ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 204 名订阅者,在 政治 类别中位列第 4 933,并在 柬埔寨 地区排名第 542 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 204 名订阅者。

根据 27 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.26%。内容发布后 24 小时内通常能获得 5.72% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 639 次浏览,首日通常累积 584 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 28 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 204
订阅者
-324 小时
-317 天
-12030 天
帖子存档
អភិបាលខេត្តកំពង់ចាម ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភ
+9
អភិបាលខេត្តកំពង់ចាម ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភិវឌ្ឍកាយសម្បទា (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំ​នៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។​ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៨ ខែមិនា​ នេះ​ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា​ វិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ដូចនេះសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកពេលវេលាពីការសិក្សាចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន នាំឱ្យមានការបំផ្លាញអនាគត​ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។ បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ គឺចាប់ពីថ្ងៃទី៦​ រហូតដល់ថ្ងៃទី១៩ ខែមីនានេះ​ លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល(ប៉េតង់) និងអត្តពលកម្ម​ សរុបរួម ៧១ក្រុម​ ក្នុងនោះនារី ១៥ក្រុម, ប្រតិភូ-គ្រូបង្វឹកចំនួន ១៨៩នាក់ ស្រី ៨នាក់, កីឡាករចំនួន ៨៨៤នាក់ ស្រី ២៥១នាក់​ ៕

អាងហែលទឹកសិប្បនិម្មិតនៅរមណីយដ្ឋានក្បាលទឹក(ទឹកឆា ស្រុកព្រៃឈរ) ចាប់បើកដំណើរការឲ្យភ្ញៀវ ចូលលេងកំសាន្ត មុនចូល ឆ្នាំខ្មែរខាងមុខនេះ!

អភិបាលខេត្តកំពង់ចាម​ បានស្នេីដល់​ស្ត្រីគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវឌ្ឍលូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ឈរលើគន្លងផ្លូវគតិបណ្ឌិត

អភិបាលខេត្តកំពង់ចាម​ បានស្នេីដល់​ស្ត្រីគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវឌ្ឍលូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ឈរលើគន្លងផ្លូវគតិបណ្ឌិត

ដេីម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំ2026 រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំលៀសហាលចំនួន​ 5តោន​ នៅថ្ងៃទីពីរ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម 🙏❤️🌹

ថ្ងៃអបអរសាទរទិវានារីអន្តរជាតិ ថ្នាក់ដឹកនាំខេត្តកំពង់ចាម តែងតែឲ្យតំលៃ និងដឹងគុណដល់ការលះបង់របស់ស្រ្តី ក្នុងការបម្រើការងារជូនជាតិ និងគ្រួសារ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ!

ទិវាអន្តរជាតិនារី តែងតែធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបន្តរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងប្រទេស ពិភពលោក ដែលទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរស និងត្រូវបានពិភពលោក ចាត់ទុកស្ត្រី ជាមាតានៃពិភពលោក!

អភិបាលខេត្តកំពង់ចាម​ ស្នេីដល់​ស្ត្រីខ្មែរគ្រប់រូប​ បង្កើនឆន្ទៈមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្
+9
អភិបាលខេត្តកំពង់ចាម​ ស្នេីដល់​ស្ត្រីខ្មែរគ្រប់រូប​ បង្កើនឆន្ទៈមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត (កំពង់ចាម​):​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់ស្ត្រីខ្មែរគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា ស្មារតី និងបទពិសោធដោយឈរលើគន្លងផ្លូវមួយប្រកបដោយគតិបណ្ឌិត។​ ថ្លែងបែបនេះ ខណៈឯកឧត្តម អញ្ជើញចូលរួមជាអធិបតី ក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥​ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី​ និងគ្រួសារ​»​ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី​៧​ ខែមិនា​ ឆ្នាំ​២០២៦​ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានលេីកជាគោលការណ៍ថា​ ត្រូវតែរួមចំណែកយ៉ាងសកម្ម​ ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់​ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង​ ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ។ ព្រោះថា ស្ត្រីជាបុរេ លក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ឯកឧត្តមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាង ឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អភិបាលខេត្តកំពង់ចាម​ ក៏បានលេីកឡេីងថា​ ដើម្បីកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន សមធម៌ និង សុខដុមរមនា យើងត្រូវបន្តអនុវត្តគោលនយោបាយ និងវិធានការនានា ឱ្យស្របតាមចក្ខុ វិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និងភាពស៊ីជម្រៅក្នុងការអនុវត្ត​ផងដែរ​៕

តម្លៃប្រេងឥន្ធនៈ នៅខេត្តកំពង់ចាមមានសភាពធម្មតា ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ហើយជឿកជាក់លើរាជរដ្ឋាភិបាលកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ
+6
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ (រាជធានីភ្នំពេញ) ឯកឧត្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ (រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។ រសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦