ch
Feedback
CPP_PP Official

CPP_PP Official

前往频道在 Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

显示更多
1 602
订阅者
+1824 小时
+527
+5730
帖子存档
photo content
+9

«ក្បួនដង្ហែរនគរសង្រ្កាន្ត​ នាថ្ងៃវីរៈវ័នបត​» ទិដ្ឋភាព​បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិនិងអន្តរជាតិ​ដេីរលេងកំ
+9
«ក្បួនដង្ហែរនគរសង្រ្កាន្ត​ នាថ្ងៃវីរៈវ័នបត​» ទិដ្ឋភាព​បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិនិងអន្តរជាតិ​ដេីរលេងកំសាន្ត ទស្សនាផ្ទាំងទស្សនីយភាពនានា​ រួមមានក្បួននគរសង្រ្កាន្ត​។ រាជធានីភ្នំពេញ​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២៦ #ព្រឹត្តិការណ៍នគរសង្រ្កាន្ត #រដ្ឋបាលរាជធានីភ្នំពេញ #សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល សិរីសួស្តីជ័យមង្គលវិបុលសុខ ចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ក្នុងឱកាសឆ្នាំថ្មីនេះ សូមបានប្រកបនូវ ពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា #Nokorsankranta #NS26 #KhmerNewYear #Cambodia #សសយក #UYFC សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១២-មេសា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់កម្មករ-និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរថយន្តក្រុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត៖ រដ្ឋបានវះកាត់មន្រ្តី និងបន្ថយស្ថាប័នចំណុះ ដើម្បីពង្រឹងកម្ពុជាឱ្យកាន់តែរឹងមាំ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ កម្ពុជាសង្ឃឹមថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣)។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ យូណេស្កូ ប្តេជ្ញាអភិរក្សបេតិកភណ្ឌវប្បធម៌ និងជួយកម្ពុជា លើបច្ចេកទេសនិងកិច្ចសហប្រតិបត្តិការ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៥) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូងប៉ះទង្គិចជាមួយអ៊ីស្រាអែលជុំវិញបញ្ហាសិទ្ធិមនុស្ស និងព័ត៌មានក្លែងក្លាយ​​​។  (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​ត្រាំ ព្រមានចិនថា បើហ៊ានជួយផ្តល់អាវុធឲ្យអ៊ីរ៉ង់ នោះនឹងមានបញ្ហាធំ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ ប្រទេសអូហ្គង់ដា ប្រកាសបញ្ជូនទ័ព ១០ម៉ឺននាក់ទៅជួយអ៊ីស្រាអែល ការពារខ្លួនពីអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ​​​​នាយករដ្ឋមន្ត្រីអូស្ត្រាលី​​ត្រៀមបំពេញទស្សនកិច្ចនៅព្រុយណេ និងម៉ាឡេស៊ី ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​​​​​ក្រុមអ្នកចរចាអាមេរិកចាកចេញពីប៉ាគីស្ថាន ដោយមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់។(ប្រភព៖ BTV NEWS)      ចុចអាន ១០) អន្តរជាតិ៖ ​​​​​អង្គការសហប្រជាជាតិ ប្រកាស​អាសន្ន​ខ្វះស្បៀងនៅលីបង់ ព្រោះតែផលវិបាក​​ពី​សង្គ្រាម​អ៊ីរ៉ង់។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១០-មេសា-២០២៦   ១) ភ្នំពេញ៖ ជំនួបជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានក្រុមហ៊ុនផ្នែកសាងសង់របស់ចិន បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចធិបតី កោតសរសើរទូតតួកគីយ៉េ លើកកម្ពស់ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជម្រាបសម្តេចបវរធិបតីអំពីបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម៖ កិច្ច​សហប្រតិបត្តិការ​កម្ពុជា និង​វៀតណាម​បាន​ធ្វើ​ឡើង​លើ​គ្រប់​វិស័យ​ជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា តវ៉ា​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​ថៃ ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​តំបន់​ព្រំដែន​កម្ពុជា។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ៦) អន្តរជាតិ៖ ​រដ្ឋាភិបាលលីបង់ ទាមទារសិទ្ធិស្វ័យសម្រេចលើវាសនាប្រទេសជាតិ ដោយស្នើឱ្យអន្តរជាតិបញ្ចូលខ្លួនទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ​ជម្លោះនៅមជ្ឈិមបូព៌ា​ បង្កបញ្ហាប្រឈមចំពោះភាពធន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក​​។ (ប្រភព៖ BTV NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​មេដឹកនាំ កោះ​​Greenland អំពាវ​នាវ​ឱ្យ​សម្ព័ន្ធ​មិត្ត​ណាតូ ក្រោក​ឈរ​​ ប្រឆាំង​ដូណាល់ ត្រាំ​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ការភាន់ច្រឡំរឿងលីបង់ ក្នុងបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ កំពុងធ្វើឲ្យ​ប៉ាគីស្ថានរងការរិះគន់ខ្លាំង​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ​យោធា​ចិន​ បញ្ជាក់​ច្បាស់ៗ​ថា កា​រផ្តល់​​នាវា​ចម្បាំង​ឲ្យ​​​កម្ពុជា​ មិនសំដៅដល់ភាគីទី៣ទេ​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ពិធីចម្រើនព្រះបរិត្តប្រសិទ្ធិពរជ័យ សិរីមង្គល ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជ
+9
ពិធីចម្រើនព្រះបរិត្តប្រសិទ្ធិពរជ័យ សិរីមង្គល ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ នារសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៩-មេសា-២០២៦   ១) ភ្នំពេញ៖ សម្ដេចធិបតី ប្រាប់ប្រធានាធិបតីបារាំង ពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់ យកការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី រង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋ​ របស់ប្រធានាធិបតីបារាំង មកកាន់កម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ សម្តេចធិបតី និងប្រធានាធិបតីបារាំង ស្គាល់គ្នាច្បាស់ និងរាប់អានគ្នាខ្លាំង។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានី អំពាវនាវឲ្យរួមគ្នា ដើម្បីសន្សំសំចៃការចំណាយ ខណៈតម្លៃប្រេងកើនឡើងខ្លាំង។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៥) ភ្នំពេញ៖ ក្នុងស្មារតីស្រឡាញ់សន្តិភាព ទើបរាជរដ្ឋាភិបាល ដាក់សំណើជាបន្តបន្ទាប់ ទៅភាគីថៃ ដោះស្រាយព្រំដែន។ (ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​ការ​លុប MoU ឆ្នាំ​២០០១ ស្ថិត​ក្នុង​សសរស្តម្ភសំខាន់ៗចំនួន​៥ ក្នុង​អាណត្តិ​ថ្មី​របស់​​អានុទីន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ៧) អន្តរជាតិ៖ ​សភា​អាមេរិក​នឹង​បោះ​ឆ្នោត​បញ្ឈប់ ​លោក ​ត្រាំ​​ ពី​ការ​ធ្វើ​​សង្រ្គាមស្រេចតែចិត្ត​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ​មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន និងអំពាវនាវឱ្យមានការផ្សះផ្សារវាងចិន និងតៃវ៉ាន់​។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៩) អន្តរជាតិ៖ UN ហានិ​ភ័យ​ធ្ងន់ធ្ងរដល់​​បទ​ឈប់បាញ់​អាមេរិក-អ៊ីរ៉ង់​ ​ព្រោះ​អ៊ីស្រាអែល​វាយ​ប្រហារលីបង់​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ សភាអាម៉េរិក ជំរុញសភាតៃវ៉ាន់ឱ្យយល់ព្រមអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស ក្រោយជាប់គាំងច្រើនខែ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១១) អន្តរជាតិ៖ អ៊ីស្រាអែលបន្តវាយប្រហារលើលីបង់ បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតកាលពីពេលថ្មីៗដែលសម្លាប់មនុស្សជាង​ ២៥០នាក់។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូ៖ខ្លឹមសារនៃជំនួបទ្វេភាគី និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ សាធារណរដ្ឋបារាំង រសៀលថ្ងៃពុធ ទី៨ មេសា ២០២៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៧-មេសា-២០២៦   ១) ភ្នំពេញ៖ កម្ពុជាស្នើឲ្យថៃ រៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែង និងប្រឆាំងយ៉ាងដាច់អហង្ការ ទៅនឹងសកម្មភាពឈ្លានពានទឹកដីកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន ជឿថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងវៀតណាម នឹងឆ្ពោះទៅកម្រិតកាន់តែខ្ពស់។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម កិច្ចប្រជុំចង្អៀតជាមួយ ប្រធានាធិបតីបារាំង និងប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសមួយចំនួនទៀត។(ប្រភព៖ DAP  NEWS)      ចុចអាន ៤) អន្តរជាតិ៖ មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ទៅដល់ចិន ក្នុងបេសកកម្មសន្តិភាព។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៥) អន្តរជាតិ៖ ​លោក ត្រាំ ព្រមានដាច់អហង្ការថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាសនៅយប់នេះ» បើអ៉ីរ៉ង់មិនព្រមព្រៀងកិច្ចព្រមព្រៀង ។  (ប្រភព៖ FRESH NEWS)      ចុចអាន   ៦) អន្តរជាតិ៖ កងទ័ពអាកាសអាម៉េរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា Cope Thunder Philippines 26-1 ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងជំនាញប្រយុទ្ធ។  (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ កូរ៉េខាងត្បូង គ្រោងបញ្ជូននាវាទៅដឹកប្រេង ចេញតាមផ្លូវសមុទ្រក្រហម ដើម្បីចៀសវាងច្រកសមុទ្រ Hormuz។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ស្ថិតក្រោមការវាយប្រហារតាមអាកាស អ៊ីរ៉ង់ប្រឆាំងនឹងបទឈប់បាញ់របស់លោក Trump មុនឱសានវាទមកដល់។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ អ៊ីរ៉ង់ជំរុញឱ្យក្រុមយុវជន បង្កើតជាខ្សែសង្វាក់មនុស្ស ការពាររោងចក្រថាមពល ខណៈដែលថ្ងៃផុតកំណត់ចុងក្រោយ ដែលកំណត់ដោយលោក ដូណាល់ ត្រាំ ខិតជិតមកដល់។(ប្រភព៖ DAP  NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៦-មេសា-២០២៦   ១) ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រមប្រកាស ឲ្យ ប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះវឌ្ឍនភាពនៃការក្សាបាននូវនិរន្តរភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន។(ប្រភព៖ CNC  NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។(ប្រភព៖ CNC HOT NEWS)     ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា ។(ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ គោលការណ៍រួម ៤ចំណុច ត្រូវបានកំណត់ក្នុងការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំ​មន្ត្រី​ក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួង ស្ថាប័នរដ្ឋ។(ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​ ប្រសិនបេីអាមេរិក អ៊ីរ៉ង់ និងអ្នកសម្របសម្រួល​ ឈានដល់បទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ​ សង្គ្រាមអាចត្រូវបញ្ចប់ជាអចិន្រ្តៃយ៍។  (ប្រភព៖ DAP NEWS)      ចុចអាន   ៧) អន្តរជាតិ៖ អ៊ីរ៉ង់បញ្ជាក់ជំហរថា ខ្លួនមិនបើកច្រក Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នដាច់ខាត។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖​​ កូរ៉េខាងត្បូង ថាកូរ៉េខាងជើងកំពុងដកឃ្លាពីអ៉ីរ៉ង់ ដើម្បីទុកទ្វារចំហសម្រាប់ឱកាសចរចាជាមួយអាមេរិក។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ ចិន និងរុស្ស៊ី ប្តេជ្ញាសហការគ្នាដើម្បីធ្វើ​ឲ្យ​សង្គ្រាម​នៅមជ្ឈិមបូព៌ាថយចុះកម្តៅ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ភាពតានតឹងពាណិជ្ជកម្មរបស់លោក Trump ជាមួយចិន ក្លាយជាចំណុចផ្ដោត មុនកិច្ចប្រជុំកំពូលខែឧសភា។(ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៥-មេសា-២០២៦   ១) ភ្នំពេញ៖ ជំហរផ្លូវច្បាប់របស់ សមាគមអ្នកស្រាវជ្រាវ ច្បាប់អន្តរជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងសំណើលុបចោលដោយឯកតោភាគី MOU ឆ្នាំ២០០០ របស់ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) អន្តរជាតិ៖ រុស្ស៊ីជម្លៀសជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៤) អន្តរជាតិ៖ លោក ត្រាំ ទុកពេលឱ្យអ៊ីរ៉ង់៤៨ម៉ោងចុងក្រោយដើម្បីចរចា ខណៈការស្វែងរកអ្នកបើកយន្តហោះអាម៉េរិកបន្ត។   (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៥) អន្តរជាតិ៖ ​អ៊ីរ៉ង់​ថា ខ្លួន​បាញ់​ទម្លាក់​មុខ​សញ្ញា​ហោះជាច្រើន​​ ក្នុង​ប្រតិបត្តិសង្គ្រោះ​​អាកាសយានិក​អាមេរិក​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៦) អន្តរជាតិ៖មន្រ្តី UN ថាយោធាអ៉ីស្រាអែល កម្ទេចប្រព័ន្ធកាមេរ៉ាឃ្លាំមើលរបស់កងកម្លាំងរក្សាសន្តិភាព នៅភាគខាងត្បូងលីបង់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​​អ៊ីស្រាអែល​ ផ្អាកការវាយប្រហារអ៊ីរ៉ង់ ដេីម្បីស្វែងរកសមាជិកនាវិក​ នៅលើយន្តហោះចម្បាំងអាមេរិក​ ដែលត្រូវបានបាញ់ទម្លាក់។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៤-មេសា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៦ ក្រោមប្រធានបទ «វិនិយោគសន្តិភាព គឺវិនិយោគលើសកម្មភាពការបោសសម្អាតមីន»។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅក្រុមប្រឹក្សាធម្មនុញ្ញង។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់។  (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) អន្តរជាតិ៖ បារាំង​ រួម​ដៃ​​ជាមួយ​ ចិននិងរុស្ស៊ី ​​ទប់​មិន​ឲ្យ​​​ប្រើ​​ប្រាស់​កម្លាំង​យោធា​លើ​ច្រក Hormuz។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៦) អន្តរជាតិ៖ កូរ៉េខាងត្បូង-បារាំង ព្រៀមព្រៀងធ្វេីឱ្យទំនាក់ទំនងផ្នែកការពាជាតិ និងថាមលពលកាន់តែស៉ីជម្រៅ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ អ៊ីរ៉ង់ បាញ់ត្រូវទាំង Black Hawk និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ដែលហោះទៅជួយ F-15។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ​​អ៉ីស្រាអែល បន្តវាយប្រហារទីក្រុងបេរូត ខណៈអាមេរិកព្រមានថា អ៉ីរ៉ង់អាចកំណត់គោលដៅលេីសាកលវិទ្យាល័យនៅលីបង់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ អ៊ីរ៉ង់ ប្រកាសផ្តល់ប្រាក់រង្វាន់ ៦០ ០០០ដុល្លារ ដល់នរណា ចាប់បានទាហានអាមេរិក ដែលនៅរស់ពីការធ្លាក់ F-15។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ហ្វីលីពីនទទួលបានការធានាពីអ៉ីរ៉ង់ សម្រាប់ឱ្យកប៉ាល់របស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ ប្រចាំខែកុម្ភៈ-មីនា​ និងទិសដៅខែម
+9
កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ ប្រចាំខែកុម្ភៈ-មីនា​ និងទិសដៅខែមេសា​ ឆ្នាំ២០២៦​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេច​វិបុលសេនាភក្ដី​ សាយ​ ឈុំ​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ រសៀល​ថ្ងៃ​សុក្រ ១រោច​ ខែចេត្រ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ រាជធានី​ភ្នំពេញ​ ថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០២-មេសា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្រខ័ណ្ឌម​ន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៦០២រូប។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំក៏រាជរដ្ឋាភិបាលមិនភ្លេចកាតព្វកិច្ច «ការ​ពារ​បូរណ​ភាព​ទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ​សម្ដេចប្រធានរដ្ឋសភា៖ កត្តាសាមគ្គីភាពជាតិរបស់ខ្មែរ ទាំងក្នុង និងក្រៅប្រទេស មាន​សារៈ​សំខាន់​ណាស់ ក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងទីម័រឡេស្តេ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) អន្តរជាតិ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋបានល្អ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ នាវា​ចម្បាំងរុស្ស៊ីចំនួនបីគ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​បួន​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់ថ្ងៃទី៨ ខែមេសាខាងមុខនេះ។ (ប្រភព៖ BTV NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​​ លោក ដូណាល់​ ត្រាំ អះអាងថា សហរដ្ឋអាមេរិក​ បានកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចោលទាំងស្រុង។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​​ចិន​ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយ ឆ្ងាយរបស់ជប៉ុន។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ជប៉ុននិងបារាំង ​​​សន្យា​រួម​គ្នា​សម្របសម្រួល​បញ្ចប់ជម្លោះ​​នៅ​​មជ្ឈិម​បូព៌ា ឆ្ពោះ​ទៅ​បើកច្រក Hormuz។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ អះអាងថា អាម៉េរិកជាអ្នកផលិតប្រេងលើសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបូកបញ្ចូលគ្នាទៅទៀត។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១១) អន្តរជាតិ៖ ប្រទេសមូស្លីមចំនួន៨ ថ្កោលទោសច្បាប់ប្រហារជីវិតថ្មីរបស់អ៉ីស្រាអែល ដែលកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីន។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ អង់គ្លេស រៀបចំកិច្ចប្រជុំប្រទេសជាង៣៥ ដើម្បីដោះស្រាយបញ្ហានៅច្រក Hormuz។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១-មេសា-២០២៦   ១) ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា​ ជម្រាបជូនសម្ដេចតេជោ​ ហ៊ុន​ សែន​ ថានឹងទាក់ទាញវិនិយោគគិនជប៉ុន ឱ្យមកបណ្ដាក់ទុនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម​ នៅកម្ពុជា ឱ្យបានកាន់តែច្រើន។  (ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ ​អគ្គលេខាធិការរងអង្គការសហប្រជាជាតិ៖ កម្ពុជាស្ថិតលើផ្លូវត្រឹមត្រូវ ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា៖ សុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អដល់ការអភិវឌ្ឍប្រទេសទំាងពីរ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) អន្តរជាតិ៖ កម្ពុជាបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដល់ EuroCham ប្រចាំនៅវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី ឡាវ និងក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ កម្ពុជាអរគុណរដ្ឋាភិបាល និងប្រជាជនចិនគាំទ្រសកម្មភាពបោសម្អាតមីន ខណៈជំនួយមិត្តចិន៨ឆ្នាំមកនេះបានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានជិត ២ម៉ឺនហិកតា។ (ប្រភព៖ BTV NEWS)      ចុចអាន ៧) អន្តរជាតិ៖ មូល​ហេតុ​៥ ​ដែល​ទីក្រុង​ប៉េកាំង​កំពុងបង្កើន​ភាព​​ស្និទ្ធស្នាល​ជាមួយ​មេបក្ស​ប្រឆាំង​តៃ​វ៉ាន់​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ​នាយករដ្ឋមន្ត្រីស្លូវ៉ាគី ស្នើ EU ឈប់លេង​ល្បែង​នយោបាយ ជុំវិញ​ បំពង់បង្ហូរឧស្ម័ន​ពីរុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ រុស្ស៊ីបញ្ជូនប្រេងរាប់ម៉ឺនតោនជួយគុយបា ចំពេលគុយបាយល់ព្រមចរចាជាមួយអាម៉េរិក ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ ចិនអាច​បន្ត​បិទការនាំចេញប្រេងនៅខែមេសា​ ដោយលើកលែងសម្រាប់ប្រទេសមួយចំនួន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១១) អន្តរជាតិ៖ អ៊ីរ៉ង់ គម្រាមវាយប្រហារអ៊ុយក្រែន ប្រសិនបើហ៊ាននៅបន្តពាក់ព័ន្ធ សង្គ្រាមនៅមជ្ឈឹមបូព៍ា។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣១-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ចាត់ទុកCICA ថាបានតភ្ជាប់បណ្ដាប្រទេសនៅអាស៊ី ដើម្បីលើកកម្ពស់សន្តិភាព។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ឱ្យស្រាវជ្រាវ ឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកបេីកបរ បុកមនុស្សស្លាប់ទាំង៦នាក់ មកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។(ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ ​ទូត​ចិន​ថា​ប្រទេស​លោក​គាំទ្រ​រហូត​ដល់​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​សម្រេច​បាន​ជោគជ័យ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៤) ភ្នំពេញ៖ មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងអាមេរិក ជួបពិភាក្សា​បន្ថែម​អំពី​គម្រោង​ការ​ធ្វើ​សម​យុទ្ធ​ឆ្មាំ​អង្គរ​កម្ពុជា-អាមេរិក ដែល​គ្រោងធ្វើឡើងនាពេលខាងមុខ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) អន្តរជាតិ៖ លោក ត្រាំ ប្រាប់សម្ព័ន្ធមិត្តអឺរ៉ុបថា «បើចង់បានប្រេង​​ អាចទិញពីអាមេរិក​ ឬទៅដណ្តើមយកច្រកសមុទ្រ Hormuz ដោយខ្លួនឯង» ។(ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ ប្រភពទម្លាយថា បារាំងបដិសេធមិនអនុញ្ញាតឱ្យអ៉ីស្រាអែល ប្រើប្រាស់ដែនអាកាស ដើម្បីដឹកជញ្ជូនអាវុធអាមេរិកមកធ្វើសង្គ្រាមលើអ៉ីរ៉ង់​។(ប្រភព៖   FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ បារាំងថ្កោលទោសអ៊ីស្រាអែល ដែលសម្លាប់កងរក្សាសន្តិភាពនៅលីបង់ និងស្នើឲ្យ UNSC កោះប្រជុំបន្ទាន់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ​ចិន​ហាម​សមាជិក​សភាជប៉ុន​​ មិនឲ្យជាន់ដីចិន​ព្រោះតែ​ទំនាក់ទំនង​​​​​ជាមួយ​កងទ័ព​​​​តៃវ៉ាន់​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អាលីរ៉េហ្សា តាំងស៊ីរី បានស្លាប់ដោយសារប្រតិបត្តិការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល។។(ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ កងទ័ពឆត្រយោងអាមេរិក រាប់ពាន់នាក់ទៅដល់មជ្ឈិមបូព៌ា ខណៈការបង្កើនកម្លាំងកាន់តែខ្លាំងក្លា។(ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣០-មីនា-២០២៦   ១) ភ្នំពេញ៖ ការកែសម្រួល អាត្រាពន្ធនាំចូល-នាំចេញ លើទំនិញមួយចំនួន នឹងអនុវត្តនៅថ្ងៃ១ មេសា។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ រដ្ឋមន្រ្តីរ៉ែនិងថាមពល៖ ប្រេងនិងឧស្ម័នឥន្ធនៈ កំពុងបន្តនាំចូលមកកម្ពុជា ទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឍឹមបូព៌ា នៅតានតឹងខ្លាំងក៏ដោយ។(ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ​NBC និងUNDP ប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ដីពី «ដុល្លារូបនីយកម្ម និងការ​ទូទាត់​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​នាំ​ចេញ​សំខាន់ៗ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) អន្តរជាតិ៖ ​​​​​រុស្ស៊ី​ ជំរុញឱ្យជប៉ុន ត្រឡប់ទៅរៀនមេរៀនប្រវត្តិសាស្ត្រឡេីងវិញ និងព្រមានចាត់វិធានការសងសឹក។(ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​​​អ៊ីស្រាអែល​​​​វាយ​ប្រហារ​​នៅ​លីបង់ ​បណ្តាល​ឲ្យ​​​ស្លាប់និង​​របួស​​កងកម្លាំង​រក្សាសន្តិភាព​។(ប្រភព៖  Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ មន្ត្រី​ចិន ប្រាប់​អាមេរិកឲ្យ​ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាង​ហុងកុង​និង​ចិន។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ​ត្រាំ បញ្ជាក់ថា អ៊ីរ៉ង់ យល់ព្រមលើលក្ខខណ្ឌភាគច្រើន ក្នុងចំណោម១៥ចំណុច ដែលអាមេរិក ដាក់ទៅ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ អឺរ៉ុប លុបចោលផែនការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី អំឡុងកំពុងប្រឈមវិបត្តិថាមពលសកល។(ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក Trump និយាយថា លោកកំពុងពិចារណារឹបអូសយកកោះ Kharg របស់អ៊ីរ៉ង់ ខណៈតម្លៃប្រេងហក់ឡើង ។(ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok