ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram
9 999
订阅者
-624 小时
-327 天
-11730 天
帖子存档
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមរៀបចំផែនការចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១
+9
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមរៀបចំផែនការចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំផែនការចុះពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ដោយនឹងចាប់ផ្ដើមអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយបានទទួលគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល ខេត្តកំពង់ចាមនឹងរៀបចំផែនការ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលខាងមុខនេះ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ឱ្យបង្កើនការចុះត្រួតពិនិត្យនៅតាមទីតាំងដែលធ្លាប់មានករណីគ្រោះថ្នាក់កើតឡើងជាញឹកញាប់ ជាពិសេសនៅតាមចំណុចដែលគេតែងចំណាំថាមាន «ជើងកប» និងតំបន់ទីប្រជុំជន។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់បន្ថែមថា កាលពីខែកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបានកើតឡើងចំនួន ៧លើក ដោយបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរងរបួសចំនួន ៤នាក់។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវ ដល់សាធារណជន និងអ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រៀមឯកសារយានយន្តឱ្យបានត្រឹមត្រូវ និងត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ឱ្យបានរៀងរាល់ពេលធ្វើដំណើរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕
11 8月, 04:19

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកក្កដា ឆ្នាំ២០២៦
11 8月, 01:47

អាណាព្យាបាលសិស្សនៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ បានបង្ហាញពីអារម្មណ៍រំភើប ចំពោះការរង់ចាំរយៈពេល១២ឆ្នាំ កន្លងមកនេះ
11 8月, 00:44

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកក្កដា ឆ្នាំ២០២៦
10 8月, 22:21
10 8月, ~22:24

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព
10 8月, 22:15

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖
10 8月, 21:42

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖
10 8月, 21:42

បញ្ហាសណ្តាប់ធ្នាប់នាដំណើរការប្រឡងបាក់ឌុបក្នុងខេត្តកំពង់ចាម ប្រព្រឹត្តិទៅយ៉ាងល្អ
10 8月, 11:23

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន
10 8月, 09:26

លោកយាយ អង្គុយរង់ចាំចៅស្រីដោយសេចក្តីរំភើប បានរៀបរាប់ទាំងទឹកភ្នែកថា គាត់និងតា ស៊ូលំបាករកប្រាក់ ដើម្បីអោយចៅរៀនចប់មានអនាគតល្អ ហើយចៅម្នាក់នេះជាទីពឹងតែម្នាក់សម្រាប់ពួកគាត់
10 8月, 06:28

លោក ណាន ឈុនលីន បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការរៀបចំនូវការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ចាម និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានគិតគូរនិងយកចិត្តទុកដាក់ពី សន្តិសុខសុវត្ថិភាព និងជួយសម្រួលដល់បេក្ខជន និងអាណាព្យាបាល ផងដែរ
10 8月, 06:28

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប
+7
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចូលរួមកម្មវិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពី «បែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវា សមស្រប» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន , ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ, លោក លោកស្រីតំណាងមន្ទីរសង្គមកិច្ចរាជធានី ខេត្ត , ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងអង្គការដៃគូ សរុបប្រមាណ ៤០០នាក់ ។
10 8月, 06:27

វីដេអូ៖ អភិបាលរងខេត្តកំពង់ចាម កាត់បើកស្រោមវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ដោយថ្ងៃនេះមានវិញ្ញាសារ ៤មុខ ដែលត្រូវធ្វើសំណេរប្រឡង ដោយ៖ លោក ហ៊ាង ថាច
10 8月, 06:27

សូមគោរពអញ្ជើញឯកឧត្តម លោជំទាវលោក លោកស្រី អ្នកនាងកញ្ញា តាមដាននឹងបទសម្ភាសន៍ជាមួយ វរសេនីយ៍ឯក ហេង ដាឡែន និងអាណាព្យាបាលសិស្ស និងទស្សនាទិដ្ឋភាពនៅក្រៅបរិវេណមណ្ឌលប្រឡងគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដូចតទៅ
10 8月, 04:58

លោក ស្រេង តារា បេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលគរុកោសល្យភូមិភាគខេត្ត កំពង់ចាម បានបង្ហាញថា ពឹងលើសមត្ថភាពខ្លួនឯង មានសង្ឃឹមប្រឡងជាប់ ៧០%។
10 8月, 04:58

បេក្ខជន ហេង ម៉ាលីនី មកពីវិទ្យាល័យ ហ៊ុន សែន ចំការលើ ខេត្តកំពង់ចាម មានទំនុកចិត្តលើការប្រឡងជាប់ ៩០% និងអះអាងថា នឹងយកនិទ្ទេសល្អជូនឪពុកម្តាយ។
10 8月, 04:45

លោកស្រី អឿ ឡុងយី បងស្រីបេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលគរុកោសល្យភូមិភាគ ខេត្ត កំពង់ចាម ជូនពរដល់ប្អូនស្រី និងបេក្ខជនទាំងអស់ដែលមកប្រឡង សូមឲ្យប្រឡងជាប់ និងបាននិទ្ទេសល្អ គ្រប់ៗគ្នា។
10 8月, 04:45