fa
Feedback
CPP_PP Official

CPP_PP Official

رفتن به کانال در Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

نمایش بیشتر
1 692
مشترکین
+524 ساعت
+67 روز
+6930 روز
آرشیو پست ها
កិច្ចប្រជុំ ការងារឃោសនាអប់រំប្រចាំខែឧសភា និងទិសដៅការងាប្រចាំខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ សមាជិកគណៈកម្មាធិក
+9
កិច្ចប្រជុំ ការងារឃោសនាអប់រំប្រចាំខែឧសភា និងទិសដៅការងាប្រចាំខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕ នាល្ងាចថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១១-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំក្រុមប្រឆាំងក្រៅប្រទេសដែលវាយប្រហារចំពោះការលើកឡើងរបស់សម្តេចអំពីការមិនផ្តោតលើការពង្រឹងយោធាកន្លងទៅថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ ត្រូវរៀនទៀត»។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​សម្តេចតេជោ អំពាវនាវឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ រដ្ឋាភិបាល ​បង្កើតបណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ដើម្បីអនុវត្តការកែទម្រង់ឱ្យមានប្រសិទ្ធភាព។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា បន្តបង្ហាញការបារម្ភពីសុវត្ថិភាពបេតិកភណ្ឌពិភពលោក ដោយសារជម្លោះព្រំដែន ក្នុងកិច្ចប្រជុំ ICC- អង្គរ/សំបូរព្រៃគុក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ ទោះប្រឈមការអនុវត្តពន្ធគយបន្ថែម ១០%។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) ភ្នំពេញ៖ ប្រធានាធិបតីតួកគី ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​លីបង់​និង​ស៊ី​រី គំរាម​កំហែង​ដល់​តួក​គី​ហើយ។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន     ៨) អន្តរជាតិ៖ បញ្ជាការកណ្តាលអាមេរិកអះអាងថា នាវាពាណិជ្ជកម្មនៅតែបន្តឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈអ៊ីរ៉ង់ អះអាងថា បិទទាំងស្រុងហើយ។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ត្រាំ ទម្លាយរឿងសម្ងាត់ថា អាម៉េរិកបានដឹកជញ្ជូនប្រេងរាប់លានបារ៉ែលចេញពីច្រកសមុទ្រហ័រមូស ដើម្បីរក្សាតម្លៃប្រេងសកល។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ អ៊ីលោកត្រាំ៖ ក្នុងថ្ងៃខួបកំណើត ៨០ឆ្នាំ លោកចង់ឃើញពិភពលោកមានសន្តិភាព និងច្រានចោលនូវលទ្ធភាពផ្ទុះជម្លោះរវាងតួកគីយ៉េ និងអ៊ីស្រាអ៊ែល។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១១) អន្តរជាតិ៖ ​​IAEA អនុម័តសេចក្តីសម្រេចបង្គាប់​ឲ្យ​អ៊ីរ៉ង់ ប្រកាសពី​សន្និធិ​អ៊ុយរ៉ាញ៉ូម ចំពេលភាពតានតឹងយោធា។ (ប្រភព៖ Kampucheathmey Daily )     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

មនុស្សមួយចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ កុំធ្វើជាមនុស្ស​ក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវ​នោះ​ឡើយ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៩-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ដាក់ឈ្មោះផ្ទះភៀសសឹកនៅស្លក្រាម ស្រុកស្វាយចេកថា «ភូមិរង់ចាំ»។(ប្រភព៖ Kohsantepheap Daily)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ទោះបី​ថ្ងៃមុខ ទាមទារដីពីថៃបានវិញក៏ដោយ ក៏ផ្ទះនៅមជ្ឈមណ្ឌលជនភៀសសឹក នឹងតែប្រគល់ជូនជាកម្មសិទ្ធិបងប្អូនភៀសសឹកមួយជីវិត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេច ហ៊ុន​ សែន ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិអ្នកលួចនាំទំនិញពីថៃខុសច្បាប់ និងយកទៅរែកដីធ្វើលេណដ្ឋានទ័ព។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចតេជោ ព្រមានធ្ងន់ៗ ៖ បើមិនបានជួយជាតិ សូមកុំធ្វើជាមនុស្សក្បត់ជាតិ វា.យប្រហាររដ្ឋាភិបាលពីក្រោយ។(ប្រភព៖ Kohsantepheap Daily)      ចុចអាន ៥) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ។(ប្រភព៖ CEN NEWS)      ចុចអាន ៦) ភ្នំពេញ៖​​​​ សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា សម្តេចមានកំហុស ដែលកាលធ្វើជានាយករដ្ឋមន្ដ្រី មិនបានពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេស​។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) ភ្នំពេញ៖​​ ពីវេទិកាអនាគតអាស៊ាន សម្តេច ហ៊ុន ម៉ាណែត លើកពីក្តីបារម្ភ នៅតំបន់ដែលថៃកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា។(ប្រភព៖ THMEY THMEY NEWS)     ចុចអាន     ៨) អន្តរជាតិ៖ ហ្វីលីពីនចាត់វិធានការការទូតប្រឆាំងនឹងចិន ជុំវិញសំណង់អណ្តែតទឹកនៅក្នុងសមុទ្រចិនខាងត្បូង។  (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​លើអង្គភាព​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​និង​​បុគ្គល​២រូប​ ដែល​គំរាម​​សេរីភាព​ក្នុង​​ច្រក Hormuz។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ​​រុស្ស៊ី រឹតបន្តឹងសន្តិសុខ​របស់​ ពូទីន ដោយបារម្ភ ថា AI បំប្លែងកាមេរ៉ាសុវត្ថិភាព ទៅជាអាវុធលបធ្វើឃាតដូចនៅ អ៊ីរ៉ង់។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១១) អន្តរជាតិ៖ ​​អាល្លឺម៉ង់ និងបារាំង លុបចោលគម្រោងអភិវឌ្ឈន៍ យន្តហោះចម្បាំងរួមគ្នា ដោយសារជម្លោះឧស្សាហកម្ម។  (ប្រភព៖ DAP NEWS)      ចុចអាន ១២) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ព្រមានថា អ៊ីស្រាអែល អាចនឹងនៅម្នាក់ឯង ប្រសិនបើសង្គ្រាមជាមួយអ៊ីរ៉ង់ បន្តកើតឡើង​​។  (ប្រភព៖ DAP NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៧-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាអាចសម្រេចជោគជ័យ នៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ និងប្រជាជន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចុះត្រួតពិនិត្យទីតាំងជិត ៨០កន្លែង។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន ៤) អន្តរជាតិ៖ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានជួបប្រមុខការទូតអ៊ីរ៉ង់ ដើម្បីជំរុញការសម្របសម្រួលសន្តិភាពជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បញ្ជាក់ថានឹងមិនដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់មុនមានកិច្ចព្រមព្រៀងសន្តិភាពឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖​​​​ តម្លៃប្រេងធ្លាក់ចុះ ដោយសារក្តីសង្ឃឹមកាន់តែខ្លាំងឡើង ចំពោះការបន្ធូរបន្ថយភាពតានតឹង ក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖​​ លោក ពូទីន និយាយថា ប្រព័ន្ធពាណិជ្ជកម្មសកល កំពុងផ្តោតលើប្រទេស BRICS ជាជាងលោកខាងលិច។ (ប្រភព៖ DAP NEWS)     ចុចអាន     ៨) អន្តរជាតិ៖ ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន ​​។   (ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ពិធីប្រកាសបញ្ចូលសមាជិកថ្មី​ ក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ នៅទីស្នាក់ការគណបក្សខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ពិធីប្រកាសបញ្ចូលសមាជិកថ្មី​ ក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ នៅទីស្នាក់ការគណបក្សខណ្ឌមានជ័យ ក្រោមអធិបតីភាពដ
+9
ពិធីប្រកាសបញ្ចូលសមាជិកថ្មី​ ក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ នៅទីស្នាក់ការគណបក្សខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៦-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំ​បំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាល​ក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Beijing Urban Construction Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ កូរ៉េខាងជើង នឹងសាងសង់នាវាពិឃាតទម្ងន់ ១០.០០០ តោន មុនពេលប្រធានាធិបតីចិន បំពេញទស្សនកិច្ច។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖​​​​ ប្រធានាធិបតីលីបង់ រិះគន់ភាគីអ៊ីរ៉ង់ និងក្រុមហេបូឡា ជុំវិញបញ្ហាសង្គ្រាមនិង ជំហដើម្បីបទឈប់បាញ់។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖​​ លោក Putin លើកឡើងថា គ្មានមូលហេតុណាដែលថា ការជួបគ្នាដោយផ្ទាល់ ជាមួយនឹងលោក Zelensky នឹងអាចបញ្ចប់សង្គ្រាមនោះទេ។ (ប្រភព៖ DAP NEWS)     ចុចអាន     ៩) អន្តរជាតិ៖ UN ព្រមាន​ថា ​ភាពអត់ឃ្លាន​កើត​លើ​មនុស្ស​​ប្រមាណ​​​៤៥​លាន​នាក់​ ​ដោយ​​ឥទ្ធិពលនៃ​សង្រ្គាម​អាមេរិក-អ៊ីរ៉ង់​​។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ​លោក គីម ជុនអ៊ុន បញ្ជាឲ្យពង្រឹង​​កង​​ទ័ព​ជើង​ទឹកដែល​​​មានសមត្ថភាពបាញ់​នុយក្លេអ៊ែរ ​កម្ទេច​​សត្រូវ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៥-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរណ៍ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ប្រជាជា តិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិ ដ៏រឹងមាំមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ (ប្រភព៖ DAP NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ក្រសួងវប្បធម៌ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះកងកម្លាំងយោធាថៃ ដែលដុតបំផ្លាញជណ្តើរឈើឡើងប្រាសាទខ្នារ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ យន្តការផ្សះផ្សាដោយចាប់បង្ខំ ជាផ្លូវដំណោះស្រាយ​ដ៏យុត្តិធម៌មួយសម្រាប់ជម្លោះកម្ពុជា-ថៃម្ម។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៥) អន្តរជាតិ៖ លោកត្រាំ ព្រមានណាតូពីផលវិបាកធ្ងន់ធ្ងរ ក្រោយបដិសេធមិនជួយអាម៉េរិកសម្រាប់ប្រតិបត្តិការនៅឯច្រកសមុទ្រហ័រមូស។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) អន្តរជាតិ៖ ជប៉ុនស្នើឱ្យបើកដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញ ដើម្បីបំពេញតម្រូវការផ្នែកថាមពល។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖​​​​ មេដឹកនាំកំពូលរុស្ស៊ី​ និងអ៊ុយក្រែន​ អាចនឹងជួបគ្នាដោយផ្ទាល់​ តាមសំណេីរបស់សហរដ្ឋអាមេរិក​ ដេីម្បីបញ្ចប់សង្គ្រាម។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖​​ លោក ដូណាល់​ ត្រាំ​ ប្រកាសបេីកផ្លូវសម្រាប់ការជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន     ៩) អន្តរជាតិ៖ ចាប់​តាំង​ពី​ដើម​ខែ​មីនា ​ដល់​ឥលូវ​ អ៊ីស្រាអែល​សម្លាប់​ពលរដ្ឋ​លីបង់ ​៣ ៥២៦នាក់ និង​របួស​​ជាង​១ម៉ឺន​នាក់​។   (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា Miguel Diaz-Canel។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៤-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?» ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេស នៃ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ ២០២៦ ដែលមាន ទឹកប្រាក់ ជិត២លានដុល្លារអាម៉េរិក។(ប្រភព៖ CNC HOT  NEWS)      ចុចអាន ៤) ភ្នំពេញ៖ UN ប្រកាសគាំទ្រកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងថ្លែងកោតសសើរកម្ពុជាដែលអនុវត្តប្រព័ន្ធពហុភាគីនិយមបានយ៉ាងសកម្ម។  (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការ​ផ្សះផ្សាដោយបង្ខំ​ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ​ (UNCLOS)​ ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស។(ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ កម្ពុជាដាក់ចេញ​ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដើម្បីកែទម្រង់អង្គគ្រូបង្រៀន លើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងស្តង់ដារអប់រំ។(ប្រភព៖ BTV  NEWS)      ចុចអាន ៧) អន្តរជាតិ៖​​​​ កោះតៃវ៉ាន់​ បង្កើន​ឃ្លាំង​អាវុធ​មីស៊ីល ​ប្រឆាំង​នាវា ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ នៃ​ការឈ្លានពាន​របស់​ចិន។(ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖​​ នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្ទាន់ជាមួយម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ី បានហាមឃាត់ការនាំចូល បង្គារបស់ថៃ ៥ប្រភេទ។(ប្រភព៖ DAP NEWS)     ចុចអាន     ៩) អន្តរជាតិ៖ អាមេរិក​នឹង​បង្កើត​មូល​ដ្ឋាន​ទ័ព​​អចិន្ត្រៃយ៍ នៅ​ប៉ូឡូញ ដើម្បីការ​ពារសម្ព័ន្ធ​មិត្តនៅ​អឺរ៉ុបខាងកើត​ ។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ លោក​ ត្រាំ សារភាពថា ពិតជាបានហៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា មនុស្សឆ្កួតមែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ។  (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

កិច្ចប្រជុំពង្រឹងការងារមូលដ្ឋានដើម្បីឆ្ពោះទៅកាន់ការឆោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ
+9
កិច្ចប្រជុំពង្រឹងការងារមូលដ្ឋានដើម្បីឆ្ពោះទៅកាន់ការឆោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

កិច្ចប្រជុំពង្រឹងការងារមូលដ្ឋានដើម្បីឆ្ពោះទៅកាន់ការឆោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ
+9
កិច្ចប្រជុំពង្រឹងការងារមូលដ្ឋានដើម្បីឆ្ពោះទៅកាន់ការឆោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ៖ គ្មានការយោគយល់ ចំពោះទីតាំងណាធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងមិនលើកលែងអ្នកពាក់ព័ន្ធ។(ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុង ឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចធិបតី៖ ពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ក្នុងនោះគឺ ជាការវិនិយោគទៅលើអប់រំ និងសុខាភិបាល។(ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងមតិចោទប្រកាន់ពីវត្តមានសម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ថា «មិនគិតរឿងជាតិ គិតតែដើរលេងសប្បាយ»។  (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្តេចធិបតី ៖ ទម្លាប់របស់ខ្ញុំ ដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ។(ប្រភព៖ DAP NEWS)      ចុចអាន ៧) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយដោយផ្អែកតាមផ្លូវច្បាប់ជាមូលដ្ឋាន ។(ប្រភព៖ FRESH  NEWS)      ចុចអាន ៨) អន្តរជាតិ៖​​​​ អ្នកជំនាញ UN ថាការគំរាមកំហែងរបស់អាមេរិកប្រឆាំងគុយបា ប្រៀបដូចជាទង្វើកាលពីសម័យអាណានិគម ហើយប៉ះពាល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖​​ ចិន អះអាងថា យោធានិយមជប៉ុន កំពុងប្រើប្រាស់យុទ្ធសាស្ត្រជាទម្លាប់ សម្រាប់ការពង្រីកយោធា។(ប្រភព៖ DAP NEWS)     ចុចអាន     ១០) អន្តរជាតិ៖ ថៃ ​មីយ៉ាន់ម៉ា បើកច្រកពាណិជ្ជកម្មព្រំដែនគោកសំខាន់ «ស្ពានម្យ៉ាវ៉ាឌី ទី២» ឡើងវិញ។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១១) អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើករបស់មីយ៉ាន់ម៉ា ធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់២នាក់។  (ប្រភព៖ DAP NEWS)      ចុចអាន ១២) អន្តរជាតិ៖ អ៊ីរ៉ង់ ប្រើមីស៊ីលនិងដ្រូនវាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកទី៥ របស់អាម៉េរិក ក្រោយអាម៉េរិកបាញ់នាវាដឹកប្រេងអ៊ីរ៉ង់។  (ប្រភព៖ CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជ្រើសរើសអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែសីហាខាងមុខនេះ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើមិនអភិវឌ្ឍន៍តំបន់បឹងកក់ទេ តើបឹងកក់ពេលនេះនឹងទៅជាយ៉ាងណា បើពីមុនគ្រាន់តែជាកន្លែងដែលបញ្ចេញទឹកស្អុយតែប៉ុណ្ណោះ តែបច្ចុប្បន្នកា្លយជាទីតាំងដ៏ស្រស់ស្អាត។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៤) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦។  (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេចធិបតី៖ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ។(ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្តេចធិបតី​៖ កម្ពុជា មិនដែលរំលោភបំពាន អធិបតេយ្យភាព របស់ប្រទេសដទៃឡើយ ខណៈប្តេជ្ញាយ៉ាងដាច់ខាត ការពារអធិបតេយ្យភាពរបស់ខ្លួន។(ប្រភព៖ DAP NEWS)      ចុចអាន ៧) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ជួបបណ្តាទូតនិងអង្គការអន្តរជាតិ ប្រាប់រឿងដែលកម្ពុជាយកតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃ ទៅUN ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖​​​​ រុស្ស៊ីចោទបារាំង និងអង់គ្លេស ពីបទធ្វើសកម្មភាពចោរសមុទ្រ ជុំវិញការរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ក្នុងដែនទឹកអន្តរជាតិ​។(ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖​​ អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក ។(ប្រភព៖ BTV NEWS)     ចុចអាន     ១០) អន្តរជាតិ៖ មីយ៉ាន់ម៉ា បង្ហាញការប្តេជ្ញាចិត្តថា នឹងមិនមានការប្រើប្រាស់ ដែនអធិបតេយ្យរបស់ខ្លួន ដើម្បីធ្វើការប្រឆាំង ទៅនឹងប្រទេសឥណ្ឌាឡើយ។  (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ ក្រុមហេសបូឡា ព្រមទទួលយកសំណើអាមេរិក ដើម្បីផ្អាកការវាយប្រហារគ្នា ជាមួយអ៊ីស្រាអែល។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។ ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង​​ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។ ១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៦ Celebrating the 77th Anniversary of International Children’s Day (June 1) under the theme: “Peace is the Foundation of Respecting and Protecting Children’s Rights” The celebration of International Children’s Day commemorates the implementation of children's fundamental rights and highlights the government's commitment to addressing children's challenges, particularly in preventing and responding to violence against children, child labor, and online safety. This includes supporting children who are victims and those vulnerable to all forms of risk, threats, exploitation, and abuse in a timely and effective manner, ensuring that children can live and develop harmoniously under the protection of peace. Indeed, children represent a vital resource for national development. The Royal Government of Cambodia's Pentagonal Strategy Phase-1 has designated “people” as the foremost priority sector. Therefore, investing in well-being, safety, and development of children today, is an investment in Cambodia’s future, building a strong foundation of human capital that holds the potential for Cambodia’s future growth and prosperity. 1 June 1949 ~ 1 June 2026 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣១-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ «បើកបង្ហាញល្បិចកលបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់»។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារ។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា មិនទទួលស្គាល់ ខ្សែព្រំដែនតាមរយៈ ការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដី ជាឯកតោភាគី ដោយភាគីថៃនោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជាមាន«ឱកាសការងារ»ជាង៩ម៉ឺនកន្លែង កំពុងរង់ចាំ អតីតពលករត្រឡប់មកពីថៃ។  (ប្រភព៖ ស៊ី ស៊ី ថាមស៍)      ចុចអាន ៥) អន្តរជាតិ៖ ចិន តេស្តជោគជ័យ នៃការបាញ់បញ្ជូន«ផ្កាយរណប»ថ្មី ទៅកាន់ទីអវកាស ដើម្បីលើកកម្ពស់ បច្ចេកវិទ្យា អ៊ីនធឺណិត។(ប្រភព៖ ស៊ី ស៊ី ថាមស៍)      ចុចអាន ៦) អន្តរជាតិ៖ អាមេរិក​ព្រ.មា.ន​ថា​ខ្លួន​អាច​នឹង​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​ជា​ថ្មី​ប្រ​សិន​បើ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​។(ប្រភព៖ Kohsantepheap Daily)      ចុចអាន ៧) អន្តរជាតិ៖​​​​ រដ្ឋមន្ត្រី​ការពារជាតិជប៉ុន បដិសេធ​ការ​ចោទ​ប្រកាន់​​របស់​ចិន អំពីការ​​​​វិលទៅរក​យោធា​និយម​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖​​ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់។(ប្រភព៖ FRESH NEWS)     ចុចអាន     ៩) អន្តរជាតិ៖ រុស្ស៉ីអះអាងដ្រូនអ៊ុយក្រែនវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងកៀវបដិសេធ។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ​រដ្ឋមន្ត្រី​ការ​ពារជាតិម៉ាឡេស៊ី​​ បរិហារ​​ជាសាធារណៈ​​​ ​ន័រវេស​ដែលលុប​ចោល​​​កិច្ចសន្យាលក់មីស៊ីល​​​​ជាឯកតោ​ភាគី​​។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

នាថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា-ឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦ របស់ក្រុមការងារប្រតិកម្មរហ័សតាមបណ្ដាញព័ត៌មានសង្គម នៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ មន្ទីរ អង្គភាព ខណ្ឌទាំង១៤ ផ្សារ និងសង្កាត់ទាំង១០៥, ក្រោមអធិបតីភាពឯកឧត្តម ងួន សុភៈ អនុប្រធានគណៈឃោសនាអប់រំរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារប្រតិកម្មរហ័ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារប្រតិកម្មរហ័សរាជធានីភ្នំពេញ។ #គណបក្សប្រជាជនកម្ពុជា #ដើម្បីបុព្វហេតុជាតិមាតុភូមិ #ការងារប្រតិកម្មរហ័ស សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok