1 613
订阅者
+1224 小时
+677 天
+7230 天
帖子存档
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-សីហា-២០២៥
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ បានចុះMoU សំដៅជំរុញកិច្ចសហប្រតិបត្តិការ អន្តរគណបក្សនយោបាយ និងភាពជាដៃគូ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ចំពោះទំនាក់ទំនងទ្វេភាគី , សម្តេចតេជោ ជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងកម្ពុជានិងទីម័រឡេស្តេ។ (ប្រភព៖ CEN NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា បដិសេធយ៉ាងដាច់ដាច់ខាត ចំពោះការចោទប្រកាន់របស់ភាគីថៃ ថា «កម្ពុជាដាក់មីនថ្មី» បន្ទាប់ពីទាហានថៃម្នាក់ទៀត ដើរជាន់មីនដាច់ជើង ក្នុងតំបន់ព្រំដែន។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រុមហ៊ុនប្រេងធំ របស់អាមេរិក មានផែនការ សហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ស្នើលោក ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃ ដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្សីបើកការវាយប្រហារដោយដ្រូនទំលាក់គ្រាប់បែក និងកាំជ្រួចមីស៊ីលទៅកាន់រដ្ឋធានីអ៊ុយក្រែនសម្លាប់មនុស្ស ១០នាក់ និងរបួស ៤៨នាក់។។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ) ចុចអាន
៧) អន្តរជាតិ៖ ពលរដ្ឋអ៊ីស្រាអែល ធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារបទឈប់បាញ់ហ្គាហ្សា និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ រុស្ស៊ី នឹងប្រឈមផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច បើមិនបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៩) អន្តរជាតិ៖ ប្រទេសជាច្រើនច្រានចោលការបោះឆ្នោតរៀបចំដោយរបបសឹកមីយ៉ាន់ម៉ា។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ លោក Xi នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin និងលោក Modi ខណៈចិនបង្ហាញពីសាមគ្គីភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង។ (ប្រភព៖ BTV NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
“ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ”
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ និងអង្គពិធីទាំងមូល ដែលបានចូលរួមបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ និងទទួលបានលទ្ធផលដូចការរំពឹងទុក។
២) ជាធម្មតារាល់គណបក្សនយោបាយទាំងអស់លើពិភពលោក បង្កើតគណបក្សមក គឺដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ប្រទេស។ គណបក្សប្រជាជនកម្ពុជា ក៍ត្រូវបន្តរក្សានូវប្រៀបឈ្នះ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងអភិវឌ្ឍន៍ប្រទេស ស្របទៅតាមគោលនយោបាយរបស់គណបក្ស នាំនាវាកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
៣) ឯកឧត្តម ឃួង ស្រេង៖ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា រក្សាការអត់ធ្មត់ របៀបរាបរយ ចូលរួមជាមួយការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងកម្ពុជា-ថៃ។
៤) គណបក្សសង្កាត់ និងគណរក្បក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) ឯកឧត្តម ឃួង ស្រេង៖ បានឆ្លើយតបទៅនិងសំណូមពររបស់សាខាបក្សភូមិ ក្នុងរៀបចំសណ្តាប់ធ្នាប់ឱ្យបានកាន់តែល្អប្រសើរ ក្នុងបរិវេនផ្លូវថ្មើរជើងចតុមុខ-Walk Street ជាពិសេសរៀបចំចំណតឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ។
៤) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និតទូតជប៉ុន ចែករំលែកព័ត៌មាន និងទស្សនៈ ជុំវិញការធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រវត្តិតស៊ូខ្លាំងក្នុងនយោបាយរហូតក្លាយជាអ្នកសម្របសម្រួលជម្លោះកម្ពុជានិងថៃ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៥) អន្តរជាតិ៖ អេហ្ស៊ីប និងអេស្បាញ ព្រមានពីផលប៉ះពាល់ នៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែលនៅប៉ាឡេស្ទីន ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិនងាកទៅអាហ្វ្រិកសម្រាប់ទីផ្សារនាំចេញ ចំពេល ត្រាំ បង្កើនគោលនយោបាយការពារនិយម។ (ប្រភព៖ Kampucheatmey daily) ចុចអាន
៧) អន្តរជាតិ៖ ប្រទេសស៊ុយអែត យល់ព្រមលក់យន្តហោះចម្បាំង Saab Gripen ចំនួន៤គ្រឿង ទៅឱ្យប្រទេសថៃ ក្នុងតម្លៃ ៥៥៦លានដុល្លារ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៊ីរ៉ង់ ថ្កោលទោសអូស្ត្រាលី ចំពោះការបណ្តេញ ឯកអគ្គរដ្ឋទូតរបស់ខ្លួន និងព្រមានពីវិធានការ សងសឹកទៅវិញទៅមក។ (ប្រភព៖ DAP NEWS ) ចុចអាន
៩) អន្តរជាតិ៖ សមាជិកសភាបក្សប្រឆាំងនៅស៊ុយអែត អំពាវនាវឱ្យបង្កកការលក់សព្វាវុធឱ្យទៅប្រទេសថៃ ក្រោយការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការឈ្លានពានលើកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ នឹងជាប្រធានកិច្ចប្រជុំស្តីពីហ្កាហ្សា ខណៈប្រមុខការទូតអាមេរិក និងអ៉ីស្រាអែល ជួបគ្នានៅក្នុងវ៉ាស៉ីនតោន។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន៖
១) ឯកឧត្តម ឃួង ស្រេង៖ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ សមាជិក សមាជិកាទាំងអស់ ដែលស្រលាញ់ពេញចិត្ត គាំទ្រគណបក្ស និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះគ្រប់ការបោះឆ្នោតទាំងអស់។
២) ជាទូទៅប្រជាជនកម្ពុជា កាន់តែបានឃើញ និងយល់ច្បាស់អំពីគុណសម្បត្តិដ៍ល្អផូរផង់របស់គណបក្សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសម្លេងគាំទ្រលើសលប់ ជាងគណបក្សផ្សេងៗនៅកម្ពុជា។
៣) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកម្មជាអ្នកបន្តវេនដ៍អង់អាចក្លាហាន ដោះស្រាយបញ្ហាដោយភាពឆ្លាតវាងវៃ អានដាច់គ្រប់សភាពការណ៍ ការពារបូរណភាពទឹកដីពីចោរឈ្លានពាន ដោយយកគោលការណ៍ច្បាប់ និងការទូតមកប្រើ ដោយពុំចង់ឃើញកងទ័ពទាំងពីរភាគីពលីបន្តទៀតឡើយ។
៤) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។
៥) គណបក្សសង្កាត់ និងគណបក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-សីហា-២០២៥
១) ភ្នំពេញ៖ គណៈកម្មការអនុសញ្ញាអូតាវ៉ាទទួលយកការបំភ្លឺរបស់កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍ (IOT) ៥ប្រទេស កំពុងធ្វើដំណើរទៅសង្កេតការណ៍នៅខេត្តបន្ទាយមានជ័យ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា៖ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការពារជាតិ ៖ ពលរដ្ឋកម្ពុជា ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួស ដោយយោធាថៃ ក្នុងស្រុកអូរជ្រៅ គឺការពារទ្រព្យសម្បត្តិស្របច្បាប់ របស់ពួកគាត់ ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ទំនិញថៃ ចាប់ផ្តើមបង្វែរដោយដឹកចេញ តាមផែដែលគ្រប់គ្រងដោយអង្គការប្រដាប់អាវុធជនជាតិភាគតិច Karen បន្ទាប់ពីរបបយោធាបិទស្ពានព្រំដែន។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ប្រទេសស៊ុយអែត យល់ព្រមលក់យន្តហោះចម្បាំង Saab Gripen ចំនួន៤គ្រឿង ទៅឱ្យប្រទេសថៃ ក្នុងតម្លៃ ៥៥៦លានដុល្លារ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Trump អះអាងថា អាមេរិក លែងចំណាយលុយលើ អ៊ុយក្រែនទៀតហើយ។ (ប្រភព៖ DAP NEWS ) ចុចអាន
៩) អន្តរជាតិ៖ ឥណ្ឌូណេស៊ី-សហរដ្ឋអាម៉េរិក ចូលរួមសមយុទ្ធចម្រុះជាតិសាសន៍ ដើម្បីពង្រឹងស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការយោធា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អ្នកកាសែតបរទេស ៥រូបបន្ថែមទៀតបានស្លាប់ក្នុងតំបន់ហ្គាហ្សា អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល។ (ប្រភព៖ CNC NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារបឹងរាំង ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត ជាមួយគ្នានោះ ឯកឧត្តមក៍បានលើកឡើងថា៖
១) ឯកឧត្តម ឃួង ស្រេង៖ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់បឹងរាំង និងសមាជិក សមាជិការ ដែលបានចូលរួមរាល់សកម្មភាពរបស់គណបក្ស និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះគ្រប់ការបោះឆ្នោតទាំងអស់។
២) ចៅសង្កាត់ ដែលប្រសូតចេញពីគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំបំរើប្រជាពលរដ្ឋទ្វេរដង ដើម្បីតបស្នងដល់សមាជិក សមាជិកបក្សជាអង្គបោះឆ្នោត ហើយបានជឿងទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង។
៣) គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាង ៨០% ផ្តល់ជំនឿ និងសេចក្តីទុកចិត្ត បោះឆ្នោតជូន គឺដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានលះបង់គ្រប់បែបយ៉ាង ស្វែងរកសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិ ស្មោះត្រង់ ភក្តីភាពជាមួយមាតុភូមិ និងប្រជាជន រួមសុខ រួមទុក្ខ ប្រឈរមុខចំពោះសត្រូវឈ្លានពាន ពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។
៤) ឯកឧត្តម ឃួង ស្រេង៖ បានវាយតម្លៃថា យុវជនជំនាន់ក្រោយពិតជាបានយល់ដឹងជ្រៅជ្រះ ស្គាល់នូវសច្ចៈធម៌ប្រវត្តិសាស្រ្ត យល់ជ្រាបច្បាស់អំពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្ស និងបានតបស្នងជូនគណបក្សប្រជាជនកម្ពុជា ដោយយុត្តិធម៌បំផុត គឺបន្តអនុវត្តនូវគោលបំណងបក្ស និងឧត្តមគតិបក្ស។
៥) ឯកឧត្តម ឃួង ស្រេង៖ សុំចិត្តប្រជាពលរដ្ឋ ក៍ដូចជាសមាជិក សមាជិការគណបក្សសង្កាត់បឹងរាំងទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយនូវព័ត៌មានពិត ព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការសំខាន់ៗ អំពីការឈ្លានពានរបស់កងទ័ពសៀម។
៦) សង្កាត់ ត្រូវបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។
៧) គណៈកម្មាធិការគណបក្សសង្កាត់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ដោយយកផលប្រយោជន៍ជាគោលការណ៍នាំផ្លូវ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ក្រៅពីកម្ពុជា តើថៃមានជម្លោះព្រំដែនជាមួយអ្នកជិតខាងណាខ្លះ? មូលហេតុអ្វីបានបញ្ហាដោះស្រាយមិនចេះចប់?
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភា ដើម្បីការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បា.ញ់ ដើម្បីជាផលប្រយោជន៍ប្រជាជាតិទាំងពីរកម្ពុជា-ថៃ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋសភា បានពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេង ១២០លើ ១២០ ដើម្បីដកសញ្ជាតិពីជនក្បត់ជាតិ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ លទ្ធផលកិច្ចប្រជុំRBC៖ ភាគីទាំងពីរ ឯកភាពគ្នាខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា បារម្ភពីដែនអធិបតេយ្យខ្លួន ក្រោយថៃចង់ចេញប័ណ្ណកម្មសិទ្ធិដី នៅជាប់នឹងភូមិជោគជ័យ ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ ឥណ្ឌូណេស៉ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត រួមគ្នាបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អនុប្រធានាធិបតីអាមេរិកអះអាងថា រុស្ស៊ីបានធ្វើ«សម្បទានដ៏ធំ»នៅក្នុងកិច្ចចរចាអ៊ុយក្រែន។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៉ីនិងអ៊ុយក្រែន បន្តការដោះដូរឈ្លើយសឹករវាងគ្នា ក្រោយមានការជួយសម្រុះសម្រួលពីអេមីរ៉ាតអារ៉ាប់រួម។ (ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស ចូលក្នុងបវិវេណវិមានប្រធានាធិបតីនៅក្នុងប្រទេសយេម៉ែន។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មេដឹកនាំកំពូលអ៉ីរ៉ង់ ហៅស្ថានការណ៍សព្វថ្ងៃជាមួយសហរដ្ឋអាមេរិក ជាបញ្ហាមិនអាចដោះស្រាយបាន។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព»គឺជាអត្តសញ្ញាណរបស់កម្ពុជាដោយឥតប្រែប្រួលទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-សីហា-២០២៥
១) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្ដស្ដាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល រក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់បំផុត លើបញ្ហាជម្លោះព្រំដែន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា-ថៃ បើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត នៅខេត្តប៉ៃលិន។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ទូតជប៉ុន គ្រាំគ្រាចិត្តក្រោយឃើញទុក្ខលំបាករបស់ប្រជាជន ដែលរងគ្រោះដោយសារជម្លោះព្រំដែន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាបន្តអំពាវនាវភាគីថៃប្រគល់មកឱ្យកម្ពុជាវិញកងកម្លាំងទាំង១៨រូបដែលថៃបានចាប់ដោយខុសច្បាប់។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គោលជំហរសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរមួយច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល, សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ ជប៉ុន អំពាវនាវរកទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយកូរ៉េខាងត្បូង។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ Maduro ប្រាប់ថា អាមេរិកចង់ផ្ដួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដោយដាក់ពង្រាយនាវាចម្បាំង។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ សម្ព័ន្ធមិត្តអូតង់កំពុងពិចារណា ចងក្រងការធានាសន្តិសុខដ៏រឹងមាំបំផុត ដើម្បីការពារអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីកាណាដា ទៅដល់ទីក្រុងកៀវ ដើម្បីចូលរួមទិវាបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ី ខណៈជំនួបគ្រោងទុករវាងពូទីន និងហ្សេលេនស្គី រអាក់រអួល។ (ប្រភព៖ kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សេចក្ដីប្រកាសព័ត៌មានរបស់ ខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មធិការគណបក្សសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាលពីល្ងាចម៉ោង១៧:៣០នាទី ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំបានបោះវាចោលអស់យូរហើយ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ, ពួកអ្នកនឹងមានការអៀនខ្មាស ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួក អ្នកលើគុណសម្បត្តិរបស់ខ្ញុំ»។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ខួប២ឆ្នាំនៃការបង្កើតរដ្ឋាភិបាល៖ កម្ពុជារួបរួមផ្ទៃក្នុងគ្នាយ៉ាងរឹងមាំ ឯថៃរញ៉េរញ៉ៃនយោបាយក្នុងប្រទេសរុញបញ្ហាមកឈ្លានពានទឹកដីខ្មែរ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ។ (ប្រភព៖CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងមហាផ្ទៃនិងក្រសួងការងារ បន្តពង្រឹងយន្តការគាំទ្រដល់ពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ ជប៉ុន នឹងបន្តជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ អង្គទូតបរទេស ទីភ្នាក់ងារ UN និង NGOs ចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កា.ប់ដីដោយយោធាថៃ ពេលថ្មីៗនេះ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៧) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីអត្ថន័យខ្លឹមសារ នៃទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា ឆ្នាំ២០២៥។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិនបង្ហាញក្ដីព្រួយបារម្ភខ្លាំង ចំពោះគោលជំហររបស់ទីក្រុងញូវដេល្លីលើបញ្ហាតៃវ៉ាន់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ុយក្រែនសាកល្បងបានសម្រេច នូវមីស៊ីលថ្មី “Flamingo” អាចរត់បានចម្ងាយ៣ ០០០ គីឡូម៉ែត្រ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ ពូទីន ប្រាប់ពីលក្ខខណ្ឌចំនួនបី សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន។ (ប្រភព៖ kampucheathmey daily ) ចុចអាន
១១) អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លុតជង្គង់ពីមុខរូបថតទាហានស្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ ប្រធានាធិបតីប្រេស៊ីល រិះគន់លោក ត្រាំ ចំពោះការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២១-សីហា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃបុណ្យឯករាជ្យជាតិវៀតណាម មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ តែគឺជាកម្លាំងជំរុញការអភិវឌ្ឍបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ (ប្រភព៖ CEN NEWS) ចុចអាន
៣) ភ្នំពេញ៖ ចិន នឹងសហការជាមួយ កម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីស្ដារសន្តិភាពកម្ពុជា-ថៃ និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែនប្រទេសទាំងពីរ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ទូតម៉ាឡេស៊ីប្រចាំកម្ពុជា បញ្ជាក់ជំហរនឹងប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់កម្ពុជា-ថៃ មាននិរន្តភាព។ (ប្រភព៖ kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនឈូសឆាយរង្វង់មូលតាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ ក្នុងពេលឆាប់ៗនេះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ អ្នកនាំពាក្យសម្តេចតេជោ ត្រូវសៀមផ្ញើសារគំរាមសម្លា.ប់ តែលោកថា មិនខ្លាច ឬភ័យឡើយ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៧) ភ្នំពេញ៖ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ រវាងអាមេនីនិងអាស៊ែបៃហ្សង់។ (ប្រភព៖ CEN NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Trump បញ្ជាក់ថាគ្រប់គ្នាមិនចាំបាច់បារម្ភ ទៅនឹងបញ្ហាសង្គ្រាមលោកលើកទី៣ទៀតឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ថៃ ប្រកាសកែនទ័ពតាមអនឡាញ ចាប់ពីខែក្រោយទៅ។ (ប្រភព៖ kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៊ី ច្រានចោលការដោះស្រាយ ជម្លោះនៅអ៊ុយក្រែនណាមួយ ដែលគ្មានទម្រង់ទទួលកដោយទីក្រុងម៉ូស្គូ។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ រុស្សី បើកការវាយប្រហារលើរោងចក្រ ចម្រាញ់ប្រេងរបស់អ៊ុយក្រែន ពេញមួយយប់។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ហូរទឹកភ្នែកតែមិនយំ
គំនិតផ្តួចផ្តើម៖ ឯកឧត្ដម ប៉ក់ ណារ៉ូន
ដឹកនាំផលិត៖ លោក អៀង សុខសីហា
និពន្ធទំនុកច្រៀង៖ លោក លី ស៊ីនហួន
ច្រៀង៖ លោក អ៊ុយ រិទ្ធី
លំនាំបទ៖ មេឃក្រឡាប់លើ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២០-សីហា-២០២៥
១) ភ្នំពេញ៖ ក្រោយការសន្ទនារវាងនាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី, ក្រុមសង្កេតការណ៍បន្តចុះមើលស្ថានភាពនៅខេត្តព្រះវិហារ។ (ប្រភព៖ kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ រដ្ឋមន្ដ្រីមហាផ្ទៃ ៖ បុគ្គលទាំងឡាយ អាចប្ដឹងទៅតុលាការ ទាមទារសញ្ជាតិមកវិញ បើបំពេញលក្ខ័ណនានា ជាចាំបាច់ដែលត្រូវអនុញ្ញាត។ (ប្រភព៖DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ លោក ស សុខា ឱ្យពលរដ្ឋ និងគ្រប់សាសនានៅកម្ពុជារួមគ្នាស្នេហាជាតិ បន្តគាំទ្រវីរកងទ័ពដែលប្រយុទ្ធប្រឆាំងការឈ្លានពានពីថៃ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ តំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ដាក់ពាក្យជំទាស់ជាផ្លូវការ ចំពោះសកម្មភាពយោធាថៃលើការរាយបន្លាលួសតាមព្រំដែនទឹកដីកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក Donald Trump និយាយថា ទាហានអាមេរិក នឹងមិនត្រូវបញ្ជូនទៅជួយ ការពារអ៊ុយក្រែននោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ អ៉ីរ៉ង់ព្រមានថា នឹងប្រើមីស៉ីលថ្មីៗដែលមានសមត្ថភាពកាន់តែខ្លាំង ប្រសិនបើអ៉ីស្រាអ៊ែលហ៊ានបើកការវាយប្រហារជាថ្មីអ៉ីរ៉ង់ព្រមានថា នឹងប្រើមីស៉ីលថ្មីៗដែលមានសមត្ថភាពកាន់តែខ្លាំង ប្រសិនបើអ៉ីស្រាអ៊ែលហ៊ានបើកការវាយប្រហារជាថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន នឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃសុក្រនេះ ជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ ស្វីសប្រកាសត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលលោក ពូទីន សម្រាប់កិច្ចចរចាសន្តិភាពស្តីពីអ៊ុយក្រែន ទោះបីមានដីកាចាប់ខ្លួនពីតុលាការ ICC ក្តី។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ថៃសុំមីយ៉ាន់ម៉ាចរចា ដើម្បីបើកច្រកព្រំដែនសំខាន់ឡើងវិញ។ (ប្រភព៖ kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ ភូមាបិទច្រកព្រំដែនជាមួយថៃ ដើម្បីខ្ទប់ប្រភពហិរញ្ញវត្ថុរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៩-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ ជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឲ្យបានឆាប់រហ័ស និងក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន សម្រាប់តាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ រឿងចង់ចាប់ថ្នាក់ដឹកនាំកម្ពុជា រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់ទៅមេដឹកនាំថៃឱ្យ«រៀនធ្វើចរិកឱ្យថ្លៃថ្នូរ និងរៀនសូត្រពីច្បាប់ និងការទូតផង» ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា៖ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជាមិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជាដែលមានចែងក្នុងធម្មនុញ្ញ UN ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជានិងសហគមន៍អន្តរជាតិបន្តអំពាវនាវឱ្យថៃប្រគល់ទាហាន១៨នាក់ដែលបានចាប់ទៅ២១ថ្ងៃហើយ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ ជប៉ុន ដាក់ពង្រាយយន្តហោះដ្រូដ៏ធំមួយ នៅលើប្រជុំកោះសេនកាគូ ចំពេលមានការឈ្លានពានរបស់នាវាចិន។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ គីម ជុងអ៊ុន ថ្កោលទោសសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនិងអាមេរិក។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ លោក ហ្សេលេនស្គី ប្រកាសថានឹងរៀបចំការបោះឆ្នោត ប្រសិនបេីអ៊ុយក្រែនមានសន្តិភាពឡើងវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រជាជនអុីស្រាអែល៥សែននាក់ ធ្វើបាតុកម្ម ទាមទារឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំង។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ អាមេរិក ស្វែងរកអ្នកជំនាញ ខាងសាងសង់កប៉ាល់ ពីកូរ៉េខាងត្បូង និងជប៉ុន ដើម្បីទប់ទល់នឹងចិន។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ សីហាឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត ជាមួយគ្នានោះ ឯកឧត្តមក៍បានលើកឡើងថា៖ “មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលឈរនៅជាមួយប្រជាពលរដ្ឋ មានសុខមានមុខ មានទុក្ខក៍មានមុខ មិនរត់ចោលគ្នាដាច់ខាត”
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖
១) ទោះបីប្រទេសជាតិស្ថិតក្នុងកាលៈទេសៈណាក៍ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបវរធិបតេយ្យ ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរបស់គណបក្សទាំងអស់ គឺមានសុខមានមុខ មានទុក្ខក៍មានមុខ ពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។
២) ២៦ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ផ្សះផ្សារជាតិ មានការឯកភាពជាតិ និងបានអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ហើយទទួលបាននូវជំនឿងជឿជាក់ពីប្រជាជន គាំទ្រគណបក្សលើសលប់ ដែលធ្វើឱ្យគណបក្សមានលទ្ធភាពបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅកាន់គោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
៣) គណបក្សប្រជាជនកម្ពុជា ឈរយ៉ាងរឹងមាំនៅក្នុងកិច្ចការពារបូរណៈភាពទឹកដី ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់យ៉ាងមុតមាំមកលើកថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
៤) ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ គណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជម្នះ ជាក់ស្តែងនៅឆ្នាំ២០២២ ឆ្នាំ២០២៣ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខណ្ឌ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះរហូតផ្លូកទឹកផ្លូកដី។
៥) ឯកឧត្ដម ឃួង ស្រេង៖ យុវជនជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងស្វែងយល់កិច្ចរបស់ប្រទេសជាតិ ឱ្យបានស៊ីជម្រៅ ស្មោះត្រង់ និងភក្តីភាពជាមួយជាតិមាតុភូមិ ក្លាហានមុះមុត ការពារទឹកដីដោយមិនត្រូវឱ្យខ្មាំងសត្រូវមកឈ្លានពានមាតុភូមិយើងបានឡើយ។
៦) លោកចៅសង្កាត់ផ្សារកណ្តាលទី១ បានលើកឡើងថា៖ នៅសង្កាត់ផ្សារកណ្តាលទី១ បញ្ហាសន្តិសុខធានាបានល្អ ល្បែងស៊ីសង់ក៏មិនមានអ្វីគួរឱ្យកត់សំគាល់ គម្រោងស្តារនិងជួសជុលលូយើងធ្វើបាន៥០% ការផ្តល់សេវាធាធារណៈយើងបានសម្របសម្រួលជូនប្រជាពលរដ្ឋបានល្អ បើទោះបី បន្តធ្វើជូនពួកគាត់ពេលខ្លះ ពីព្រឹករហូតដល់ពេលរសៀលក្តី ក៏មិនរុញរា ពោលគឺមិនធ្វើឱ្យពួកគាត់ថ្នាំងថ្នាក់ឡើយ។ យើងបានចលនាឱ្យប្រជាពលរដ្ឋបានទៅរៀនវិជ្ជាជីវៈ ដែលរៀបចំដោយក្រសួងការងារបានច្រើន ការផ្តល់ប័ណ្ណសមធម៌ និងកំពុងបន្តធ្វើជាប្រចាំ។ ប្រជាជននៅក្នុងមូលដ្ឋានសង្កាត់ បានគាំទ្រសកម្មភាពគណបក្សប្រជាជនកម្ពុជា ពិសេសនៅពេលដែលកម្ពុជាមានប៉ះទង្គិចដោយអាវុធជាមួយទាហានថៃ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សម្ដេចតេជោ ហ៊ុន សែន ៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
រាជធានីភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវបន្តរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត លុបបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ និងសុខដុមរមនាក្នុងសហគមន៍។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ សីហាឆ្នាំ២០២៥នេះ ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា៖
១) សន្តិសុខ សុវត្ថិភាព វាជារឿងសំខាន់សំរាប់មនុស្សគ្រប់រូប ដូច្នេះឯកឧត្ដម ស្នើឱ្យអាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ត្រូវបន្តរក្សាសន្តិសុខ ឱ្យកាន់តែល្អបន្ថែមទៀត ជាមួយ និងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីក្នុងមូលដ្ឋាន។ ដោយសារតែ នៅរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាពល្អប្រសើរនេះហើយ ទើបបានធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលបានការពេញនិយម ពីភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកំសាន្តយ៉ាងច្រើនកុះករ។
២) សមាជិក សមាជិកបក្ស ក៍ដូចជាប្រជាជនទូទាំងប្រទេសទទួលបានភាពកក់ក្តៅ ដោយសារសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតីអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ គឺតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនដែលរត់ចោលប្រជាជន លះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។
៣) សូមឱ្យប្រជាពលរដ្ឋយើង ទុកចិត្តលើរាជរដ្ឋាភិបាលជុំវិញបញ្ហាឈ្លានពានរបស់សៀមមកលើអធិបតេយ្យរបស់កម្ពុជា ទាំងសមរភូមិមុខ និងសមរភូមិការទូត។
៤) ឯកឧត្ដមឃួង ស្រេង៖ ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃជាមួយទាហានឈ្លានពានសៀម បើទោះបីកម្ពុជាយើងមានពលរដ្ឋតិចជាងថៃ ទាំងកំលាំងទ័ព ទាំងអាវុធ និងសេដ្ឋកិច្ចមិនទាន់ខ្លាំងយ៉ាងណាក៏ដោយ តែកងទ័ពកម្ពុជាយើងមានទឹកចិត្តយ៉ាងមុះមុត អង់អាចក្លាហាន ដោយឈរការពារបូរណភាពទឹកដីរបស់យើងបានយ៉ាងរឹងមាំ ពុំមានបាត់បង់ឡើយ។ ភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ គឺបានកើតឡើង ដោយបងប្អូនប្រជាពលរដ្ឋជួរក្រោយរួមគ្នាជាធ្លុងមួយ ជួយដល់កង់ទ័ពជួរមុខ លើកទឹកចិត្តតាមរយៈការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជួរមុខ ជាស្មារតីជាតិខ្មែរតែមួយ។ ដូច្នេះសូមអរគុណជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកន្លងមកបានបរិចាកធនធានផ្ទាល់ខ្លួនទាំងសម្ភារ និងថវិកា។
៥) ឯកឧត្ដម ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រទេសជាតិមិនទាន់មានសង្ក្រាម មិនទាន់ដឹងច្បាស់ទេ តែនៅពេលប្រទេសមានសង្គ្រាមជាមួយថៃ ទើបដឹងច្បាស់ថាប្រទេសកម្ពុជាយើង មិនអាចខ្វះបានសម្តេចទាំងទ្វេជាដាច់ខាត់ «សម្ដេចតេជោ និងសម្ដេចធិបតី» សូមយុវជនជំនាន់ក្រោយចងចាំ។
៦) មកដល់ពេលនេះ អន្តរជាតិបានយល់ដឹងច្បាស់ថា កងទ័ពសៀមមានចេតនាឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ បំពានចូលបញ្ចោតចាប់វិរៈកងទ័ពកម្ពុជាចំនួន២១នាក់ នៅសល់១៨នាក់កំពុងបន្តឃុំខ្លួន។
៧) ឯកឧត្ដម ឃួង ស្រេង៖ ថ្នាក់ដឹកនាំសង្កាត់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ត្រូវដឹងសុខទុក្ខជីវភាពរបស់ប្រជាជន ព្រោះរដ្ឋាភិបាលមានសេវាគាំពារសង្គមចំពោះប្រជាពលរដ្ឋដែលមានជីវភាពលំបាក។
៨) គណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីត្រៀមលក្ខណចូលរួមគ្រប់ការបោះឆ្នោត និងប្តេជ្ញាដណ្តើមជ័យជម្នះជូនគណបក្សជារៀងរហូត។
៩) ឯកឧត្ដម ឃួង ស្រេង៖ បានឆ្លើយតបទៅនិងសំណើសំណូមពររបស់គណបក្សថ្នាក់សង្កាត់ សាខាបក្សភូមិ ការបំពាក់អំពូលបំភ្លឺផ្លូវចេញចូល និងបង្គោលភ្លើងបន្ថែមទៀតដើម្បីសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងសូមមូលដ្ឋានបន្តការថែរក្សាអនាម័យ បរិស្ថាន សោភ័ណ្ឌភាពក្នុងភូមិនិមួយៗឱ្យបានល្អស្អាត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
现已上线!2025 年 Telegram 研究 — 年度关键洞察 
