រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 506 名订阅者,在 政治 类别中位列第 4 874,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 506 名订阅者。
根据 12 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -6,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.20%。内容发布后 24 小时内通常能获得 6.14% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 756 次浏览,首日通常累积 645 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 506
订阅者
-624 小时
-367 天
-12030 天
帖子存档
10 506
+9
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ស្ថិតនៅក្នុងដែនដីរដ្ឋបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។
10 506
+9
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ស្ថិតនៅក្នុងដែនដីរដ្ឋបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។
10 506
+2
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរសូមគោរពជូនពរឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ត្រូវបាន ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា សម្តេចសេដ្ឋវិទូភក្តី គាត ឈន់។
10 506
ពលរដ្ឋស្រុកកោះសូទិន សប្បាយរីករាយក្រោយទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីសម្រួលការធ្វើដំណើរ
10 506
+9
នៅព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ អនុគណ:កម្មការសន្តិសុខ សណ្តាប់ធ្នាប់ នៃគណ:កម្មការដឹកនាំចំរៀបពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដើម្បីរៀបចំផែន ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ព្រមទាំងជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្ករលក្ខណ:ល្អប្រសើរតាមទីកន្លែងរមណីយដ្ឋាននានាជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិចូលរួមកំសាន្តសប្បាយនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងអង្គភាពអគ្គីសនី តំណាងមន្ទុីររ៉ែ និងថាមពល អភិបាលរងក្រុង-ស្រុក សរុបអ្នកចូលរួមចំនួន១៨នាក់ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ។
10 506
+9
ថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ ឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាក្ខន្ធមហាឧបាសិកា លីន គ្រី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
10 506
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្គ្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្គ្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវីដេអូZOOM។
10 506
+7
នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ស្នងការ ស្នងការរងនគរបាលខេត្ត , លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនៈភាពការងារបង្គ្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយ:ប្រព័ន្ធZoom នៅសាលប្រជុំសាលាខេត្ត។
10 506
+7
នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ស្នងការ ស្នងការរងនគរបាលខេត្ត , លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនៈភាពការងារបង្គ្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយ:ប្រព័ន្ធZoom នៅសាលប្រជុំសាលាខេត្ត។
10 506
+7
កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០២ករណី
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមការបញ្ជាក់របស់ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ ជារួមមាន ៖
ករណីទី១ នៅចំណុចទំនប់រលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ មាន៖ ឧបករណ៍លូស្បៃមុង ចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣៦៥ម៉ែត្រ បង្គោលចំនួន ១៨៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ។
ករណីទី២ នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ នេសាទដោយឧបករណ៍ឆក់ (ឆក់ត្រី) ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវវត្ថុតាង រួមមាន៖ ឧបករណ៍ឆក់ត្រី (អាំងវែកទ័វ) ចំនួន ០៣គ្រឿង កន្រ្តងភ្ជាប់ខ្សែភ្លើងចំនួន ០៣គ្រឿង ។
ប្រភពខាងលើ ក៏បានធ្វើការអះអាងដែរថា ជាទិសដៅ ក្រុមការងារនៅតែបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុក នៅក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ៕
10 506
កូនភ្លោះ ៣នាក់ នៅស្រុកពញាក្រែក ទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម
10 506
ក្នុងឱកាសពិធីសង្រ្កាន្តឆ្នាំថ្មី២០២៦ ខាងមុខនេះ រដ្ឋបាលស្រុកបាធាយ បានត្រៀមព្រឹត្តិការណ៍មួយដែលពុំធ្លាប់មាន គឺពងទាស្ងោរ ចំនួន ១២,១២៦គ្រាប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តនៅស្រុកបាធាយ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
👉 Instagram
10 506
+9
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ សួន សុជាតិ នាយកដ្ឋាននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រ.ក ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ជូលកូនជនបរទេសអន្តោប្រវេសន្តដែលទើបកើតថ្មី និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងជនបរទេសរបស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាលាខេត្ត ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត លោកស្នងការរង លោកអធិការ អធិការរងក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងស្មៀន និងនាយប៉ុស្តិ៍ ឃុំ-សង្កាត់ ចំនួន២៣ឃុំ-សង្កាត់ លើ១០៩ឃុំ-សង្កាត់ សរុបអ្នកចូលរួម១២៤នាក់ ។
10 506
+9
អភិបាលរងខេត្តកំពង់ចាម ប្រជុំត្រៀមរៀបចំតាំងពិព័រណ៍ភូមិ១ ផលិតផល១ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦
(កំពង់ចាម) លោក ឡោ ចាន់លី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិព័រណ៍ភូមិ១ ផលិតផល១ ដើម្បីត្រៀមរៀបចំតាំងពិពរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខ។
លោក អភិបាលរងខេត្ត បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺដើម្បី ពិគ្រោះយោបល់គ្នាលើការងាររៀបចំតាំងពិព័រណ៍ភូមិ១ ផលិតផល១ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅក្រុងកំពង់ចាម ដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ដែលមានបំណងមកលេងកម្សាន្តនៅខេត្តកំពង់ចាម នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
នាឱកាសនោះ លោក ឡោ ចាន់លី អភិបាលរងខេត្ត បានណែនាំថា សម្រាប់ស្តង់មន្ទីរ-អង្គភាព និងស្រុកទាំង០៩ ទទួលខុសត្រូវដាក់តាំងផលិតផល ភូមិ១ ផលិតផល១ ជាចំណីអាហារចែកជូនអ្នក ទស្សនាហូបដោយឥតគិតថ្លៃ មានដូចជា៖ ត្រសក់ចាវ, ឆៃប៉ូវ, នំត្រចៀកភ្នង, នំកន្ត្រប នំអន្សម,នំបត់, នំបត់ស្រស់ ពោតស្ងោ, ដំឡូងស្ងោ, ចេកណាំវ៉ា, ស្វាយ , គ្រាប់ស្វាយចន្ទីលីង,ចេកអំបូង, ផ្លែឈើ សណ្ដែកដីស្ងោ, ក្រឡាន ជាដើម។
បើតាម លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ទីតាំងត្រៀមរៀបចំតាំងពិពរណ៍ គឺនៅទីតាំងវិមានឯករាជ្យខេត្ត ក្នុងទីលានមុខសាលាគរុកោសល្យខេត្តកំពង់ចាម កម្មវិធីរួមមាន ៖ប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ ពិព័រណ៍ភូមិ១ផលិត១ ដែលមានស្តង់សរុបចំនួន៤០ស្តង់៕
10 506
អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលនេះជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។
ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និង យុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។
៣ មីនា ១៩៩៨ ~ ៣ មីនា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 506
+9
(រាជធានីភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាភ្នំពេញ។
10 506
+7
ស្រុកចំការលើ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចុះមកឃុំស្វាយទាប បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលផលពីសេវាសង្គម(បណ្ណសមធម៌)នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយមានអ្នកចូលរួមពីក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ មេភូមិអនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋសរុបអ្នកចូលរួមចំនួន ៥៨នាក់ ស្រី៣៨នាក់ និងបានចុះសួរសុខទុក្ខលោកស្រី ហេង គឹមអូន ភេទស្រី អាយុ៦៤ឆ្នាំ(ជាភរិយាលោក មេភូមិថ្នល់បែកលិច )ដែលមានជម្ងឺ និងចុះសួរសុខទុក្ខលោកស្រី ម៉េត ស្រីមុំ អនុភូមិថ្នល់បែកលិចដែលបានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកន្លងទៅ ។
