1 691
订阅者
无数据24 小时
无数据7 天
+6630 天
帖子存档
1 691
+9
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សបក្សគ្រប់លំដាក់ថ្នាក់ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងទួលស្វាយព្រៃទី២។
២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស ក្រុមបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។
៣) ឯកឧត្តម ឃួង ស្រេង៖ បានណែនាំដល់គណបក្សសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាត មានសោភ័ណ្ឌភាពល្អ រក្សាបាននូវអនាម័យ បរិស្ថានស្រស់បំព្រងក្នុងរាជធានីរបស់យើង។ ត្រូវចុះមើលផ្លូវ ថែទាំ សម្អាត់ឱ្យបានស្អាត់ អំពូលភ្លើងបំភ្លឺផ្លូវបើដាច់ត្រូវរាយការណ៍ និងផ្លាស់ប្តូរឱ្យបានទាន់ពេលវេលា និងមើលលូរបង្ហូរទឹក បើស្ទះត្រូវស្តារ ហើយរាយការណ៍ជូនគណបក្សខណ្ឌ និងរាជធានីបើខ្វះលទ្ធភាព។
៤) សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សរបស់យើង ត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ ដើុម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។
៧) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់ និងបន្តប្រើប្រាស់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ របស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
៨) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២១-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិកកំពុងតែមានការកើនឡើងហើយសង្ឃឹមថាអ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ៖ កម្ពុជា មិនចូលជាមួយកិច្ចការងារណាដែលបង្កើតនូវជម្លោះ ឬបញ្ហាភូមិសាស្ត្រឡើយ។(ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ អត់ធ្មត់ ម៉ត់ចត់ មិនប្រកាន់ការងារ មិនខ្ជីខ្ជា! ជារបៀបធ្វើការដែលនាយករដ្ឋមន្ត្រីផ្តល់តម្លៃ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថាកុំចាំធ្វើធំចាំបញ្ចេញស្នាដៃនេះជាកំហុសធំណាស់។(ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចធិបតី ៖ ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ក្រោយសង្គ្រាមពលរដ្ឋមានបណ្ណកម្មសិទ្ធិដីធ្លីជារបស់ខ្លួន។(ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល គឺនៅតែជាកិច្ចការចាំបាច់ និងអាទិភាព។(ប្រភព៖ FRESH NEWS) ចុចអាន
៧) ភ្នំពេញ៖ កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលចរចាព្រំដែនគោក ហើយទាញបញ្ហានេះជាមួយជម្លោះព្រំដែនសមុទ្រ។ (ប្រភព៖ ស៊ី ស៊ី ថាមស៍) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ពួកគេ នឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប៉ង់តាហ្គោនធ្វើ សេចក្តីប្រកាសព័ត៌មានចុងក្រោយអំពីព័ត៌មាន នៃតួលេខយោធាខ្លួនស្លាប់ និងរបួសក្នុង សង្គ្រាមជាមួយនឹងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ពលរដ្ឋអាល្លឺម៉ង់ ទាមទារឱ្យរដ្ឋាភិបាលយកថវិកាទិញអាវុធមកអភិវឌ្ឍន៍វិស័យអប់រំ និងផ្លូវថ្នល់ក្នុងប្រទេសជំនួសវិញ។(ប្រភព៖ CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ ពលរដ្ឋជប៉ុនជាច្រើននាក់ក្នុងតំបន់ស៊ីប៊ូយ៉ា ចេញតវ៉ាប្រឆាំងនឹងបំណងកែប្រែរដ្ឋធម្មនុញ្ញសន្តិភាព និងទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនចុះចេញពីតំណែង។(ប្រភព៖ CNC HOT NEWS) ចុចអាន
១២) អន្តរជាតិ៖ អាមេរិក និងចិនប្រជែងឥទ្ធិពលក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
វីដេអូសង្ខេបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ”។
ខេត្តសៀមរាប ព្រឹកថ្ងៃអង្គារ ទី២១ កក្កដា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម។
រាជធានីភ្នំពេញ, ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២០-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាព អំណោយផលខ្ពស់។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ ក្នុងនាមប្រទេសស្រឡាញ់សន្ដិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង ប្រទេសចិន គ្រោងចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បីជំរុញវិស័យទេសចរណ៍។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភា បើកកិច្ចប្រជុំរួមគ្នា ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនរដ្ឋមន្ត្រីការបរទេសហ្វីលីពីន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ត្រូវបានពន្យារពេល។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ ថៃ ខំបដិសេធថា កប៉ាល់ ដែលអ៊ីរ៉ង់បាញ់ នៅច្រក Hormuz មិនមែនជា របស់ខ្លួនទេ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ អាស៊ាន ជួបជុំនៅទីក្រុងម៉ានីល ផ្ដោតលើជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមក្នុងតំបន់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ កងកម្លាំងយោធាអាមេរិក ៤នាក់ ពលីជីវិតក្នុងប្រតិបត្តិការសងសឹងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ បង្កើនការវាយប្រហារប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក ពូទីន ចាត់ទុកកងទ័ពកូរ៉េខាងជើង ជា «វីរបុរស» ក្រោយចូលរួមរំដោះទឹកដីតំបន់ Kursk ពីទ័ពអ៊ុយក្រែន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ លោកត្រាំ ប្រកាសថា អាម៉េរិកបានគ្រប់គ្រងច្រកសមុទ្រហ័រមូសទាំងស្រុង ខណៈយោធាអ៊ីរ៉ង់ត្រូវកម្ទេចស្ទើរគ្មានសល់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៨-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកអ្នកវិភាគកុំឲ្យបំផ្លាញឯកភាពស្ថាប័នជាតិ និងជៀសវាងវិភាគរឿងសម្ងាត់យោធា។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៣) ភ្នំពេញ៖ ប្រធានាធិបតីសាធារណរដ្ឋកាហ្សាក់ស្ថាន ជម្រាបសម្តេចធិបតីពីបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតីទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន។(ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។(ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង។(ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ កប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំប្រឆាំងលើកឡើងថា ការបណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញដោយលោក Zelensky គឺជាការប៉ុនប៉ងក្រាញអំណាច។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អាមេរិកវាយប្រហារអ៉ីរ៉ង់៧យប់ជាប់គ្នា ចាប់តាំងពីលោក ត្រាំ ប្រកាសថាបទឈប់បាញ់ឈានដល់ទីបញ្ចប់។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ កងកម្លាំងសហរដ្ឋអាមេរិក បញ្ឈប់ និងបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលព្យាយាមបំពានការបិទផ្លូវជើងទឺកអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៧-កក្កដា-២០២៦
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលនៃការចូលរួមមហាសន្និបាត អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សភាអឺរ៉ុប។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ៖ ក្នុងនាមជាប្រទេសហត្ថលេខីដំបូង កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយចិន និងដៃគូអន្តរជាតិ ក្នុងការជំរុញអនាគត Ai ប្រកបដោយនវានុវត្តន៍។(ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការងារអាទិភាពចំនួនបី ត្រូវធ្វើរួមគ្នា ដើម្បីអនាគតដ៏ប្រសើររបស់បញ្ញាសិប្បនិម្មិត។(ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចធិបតី៖ កម្ពុជា នឹងអនុម័តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត» នាពេលឆាប់ៗខាងមុខ ។(ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចធិបតីបញ្ជាក់ជាថ្មីទៅចិនថា កម្ពុជាប្រកាន់ខ្ជាប់ដំណោះស្រាយសន្តិវិធី និងច្បាប់អន្តរជាតិលើបញ្ហាព្រំដែនជាមួយថៃ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៉ីរ៉ង់អះអាងថា បានវាយប្រហារទីបញ្ជាការអាមេរិកមួយកន្លែងនៅក្នុងប្រទេសស៉ីរី។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតី អ៊ីស្រាអែល ជឿលើដំណោះស្រាយតាមរយៈការទូតជាមួយអ៊ីរ៉ង់ ប៉ុន្តែគាំទ្រអាមេរិកវាយប្រហារ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ ត្រាំចោទថាចិនជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០២០ ហើយបញ្ជាឱ្យស៊ើបអង្កេតរឿងនេះនៅក្នុងទ្រង់ទ្រាយធំ។(ប្រភព៖ Kohsantepheap Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
ខណ្ឌសែនសុខ រាជធានីភ្នំពេញ
#ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម #ការអភិវឌ្ឍរាជធានី
#ខណ្ឌសែនសុខ #រាជធានីភ្នំពេញ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+1
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ដែលប្រព្រឹត្តទៅនៅសភាអឺរ៉ុប ទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ បញ្ជាក់ជាថ្មីថា«កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាថៃដោយសន្ដិវិធីផ្អែកលើច្បាប់» ។(ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំដោយប្រធានាធិបតីចិន។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃសាលាភូមិន្ទរដ្ឋបាល។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយសមត្ថភាព វិន័យ និងការទទួលខុសត្រូវចំពោះសង្គម។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ អ៊ីរ៉ង់ប្រាប់ឱ្យក្រុមហ៊ូទីត្រៀមបិទសមុទ្រក្រហមបើអាមេរិកហ៊ានវា.យប្រ.ហាររោងចក្រអគ្គិសនីរបស់ខ្លួន។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៦) អន្តរជាតិ៖ លោក ហ្សេលេនស្គី គាំទ្រឱ្យប្រធានក្រុមហ៊ុនថាមពលរដ្ឋ ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន និងមានបំណងប្តូររដ្ឋមន្រ្តីការពារជាតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អាមេរិកវាយប្រហារអ៊ីរ៉ង់ម្តងទៀត ខណៈទីក្រុងតេអេរ៉ង់ព្រមានពីសង្គ្រាមដើម្បីការរស់រាន
ជាមួយអាមេរិក។(ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ ក្រោយប្រកាសបាន១ថ្ងៃ លោក ដូណាល់ ត្រាំ ប្រកាសលែងយកថ្លៃ ឆ្លងកាត់ ២០ ភាគរយ លើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz វិញ។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ប្រាប់ក្រុមហ៊ូទីឱ្យត្រៀមបិទសមុទ្រក្រហម ប្រសិនបើអាមេរិកហ៊ានវាយប្រហារបណ្តាញអគ្គិសនីខ្លួន។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ចិន តបទៅអាមេរិកថា ការដាក់ទណ្ឌកម្មជាឯកតោភាគី នឹងបំផ្លាញខ្លួនឯងវិញតែប៉ុណ្ណោះ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជំរឿនមន្ត្រី និងអំពាវនាវដល់មន្ត្រីរាជការឱ្យធ្វើជំរឿន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង់ សម្លឹងឃើញឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,ទេសចរណ៍។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋសភាអនុម័តទាំងស្រុងឱ្យកម្ពុជាចូលរដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន ដើម្បីជំរុញវិស័យអាកាសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកចម្រើន។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា ខណៈប្រជាពលរដ្ឋ ៦៤៥គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ។ (ប្រភព៖ Kampucheatmey Daily ) ចុចអាន
៥) អន្តរជាតិ៖ EU និងអង់គ្លេសរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការវាយប្រហារតាមអ៊ីនធឺណិត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន នឹងបង្កើតទីភ្នាក់ងារចារកម្មកណ្តាលលើកដំបូង ចាប់តាំងពីសង្រ្គាមលោកលើកទី២។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ កត្តាធំៗ ដែលធ្វើឱ្យប្រជាប្រិយភាពលោក ណេតាន់យ៉ាហ៊ូ ធ្លាក់ចុះខ្លាំង មុនការបោះឆ្នោត។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ អតីតមេទ័ពអ៊ីរ៉ង់ អួតក្តែងៗថា អ៊ីរ៉ង់ មានសមត្ថភាព ចង់ចូលធ្វើឃាតលោក ត្រាំ ដល់ក្នុងសេតវិមាន ក៏បានដែរ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ចរាចរណ៍នៅច្រកសមុទ្រ Hormuz ថយចុះដល់កម្រិតទាបបំផុត គិតក្នុងរយៈពេល២ខែ ខណៈការវាយប្រហារថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ បង្កក្តីបារម្ភអំពីសុវត្ថិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក Macron៖ អ៊ុយក្រែននឹងផលិតមីស៉ីលរបស់បារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ថែរក្សា និងបញ្ចៀសការសាងសង់ណាមួយ ប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២៤លាននាក់ក្នុងឆ្នាំ២០៥០, ទាមទារការវិនិយោគលើប្រជាជនវ័យក្មេង ពីឥឡូវនេះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី នឹងបំពេញទស្សនកិច្ចនៅចិន ហើយនឹងមានជំនួប ជាមួយលោក ស៊ី ជីនពីង។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ជប៉ុនផ្ដល់កម្ចីសម្បទានប្រមាណ១១៩លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ សភាប្រើភាសាបារាំង (APF) អនុម័តសេចក្តីសម្រេចស្តីពីបូរណភាពទឹកដីកម្ពុជា និងបោះឆ្នោតជ្រើសរើសកម្ពុជា ឱ្យកាន់តំណែងជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនដើមឈើជាអំណោយពីជនជាតិជប៉ុន ស្ថិតនៅសង្កាត់ចោមចៅទី២ ឱ្យក្លាយជាទីលំហែ និងហាត់ប្រាណសម្រាប់សាធារណជន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការកែទម្រង់សេវាសាធារណៈ ជំរុញសេវាសុរិយោដី និងសំណង់ ឱ្យកាន់តែលឿន និងងាយស្រួល។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ហ្សេលេនស្គី ប្រកាសរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចំពេលសង្គ្រាមជាមួយរុស្ស៊ី កាន់តែសាហាវ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ តម្លៃប្រេងហក់ឡើង ៤% ភ្លាមៗ ក្រោយការវាយប្រហារយោធាថ្មី គំរាមកំហែងដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៉ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាធ្វើឱ្យកិច្ចប្រឹងប្រែងការទូតប្រែជាឥតប្រយោជន៍។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ អ៊ីស្រាអែល នឹងបោះឆ្នោតសភានៅចុងខែតុលា ដែលកំណត់វាសនាលោក ណេតាន់យ៉ាហ៊ូ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ីរ៉ង់ ចោទសហរដ្ឋអាមេរិកពីការ ដាក់សម្ពាធទាំងបើកចំហរ និងលាក់បាំងលើប្រទេសអូម៉ង់។ (ប្រភព៖ BTV NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សរាជធានីភ្នំពេញ» ដោយមានការចូលរួមពី ឯកឧត្តម ហួត ហៃ អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ព្រមទាំងសមាជិកយុវជនគណបក្សសរុបប្រមាណ ៦០៣ រូប ដែលជាគោលដៅទី២៣ នៃការរៀបចំវេទិកាពិភាក្សាជាមួយយុវជនរាជធានី-ខេត្ត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរឱ្យលើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ «សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និងសមត្ថភាពរបស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត»។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញអាទិភាពគន្លឹះ៥ចំណុច ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ សភាប្រើភាសាបារាំង អំពាវនាវភាគីកម្ពុជា-ថៃ បន្ធូរបន្ថយភាពតានតឹង និងដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ នូវែលសេឡង់ និងឥណ្ឌាដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីរ៉ង់ប្រកាសបិទច្រក Hormuz ជាថ្មី រហូតអាម៉េរិកឈប់ជ្រៀតជ្រែកក្នុងតំបន់ខ្លួន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Trump គម្រាមវាយប្រហារ ដោយមីស៊ីលយ៉ាងខ្លាំងក្លា លើអ៊ីរ៉ង់ ប្រសិនបើមានករណីវាយប្រហារ ដោយក្រុងតេហរ៉ង់ សំដៅធ្វើឃាត រូបលោក។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ព្រឹទ្ធសមាជិកអាមេរិក លោក Lindsey Graham ស្លាប់ ១ថ្ងៃក្រោយទស្សនកិច្ចនៅអ៊ុយក្រែន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់វាយសងសឹកអាមេរិកវិញនៅទូទាំងមជ្ឈិមបូព៌ា ក្រោយអាមេរិកវាយប្រហារលើគោលដៅ១៤០នៅអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+9
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+9
គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស៊េរី«កេរដំណែលរស់៖គុណតម្លៃ ៧ មករា»
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-កក្កដា-២០២៦
១) ភ្នំពេញ៖ កម្ពុជា បន្តតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃ តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ជំនួបជាមួយសម្តេចតេជោ, មេទ័ពកំពូលរបស់ម៉ាឡេស៊ី គាំទ្រជំហរកម្ពុជា ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រទេសបារាំង បានប្តេជ្ញាចិត្តជួយសម្របសម្រួលប្រទេសកម្ពុជា-ថៃ ក្នុងការស្វែងរកដោះស្រាយជម្លោះព្រំដែនដោយសន្តិភាព។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេះញ៖ ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន។(ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង ថ្កោលទោស NATO ដោយនិយាយថាការរំសាយអាវុធនុយក្លេអ៊ែរគួរតែចាប់ផ្ដើមមុនគេពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ហ្វីលីពីននឹងទទួលបាននាវាចម្បាំងមួយទឹកចំនួន៥គ្រឿងពីជប៉ុន។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ គំរាមថាមីស៊ីល ១០០០គ្រាប់តម្រង់រកអ៉ីរ៉ង់រួចជាស្រេច ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះរូបលោក។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីមិកស៊ិកូ អំពាវនាវឲ្យអាមេរិក ចូលរួមធ្វើសកម្មភាព រក្សាសន្តិសុខរួមគ្នា មិនមែនឯកតោភាគីនោះទេ។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ តុលាការថៃ នឹងពិចារណាលើសំណង លើក្រុមនាវិក នៃកប៉ាល់ដែលត្រូវបានវាយប្រហារ នៅច្រកសមុទ្រហ័រមូស ក្នុងអំឡុងពេលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
