ch
Feedback
ព័ត៌មានការអប់រំបឋមសិក្សា - PED News

ព័ត៌មានការអប់រំបឋមសិក្សា - PED News

前往频道在 Telegram

ចែករំលែកព័ត៌មាន​ និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា

显示更多

📈 Telegram 频道 ព័ត៌មានការអប់រំបឋមសិក្សា - PED News 的分析概览

频道 ព័ត៌មានការអប់រំបឋមសិក្សា - PED News (@ped_news) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 12 097 名订阅者,在 教育 类别中位列第 16 398,并在 柬埔寨 地区排名第 455

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 097 名订阅者。

根据 04 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 0,过去 24 小时变化为 43,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 25.45%。内容发布后 24 小时内通常能获得 12.38% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 3 085 次浏览,首日通常累积 1 501 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 3

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
ចែករំលែកព័ត៌មាន​ និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា

凭借高频更新(最新数据采集于 05 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。

12 097
订阅者
+4324 小时
+357 天
无数据30 天
吸引订阅者
九月 '26
九月 '26
+46
在1个频道中
八月 '26
+57
在2个频道中
Get PRO
七月 '26
+85
在1个频道中
Get PRO
六月 '26
+64
在0个频道中
Get PRO
五月 '26
+86
在0个频道中
Get PRO
四月 '26
+42
在0个频道中
Get PRO
三月 '26
+162
在3个频道中
Get PRO
二月 '26
+55
在2个频道中
Get PRO
一月 '26
+85
在2个频道中
Get PRO
十二月 '25
+197
在1个频道中
Get PRO
十一月 '25
+504
在3个频道中
Get PRO
十月 '25
+594
在4个频道中
Get PRO
九月 '25
+81
在0个频道中
Get PRO
八月 '25
+309
在5个频道中
Get PRO
七月 '25
+523
在1个频道中
Get PRO
六月 '25
+420
在0个频道中
Get PRO
五月 '25
+733
在1个频道中
Get PRO
四月 '25
+235
在0个频道中
Get PRO
三月 '25
+265
在6个频道中
Get PRO
二月 '25
+1 357
在9个频道中
Get PRO
一月 '25
+894
在3个频道中
Get PRO
十二月 '24
+878
在8个频道中
Get PRO
十一月 '24
+148
在1个频道中
Get PRO
十月 '24
+155
在0个频道中
Get PRO
九月 '24
+209
在0个频道中
Get PRO
八月 '24
+187
在0个频道中
Get PRO
七月 '24
+180
在1个频道中
Get PRO
六月 '24
+324
在2个频道中
Get PRO
五月 '24
+231
在4个频道中
Get PRO
四月 '24
+366
在7个频道中
Get PRO
三月 '24
+198
在1个频道中
Get PRO
二月 '24
+3 877
在3个频道中
日期
订阅者增长
提及
频道
05 九月0
04 九月+43
03 九月0
02 九月+1
01 九月+2
频道帖子
2
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញមានមតិសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញមានមតិសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាកម្រិតថ្នាក់ដំបូង ថ្នាក់ទី១ ទី២ និងទី៣ តាមប្រព័ន្ធអនឡាញ (zoom) ជូនដល់គ្រូបង្គោលថ្នាក់ជាតិ និងគ្រូបង្គោលកម្រិតកម្រងសាលារៀន ដើម្បីបណ្ដុះបណ្ដាលបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ និងអ្នកពាក់ព័ន្ធ នៅតាមសាលាបឋមសិក្សា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។[...] #MoEYS #BEIP #PED #DPE #EGL ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 038
3
កិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពី «និយាមប្រើប្រាស់បុគ្គលិកអប់រំ និងស្តង់ដាគ្រប់គ្រងតាមគ្រឹះស្ថានសិក្សាសាធារណ
កិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពី «និយាមប្រើប្រាស់បុគ្គលិកអប់រំ និងស្តង់ដាគ្រប់គ្រងតាមគ្រឹះស្ថានសិក្សាសាធារណៈ» នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីនិយាមប្រើប្រាស់ បុគ្គលិកអប់រំ និងស្តង់ដាគ្រប់គ្រងតាមគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។[...] #MCS #MoEYS #PED ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 545
4
ព្រះវិហារ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន
ព្រះវិហារ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូទស្សនកិច្ចជំរំភៀសសឹកបណ្តោះអាសន្ន តាកឹងបៃតង ស្ថិតនៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានគ្រួសារប៉ះពាល់ពីការឈ្លានពានពីសៀមប្រមាណ ៦០០ គ្រួសារ។ អញ្ជើញចូលរួមនាឱកាសនោះដែរមាន ឯកឧត្តម គីម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកស្រី Kyung-Nan Park នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកគូលែន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងចម្រុះ ជាច្រើនរូប។ #WFP #SchoolFeedingProgramme #MoEYSCambodia #PED #DPE ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 671
5
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បា
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គសិក្ខាសាលាស្ដីពីការណែនាំអំពីការអប់រំសុវត្ថិភាពដល់សាលារៀន សម្រាប់នាយក នាយិកា ក្នុងសាលាបឋមសិក្សានៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការចូលរួមពីលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកសាស្ត្រាចារ្យ Norio Matsui ប្រធានគ្រប់គ្រងគម្រោង ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ នាយក នាយិកា ក្នុងសាលាបឋមសិក្សានៅរាជធានីភ្នំពេញ ក្រុមការងារមកពីសាកលវិទ្យាល័យណារ៉ា ហ្កាកូអេន នៅប្រទេសជប៉ុន និងតំណាងអង្គការចៃកា JICA សរុប ១៩៤ នាក់។ #SchoolSafetyProject #JICA #MoEYSCambodia #PED ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 793
6
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពបង្រៀនសម្របតាមសមត្ថភាពសិស្ស ក្នុងមហាវិស្សមកាល សាលាបឋមសិក្សាថ្គោលអណ្ដែត ខេត្តពោធិ៍សាត់ #PTOM
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពបង្រៀនសម្របតាមសមត្ថភាពសិស្ស ក្នុងមហាវិស្សមកាល សាលាបឋមសិក្សាថ្គោលអណ្ដែត ខេត្តពោធិ៍សាត់ #PTOM #MoEYS #PED ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 085
7
កិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ អង្គការ VVOB Cambodia នាព្រឹក​ថ្ងៃពុធ ​ទី​២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធានន
កិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ អង្គការ VVOB Cambodia នាព្រឹក​ថ្ងៃពុធ ​ទី​២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយអង្គការ VVOB Cambodia។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី Mr. Roger Cabiles អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេស ក្រុមការងារ VVOB និងក្រុមការងារនាយកដ្ឋានបឋមសិក្សាផងដែរ។[...] #VVOB #DPE #PLPEcosystem #MoEYSCambodia ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 729
8
អបអរសាទរ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលមានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា
អបអរសាទរ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលមានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦% បេក្ខជននិទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។
2 229
9
នៅសាលាបឋមសិក្សាស្រែក្នុង​ ស្រុកជុំគិរី ខេត្តកំពត បាននិងកំពុងអនុវត្តកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM ពីថ្ងៃចន្ទ ដល់ថ្ង
នៅសាលាបឋមសិក្សាស្រែក្នុង​ ស្រុកជុំគិរី ខេត្តកំពត បាននិងកំពុងអនុវត្តកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៧ ដល់ ៩​ព្រឹក។ សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត អាណិត ស្រឡាញ់ និងលះបង់ដ៏ធំធេងលោកគ្រូ អ្នកគ្រូ ក្នុងពេលវេលាសម្រាកនៅមហាវិស្សមកាលនេះ ដើម្បីស្ម័គ្រចិត្តជួយសិស្សរៀនយឺត ព្រោះសិស្សរៀនយឺតជាសិស្សដែលគួរឱ្យអាណិត និងមានតម្រូវការក្នុងការជួយជ្រោមជ្រែងបន្ថែម និងដើម្បីធានាថា គ្មានសិស្សានុសិស្សណាម្នាក់ត្រូវបោះបង់ ឬទុកចោលនោះទេ។ ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវ ដល់មាតាបិតា អ្នកអាណាព្យាបាលរបស់សិស្ស ក្នុងការគាំទ្រ និងជំរុញកូនឱ្យមករៀនបំប៉នបន្ថែមក្នុងអំឡុងពេលមហាវិស្សមកាលនេះ ដើម្បីឱ្យកូនៗរបស់លោកអ្នកចេះអាន សរសេរ និងគិតលេខ ដើម្បីបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ឈានទៅរកអនាគតដ៏ត្រចះត្រចង់របស់កូនៗលោកអ្នក ក៏ដូចជាដើម្បីអនាគតរបស់កុមារកម្ពុជាគ្រប់ៗរូប។ #PED #PLP #MoEYS #PTOM ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 823
10
ឆ្នាំសិក្សា ២០២៥-២០២៦ បានបញ្ចប់ មហាវិស្សមកាលបានឈានមកដល់ សិស្សានុសិស្សខ្លះបានឈប់សម្រាកនៅគេហដ្ឋានរៀងៗខ្លួន ចំណែកសិស្សានុសិស្សខ្
ឆ្នាំសិក្សា ២០២៥-២០២៦ បានបញ្ចប់ មហាវិស្សមកាលបានឈានមកដល់ សិស្សានុសិស្សខ្លះបានឈប់សម្រាកនៅគេហដ្ឋានរៀងៗខ្លួន ចំណែកសិស្សានុសិស្សខ្លះទៀតនៅតែបន្តមកសាលារៀន ដើម្បីរៀនបំប៉នបន្ថែម ជាពិសេសសិស្សកំពុងរៀនយឺត ដែលមាននិទ្ទេស D E F។ សិស្សរៀនយឺត ជាសិស្សដែលគួរឱ្យអាណិត និងជាសិស្សដែលត្រូវការការយកចិត្តទុកដាក់ជាងគេ ថែមទាំងមានតម្រូវការសិក្សាខុសពីសិស្សដទៃ។ នាឱកាសមហាវិស្សមកាលនេះ សាលាបឋមសិក្សាចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM។ សូមកូនៗសិស្សានុសិស្សយកចិត្តទុកដាក់រៀនសូត្រ ហើយក៏សូមអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជួយយកចិត្តទុកដាក់លើការសិក្សារបស់កូនៗ ដើម្បីឱ្យពួកគេចេះអាន ចេះសរសេរ និងចេះគិតលេខ។ សូមបញ្ជាក់ថា បង្រៀនបំប៉ននេះ គឺមិនមានការបង់ប្រាក់ទេ។ #PTOM #MoEYS #PED #PLP ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 629
11
ខេត្តកំពង់ធំ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ទី៣) ជូនដល់គ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ សម្រាប
ខេត្តកំពង់ធំ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ទី៣) ជូនដល់គ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ សម្រាប់បំប៉នបន្តដល់គ្រូឧទ្ទេសបង្គោលកម្រិតកម្រងសាលារៀន។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប ៤៧០នាក់ ស្រី ២១៤នាក់ ក្រោមគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន-BEIP គាំទ្រដោយធនាគារពិភពលោក។ #EGL #MoEYS #BEIP #WorldBank #PED #DPE ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 811
12
សកម្មភាពបំប៉នសិស្សនិទ្ទេស D E F មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អំឡុងពេលមហាវិស្សមកាល តាមកម្មវិធីប
សកម្មភាពបំប៉នសិស្សនិទ្ទេស D E F មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អំឡុងពេលមហាវិស្សមកាល តាមកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ខេត្តកំពង់ឆ្នាំង ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
1 887
13
ខេត្តតាកែវ៖ នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សាបានអញ្ជើញមានមតិសំណេះសំណាល និងបិទសិ
ខេត្តតាកែវ៖ នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សាបានអញ្ជើញមានមតិសំណេះសំណាល និងបិទសិក្ខាសាលាបំប៉នសមត្ថភាពគ្រូឧទ្ទេស ស្ដីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី១ ទី២ និងទី៣) សម្រាប់ឆមាសទី១ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ។ សិក្ខាសាលាមាន​រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុប ៤៤៩ នាក់ ស្រី២០៧នាក់ និងប្រើប្រាស់ថវិកាគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP គាំទ្រដោយធនាគារពិភពលោក។ #BEIP #MoEYS #PED #DPE #PLP #EGL ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 433
14
ខេត្តតាកែវ៖ សិក្ខាសាលាបំប៉នសមត្ថភាពគ្រូឧទ្ទេស ស្ដីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្ន
ខេត្តតាកែវ៖ សិក្ខាសាលាបំប៉នសមត្ថភាពគ្រូឧទ្ទេស ស្ដីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី១ ទី២ និងទី៣) សម្រាប់ឆមាសទី១ មាន​រយៈពេល៦ថ្ងៃ បាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាគរុកោស្យ និងវិក្រឹតការខេត្តតាកែវ ដែលមានសិក្ខាកាមចូលរួមសរុប ៤៤៩ នាក់ ស្រី២០៧នាក់ និងប្រើប្រាស់ថវិកាគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP។ #EGM #EGL #MoEYS #PED #DPE #BEIP #teachertraining ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 752
15
ជាគ្រូបន្ទុកថ្នាក់ទី៤ នៅខេត្តឯនាយព្រំដែន ដែលមានសិស្សភាគច្រើនជាសិស្សរៀនយឺត បានបង្ហាញពីចំណាប់អារម្មណ៍ ក្រោយចូលរួមវគ្គបណ្តុះបណ្ត
ជាគ្រូបន្ទុកថ្នាក់ទី៤ នៅខេត្តឯនាយព្រំដែន ដែលមានសិស្សភាគច្រើនជាសិស្សរៀនយឺត បានបង្ហាញពីចំណាប់អារម្មណ៍ ក្រោយចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការបង្រៀនសម្របតាមសមត្ថភាពសិស្ស" បើទោះជាកញ្ញា ទទួលបន្ទុករាល់ការចំណាយផ្សេងៗដោយខ្លួនឯង ក៏ដោយ។ តើអ្នកគ្រូយើងមានប្រសាសន៍យ៉ាងណានោះ? សូមទស្សនាដោយមេត្រី #នាយកដ្ឋានបឋមសិក្សា #PED #PLP #ថ្នាលបឋម #កម្មវិធីបឋម #PTOM
2 467
16
ខេត្តកំពង់ចាម៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញចុះទៅពិនិត្យមើលដំណើរការរៀន
ខេត្តកំពង់ចាម៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញចុះទៅពិនិត្យមើលដំណើរការរៀននិងបង្រៀន នៅសាលាបឋមសិក្សាស្ពឺ ដែលស្ថិតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលារៀន ព្រមទាំងលោកគ្រូអ្នកគ្រូ។ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតប្រធាននាយកដ្ឋាន ក៏បានចាត់ក្រុមការងារឱ្យរៀបចំនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានដូចជា កុំព្យូទ័រយួរដៃចំនួន១គ្រឿង និងម៉ាស៊ីនព្រីនចំនួន១គ្រឿង សម្រាប់បម្រើដល់ការបង្រៀននិងរៀននៅសាលាបឋមសិក្សាស្ពឺ នេះផងដែរ។ ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 420
17
សេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈឆ្នាំសិក្សា ២០២៥~២០២៦ ———————— 🔍តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា🔵 📱
សេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈឆ្នាំសិក្សា ២០២៥~២០២៦ ———————— 🔍តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា🔵 📱 Facebook          📱 YouTube 📱TikTok                 📱 Telegram ☺️ ថ្នាលបឋមPLP
265
18
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅពិនិត្យមើលដំណើរការរៀននិងបង្រៀន នៅសាលាបឋមសិ
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅពិនិត្យមើលដំណើរការរៀននិងបង្រៀន នៅសាលាបឋមសិក្សាព្រែកជរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងសាលារៀន (គ.គ.ស) ព្រមទាំងលោកគ្រូអ្នកគ្រូ។ ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 156
19
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅសិក្សាឈ្វេងយល់ ព្រមទ
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅសិក្សាឈ្វេងយល់ ព្រមទាំងពិភាក្សាអំពីដំណើរការគ្រប់គ្រងបុគ្គលិកអប់រំបឋមសិក្សា នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងអ្នកពាក់ព័ន្ធ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 113
20
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានអ
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ទី៣) ជូនដល់គ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ សម្រាប់បំប៉នបន្តដល់គ្រូឧទ្ទេសបង្គោលកម្រិតកម្រងសាលារៀន។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប ៤៧០នាក់ ស្រី ២១៤នាក់ ក្រោមគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន-BEIP គាំទ្រដោយធនាគារពិភពលោក។ #EGL #MoEYS #BEIP #WorldBank #PED #DPE ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
2 335