រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 156 名订阅者,在 政治 类别中位列第 4 991,并在 柬埔寨 地区排名第 562 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 156 名订阅者。
根据 12 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -107,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.68%。内容发布后 24 小时内通常能获得 5.16% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 679 次浏览,首日通常累积 525 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 156
订阅者
无数据24 小时
-187 天
-10730 天
帖子存档
10 155
+9
កដា ឆ្នាំ២០២៥នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយសម្រាប់ជនមានពិការភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
10 155
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១
(កំពង់ចាម) ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។ កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គន់ សុភា អភិបាលរងខេត្ត។ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ប្រធានមន្ទីរអង្គភាពមួយចំនួន លោក លោកស្រី ជាបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិក សមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ផងដែរ។
ក្នុងឱកាសនោះលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម ថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តអញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសម្រាប់អាណត្តិទី១ លើកទី១ មានចំនួន ២៥២នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះសមាជិកសភាពាណិជ្ជកម្ម មានចំនួន១៦នាក់។
នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត និងថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។
បន្ទាប់ពីការចាប់ឆ្នោតយកលេខរៀងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត រួចមក ឯកឧត្តម ម៉ៅ ថូរ៉ា បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្ត ទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕
10 155
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។
សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖
១.លិខិតបន្តសុពលភាព
២.លិខិតបេសកកម្ម
៣.អាជ្ញាប័ណ្ណ
៤.កាតអ្នកសារព័ត៌មាន
មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
10 155
អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ 🇰🇭
10 155
អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២៥
10 155
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងបន្តិចទៀតដល់កម្ពស់ជិត៩ម៉ែត្រ
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងបន្តិចទៀតដល់កម្ពស់៨.៨០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,២៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកបាធាយ ស្រុកងមាសស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ និងស្រុកព្រៃឈរ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 155
+8
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្ដើងជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៤ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មមិថុនា ២០២៥) និងប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំស្ដើងជ័យ សរុប១០២រូប ដែលស្ម័គ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំស្ដើងជ័យ នៅទីស្នាក់ការបក្សឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 155
+6
ពិធីអបអរសាទរខួបលេីកទី៧៤ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) សង្កាត់កំពង់ចាម ក្រោមអធិបតីភាពលោក ប៊ិ ប៊ុន្ថា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម នារសៀលថ្ងៃ អាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។
10 155
សេចក្តីជូនដំណឹង
ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
10 155
+8
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧:៤៥នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប និងលោកប្រធានគណបក្សស្រុកចំការលើ បានចូលរួមជាអធិបតីក្នុងពីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៤ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា. ១៩៥១-២៨.មមិថុនា.២០២៥)នៅបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។សរុបអ្នកចូលរួមចំនួន៣៣៤នាក់ ។
10 155
+3
សេចក្តីជូនដំណឹង
ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
