរិក​គំរាម​រំលាយ​កិច្ចព្រមព្រៀង NORAD បើ​កាណាដាលុបចោល​ការ​ទិញ F-35។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១០) អន្តរជាតិ៖ អារ៉ាប់រួម ប្រាប់​ថា​មិន​ឲ្យ​អាមេរិក​ប្រើ​ដែន​​ដី​ខ្លួន វាយ​ប្រហារ​អ៊ីរ៉ង់​ឡើយ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីស្តារទំនាក់ទំនង ខណៈតានតឹងជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៦-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចក្តីប្រាថ្នារបស់ក្មេងស្រីម្នាក់ ដោយនឹងអនុញ្ញាតឱ្យចូលមកជួប នៅផ្ទះរបស់សម្តេច ពេលមកដល់កម្ពុជា !។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជាបន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង។ (ប្រភព៖ CEN NEWS)      ចុចអាន ៣) ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងកសិកម្មកម្ពុជា-ឡាវ ពន្លឿននីតិវិធីដឹកជញ្ជូនកសិផលទៅប្រទេសទី៣។ (ប្រភព៖THMEY THMEY NEWS)      ចុចអាន ៥)ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ។ (ប្រភព៖CEN NEWS)      ចុចអាន ៦) អន្តរជាតិ៖ ការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី ធ្វើឡើងស្របពេលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ សភាអ៊ីរ៉ង់ ថ្កោលទោស ដំណោះស្រាយជ្រៀតជ្រែក របស់សមភាគីអឺរ៉ុប។(ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ តៃ​វ៉ាន់​កំពុងតាមដាន​​ការ​​ដកថ្នាក់​ដឹក​នាំជាន់​ខ្ពស់​​ក្នុង​វិស័យ​យោធា​របស់​ចិន​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ប្រទេសសរុបចំនួន២៥ បានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​​​​​​​។(ប្រភព៖ FRESH NEWS)    ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ បានប្តូរមកសរសើរទាហានអង់គ្លេសថាជា «អ្នកចម្បាំងដ៏ក្លាហាន» ក្រោយរងការរិះគន់យ៉ាងចាស់ដៃ។(ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៥-មករា-២០២៦   ១) ភ្នំពេញ៖ កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង លើការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.៥០២នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ។ (ប្រភព៖ DAP NEWS)     ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ (ប្រភព៖ BTV NEWS)     ចុចអាន ៤)ភ្នំពេញ៖ កម្ពុជាកំពុងពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ BTV NEWS)     ចុចអាន ៥) អន្តរជាតិ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ ភៀសខ្លួនទៅកាន់លេណដ្ឋានក្រោមដី ក្រោយការព្រមានពីអាមេរិក។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៦) អន្តរជាតិ៖ លោក​ត្រាំ អះអាងពីអាវុធសម្ងាត់ម្យ៉ាង ដែលជួយក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៧) អន្តរជាតិ៖ ហ្សេលេនស្គី៖ កិច្ចចរចាសន្តិភាពត្រីភាគីនៅអារ៉ាប់រួម ប្រកបដោយលក្ខណៈស្ថាបនា។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​មន្ទីរបញ្ចកោណអាមេរិក ចង់ឱ្យកូរ៉េខាងត្បូងដើរតួនាទីស្នូល ក្នុងការទប់ស្កាត់កូរ៉េខាងជើង។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ លោកត្រាំ ព្រមានដាក់ពន្ធ១០០% លើកាណាដា ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៤-មករា-២០២៦   ១) ភ្នំពេញ៖ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​វាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាជ្ញាធរកម្ពុជា មិននៅស្ងៀមឡើយចំពោះមុខសកម្មភាពយោធាថៃ បំផ្លិចបំផ្លាញប្រាសាទបូរាណ និងទីតាំងជាទីគោរពសក្ការៈតាមជំនឿសាសនា នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ (ប្រភព៖ FRESH NEWS)     ចុចអាន ៣) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា មានពលរដ្ឋភៀសសឹកជាង ៥៣ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកបន្តស្នាក់នៅជំរំជាង ១១ម៉ឺននាក់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៤) អន្តរជាតិ៖ អ៊ីរ៉ង់ធ្វើការប្រកាសជាផ្លូវការ និងដំបូងអំពីចំនួនបាតុករ ដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកន្លងមក។ (ប្រភព៖ DAP NEWS)     ចុចអាន ៥) អន្តរជាតិ៖ នាយករដ្ឋមន្ត្រី អ៊ីតាលី ចង់តែងតាំងលោកត្រាំ សម្រាប់ពានសន្តិភាព បើបញ្ចប់ជម្លោះនៅ អ៊ុយក្រែន។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៦) អន្តរជាតិ៖ នាយករដ្ឋមន្ត្រី អង់គ្លេស ស្នើលោកត្រាំ គួរតែសុំទោស ដែលប្រមាថទាហាន ណាតូ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៧) អន្តរជាតិ៖ ​រុស្ស៊ី​​វាយ​ប្រហារ​​សាហាវ​ ចំពេល​ក្រុម​ចរចា​កំពុងបន្ត​​ប្រព្រឹត្តទៅ​នៅ​​អារ៉ាប់រួម​។ (ប្រភព៖ Kampucheathmey daily)    ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​ចិន បើកការស៊ើបអង្កេតលើមេទ័ពជាន់ខ្ពស់ពីររូប ជុំវិញការបំពានវិន័យធ្ងន់ធ្ងរ។ (ប្រភព៖ FRESH NEWS)    ចុចអាន ៩) អន្តរជាតិ៖ អ៊ុយក្រែន រាយការណ៍ពីការវាយប្រហាររបស់រុស្ស៉ីលេីទីក្រុងធំៗ ខណៈក្រុមអ្នកចរចាររួមទាំងអាមេរិក​ ជួបគ្នានៅ​ Abu Dhabi។ (ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កិច្ចប្រជុំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខណ្ឌ សង្កាត់ នៃខណ្ឌព្រែកព្នៅ ប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ៕ រាជធានីភ្នំពេញ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រជុំណែនាំលេីការងារគណបក្សដល់ទៅដល់ខណ្ឌទាំង១៤​ និងសង្កាត់ទាំង១០៥​ ក្នុងរាជធានីភ្នំពេញ។ មន្ទីរគណបក្សរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ប្រាសាទអង្គរវត្ត ជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា🇰🇭🇰🇭🇰🇭 Angkor Wat is a symbol of Cambodia’s rich cultural and historical heritage.🇰🇭🇰🇭🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-មករា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេច កាលពី៥០ឆ្នាំ មុនមកបោកប្រាស់តទៅទៀត។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជានិងអូស្ត្រាលី នឹងបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រប្រទេសទាំងពីរ។ (ប្រភព៖ DAP NEWS)     ចុចអាន ៣) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករានេះ មានពលរដ្ឋភៀសសឹកជាង ៥៣ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកបន្តស្នាក់នៅជំរំជាង ១១ម៉ឺននាក់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៤) ភ្នំពេញ៖ កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់គាំទ្រក្រុម AOT ដើម្បីធានាតម្លាភាព​សង្កេតការណ៍​បទ​ឈប់​បាញ់​កម្ពុជា-ថៃ ។ (ប្រភព៖ BTV NEWS)     ចុចអាន ៥) អន្តរជាតិ៖ ​ប្រធានាធិបតីអ៊ីស្រាអែល លោក Herzog រងការស្នើ​ស៊ើបអង្កេត​លើ​បទចោទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​​។ (ប្រភព៖ Kampucheatmey daily)    ចុចអាន ៦) អន្តរជាតិ៖ លោក ហ្សេលេនស្គី ថាបញ្ហាទឹកដី មិនទាន់អាចដោះស្រាយបាន ក្រោយជំនួបជាមួយលោក ត្រាំ នៅទីក្រុងដាវ៉ូស។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ បក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសរើសឱ្យលោក To Lam បន្តធ្វើជាអគ្គលេខាធិការរយៈពេល៥ឆ្នាំទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​លោក ស៉ី ជីនពីង ទទូចឱ្យប្រធានាធិបតីប្រេស៉ីល រួមគ្នាការពារតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងផលប្រយោជន៍របស់ក្រុមប្រទេស Global South។ (ប្រភព៖ DAP NEWS)    ចុចអាន ៩) អន្តរជាតិ៖ សហរដ្ឋអាម៉េរិក សម្រេចដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក (WHO)។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ អឺរ៉ុប មានវិធានការ៣យ៉ាង ដើម្បីបំផ្លាញមហិច្ឆតាលោកត្រាំ ចង់ក្រសោបយក Greenland។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១១) អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ស្នើ​ហ្សេលេន​ស្គីឱ្យ​​ជជែក​​គ្នា​ពី​​ការ​យល់​ខុស​លើ​តៃ​វ៉ាន់ ​លក់​សមាសធាតុ​មីស៊ីល​ឱ្យ​រុស្ស៊ី​។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ជូននិស្សិត ដែលធ្លាប់សិក្សាក្រោម​អាហារូបករណ៍ «ចេន ហ្ស៊ី» រហូតចប់ថ្នាក់បរិញ្ញាបត្រ, អាហារូបករណ៍សម្រាប់តែថ្លៃ​សាលា​ប៉ុណ្ណោះ។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ ជាកិត្តិយសដ៏ធំធេង សម្រាប់កម្ពុជា ដែលអាមេរិក អញ្ជើញឱ្យចូលជាសមាជិក ក្រុមប្រឹក្សាសន្តិភាព។ (ប្រភព៖ DAP NEWS)    ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់ និង​កិច្ចព្រមព្រៀង។ (ប្រភព៖ Kohsantepheap Daily)    ចុចអាន ៤) ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ (ប្រភព៖ CNC HOT NEWS)    ចុចអាន ៥) ភ្នំពេញ៖ កម្ពុជាប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ (ប្រភព៖ CNC HOT NEWS )    ចុចអាន ៦) ភ្នំពេញ៖ នៅចំពោះមុខមន្រ្តីUN, មេសិទ្ធិមនុស្សកម្ពុជា បន្តបកអាក្រាតយោធាថៃបំផ្លាញផ្ទះសម្បែងជនស៊ីវិល។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៧) អន្តរជាតិ៖ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកត្រាំ កំពុង​ពង្រីក​វិសាលភាពអំណាច លើស​ពី​តំបន់​ហ្គាហ្សា។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​មេដឹកនាំប៉ាឡេស្ទីន បំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពុទីន ដើម្បីពិភាក្សារឿងសេដ្ឋកិច្ច និងស្ថានភាពនៅតំបន់ហ្គាហ្សា។ (ប្រភព៖ CNC HOT NEWS)    ចុចអាន ៩) អន្តរជាតិ៖ លោក ពុទីន គ្រោងប្រើទ្រព្យសម្បត្តិបង្កក ១ពាន់លានដុល្លារ ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព និងស្ដារតំបន់សង្គ្រាម។ (ប្រភព៖ CNC HOT NEWS)    ចុចអាន ១០) អន្តរជាតិ៖ បារាំង អំពាវនាវឱ្យមានសមយុទ្ធរបស់អង្គការណាតូនៅ Greenland ចំពេលមានការគំរាមកំហែងដណ្តើមយកទឹកដីនេះពីសំណាក់លោក Trump។ (ប្រភព៖ DAP NEWS)    ចុចអាន ១១) អន្តរជាតិ៖ ចិន​ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីកញ្ចប់សន្តិសុខតាមអ៊ីនធឺណិតរបស់សហភាពអឺរ៉ុប​ ដែលត្រូវបានគេរាយការណ៍ថា​ កំពុងកំណត់គោលដៅលើទីក្រុងប៉េកាំង។ (ប្រភព៖ DAP NEWS )    ចុចអាន ១២) អន្តរជាតិ៖ លោក Trump ដាក់ឲ្យដំណើរការក្រុមប្រឹក្សាសន្តិភាពជាមួយពិធីចុះហត្ថលេខានៅទីក្រុង Davos។ (ប្រភព៖ BTV NEWS )     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២១-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​វឌ្ឍនភាពការអនុវត្តការងារ​ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា គាំទ្រចំពោះការរួមចំណែកដ៏មានតម្លៃរបស់យូណេស្កូ ក្នុងការជំរុញការអភិវឌ្ឍរបស់កម្ពុជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា​ តវ៉ា​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ក្នុង​តំបន់​ដែល​បាន​កាន់កាប់។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា និង UN ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពព្រំដែននៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។(ប្រភព៖ DAP NEWS )      ចុចអាន ៦) ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តម្លៃក្រោម ឬស្មើ ឬលើស៧ម៉ឺន និង២១ម៉ឺនដុល្លារ។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងមិនចូលរួម កិច្ចប្រជុំកំពូលបន្ទាន់ G7 នោះទេដោយចោទសួរ អំពីតម្លៃ របស់អង្គការណាតូ ចំពោះអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​​​​​​​បេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក។(ប្រភព៖ DAP NEWS)    ចុចអាន ៩) អន្តរជាតិ៖ ប្រធានាធិបតីប្រេស៊ីល រិះគន់លោក ត្រាំ ចំពោះការព្យាយាមគ្រប់គ្រងពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។(ប្រភព៖ DAP NEWS)     ចុចអាន ១០) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានលុបប្រទេសអ៉ីរ៉ង់ចេញពីផ្ទៃផែនដី ប្រសិនបើហ៊ានធ្វើឃាតរូបលោក។(ប្រភព៖ FRESH NEWS)     ចុចអាន ១១) អន្តរជាតិ៖ អាមេរិក អញ្ជើញចិនឱ្យចូលក្នុង ក្រុមប្រឹក្សាសន្តិភាព ខណៈដែលកៅអី សម្រាប់សមាជិកអចិន្ត្រៃយ៍ ត្រូវចំណាយ ១ពាន់លានដុល្លារ។(ប្រភព៖ DAP NEWS )     ចុចអាន ១២) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើងមានសារធាតុនុយក្លេអ៊ែរគ្រប់គ្រាន់ អាចផលិតគ្រាប់បែកនុយក្លេអ៊ែរពី១០ ទៅ២០គ្រាប់ ក្នុងមួយឆ្នាំ។(ប្រភព៖ FRESH NEWS )     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ទុក្ខ​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងបន្តភៀសសឹក។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការកើនឡើងកំណើនសេដ្ឋកិច្ច, លំហូរវិនិយោគបរទេស, ការនាំចេញ និងទេសចរ ឆ្លុះបញ្ចាំងថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅតែត្រឹមត្រូវ, ចាំបាច់ និងសមស្រប។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ គ.ជ.ប ឯកភាពឱ្យប្រើលេខកូដ ការិយាល័យបោះឆ្នោតចំនួន៤ ខ្ទង់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យ និងធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្សារ តាម៉ាប់ព្រែកជ្រៃ ក្រោយអាជីវករមួយចំនួន សំណូមពរចង់ទៅលក់ដូរនៅទីតាំងនោះវិញ។(ប្រភព៖ CNC HOT NEWS )      ចុចអាន ៦) អន្តរជាតិ៖ ប្រទេសចំនួន៦ យល់ព្រមចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​​​​​​សកម្មភាពយោធា​របស់​រុស្ស៊ី​ បង្ខំឱ្យ​​អាល្លឺម៉ង់ងាក​ទៅ​​​ពង្រឹង​សមត្ថភាព​​​​យោធា​​កាន់តែខ្លាំង​។(ប្រភព៖ Kampucheathmey  Daily      ចុចអាន ៨) អន្តរជាតិ៖ មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាតវ៉ានៅ Greenland ប្រឆាំងនឹងប៉ុនប៉ងដណ្តើមយកទឹកដីដោយអាមេរិក។(ប្រភព៖ DAP NEWS)     ចុចអាន ៩) អន្តរជាតិ៖ ត្រាំ ស្នើ​ ពូទីន ឱ្យ​ចូលរួមជាមួយ ​«ក្រុម​ប្រឹក្សា​សន្តិភាព​» ដើម្បី​​បញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ​ ​។(ប្រភព៖ Kampucheathmey Daily)     ចុចអាន ១០) អន្តរជាតិ៖ អ៊ីស្រាអែល វាយកម្ទេចអគាររបស់ទីភ្នាក់ងារ UN នៅហ្សេរុយសាឡឹមខាងកើត។(ប្រភព៖ FRESH NEWS )     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-មករា-២០២៦   ១) ភ្នំពេញ៖ រាជរដ្ឋាភិបាល កំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ គណៈកម្មការជំនាញព្រឹទ្ធសភា ជួបតំណាងរដ្ឋាភិបាល ដើម្បីជជែកលើសេចក្តីព្រាងច្បាប់ស្ដីពីច្បាប់សមុទ្រ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​​ទាំងអស់ ​ចង​ចាំ​ជា​និច្ច​នូវ​វីរភាព​ដ៏​អង់អាច​​ក្លាហាន​របស់​វីរ​កងទ័ព​ និង​វីរ​នគរបាល​ជាតិ​​ដែល​បាន​បូជា​អាយុជីវិត​ដើម្បី​ការពារ​បូរណភាព​ទឹកដី។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន ៤) ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០២៥ សម្រេច​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ អាម៉េ រិក។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ៥) ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខរួមចំណែកទាក់ទាញកំណើនទេសចរក្នុងស្រុក ខណៈនៅឆ្នាំ២០២៥ កើនឡើង​២០% ។(ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖ មន្ត្រីអ៊ីរ៉ង់បង្ហើបថា មនុស្សប្រហែល ៥,០០០នាក់ស្លាប់អំឡុងការតវ៉ា ខណៈប្រធានាធិបតីអ៊ីរ៉ង់ ព្រមានតបតអាម៉េរិក បើមានការវាយប្រហារណាមួយលើអ៊ីរ៉ង់។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន ៧) អន្តរជាតិ៖ លោកដូណាល់ ត្រាំ គំរាមយកពន្ធ​២៥% លើប្រទេសអឺរ៉ុបចំនួន៨ ដើម្បីបង្ខំឱ្យដាណឺម៉ាកលក់កោះហ្គ្រេនឡែនឱ្យអាមេរិក។(ប្រភព៖ Kohsantepheadp Daily)      ចុចអាន ៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi នឹងរំលាយសភា និងរៀបចំការបោះឆ្នោតមុនអាណត្តិ។(ប្រភព៖ BTV NEWS)     ចុចអាន ៩) អន្តរជាតិ៖ រុស្ស៊ីរៀបគម្រោង​វាយប្រហារបណ្តាញរោងចក្រនុយក្លេអ៊ែរធំបំផុត​នៅ​អឺរ៉ុប។(ប្រភព៖ Kampucheathmey Daily)     ចុចអាន ១០) អន្តរជាតិ៖ អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះនិងសព្វាវុធកាន់តែច្រើនទៅមជ្ឈិមបូព៌ា ចំពេលស្ថានការណ៍ជាមួយអ៊ីរ៉ង់ ក្តៅខ្លាំង។(ប្រភព៖ Kampucheathmey daily )     ចុចអាន ១១) អន្តរជាតិ៖ អ៊ីរ៉ាក់ ប្រកាសដកកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក ចេញពីទឹកដីសហព័ន្ធទាំងស្រុង។(ប្រភព៖ DAP NEWS)     ចុចអាន ១២) អន្តរជាតិ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ថាព្រោះតែអឺរ៉ុបទន់ខ្សោយ ទើបអាមេរិកត្រូវគ្រប់គ្រង Greenland ចំពេលមានការមិនពេញចិត្តក្នុងចំណោមសមាជិកព្រឹទ្ធសភា។(ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ សូមចូលរួមជាមួយបណ្តាញព័ត៌មាន
+1
សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-មករា-២០២៦   ១) ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា ឈានដល់ជាង ១ពាន់លានដុល្លារ កើនឡើង ១៥%។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនអឺរ៉ុបបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៣) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា មានពលរដ្ឋភៀសសឹកជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកបន្តស្នាក់នៅជំរំជាង ១៣ម៉ឺននាក់។ (ប្រភព៖ FRESH  NEWS)     ចុចអាន ៤) ភ្នំពេញ៖ កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ា ចំពោះសកម្មភាពយោធាថៃ ប៉ះពាល់ដល់ការកាត់បន្ថយភាពតានតឹងតាមព្រំដែន។  (ប្រភព៖ Kampucheathmey daily)      ចុចអាន ៥) ភ្នំពេញ៖ ប្រតិបត្តិករទេសចរណ៍៖ជម្លោះរវាងថៃ-កម្ពុជា បានផ្ដល់មេរៀនថ្មី និងឱកាសឱ្យកម្ពុជាពង្រឹងខ្លួនឯង ពិសេសលើវិស័យទេសចរណ៍។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៦) អន្តរជាតិ៖ រុស្ស៊ីមានសមត្ថភាពបញ្ចុះបញ្ចូលប្រទេសណាតូឲ្យបោះបង់ចោលការបង្កហេតុ នៅក្នុងតំបន់បាល់ទិក ។ (ប្រភព៖ BTV NEWS)      ចុចអាន ៧) អន្តរជាតិ៖ ប្រជាជនគុយបា ធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងឡាហាវ៉ាន់ ដើម្បីប្រឆាំងគំនិតចក្រពត្តិនិយម។ (ប្រភព៖ FRESH NEWS)     ចុចអាន ៨) អន្តរជាតិ៖ លោក ត្រាំ គំរាមដំឡើងពន្ធលើប្រទេសដែលជំទាស់ផែនការចង់គ្រប់គ្រងកោះ Greenland។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ មេដឹកនាំចិន និងកាណាដា សន្យាថា នឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង បន្ទាប់ពីមានភាព មិនចុះសម្រុងគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ (ប្រភព៖ DAP NEWS)     ចុចអាន ១០) អន្តរជាតិ៖ អាមេរិក​ ដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១៣ និងបុគ្គលចំនួន ១១ នាក់ ដែលត្រូវបានចោទប្រកាន់ថា​ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ បារាំងព្រមានបែបការទូតទៅកាន់សហរដ្ឋអាមេរិក ជុំវិញបំណងចង់គ្រប់គ្រង Greenland។ (ប្រភព៖ DAP NEWS)     ចុចអាន ១២) អន្តរជាតិ៖ ប្រធាន CIA អាមេរិក ជួបជាមួយប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយបាននាំសាររបស់លោក ដូណាល់ ត្រាំ។ (ប្រភព៖ DAP NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-មករា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រជុំរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ រដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៣) ភ្នំពេញ៖ សិង្ហបុរី ចាត់បញ្ជូននាយទាហានចំនួន ២រូប ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT។ (ប្រភព៖ BTV  NEWS)     ចុចអាន ៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់។ (ប្រភព៖ FRESH  NEWS)     ចុចអាន ៥) ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ពីភាពរឹងមាំនៃមិត្តភាពដែកថែប កម្ពុជា-ចិន និងការប្តេជ្ញាពង្រីកសក្ដានុពល វិនិយោគ ជាមួយកិច្ចសហប្រតិបត្តិការ BRI។ (ប្រភព៖ DAP NEWS)     ចុចអាន ៦) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមប្រើយោធាបង្រ្កាបបាតុកម្មនៅរដ្ឋ Minnesota។ (ប្រភព៖ FRESH  NEWS)     ចុចអាន ៧) អន្តរជាតិ៖ លោកស្រី Maria Corina Machado អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពវេណេស៊ុយអេឡា ប្រគល់ពានរង្វាន់របស់ខ្លួនឱ្យលោក ដូណាល់ ត្រាំ ហើយថា យើងអាចពឹងផ្អែកលើប្រធានាធិបតី ត្រាំ។ (ប្រភព៖ DAP NEWS)     ចុចអាន ៨) អន្តរជាតិ៖ លោក ពូទីន អះអាងថាពិភពលោកកាន់តែមានគ្រោះថ្នាក់ តែបន្តស្ងៀមស្ងាត់ជុំវិញរឿងលោក ម៉ាឌូរ៉ូ និងអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា។ (ប្រភព៖ DAP NEWS)     ចុចអាន ១០) អន្តរជាតិ៖ បណ្តាប្រទេសនៅឈូងសមុទ្រពែក្ស បង្កើនផ្នែកការទូត ដើម្បីទប់ស្កាត់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ ដ្រូនវាយប្រហារក្រោមទឹក Haeil របស់កូរ៉េខាងជើង ជាអាវុធយុទ្ធសាស្ត្រថ្មីបំផុត និងគួរឲ្យខ្លាចសម្រាប់ពិភពលោក។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១២) អន្តរជាតិ៖ រុស្ស៊ី​ ថ្កោលទោសការជ្រៀតជ្រែក ការញុះញង់ និងការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

Phnom Penh 2026🌆🌃 #ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានី
Phnom Penh 2026🌆🌃 #ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ភ្នំពេញ