ar
Feedback
CPP_PP Official

CPP_PP Official

الذهاب إلى القناة على Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

إظهار المزيد
1 693
المشتركون
+124 ساعات
+77 أيام
+6930 أيام
أرشيف المشاركات
“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២” ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២ នាវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ ១)ឯកឧត្តម ឃួង ស្រេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ ដល់សមាជិក សមាជិកាគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២ និងពិធីទាំងមូល។ ២)ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណសមាជិកគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២ ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបន្តដឹកនាំ បន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។ ៣)កម្មវិធីនយោបាយរបស់គណបក្ស នឹងដឹកនាំនាវាកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ៤)សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ជាតួអង្គស្នូលក្នុងការបង្រួបបង្រួមជាតិ ឯកភាពជាតិ ស្វែងរកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ បង្កើតកម្មសិទ្ធ បង្កើតស្នាមញញឹមជូនប្រជាជាតិ ដែលប្រទេសមួយនេះធ្លាប់រងទុក្ខវេនា សង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំកន្លងមក។ ៥)ទស្សនៈវែងឆ្ងាយរបស់គណបក្ស គឺបានបណ្តុះបណ្តាលយុវជនបន្តវេន ដែលពោរពេញទៅដោយសមត្ថភាព ភាពវាងវៃ អង់អាចក្លាហាន បន្តដឹកនាំព្រះរាជាណាចក្រកម្ពុជារុងរឿងតរៀងទៅ។ ៦)គណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមានគ្រប់កាលៈទេសៈ ឈរយ៉ាងរឹងមាំ ការពារជាតិ ការពារទឹកដី ភក្តីភាពការពារបូរណភាពទឹកដី ដោយពុំអនុញាតឱ្យសត្រូវណា មកឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។ ៧)សូមគណបក្សសង្កាត់ បន្តផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ធ្វើអំពើល្អ បំរើប្រជាជនដោយស្មោះត្រង់ រក្សានូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង យកជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ទាំងសកល និងអសកលបន្តទៀត។ ៨)ឯកឧត្តម ឃួង ស្រេង៖ បានឆ្លើតតបទៅនិងសំណើ សំណូមពរ របស់គណកម្មាធិកាសង្កាត់ទាំងពីរ ក្នុងជួសជុលជណ្តើរឡើងរួម ដំបូលរួម និងបំពាក់អំពូលភ្លើង ដើម្បីសម្រួលដល់ប្រជាជនផ្ទះនៅខាងលើ និងសំណូមដល់គណបក្សសង្កាត់ សាខាបក្សភូមិ សូមជួយសម្រប់សម្រួលដល់ប្រជាជនយើងកុំឱ្យមានការថ្នាំងថ្នាក់រវាងគ្នា ត្រូវចេះយោគយល់អាធ្យាស្រ័យគ្នា បង្កើតស្នាមញញឹមជាមួយគ្នា។ ៩)សូមគណបក្សសង្កាត់ ពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្តិភាព ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុខដុមរមនារបស់ប្រជាជនក្នុងសហគមន៍យើង។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៧-តុលា-២០២៥   ១) ភ្នំពេញ៖ រដ្ឋមន្ត្រីមហាផ្ទៃរំលឹកអាជ្ញាធរខណ្ឌត្រូវចេះម្ចាស់ការក្នុងដែនដីខ្លួន កុំពឹងផ្អែកតែលើអភិបាលរាជធានី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ២) ភ្នំពេញ៖ ​កម្ពុជា ដាក់ចេញនូវផែនការមេសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្ររយៈពេល ១០ឆ្នាំខាងមុខ សម្រាប់ពង្រឹងទីផ្សារដែលមានស្រាប់ និងអភិវឌ្ឍផ្នែកថ្មីៗបន្ថែមទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ ​លោកឃួង ស្រេង ណែនាំ​ឱ្យ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា មើល​ថែ​ជីវភាព​ពលរដ្ឋទាំងការ​ហូបចុកនិង ការសិក្សារៀនសូត្រ។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជានិង​ថៃ​រៀបចំ​​ចុះ​ហត្ថលេខា​​សន្តិភាព​ ក្រោម​អធិបតី​ភាព ដូណាល់ ត្រាំ​​​នាចុង​ខែនេះ​នៅម៉ាឡេស៊ី​​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៥) ភ្នំពេញ៖ ADB សម្រេចអនុម័តថវិកា ៨២,៥លានដុល្លារ ដើម្បីគាំទ្រដល់​ការ​ពន្លឿន​អន្តរកម្មថាមពលស្អាតនៅកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) ភ្នំពេញ៖ សារព័ត៌មានថៃ កំពុងដើរតួញុះញង់ការស្អប់ខ្ពើមជាតិសាសន៍ អុជបញ្ឆេះជម្លោះ រុញសភាពការណ៍ឲ្យក្តៅ។ (ប្រភព៖ Kampucheatmey daily)      ចុចអាន ៧) ភ្នំពេញ៖ ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៤.៨ ភាគរយ នៅឆ្នាំ២០២៥។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ប្រធានាធិបតីរបស់កោះតៃវ៉ាន់ថា ប្រសិនបើលោក Trump បញ្ចុះបញ្ចូលចិនឱ្យបោះបង់ចោលកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់បាន លោកសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព។ (ប្រភព៖ DAP NEWS )      ចុចអាន      ៩) អន្តរជាតិ៖ កូរ៉េខាងត្បូងសង្ឃឹមថា ទំនាក់ទំនងកូរ៉េខាងជើង-ចិន អាចចូលរួមចំណែកឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖​ ​​​​អ៊ីរ៉ង់​ ច្រានចោល​ការចរចា ​ជាមួយ​មហាអំណាច​អឺរ៉ុប បន្ទាប់ពី​ការ​បន្ដទណ្ឌកម្ម​របស់ ​អង្គការសហប្រជាជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ ​អាមេរិក​ផ្ដល់​លុយ​ឲ្យ​​អ៊ីស្រាអែល​ជាង ២១ពាន់​លាន​ដុល្លារ ​តាំង​ពី​សង្គ្រាម​នៅ​ហ្កាហ្សា​ចាប់​ផ្ដើម។ (ប្រភព៖ Kampucheathmey daily )      ចុចអាន ១២) អន្តរជាតិ៖ ព្រឹទ្ធសភា​អាមេរិក​​បន្ត​​​រាំង​ខ្ទប់​​​ច្បាប់ចំណាយ​របស់​លោក ត្រាំ​ ដែលលុប​​​កញ្ចប់​សុខាភិបាល​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៦-តុលា-២០២៥   ១) ភ្នំពេញ៖ សម្ដេច​តេ​ជោ​ ៖ ​សូម​ពលរដ្ឋ​កុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ ឬ​រូបថត​មេដឹកនាំ​ថៃ​ណា​មួយ​មក​ធ្វើ​មិន​គប្បី។ (ប្រភព៖ Kohsantepheap Daily)     ចុចអាន ២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន៖ តបការប្រមាថពីថៃ ដោយឈប់ទិញទំនិញថៃ និងឈប់ចាយលុយថៃនៅដីខ្មែរ​។ (ប្រភព៖ THMEY THMEY  NEWS)      ចុចអាន ៣) អន្តរជាតិ៖ ​សម្តេចតេជោ៖ ជនជាតិថៃប្រហៃល១លាននាក់ ចូលមើលក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជា ទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន   ៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុកទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលប្រមាថលើសម្តេចតេជោ ហ៊ុន សែន មិនស័ក្ដិសមជាប្រជាជនស៉ីវិល័យ និងមិនអាចទទួលយកបាននោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញបច្ចុប្បន្នភាពនៃបញ្ជីរាយនាមសមាជិក សមាជិកាគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល សរុបចំនួន១៣១២រូប។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ពាក់ព័ន្ធពាណិជ្ជកម្ម អាស៊ាន ជាមួយបណ្តាប្រទេសដៃគូ។ (ប្រភព៖ BTV NEWS)      ចុចអាន ៧) អន្តរជាតិ៖ បណ្ដាប្រទេស​អារ៉ាប់ និង​មូស្លីមចំនួន៨​ ​ស្វាគមន៍​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស់​ ចំពោះ​ផែនការ​បទ​ឈប់​បាញ់​ហ្គាហ្សា​ របស់​លោក ត្រាំ។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ព្រោះតែសម្ពាធនយោបាយ នាយករដ្ឋមន្ត្រីបារាំង លោក Lecornu សម្រេចចុះចេញពីតំណែង ក្រោយកាន់តួនាទីជាង ២០ថ្ងៃ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន      ៩) អន្តរជាតិ៖ ភូមិភាគ១ថៃ បញ្ជូនទ័ព ៨០០នាក់ ទៅភាគខាងត្បូង ដើម្បីតទល់ជាមួយក្រុមបះបោរ។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ១០) អន្តរជាតិ៖​ ​​​​រដ្ឋបាលលោក​ ត្រាំ​ នឹងបញ្ជូនឆ្មាំជាតិ​ ៣០០នាក់ទៅកាន់ទីក្រុង Chicago បេីទោះបីជាមានការជំទាស់។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន៖ សូមខ្មែរកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ #CambodiaWantsPeace #JusticeForCambodia #Cambodianeedpeace #TruthFromCambodia #ThaiLawOnCambodianSovereignty #ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៥-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ទិវាគ្រូបង្រៀន (៥ តុលា) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ២) ភ្នំពេញ៖ មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៣) ភ្នំពេញ៖ គម្រោងបោសសម្អាតមីនក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ មិនជាប់ ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ហើយបម្រើដល់ ផលប្រយោជន៍ប្រជាជនកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា ស្នើឱ្យភាគីចិនជួយសម្រួលនីតិវិធីនាំចេញ និងកាត់បន្ថយភាពស្មុគស្មាញ លើមុខទំនិញឧស្សាហកម្មចំនួន ២៥មុខ និងកសិផលចំនួន ១៣មុខ របស់ខ្លួន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) អន្តរជាតិ៖ លោក ពូទីន សរសើរលោក ត្រាំ ប៉ុន្តែព្រមានថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដល់អ៊ុយក្រែន នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេរភាគី។ (ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ លោក ត្រាំ ចាត់ឱ្យបញ្ជូនកងកម្លាំងឆ្មាំជាតិ៣០០នាក់ ទៅទីក្រុង Chicago ស្របពេលចៅក្រមសហព័ន្ធ រារាំងការដាក់ពង្រាយទៅកាន់​ទីក្រុង Portland។ (ប្រភព៖ FRESH NEWS )      ចុចអាន      ៧) អន្តរជាតិ៖ កូរ៉េខាងជើងព្រមានចាត់វិធានការយោធា ប្រសិនអាម៉េរិកមិនខ្វល់ពីសន្តិសុខតំបន់។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៨) អន្តរជាតិ៖​ ​​​​វេណេស៊ុយអេឡា ថ្កោលទោសការលុកលុយខុសច្បាប់ដោយយន្តហោះចម្បាំងអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក Trump បញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ទទួលយកផ្នែកខ្លះនៃផែនការសន្តិភាពរបស់លោក។ (ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ​ដាណឺម៉ាកចោទនាវាចម្បាំងរបស់រុស្ស៊ីថា បានបង្កហេតុដោយបើកប្រព័ន្ធរ៉ាដា និងតម្រង់អាវុធមកលើកងកម្លាំងរបស់ខ្លួន។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានចូលរួមពិធីបិទវគ្គបណ្ដ
+9
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាល​ "​ គ្រូបង្គោលលេីការងារ​មហាជន​រាជធានី​-ខេត្ត​ "​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេច​កិត្តិ​សង្គហបណ្ឌិត​ ម៉ែន​ សំអន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈចលនា​មហាជន​។ កាលពីព្រឹក​ថ្ងៃ​សៅរ៍​ ១២កេីត​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ វិមាន​ ៧មករា​ ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៤-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ៖ មិត្តភាពកម្ពុជា-កូរ៉េ ជាប្រភព​នៃ​មោទនភាព​ដ៏ធំធេង​ហើយ​នឹង​ជំរុញ​ទំនាក់​ទំនង​នេះ​បន្ថែម​ទៀត​ ដើម្បី​ផលប្រយោជន៍ប្រទេសទាំងពីរ។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តចតេជោ៖ ទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់​នឹងកាន់​តែ​ស៊ី​ជម្រៅប​ន្ថែម​ទៀត​ដើម្បី​ផល​ប្រយោជន៍​រួម​នៃ​ប្រទេសទាំងពីរ។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេច ម៉ែន សំអន បិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីគណបក្សឆ្លើយតបសមរភូមិនយោបាយសតិអារម្មណ៍។ (ប្រភព៖Kampucheathmey  daily)      ចុចអាន ៤) ភ្នំពេញ៖ រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាសាទរជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក ពីអារ៉ាប់រួម មកកាន់កម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី ចុះពិនិត្យទីតាំងដែលប៉ះពាល់ដោយគ្រាប់បែក MK84 នៅខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ តុលាការអាម៉េរិកបើកផ្លូវឱ្យលោក ត្រាំ បណ្តេញជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា ៣៥ម៉ឺននាក់។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន      ៧)អន្តរជាតិ៖ ហាម៉ាស យល់ព្រមដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល តែមានលក្ខខណ្ឌ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨)អន្តរជាតិ៖​ ​​​ហាម៉ាស​និង​អ៊ីស្រាអែលដើ​រ​ដល់​ផ្លូវទាល់​ក្នុងសង្គ្រាម​២ឆ្នាំ​​ ក្រោមសម្ពាធ​ខ្លាំង​មិនធ្លាប់មាន​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៩)អន្តរជាតិ៖ យោធាអ៉ីស្រាអែល នៅតែបន្តវាយលុកលើទីក្រុងហ្កាហ្សា ទោះមានការជំរុញពីលោក ត្រាំ ឱ្យបញ្ឈប់ទម្លាក់គ្រាប់បែក។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០)អន្តរជាតិ៖ ​​លោកស្រី​ Sanae Takaichi ​ទំនងក្លាយ​ជា​​នាយករដ្ឋមន្ត្រីស្រ្តី​ដំបូង​របស់​ជប៉ុន ​។ (ប្រភព៖ Kampucheatmey daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៣-តុលា-២០២៥   ១) ភ្នំពេញ៖ អតីតប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បង្ហាញវឌ្ឍនភាពនាវាចម្បាំងកម្ពុជា Frigate ដែលជាជំនួយរបស់ចិន បានដំឡើងរួចរាល់មួយគ្រឿង និងមួយគ្រឿងទៀតបាន៥០ភាគរយ។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងដឹកនាំប្រតិភូកម្ពុជា ទៅសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ការចរចាពន្ធគយបដិការជាមួយអាម៉េរិក មុននឹងចុះកិច្ចព្រមព្រៀងជាផ្លូវការនៅចុងខែតុលានេះ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី “ភាពជោគជ័យរបស់យុវជនគ្រប់រូប ស្មើ​នឹង​ភាពជោគជ័យ​របស់ប្រទេសជាតិទាំងមូល” ។ (ប្រភព៖ Kampucheathmey  daily)      ចុចអាន ៤) ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ថៃមិនអាចលុបចោលMOU២០០០ដោយឯកតោភាគីបានឡើយ។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ យុវជន គាំទ្រយ៉ាងខ្លាំងចំពោះជំហរមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជាលើការបន្ត បិទព្រំដែន ខណៈទំនិញខ្មែរក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ (ប្រភព៖ kampucheathmey daily)      ចុចអាន      ៧)អន្តរជាតិ៖ រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមហ៊ុនឧស្ម័ន Naftogaz, បង្កការខូចខាតធ្ងន់ធ្ងរដល់ទីតាំងផលិតឧស្ម័នអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS)     ចុចអាន ៨)អន្តរជាតិ៖​ នាយករដ្ឋមន្ត្រីហុងគ្រី៖ សហភាពអឺរ៉ុបខ្លាំងជាង មិនចាំបាច់ខ្លាចរុស្ស៊ី។ (ប្រភព៖ THMEY NEWS EWS)      ចុចអាន ៩)អន្តរជាតិ៖ អ៊ីរ៉ង់​ថ្កោលទោស ​ការ​គាំទ្រ ​របស់​ក្រុមប្រទេស G7 ចំពោះ​ការ​ដាក់​ទណ្ឌកម្មឡើងវិញ ពីសំណាក់​អង្គការ​សហប្រជាជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន ១០)អន្តរជាតិ៖ ​សេតវិមានលើកឡើងថា លោក Trump នឹងសម្រេចថាតើនឹងទុកពេលយូរប៉ុនណាឱ្យក្រុមហាម៉ាសក្នុងការទទួលយកផែនការហ្កាហ្សា។ (ប្រភព៖ BTV NEWS)      ចុចអាន ១១)អន្តរជាតិ៖ វ៉េណេស៊ុយអេឡា ចោទសហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះ ចម្បាំង F-35 ដោយខុសច្បាប់ នៅក្បែរព្រំដែនរបស់ខ្លួន។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំខែសីហា-កញ្ញា និងទិសដៅខែតុលា ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​វិបុល​សេនាភក្ដី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ​។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០២-តុលា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោចែករំលែកបទពិសោធនៃការដឹកនាំរបស់សម្ដេច ជូនប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ី។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី បន្តឆ្ពោះទៅរកភាពកាន់តែស៊ីជម្រៅ និងខ្លាំងក្លា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ ៩ខែឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៥៤៦គម្រោង មានតម្លៃទុន ៧,៨ប៊ីលានដុល្លារ និងអាចបង្កើតការងារថ្មី ជាង ៣៧ម៉ឺនកន្លែង។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើ របស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។ (ប្រភព៖ BTV NEWS)      ចុចអាន   ៥) ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ លើកទី២ ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់។ (ប្រភព៖ DAP NEWS)      ចុចអាន ៦) ភ្នំពេញ៖ កម្ពុជា បកស្បែកមុខថៃ ថាបានបំផ្លាញ«ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក»នៅសន្និសីទពិភពលោកយូណេស្កូ។ (ប្រភព៖ kampucheathmey daily)      ចុចអាន      ៧) អន្តរជាតិ៖ មន្រ្តីយោធាតៃវ៉ាន់និយាយនៅប៉ូឡូញ៖ បើអ៊ុយក្រែនចាញ់សង្រ្គាមជាមួយរុស្ស៉ី នោះចិននឹងបានចិត្តកាន់តែខ្លាំងលើកោះតៃវ៉ាន់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៨)អន្តរជាតិ៖​ ពិព័រណ៍យន្តហោះនៅរដ្ឋតិចសាស់ ត្រៀមទប់ទល់សម្រាប់ការបាត់បង់យន្តហោះចម្បាំង F-16 ក្នុងពេលការបិទរដ្ឋាភិបាល។ (ប្រភព៖ BTV NEWS)      ចុចអាន ៩) អន្តរជាតិ៖ ប្រទេសចិន អំពាវនាវឱ្យមានការដោះស្រាយ ដោយសន្តិវិធី នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ និងការទូត។ (ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ​លោក ដូណាល់ ត្រាំថា លោកសមនឹងទទួលរង្វាន់ ណូបែលសន្តិភាព ព្រោះលោកបានបញ្ចប់សង្គ្រាមចំនួនប្រាំបី។ (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ សហភាពអឺរ៉ុប មានផែនការបង្កើតក្រុមយន្តហោះ គ្មានមនុស្សបើក ដើម្បីប្រឆាំងនឹងការលុកលុយ ដ៏មានសក្តានុពលរបស់រុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០១-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចធិបតី ណែនាំឲ្យគ្រប់កន្លែងសិក្សាអប់រំទាំងអស់ជំរុញ​ចលនា​សិស្ស​ និង​បង្កើត​កម្ម​វិ​ធី​ក្រៅ​ម៉ោង​សិក្សា​ចុះសួរសុខទុក្ខមនុស្សចាស់។ (ប្រភព៖ BTV  NEWS)     ចុចអាន ២) ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញសារាចរណែនាំ១២ចំណុច ឱ្យក្រសួង-ស្ថាប័នយកចិត្តទុកដាក់ ចំពោះមនុស្សចាស់។ (ប្រភព៖ BTV  NEWS)      ចុចអាន ៣) ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានី-ខេត្ត កំពុងពង្រឹងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច នៅខេត្តព្រះសីហនុ កើនដល់ចំនួន ៣៩២គម្រោង ក្រោមទុនវិនិយោគ ៧,៨ប៊ីលានដុល្លារ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅកម្ពុជាប្រកាសថា គណនី Facebook របស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់នោះទេ ដោយសារបញ្ហាថវិកា។ (ប្រភព៖ FRESH NEWS )      ចុចអាន ៦) អន្តរជាតិ៖ អ៊ីស្រាអែល បង្កើនការវាយលុកលើទីក្រុងហ្កាហ្សា ខណៈក្រុមហាម៉ាសកំពុងពិចារណាផែនការរបស់លោក ត្រាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន        ៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថាវាជាការប្រមាថដល់សហរដ្ឋអាមេរិក បើរូបលោកមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព។(ប្រភព៖ FRESH NEWS )      ចុចអាន ៨)អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិក ជួបវិបត្តិជាប់គាំងថវិកាសាជាថ្មី ក្រោយលោក ត្រាំ និងបក្សប្រជាធិបតេយ្យ ចរចាគ្នាមិនត្រូវ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩)អន្តរជាតិ៖ ចិន ស្វាគមន៍ចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាម៉េរិក សម្រាប់បញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១០)អន្តរជាតិ៖ អាល្លឺម៉ង់ព្រមានថា «អឺរ៉ុបនិងរុស្ស៊ីលែងមានសន្តិភាពជាមួយគ្នាហើយ» ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣០-កញ្ញា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការវាយប្រហារឥតញញើតរំលោភអធិបតេយ្យរបស់កម្ពុជាពីសំណាក់ប្រទេសថៃ និងអំពាវនាវអន្ដរជាតិបន្ដតាមដាន និងអន្តរាគមន៍។ (ប្រភព៖  FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ បារំាងប្រកាសថាខ្លួនតាមដានជម្លោះព្រំដែនកម្ពុជា និងថៃជាប្រចាំ ហើយ​គំាទ្រ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ថៃ គ្រោងនឹងត្រូវធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា នៅខេត្តកោះកុង។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស ប្រាប់មេUN ថា «កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ»។ (ប្រភព៖ THMEY THMEY NEWS )     ចុចអាន ៦) ភ្នំពេញ៖ កម្ពុជាមានផែនការចង់អភិវឌ្ឍផ្លូវដែកសរុប ៨គម្រោង ដែលគ្រោងចំណាយថវិកា ១០ពាន់លានដុល្លារអាម៉េរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន        ៧) អន្តរជាតិ៖ អាមេរិក កំពុងជាន់ហ្គែរ លើការផលិតអាវុធ ជុំវិញបញ្ហាជម្លោះ ដែលអាចនឹងកើតឡើង ជាមួយប្រទេសចិន។(ប្រភព៖ DAP NEWS )      ចុចអាន ៨)អន្តរជាតិ៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា អះអាងថាត្រៀមជាស្រេចដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន ចំពោះមុខការគំរាមកំហែងពីអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩)អន្តរជាតិ៖ អាមេរិក ថានាយករដ្ឋមន្រ្តីអ៉ីស្រាអែលបានសុំទោសកាតា និងសន្យាមិនឱ្យមានការវាយប្រហារថ្មីទៀតនោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០)អន្តរជាតិ៖ ត្រាំ ដាក់ចេញផែនការសន្តិភាព២០ចំណុច បញ្ចប់សង្គ្រាម អ៊ីស្រាអែល នៅ​ហ្គាហ្សា។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៩-កញ្ញា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ត្រូវបានជ្រើសតាំង ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា អស់មួយជីវិត។ (ប្រភព៖ DAP NEWS)    ចុចអាន ២) ភ្នំពេញ៖ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា កែប្រែ​ទៅ​ជា​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា។ (ប្រភព៖  Kohsantepheap daily)     ចុចអាន ៣) ភ្នំពេញ៖កម្ពុជា សម្តេចតេជោ ៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកា ពី៤ពាន់ទៅ៨ពាន់លានរៀល សម្រាប់អតីតយុទ្ធជន និងនិវត្តជន។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១៥ចំណុច ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គមរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៥) ភ្នំពេញ៖ សម្តេចតេជោប្រកាសសាងសង់ផ្ទះជូនអតីតយុទ្ធជន និវត្តជន ១០០ ខ្នងក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ។ (ប្រភព៖ BTV NEWS)     ចុចអាន      ៦) ភ្នំពេញ៖ សម្ដេចតេជោ ណែនាំឲ្យផ្ទៀងផ្ទាត់ បញ្ជីឈ្មោះអតីតយុទ្ធជន និងគ្រួសារជនពលីមរណៈ របស់ក្រសួងនីមួយៗ បានពិតប្រាកដ។ (ប្រភព៖ DAP NEWS)     ចុចអាន    ៧) ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។(ប្រភព៖ FRESH NEWS)     ចុចអាន ៨)អន្តរជាតិ៖ នេប៉ាល់ ដាក់បម្រាមធ្វើដំណើរលើអតីតនាយករដ្ឋមន្រ្តី KP Sharma Oli ដែលត្រូវបានទម្លាក់ពីអំណាច។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩)អន្តរជាតិ៖ រុស្ស៊ីអះអាងថា​ យន្តការ Snapback សម្រាប់ការដាក់ទណ្ឌកម្ម ជាអន្ទាក់សម្រាប់អ៊ីរ៉ង់​។ (ប្រភព៖ DAP NEWS)     ចុចអាន ១០)អន្តរជាតិ៖ ដាណឺម៉ាក ហាមឃាត់ការហោះហើរដ្រូន ក្រោយមានការប្រទះឃើញដ្រូនជាថ្មីនៅឯមូលដ្ឋានយោធា។ (ប្រភព៖ FRESH NEWS)     ចុចអាន ១១)អន្តរជាតិ៖ គុយបា​ ចលនា​យោធា​អាមេរិក​ ​គំរាម​កំហែង​សន្តិភាព និងសន្តិសុខ​នៅ​ការីប៊ីន។ (ប្រភព៖ DAP NEWS)     ចុចអាន ១២)អន្តរជាតិ៖ អុីស្រាអែល​សម្រុក​វាយហ្កាហ្សា​ លោកត្រាំ​ថានឹងមាន​ដំណឹងពិសេស​សម្រាប់​តំបន់​ដើម​បូព៌ា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូនអតីតយុទ្ធជន #CambodiaWantsPeace #JusticeForCambodia #Cambodianeedpeace #TruthFromCambodia #ThaiLawOnCambodianSovereignty #ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្តម អ៉ី ឈាន៖ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ គឺជាការផ្តល់កំលាំងចិត្តមួយដ៏ធំធេង ចំពោះយុទ្ធជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គីបេះដូងសម្តេចតេជោ ផ្សាភ្ជាប់នឹងបេះដូងយុទ្ធជនគ្រប់ៗរូប ជាបទពិសោធន៍ ក្នុងនាមជាយុទ្ធជនមួយរូប ត្រូវមានភាពអង់អាចក្លាហានចំពោះបុព្វហេតុជាតិ និងប្រជាជន ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសថា សម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួយសាងសង់ផ្ទះសម្រាប់អតីយុទ្ធជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

មើលក្រុងភ្នំពេញ🇰🇭 #រាជធានីភ្នំពេញ #phnompenh #ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ផ្លូវថ្មើរជើង #ផ្លូវជិះកង់ #ការអភិវឌ្ឍទីក្រុង #ផែនការប្រើប្រាស់ដី #ប្លង់គោលប្រើប្រាស់ដី #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-កញ្ញា-២០២៥   ១) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសថ្លែងនៅUN ពី​ការបំពានរបស់ថៃលើទឹកដី និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ២) ភ្នំពេញ៖ ស្ថានភាពនៅព្រំដែនភូមិព្រៃចាន់ និងភូមិជោគជ័ យ មានភាពស្ងប់ស្ងាត់ ខណៈ នៅសមរភូមិខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពតានតឹង។ (ប្រភព៖  CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖កម្ពុជា ផ្ដល់ទស្សនទាន ៥ចំណុច ក្នុងការកែទម្រង់ UN ឱ្យកាន់តែមានប្រសិទ្ធភាព។ (ប្រភព៖ BTV NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ព្រឹកនេះ! ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃ កាលពីថ្ងៃម្សិលមិញ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ ទិដ្ឋភាពថ្ងៃទី៣ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកចូលរួមគាំទ្រផលិតផលខ្មែរ នៅពិព័រណ៍កោះពេជ្រ។ (ប្រភព៖ FRESH NEWS)      ចុចអាន      ៦) អន្តរជាតិ៖ EU ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបរមូរក្ដៅនាំចូលពីវៀតណាម។ (ប្រភព៖ Kampucheathmey daily)      ចុចអាន    ៧) អន្តរជាតិ៖ អាល្លឺម៉ង់​ ថ្កោលទោស​ផែនការ​ដំឡើង​ពន្ធ​លេីឱសថ​របស់​អាមេរិក​ថា​ ​ជា​ការ​គំរាម​កំហែង​ដល់​ពាណិជ្ជកម្ម និង​ការថែទាំ​អ្នកជំងឺ។(ប្រភព៖ DAP  NEWS )      ចុចអាន ៨)អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខ​ បរាជ័យក្នុងការអនុម័តដំណោះស្រាយលើការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន ៩)អន្តរជាតិ៖ ​កូរ៉េខាងជើង ខិតកាន់ជិតក្នុងការអភិវឌ្ឍមីស៊ីល ICBM ដែលអាចវាយប្រហារអាមេរិកដោយក្បាលគ្រាប់នុយក្លេអ៊ែរ​។ (ប្រភព៖ DAP NEWS)      ចុចអាន ១០)អន្តរជាតិ៖ បម្រាម UN លើការជួញដូរអាវុធ និងទណ្ឌកម្មដទៃទៀត ត្រូវបានអនុវត្តឡើងវិញលើអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ប្រសាសន៍ដើមទាំងស្រុងរបស់ ឯកឧត្តម ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង សម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ មូលបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស”។ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក រសៀលថ្ងៃសៅរ៍ ទី២៧ កញ្ញា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok