CPP_PP Official
Ir al canal en Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Mostrar más1 598
Suscriptores
+1824 horas
+527 días
+5730 días
Archivo de publicaciones
1 601
+9
កិច្ចប្រជុំពង្រឹងការងារមូលដ្ឋានដើម្បីឆ្ពោះទៅកាន់ការឆោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-មិថុនា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ៖ គ្មានការយោគយល់ ចំពោះទីតាំងណាធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងមិនលើកលែងអ្នកពាក់ព័ន្ធ។(ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុង ឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចធិបតី៖ ពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ក្នុងនោះគឺ ជាការវិនិយោគទៅលើអប់រំ និងសុខាភិបាល។(ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងមតិចោទប្រកាន់ពីវត្តមានសម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ថា «មិនគិតរឿងជាតិ គិតតែដើរលេងសប្បាយ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចធិបតី ៖ ទម្លាប់របស់ខ្ញុំ ដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ។(ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយដោយផ្អែកតាមផ្លូវច្បាប់ជាមូលដ្ឋាន ។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អ្នកជំនាញ UN ថាការគំរាមកំហែងរបស់អាមេរិកប្រឆាំងគុយបា ប្រៀបដូចជាទង្វើកាលពីសម័យអាណានិគម ហើយប៉ះពាល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ចិន អះអាងថា យោធានិយមជប៉ុន កំពុងប្រើប្រាស់យុទ្ធសាស្ត្រជាទម្លាប់ សម្រាប់ការពង្រីកយោធា។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ថៃ មីយ៉ាន់ម៉ា បើកច្រកពាណិជ្ជកម្មព្រំដែនគោកសំខាន់ «ស្ពានម្យ៉ាវ៉ាឌី ទី២» ឡើងវិញ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើករបស់មីយ៉ាន់ម៉ា ធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់២នាក់។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ីរ៉ង់ ប្រើមីស៊ីលនិងដ្រូនវាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកទី៥ របស់អាម៉េរិក ក្រោយអាម៉េរិកបាញ់នាវាដឹកប្រេងអ៊ីរ៉ង់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២-មិថុនា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជ្រើសរើសអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែសីហាខាងមុខនេះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើមិនអភិវឌ្ឍន៍តំបន់បឹងកក់ទេ តើបឹងកក់ពេលនេះនឹងទៅជាយ៉ាងណា បើពីមុនគ្រាន់តែជាកន្លែងដែលបញ្ចេញទឹកស្អុយតែប៉ុណ្ណោះ តែបច្ចុប្បន្នកា្លយជាទីតាំងដ៏ស្រស់ស្អាត។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចធិបតី៖ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ។(ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចធិបតី៖ កម្ពុជា មិនដែលរំលោភបំពាន អធិបតេយ្យភាព របស់ប្រទេសដទៃឡើយ ខណៈប្តេជ្ញាយ៉ាងដាច់ខាត ការពារអធិបតេយ្យភាពរបស់ខ្លួន។(ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ជួបបណ្តាទូតនិងអង្គការអន្តរជាតិ ប្រាប់រឿងដែលកម្ពុជាយកតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃ ទៅUN ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ីចោទបារាំង និងអង់គ្លេស ពីបទធ្វើសកម្មភាពចោរសមុទ្រ ជុំវិញការរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ក្នុងដែនទឹកអន្តរជាតិ។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក ។(ប្រភព៖ BTV NEWS) ចុចអាន
១០) អន្តរជាតិ៖ មីយ៉ាន់ម៉ា បង្ហាញការប្តេជ្ញាចិត្តថា នឹងមិនមានការប្រើប្រាស់ ដែនអធិបតេយ្យរបស់ខ្លួន ដើម្បីធ្វើការប្រឆាំង ទៅនឹងប្រទេសឥណ្ឌាឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ក្រុមហេសបូឡា ព្រមទទួលយកសំណើអាមេរិក ដើម្បីផ្អាកការវាយប្រហារគ្នា ជាមួយអ៊ីស្រាអែល។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»
ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។
ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។
១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៦
Celebrating the 77th Anniversary of International Children’s Day (June 1) under the theme: “Peace is the Foundation of Respecting and Protecting Children’s Rights”
The celebration of International Children’s Day commemorates the implementation of children's fundamental rights and highlights the government's commitment to addressing children's challenges, particularly in preventing and responding to violence against children, child labor, and online safety. This includes supporting children who are victims and those vulnerable to all forms of risk, threats, exploitation, and abuse in a timely and effective manner, ensuring that children can live and develop harmoniously under the protection of peace.
Indeed, children represent a vital resource for national development. The Royal Government of Cambodia's Pentagonal Strategy Phase-1 has designated “people” as the foremost priority sector. Therefore, investing in well-being, safety, and development of children today, is an investment in Cambodia’s future, building a strong foundation of human capital that holds the potential for Cambodia’s future growth and prosperity.
1 June 1949 ~ 1 June 2026
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣១-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ «បើកបង្ហាញល្បិចកលបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់»។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា មិនទទួលស្គាល់ ខ្សែព្រំដែនតាមរយៈ ការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដី ជាឯកតោភាគី ដោយភាគីថៃនោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាមាន«ឱកាសការងារ»ជាង៩ម៉ឺនកន្លែង កំពុងរង់ចាំ អតីតពលករត្រឡប់មកពីថៃ។ (ប្រភព៖ ស៊ី ស៊ី ថាមស៍) ចុចអាន
៥) អន្តរជាតិ៖ ចិន តេស្តជោគជ័យ នៃការបាញ់បញ្ជូន«ផ្កាយរណប»ថ្មី ទៅកាន់ទីអវកាស ដើម្បីលើកកម្ពស់ បច្ចេកវិទ្យា អ៊ីនធឺណិត។(ប្រភព៖ ស៊ី ស៊ី ថាមស៍) ចុចអាន
៦) អន្តរជាតិ៖ អាមេរិកព្រ.មា.នថាខ្លួនអាចនឹងវា.យប្រ.ហារអ៊ីរ៉ង់ជាថ្មីប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៧) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៉ីអះអាងដ្រូនអ៊ុយក្រែនវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងកៀវបដិសេធ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បរិហារជាសាធារណៈ ន័រវេសដែលលុបចោលកិច្ចសន្យាលក់មីស៊ីលជាឯកតោភាគី។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
នាថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា-ឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦ របស់ក្រុមការងារប្រតិកម្មរហ័សតាមបណ្ដាញព័ត៌មានសង្គម នៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ មន្ទីរ អង្គភាព ខណ្ឌទាំង១៤ ផ្សារ និងសង្កាត់ទាំង១០៥, ក្រោមអធិបតីភាពឯកឧត្តម ងួន សុភៈ អនុប្រធានគណៈឃោសនាអប់រំរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារប្រតិកម្មរហ័ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារប្រតិកម្មរហ័សរាជធានីភ្នំពេញ។
#គណបក្សប្រជាជនកម្ពុជា
#ដើម្បីបុព្វហេតុជាតិមាតុភូមិ
#ការងារប្រតិកម្មរហ័ស
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជំរុញ និងគាំទ្រយ៉ាងមុតមាំ ចំពោះការពង្រឹងប្រសិទ្ធភាព នៃការប្រមូលពន្ធដារ និងពន្ធគយ ក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ។(ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ណែនាំអាជ្ញាធរត្រូវដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានរហ័ស ដោយមិនលំអៀងខាងភាគីណានោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ» នៅតែជាសាររបស់សម្ដេច ហ៊ុន សែន រំលឹកដល់មន្ត្រីគ្រប់រូប។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ប្រមុខការពារជាតិ៖ កម្ពុជាបង្កើនសមត្ថភាពយោធា ដើម្បីការពារបូរណភាទឹកដី គ្មានបំណងឈ្លានពាន ឬប៉ះទង្កិចជាមួយប្រទេសជិតខាងណាទេ។(ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ អង្គការសេដ្ឋកិច្ចប្លុកអឺរ៉ាស៉ីដឹកនាំដោយរុស្ស៉ី នឹងពិចារណាព្យួរសមាជិកភាពអាមេនី ជុំវិញបញ្ហាសុំចូលជាសមាជិក EU។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ វៀតណាម និងថៃ ប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដ៏ខ្លី ហើយ លោក Anutin បញ្ជាក់ថា វៀតណាមជាដៃគូឈានមុខគេមួយរបស់ប្រទេសថៃ។(ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ីព្រមានអាមេរិកកុំឲ្យបញ្ជូនកងទ័ពបន្ថែមទៅកាន់ព្រំដែនរបស់ខ្លួន និងព្រមានទៀតថា ការបញ្ជូននេះបានជំរុញទ្វីបអឺរ៉ុប ឆ្ពោះទៅរកជម្លោះ ធ្វើអត្តឃាត។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ីព្រមានអឺរ៉ុប ឲ្យត្រៀមខ្លួន ចំពោះឧប្បត្តិហេតុដ្រូនបន្ថែមទៀត បន្ទាប់ពីហេតុការណ៍នៅ រូម៉ានី ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ UN ដាក់អ៊ីស្រាអែលនិងរុស្ស៊ី ចូលក្នុងបញ្ជីខ្មៅ ទាក់ទង ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទ អំឡុងពេលជម្លោះ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-ឧសភា-២០២៦
១) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស កម្ពុជា-ចិន ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ពិសេសលើការវិវត្តថ្មីៗនៃបញ្ហាព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារ ជាមួយប្រធានសភាប្រឹក្សានយោបាយ នៃទីក្រុងយ៉ាងចូវ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា១៤នាក់បានពលីក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្នុងរយៈពេល២០ឆ្នាំមកនេះ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៤) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរងសម្ពាធនយោបាយ ខណៈសមាជិកបក្សសម្រុកទៅចូលរួមជាមួយបក្សថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ អាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ុយក្រែនគ្រោងទិញយន្តហោះចម្បាំង Gripen ស៊េរីថ្មី២០គ្រឿង ហើយស៊ុយអែតនឹងបរិច្ចាគម៉ូដែលចាស់១៦គ្រឿង ដើម្បីពង្រឹងការការពារដែនអាកាស។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ទីក្រុងប៉េកាំងព្រមានថា តៃវ៉ាន់មិនគួរជ្រៀតជ្រែកបេសកកម្មទ័ពអាកាសចិន នៅក្បែរដែនកោះនេះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិន ថ្កោលទោសទង្វើញុះញង់ របស់នាវាចម្បាំងហូឡង់ នៅសមុទ្រចិនខាងត្បូង។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានកម្ទេចអូម៉ង់ចោលទាំងស្រុង បើហ៊ានលូកដៃចូលគ្រប់គ្រងច្រកសមុទ្រហ័រមូសល។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រចាំខែមេសា-ឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។
រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រចាំខែមេសា-ឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។
រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ស្នើមិត្តចិនពិចារណាលើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់ ខេត្តកំពង់ឆ្នាំង និងកំពង់ធំ។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុទៅបំពេញកាតព្វកិច្ចកងទ័ព អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលតែងតែនៅជាមួយ និងផ្ដល់ការអនុគ្រោះច្រើនបំផុតដល់វិស័យឯកជន ដើម្បីផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាបង្ហាញពីការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ UNSC អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ កូរ៉េខាងជើង សាកល្បងមីស៊ីល និងរ៉ុក្កែតកាំភ្លើងធំ ដោយប្រើប្រព័ន្ធ Ai ដែលរចនាឡើង សម្រាប់សង្គ្រាមសម័យទំនើប។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៊ីរ៉ង់ចោទអាម៉េរិកពីការរំលោភបំពានបទឈប់បាញ់ ក្រោយរងការវាយប្រហារថ្មី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ មន្ត្រីរុស្ស៊ី អង្គការណាតូ កំពុងសម្លឹងមើលតំបន់អាស៊ី ដើម្បីទាញផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងយោធា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ បារាំង ទាមទារឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មខ្លាំងបំផុតលើអ៊ីស្រាអែល។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ អាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកំពង់ឆ្នាំង
============
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោស្វាគមន៍អ្នកវិនិយោគិនមកពីកូរ៉េខាងត្បូង ចាប់អារម្មណ៍វិនិយោគវិស័យកសិកម្មនៅកម្ពុជា។(ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ប្រាប់ទូតស្វីស ពីជំហរកម្ពុជា លើការដោះស្រាយព្រំដែន ជាមួយថៃ ដោយសន្តិវិធី។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា បដិសេធចំពោះព័ត៌មានក្លែងក្លាយ រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងហាមឃាត់អ្នកដំណើរបរទេស។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋសភាកម្ពុជាស្វាគមន៍ចំពោះអនុសាសន៍របស់សភាអឺរ៉ុបដែលជំរុញឱ្យដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។(ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ AOT ចុះសង្កេតការណ៍នៅតំបន់បឹងត្រកួត ទីដែលថៃរាយលួលបន្លានិងទូកុងតឺន័រ រារាំងពលរដ្ឋខ្មែរវិលទៅផ្ទះសម្បែងវិញ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្ស៊ីបញ្ជាឱ្យបុគ្គលិកទូត និងជនបរទេសទាំងអស់ប្រញាប់ភៀសខ្លួនចេញពីក្រុងគៀវ មុនការវាយប្រហារធំមកដល់។(ប្រភព៖ Koh Santepheap Daily ) ចុចអាន
៧) អន្តរជាតិ៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា យោធាអាមេរិកបានចាប់ផ្តើមការវាយប្រហារថ្មីលើគោលដៅនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ។(ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ លើកតម្កើងអាម៉េរិកថាជាអ្នកសង្គ្រោះពិភពលោកចេញពីរបបផ្ដាច់ការ និងបន្ថែមថា អ៊ីរ៉ង់នឹងមិនអាចមាននុយក្លេអ៊ែរជាដាច់ខាត។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ថា ប្រទេសឈូងសមុទ្រនឹងលែងជាខែលសម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ ចិននិងប៉ាគីស្ថាន ចាប់ដៃគ្នាបង្កើតច្រករបៀងសេដ្ឋកិច្ច និងកំពង់ផែ Gwadar។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
#ភ្នំពេញ #phnompenh
#កម្ពុជា #Cambodia
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី ចាត់ទុកការដោះលែងលោក កឹម សុខា ជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការពារជាតិ សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត។(ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ នាវាដឹកប្រេងជប៉ុនមួយគ្រឿង ដែលផ្ទុកប្រេង២លានបារ៉ែល បានឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយបានមកដល់ប្រទេសជប៉ុន ក្រោយផ្ទុះសង្គ្រាមអ៊ីរ៉ង់។(ប្រភព៖ DAP NEWS ) ចុចអាន
៧) អន្តរជាតិ៖ រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Oreshnik ក្នុងការវាយប្រហារដ៏ធំបំផុតមួយលើក្រុងគីវ។(ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិនជាប្រទេសដំបូង ជួយអង្ករ៦ម៉ឺនតោនដល់គុយបា ក្រោយរងការធ្វើទុក្ខបុកម្នេញរបស់អាមេរិក។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ី ត្រៀមរៀបចំវេទិកាសន្តិសុខអន្តរជាតិ ដោយមានតំណាងប្រទេស ១២០ ចូលរួម។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសពីវឌ្ឍនភាព ក្នុងការចរចាបើកច្រកសមុទ្រហ័រមូស ដោយគ្មានការទារប្រាក់ឆ្លងកាត់អ្វីឡើយ។(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួង ស្ថាប័ន និងក្បាលម៉ាស៊ីនដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបង្ក្រាបបទល្មើសអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្រ្កាបមន្ដ្រីដែលពាក់ព័ន្ធ និងមន្ដ្រីដែលគ្មានសកម្មភាពបង្ក្រាប ដោយគ្មានការលើកលែង។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ, សូមរដ្ឋាភិបាលសួរចម្លើយ ឧក្រិដ្ឋជនដែរត្រូវបានចាប់ខ្លួន ឱ្យបានច្បាស់លាស់ថាពួកគេមកតាមប្រទេសណា? ព្រោះមិនមែនមកតាមការហោះហើរទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចតេជោ ណែនាំដល់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។(ប្រភព៖ BTV NEWS ) ចុចអាន
៦) ភ្នំពេះញ៖ អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប។(ប្រភព៖ FRESH NEWS) ចុចអាន
៧) ភ្នំពេញ៖ យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់, កម្ពុជា តវ៉ាឱ្យថៃរឹតបន្តឹង វិធានការគ្រប់គ្រង វិន័យកងទ័ពរបស់ខ្លួន។(ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលធុនធ្ងន់លើទីក្រុងគីវ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន។(ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ ព្រមាន ត្រាំ ពីការវាយបក បើហ៊ានបង្កសង្គ្រាមឡើងវិញ ស្របពេល ប៉ាគីស្ថានកំពុងខ្នះខ្នែងសម្របសម្រួល។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ លោក ហ្សេលេនស្គី ច្រានចោលសំណើរបស់អាល្លឺម៉ង់ ដែលប្រុងឲ្យអ៊ុយក្រែនត្រឹមតែ «សមាជិកបម្រុង»ប៉ុណ្ណោះ ក្នុង EU។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ អ៊ីរ៉ង់ ប្រាប់ប៉ាគីស្ថាន ថា លីបង់ត្រូវតែរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងសន្តិភាពខ្វះមិនបាន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ អាម៉េរិក និងអ៊ីរ៉ង់ ជិតសម្រេចកិច្ចព្រមព្រៀងសន្តិភាព ខណៈបញ្ហាច្រក Hormuz នៅតែតានតឹង។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
