es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 205 suscriptores, ocupando la posición 4 933 en la categoría Política y el puesto 542 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 205 suscriptores.

Según los últimos datos del 27 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -120, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.26%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.72% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 639 visualizaciones. En el primer día suele acumular 584 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 205
Suscriptores
-324 horas
-317 días
-12030 días
Archivo de publicaciones
សេចក្តីជូនដំណឹងស្តីពី ៖ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ JOIN មន្
សេចក្តីជូនដំណឹងស្តីពី ៖ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តសិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សារៀនសូត្រ កំពង
+9
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តសិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សារៀនសូត្រ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ សិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សា រៀនសូត្រ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នា ព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការខិតខំជួយខ្លួនឯងដោយការពង្រឹង សមត្ថភាព និងការសិក្សារៀនសូត្រជាប់លាប់ គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យដ៏រឹងមាំ ដែលប្រសើរ ជាងការរង់ចាំជំនួយពីអ្នកដទៃ ពីព្រោះថាចំណេះដឹង និងជំនាញគឺជាស្ពានចម្លងទៅរកជីវិតភ្លឺស្វាង ដែលជាការអភិវឌ្ឍខ្លួន និងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺការរៀនសូត្រគឺមិនមានដែនកំណត់ឡើយ មានតែការខិតខំនេះហើយទើបសម្រេចគោលបំណងក្នុងថ្ងៃអនាគត។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសំណូមពរឱ្យមានការខិតខំ ថែទាំសុខភាពបឋម ដែលជាអាទិភាពអាយុជីវិតយូរអង្វែង ដើម្បីការពារ និងលើកកម្ពស់ សុខុមាលភាព ដោយផ្តោតទៅលើការបង្ការជំងឺមិនឆ្លង (ដូចជា ទឹកនោមផ្អែម លើសឈាម បេះដូង) និងជំងឺឆ្លងនានា​ រួមទាំងធ្វេីការ​ហាត់ប្រាណ​ផងដែរ ។ គួរបញ្ជាក់ផងដែរថា សិស្សក្នុងវិទ្យាល័យអប់រំពិសេស​ សរុបទាំងអស់មានចំនួន​ ១៩៥នាក់ ក្នុងនោះសិស្សពិការភ្នែកមាន​ ៥២នាក់ សិស្សគថ្លង់ចំនួន​ ១៤៣នាក់ និងសិស្សកំពុងរៀននៅសាកលវិទ្យាល័យ​មាន ១៥នាក់ ក្នុងនោះបុគ្គលិកសរុបចំនួន៤៥នាក់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារចំនួន ៥២នាក់ និងបុគ្គលិកចំនួន​ ១២នាក់ ផងដែរ ៕

អភិបាលខេត្តកំពង់ចាម ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភ
+9
អភិបាលខេត្តកំពង់ចាម ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភិវឌ្ឍកាយសម្បទា (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំ​នៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។​ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៨ ខែមិនា​ នេះ​ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា​ វិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ដូចនេះសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកពេលវេលាពីការសិក្សាចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន នាំឱ្យមានការបំផ្លាញអនាគត​ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។ បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ គឺចាប់ពីថ្ងៃទី៦​ រហូតដល់ថ្ងៃទី១៩ ខែមីនានេះ​ លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល(ប៉េតង់) និងអត្តពលកម្ម​ សរុបរួម ៧១ក្រុម​ ក្នុងនោះនារី ១៥ក្រុម, ប្រតិភូ-គ្រូបង្វឹកចំនួន ១៨៩នាក់ ស្រី ៨នាក់, កីឡាករចំនួន ៨៨៤នាក់ ស្រី ២៥១នាក់​ ៕

អាងហែលទឹកសិប្បនិម្មិតនៅរមណីយដ្ឋានក្បាលទឹក(ទឹកឆា ស្រុកព្រៃឈរ) ចាប់បើកដំណើរការឲ្យភ្ញៀវ ចូលលេងកំសាន្ត មុនចូល ឆ្នាំខ្មែរខាងមុខនេះ!

អភិបាលខេត្តកំពង់ចាម​ បានស្នេីដល់​ស្ត្រីគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវឌ្ឍលូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ឈរលើគន្លងផ្លូវគតិបណ្ឌិត

អភិបាលខេត្តកំពង់ចាម​ បានស្នេីដល់​ស្ត្រីគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវឌ្ឍលូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ឈរលើគន្លងផ្លូវគតិបណ្ឌិត

ដេីម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំ2026 រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំលៀសហាលចំនួន​ 5តោន​ នៅថ្ងៃទីពីរ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម 🙏❤️🌹

ថ្ងៃអបអរសាទរទិវានារីអន្តរជាតិ ថ្នាក់ដឹកនាំខេត្តកំពង់ចាម តែងតែឲ្យតំលៃ និងដឹងគុណដល់ការលះបង់របស់ស្រ្តី ក្នុងការបម្រើការងារជូនជាតិ និងគ្រួសារ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ!

ទិវាអន្តរជាតិនារី តែងតែធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបន្តរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងប្រទេស ពិភពលោក ដែលទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរស និងត្រូវបានពិភពលោក ចាត់ទុកស្ត្រី ជាមាតានៃពិភពលោក!