ព័ត៌មានការអប់រំបឋមសិក្សា - PED News
ចែករំលែកព័ត៌មាន និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា
إظهار المزيد📈 نظرة تحليلية على قناة تيليجرام ព័ត៌មានការអប់រំបឋមសិក្សា - PED News
تُعد قناة ព័ត៌មានការអប់រំបឋមសិក្សា - PED News (@ped_news) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 12 085 مشتركاً، محتلاً المرتبة 16 443 في فئة التعليم والمرتبة 456 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 085 مشتركاً.
بحسب آخر البيانات بتاريخ 05 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -19، وفي آخر 24 ساعة بمقدار -23، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 23.88%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 12.46% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 2 889 مشاهدة. وخلال اليوم الأول يجمع عادةً 1 507 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 4.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ចែករំលែកព័ត៌មាន និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 06 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 06 سبتمبر | 0 | |||
| 05 سبتمبر | 0 | |||
| 04 سبتمبر | +43 | |||
| 03 سبتمبر | 0 | |||
| 02 سبتمبر | +1 | |||
| 01 سبتمبر | +2 |
| 2 | នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញមានមតិសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាកម្រិតថ្នាក់ដំបូង ថ្នាក់ទី១ ទី២ និងទី៣ តាមប្រព័ន្ធអនឡាញ (zoom) ជូនដល់គ្រូបង្គោលថ្នាក់ជាតិ និងគ្រូបង្គោលកម្រិតកម្រងសាលារៀន ដើម្បីបណ្ដុះបណ្ដាលបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ និងអ្នកពាក់ព័ន្ធ នៅតាមសាលាបឋមសិក្សា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។[...]
#MoEYS #BEIP #PED #DPE #EGL
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 349 |
| 3 | កិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពី «និយាមប្រើប្រាស់បុគ្គលិកអប់រំ និងស្តង់ដាគ្រប់គ្រងតាមគ្រឹះស្ថានសិក្សាសាធារណៈ»
នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីនិយាមប្រើប្រាស់ បុគ្គលិកអប់រំ និងស្តង់ដាគ្រប់គ្រងតាមគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។[...]
#MCS #MoEYS #PED
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 661 |
| 4 | ព្រះវិហារ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូទស្សនកិច្ចជំរំភៀសសឹកបណ្តោះអាសន្ន តាកឹងបៃតង ស្ថិតនៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានគ្រួសារប៉ះពាល់ពីការឈ្លានពានពីសៀមប្រមាណ ៦០០ គ្រួសារ។ អញ្ជើញចូលរួមនាឱកាសនោះដែរមាន ឯកឧត្តម គីម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកស្រី Kyung-Nan Park នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកគូលែន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងចម្រុះ ជាច្រើនរូប។
#WFP #SchoolFeedingProgramme #MoEYSCambodia #PED #DPE
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 735 |
| 5 | នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គសិក្ខាសាលាស្ដីពីការណែនាំអំពីការអប់រំសុវត្ថិភាពដល់សាលារៀន សម្រាប់នាយក នាយិកា ក្នុងសាលាបឋមសិក្សានៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការចូលរួមពីលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកសាស្ត្រាចារ្យ Norio Matsui ប្រធានគ្រប់គ្រងគម្រោង ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ នាយក នាយិកា ក្នុងសាលាបឋមសិក្សានៅរាជធានីភ្នំពេញ ក្រុមការងារមកពីសាកលវិទ្យាល័យណារ៉ា ហ្កាកូអេន នៅប្រទេសជប៉ុន និងតំណាងអង្គការចៃកា JICA សរុប ១៩៤ នាក់។
#SchoolSafetyProject #JICA #MoEYSCambodia #PED
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 842 |
| 6 | ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពបង្រៀនសម្របតាមសមត្ថភាពសិស្ស ក្នុងមហាវិស្សមកាល សាលាបឋមសិក្សាថ្គោលអណ្ដែត ខេត្តពោធិ៍សាត់
#PTOM #MoEYS #PED
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 159 |
| 7 | កិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ អង្គការ VVOB Cambodia នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយអង្គការ VVOB Cambodia។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី Mr. Roger Cabiles អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេស ក្រុមការងារ VVOB និងក្រុមការងារនាយកដ្ឋានបឋមសិក្សាផងដែរ។[...]
#VVOB #DPE #PLPEcosystem #MoEYSCambodia
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 787 |
| 8 | អបអរសាទរ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលមានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦% បេក្ខជននិទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។ | 2 259 |
| 9 | នៅសាលាបឋមសិក្សាស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បាននិងកំពុងអនុវត្តកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៧ ដល់ ៩ព្រឹក។ សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត អាណិត ស្រឡាញ់ និងលះបង់ដ៏ធំធេងលោកគ្រូ អ្នកគ្រូ ក្នុងពេលវេលាសម្រាកនៅមហាវិស្សមកាលនេះ ដើម្បីស្ម័គ្រចិត្តជួយសិស្សរៀនយឺត ព្រោះសិស្សរៀនយឺតជាសិស្សដែលគួរឱ្យអាណិត និងមានតម្រូវការក្នុងការជួយជ្រោមជ្រែងបន្ថែម និងដើម្បីធានាថា គ្មានសិស្សានុសិស្សណាម្នាក់ត្រូវបោះបង់ ឬទុកចោលនោះទេ។
ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវ ដល់មាតាបិតា អ្នកអាណាព្យាបាលរបស់សិស្ស ក្នុងការគាំទ្រ និងជំរុញកូនឱ្យមករៀនបំប៉នបន្ថែមក្នុងអំឡុងពេលមហាវិស្សមកាលនេះ ដើម្បីឱ្យកូនៗរបស់លោកអ្នកចេះអាន សរសេរ និងគិតលេខ ដើម្បីបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ឈានទៅរកអនាគតដ៏ត្រចះត្រចង់របស់កូនៗលោកអ្នក ក៏ដូចជាដើម្បីអនាគតរបស់កុមារកម្ពុជាគ្រប់ៗរូប។
#PED #PLP #MoEYS #PTOM
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 883 |
| 10 | ឆ្នាំសិក្សា ២០២៥-២០២៦ បានបញ្ចប់ មហាវិស្សមកាលបានឈានមកដល់ សិស្សានុសិស្សខ្លះបានឈប់សម្រាកនៅគេហដ្ឋានរៀងៗខ្លួន ចំណែកសិស្សានុសិស្សខ្លះទៀតនៅតែបន្តមកសាលារៀន ដើម្បីរៀនបំប៉នបន្ថែម ជាពិសេសសិស្សកំពុងរៀនយឺត ដែលមាននិទ្ទេស D E F។ សិស្សរៀនយឺត ជាសិស្សដែលគួរឱ្យអាណិត និងជាសិស្សដែលត្រូវការការយកចិត្តទុកដាក់ជាងគេ ថែមទាំងមានតម្រូវការសិក្សាខុសពីសិស្សដទៃ។ នាឱកាសមហាវិស្សមកាលនេះ សាលាបឋមសិក្សាចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM។ សូមកូនៗសិស្សានុសិស្សយកចិត្តទុកដាក់រៀនសូត្រ ហើយក៏សូមអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជួយយកចិត្តទុកដាក់លើការសិក្សារបស់កូនៗ ដើម្បីឱ្យពួកគេចេះអាន ចេះសរសេរ និងចេះគិតលេខ។ សូមបញ្ជាក់ថា បង្រៀនបំប៉ននេះ គឺមិនមានការបង់ប្រាក់ទេ។
#PTOM #MoEYS #PED #PLP
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 661 |
| 11 | ខេត្តកំពង់ធំ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ទី៣) ជូនដល់គ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ សម្រាប់បំប៉នបន្តដល់គ្រូឧទ្ទេសបង្គោលកម្រិតកម្រងសាលារៀន។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប ៤៧០នាក់ ស្រី ២១៤នាក់ ក្រោមគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន-BEIP គាំទ្រដោយធនាគារពិភពលោក។
#EGL #MoEYS #BEIP #WorldBank #PED #DPE
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 825 |
| 12 | សកម្មភាពបំប៉នសិស្សនិទ្ទេស D E F មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អំឡុងពេលមហាវិស្សមកាល តាមកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ខេត្តកំពង់ឆ្នាំង
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 1 900 |
| 13 | ខេត្តតាកែវ៖ នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សាបានអញ្ជើញមានមតិសំណេះសំណាល និងបិទសិក្ខាសាលាបំប៉នសមត្ថភាពគ្រូឧទ្ទេស ស្ដីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី១ ទី២ និងទី៣) សម្រាប់ឆមាសទី១ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ។ សិក្ខាសាលាមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុប ៤៤៩ នាក់ ស្រី២០៧នាក់ និងប្រើប្រាស់ថវិកាគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP គាំទ្រដោយធនាគារពិភពលោក។
#BEIP #MoEYS #PED #DPE #PLP #EGL
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 449 |
| 14 | ខេត្តតាកែវ៖ សិក្ខាសាលាបំប៉នសមត្ថភាពគ្រូឧទ្ទេស ស្ដីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី១ ទី២ និងទី៣) សម្រាប់ឆមាសទី១ មានរយៈពេល៦ថ្ងៃ បាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាគរុកោស្យ និងវិក្រឹតការខេត្តតាកែវ ដែលមានសិក្ខាកាមចូលរួមសរុប ៤៤៩ នាក់ ស្រី២០៧នាក់ និងប្រើប្រាស់ថវិកាគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP។
#EGM #EGL #MoEYS #PED #DPE #BEIP #teachertraining
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 817 |
| 15 | ជាគ្រូបន្ទុកថ្នាក់ទី៤ នៅខេត្តឯនាយព្រំដែន ដែលមានសិស្សភាគច្រើនជាសិស្សរៀនយឺត
បានបង្ហាញពីចំណាប់អារម្មណ៍ ក្រោយចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការបង្រៀនសម្របតាមសមត្ថភាពសិស្ស" បើទោះជាកញ្ញា ទទួលបន្ទុករាល់ការចំណាយផ្សេងៗដោយខ្លួនឯង ក៏ដោយ។
តើអ្នកគ្រូយើងមានប្រសាសន៍យ៉ាងណានោះ? សូមទស្សនាដោយមេត្រី
#នាយកដ្ឋានបឋមសិក្សា #PED #PLP #ថ្នាលបឋម #កម្មវិធីបឋម #PTOM | 2 491 |
| 16 | ខេត្តកំពង់ចាម៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានអញ្ជើញចុះទៅពិនិត្យមើលដំណើរការរៀននិងបង្រៀន នៅសាលាបឋមសិក្សាស្ពឺ ដែលស្ថិតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលារៀន ព្រមទាំងលោកគ្រូអ្នកគ្រូ។ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតប្រធាននាយកដ្ឋាន ក៏បានចាត់ក្រុមការងារឱ្យរៀបចំនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានដូចជា កុំព្យូទ័រយួរដៃចំនួន១គ្រឿង និងម៉ាស៊ីនព្រីនចំនួន១គ្រឿង សម្រាប់បម្រើដល់ការបង្រៀននិងរៀននៅសាលាបឋមសិក្សាស្ពឺ នេះផងដែរ។
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 477 |
| 17 | សេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈឆ្នាំសិក្សា ២០២៥~២០២៦
————————
🔍តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា🔵
📱 Facebook 📱 YouTube
📱TikTok 📱 Telegram
☺️ ថ្នាលបឋមPLP | 265 |
| 18 | នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅពិនិត្យមើលដំណើរការរៀននិងបង្រៀន នៅសាលាបឋមសិក្សាព្រែកជរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងសាលារៀន (គ.គ.ស) ព្រមទាំងលោកគ្រូអ្នកគ្រូ។
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 193 |
| 19 | ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅសិក្សាឈ្វេងយល់ ព្រមទាំងពិភាក្សាអំពីដំណើរការគ្រប់គ្រងបុគ្គលិកអប់រំបឋមសិក្សា នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងអ្នកពាក់ព័ន្ធ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 151 |
| 20 | ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ទី៣) ជូនដល់គ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ សម្រាប់បំប៉នបន្តដល់គ្រូឧទ្ទេសបង្គោលកម្រិតកម្រងសាលារៀន។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប ៤៧០នាក់ ស្រី ២១៤នាក់ ក្រោមគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន-BEIP គាំទ្រដោយធនាគារពិភពលោក។
#EGL #MoEYS #BEIP #WorldBank #PED #DPE
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department | 2 335 |
