រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 200 名订阅者,在 政治 类别中位列第 4 931,并在 柬埔寨 地区排名第 544 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 200 名订阅者。
根据 28 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -115,过去 24 小时变化为 -2,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.33%。内容发布后 24 小时内通常能获得 5.86% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 646 次浏览,首日通常累积 598 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 6。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 29 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 200
订阅者
-224 小时
-247 天
-11530 天
帖子存档
10 200
+9
ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដេីម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី»
(កំពង់ចាម): ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ ដេីម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ ។
ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។
បេីតាមលោក ស្រី សុភ័ក្ដ្រ អភិបាល រងខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ ព្រមទាំងរៀបចំនៅតាមបណ្តាស្រុក និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕
10 200
+2
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ (គ.ម ៤៣+៣០០) ដល់រង្វង់មូលស្ពានគីហ្សូណា (គ.ម ៤៥+៥០០) ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ខេត្តកំពង់ចាម។
10 200
រដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ ប្តេជ្ញាផ្ដល់សេវា និងកសាងអភិវឌ្ឍន៍នៅមូលដ្ឋានខ្លួនឱ្យកាន់តែរីកចម្រើន
10 200
+2
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ (គ.ម ៤៣+៣០០) ដល់រង្វង់មូលស្ពានគីហ្សូណា (គ.ម ៤៥+៥០០) ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ខេត្តកំពង់ចាម។
10 200
ពិធីការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦
10 200
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរប្រធានស្តីទី ព្រឹទ្ធសភា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ា ឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ជាង៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធាន ស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦នេះ បានអញ្ជើញ ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ប្រមាណជាង៤០០គ្រួសារ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងឃុំពាមជីកង ស្រុកកងមាស។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់និកាយ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ចាម មានសាសនា ចំនួន៤ គឺ ព្រះ ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើត ឡើងឡើយ ទាំងនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់ សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា។
ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លាធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារសេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និង ជម្លោះសាសនាឡើយ។
ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា បានថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្ត ថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមាន ជំនឿជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
10 200
+9
នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យនិងផ្ដល់យោបល់លើសំណើសុំលិខិតអនុញ្ញាតសាងសង់ស្ថានីយប្រេងឥន្ធនៈ ម្ចាស់ឈ្មោះ លោក លី ឈុនហេង និងលោកស្រី ថៃ ស្រីណាង (ប្តី-ប្រពន្ធ) ស្ថិតនៅផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្ទូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពសហប្រធានឯកឧត្តម លាង មុនីរិទ្ធ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ។
10 200
អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ
10 200
អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ
10 200
+6
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម្ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ញើញចុះពិនិត្យសំណង់ខុសច្បាប់នៅភូមិកៀជ្រៃក្រៅ ឃុំកៀជ្រៃ ស្រុកកំពង់សៀម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសូរិយោដីស្រុក ពង្រឹងការងារសាងសង់សំណង់នានា នៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យសំណង់មានរបៀបរៀបរយ សោភ័ណភាព និងប្រើប្រាស់បានគង់វង្សយូរអង្វែង និងដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
10 200
+9
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យលទ្ធភាពបង្កេីនបរិមាណផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រេីប្រាស់ក្នុងរដូវប្រាំង ស្ថិតក្នុងឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។
10 200
+9
អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញាស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរ បានល្អប្រសើរ ក្នុងការរស់នៅប្រកបដោយសុភមង្គល ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពព្រែកកក់ ស្ថិតក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សុខភាពល្អគឺជាគ្រឹះដ៏សំខាន់ បំផុតសម្រាប់បង្កើតបញ្ញាស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ ខណៈរាងកាយដែល រឹងមាំនាំឱ្យមានអារម្មណ៍ស្រស់ស្រាយ គំនិតប្រកបដោយបញ្ញា និងសមត្ថភាពដោះស្រាយបញ្ហា ផ្សេងៗ បានប្រសើរជាងមុន ដូចនេះចូរថែទាំសុខភាពបឋម ដែលជាអាទិភាពអាយុជីវិតយូរអង្វែង ដើម្បីបន្តដំណើរទៅកាន់គោលដៅនៃជីវិតដ៏ភ្លឺស្វាង ឱ្យបានគ្រប់ៗគ្នា ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវបន្តពង្រឹង និងអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ខ្ពស់ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់យុវសិស្ស ទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខ ដែលមានដូចជា បញ្ហាក្មេងទំនើង គ្រឿងញៀន ខុសច្បាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរជាដើម ហើយត្រូវខិតខំសិក្សារៀនសូត្រផងដែរ ។
10 200
+9
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីប្រជាពលរដ្ឋស្នើសុំជួយដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិសន្ទិចកើត ឃុំដងក្តារ ស្រុកស្ទឹងត្រង់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
10 200
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មី ១ខ្នង (ទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ) តម្លៃប្រមាណ ៣៨,០០០ ដុល្លារ បែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១) ដោយអគារនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាបណ្តើរៗតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។
ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអាគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងសូមបង្កើនចំណេះជំនាញ ឯកទេសឲ្យបានគ្រប់ៗគ្នា ពីព្រោះជំងឺក៏មានការរាតត្បាតកាចសាហាវដែរ។ ជាមួយគ្នានេះ ក៏សូមឲ្យធ្វើការកៀងគរដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីបន្តចូលរួមគាំទ្រដើម្បីឲ្យអង្គភាពរបស់យើងមានការរីកចម្រើនតទៅមុខទៀត៕
