រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 156 名订阅者,在 政治 类别中位列第 4 991,并在 柬埔寨 地区排名第 562 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 156 名订阅者。
根据 12 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -107,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.68%。内容发布后 24 小时内通常能获得 5.16% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 679 次浏览,首日通常累积 525 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 156
订阅者
无数据24 小时
-187 天
-10730 天
帖子存档
10 155
អបអរសាទរ ព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៩ កក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ឆ្នាំ២០២៥ ស្ថិតនៅភូមិបុសខ្នុរ ស្រុកចំការលើ ក្រោមព្រះរាជាធិបតីភាពភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួសមុខឲ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្រ្ត ទូទាំងខេត្ត សូមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះវត្តមាន នៃការយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី រុក្ខទិវា ៩ កក្កដា ដែលប្រារព្ធធ្វើឡើងនៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ក្នុងនោះខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បានផ្តល់កិត្តិយសអញ្ជេីញចូលរួម បង្កនូវបរិយាកាសយ៉ាងអធិកអធម និងមហាកិត្តិយសដល់ប្រជាជនខេត្តកំពង់ចាម៕🙏🇰🇭🙏
10 155
+1
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៥២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,២៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,៦០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 155
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥៖
ព្យុះទី៣ ឈ្មោះ មូន (Mun)T2503 និងទីព្យុះ៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពជា។ ព្យុះមូន និងព្យុះដាណាស នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥៖
10 155
+9
នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យការងារសន្តិសុខសម្រាប់ពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ។
10 155
+9
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមកាងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៧ និងពិនិត្យការរៀបចំតុបតែងលម្អ នៅតាមដងផ្លូវសាធារណៈ ដើម្បីចូលរួមអបអរសារទពិធី រុក្ខទិវា៩ កក្កដា ២០២៥ នៅស្រុកចំការលើ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក។
10 155
+9
ពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សមូលដ្ឋាន និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានសង្កាត់សំបួរមាស ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម នាល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
10 155
+1
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងកម្ពស់ជិតកន្លះម៉ែត្រ
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងកម្ពស់ជិតកន្លះម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.២៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៤៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,៥៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន៦ និងក្រុង១។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 155
អបអរសាទរ ខួបលើកទី៨ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (UNESCO)
៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥ 🇰🇭
10 155
រដ្ឋមន្ត្រីក្រសួងការងារដឹកនាំតំណាងក្រុមហ៊ុនធំៗ៦ចុះផ្សព្វផ្សាយការងារជូនពលរដ្ឋក្នុងខេត្តកំពង់ចាម
10 155
អាជ្ញាធរឃុំអារក្សត្នោត ខេត្តកំពង់ចាម នាំយកស្បៀងអាហារផ្តល់ជូនកងពលអន្តរាគមន៍លេខ៧ក្នុងខេត្តព្រះវិហារ
10 155
Repost from ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម
+8
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៦ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត១ម៉ឺនកន្លែង។ វេទិកានេះមានការចូលរួមពី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 155
+8
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៦ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត១ម៉ឺនកន្លែង។ វេទិកានេះមានការចូលរួមពី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 155
+4
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។ កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ប្រធានមន្ទីរអង្គភាពមួយចំនួន លោក លោកស្រី ជាបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិក សមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ផងដែរ។
10 155
+9
កដា ឆ្នាំ២០២៥នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយសម្រាប់ជនមានពិការភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
