ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 024 مشتركاً، محتلاً المرتبة 5 010 في فئة السياسة والمرتبة 576 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 024 مشتركاً.

بحسب آخر البيانات بتاريخ 12 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -125، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.67‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.93‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 669 مشاهدة. وخلال اليوم الأول يجمع عادةً 595 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 13 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 024
المشتركون
-624 ساعات
-347 أيام
-12530 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យច្រាំងទន្លេប្រវែង ២០០ម៉ែត្រ ដែលស្ថាបនារួចរាល់ ១០០% នៅបរិវេណវត្តនាគនិគ្រោធារាម ហៅវត្តជីហែ ស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការសាងសង់ឧបដ្ឋានសាលា នៅវត្តជំនីក ស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ពានបេតុងស្ទឹងឆ្វេង ដែលបានស្ថាបនារួចរាល់

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងស្ទឹងឆ្វេង ស្រុកកងមាស (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ច
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងស្ទឹងឆ្វេង ស្រុកកងមាស (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០៣៦ នេះ បានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងស្ទឹងឆ្វេង ដែលតភ្ជាប់ពីឃុំព្រែកកុយ​ ស្រុកកងមាស​ ទៅឃុំច្បារអំពៅ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម ដែលសម្រេចការសាងសង់ រួចរាល់ ១០០%។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា នៅអំឡុងឆ្នាំ ២០២៤ បន្ទាប់ពីមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែង ស្ថិតនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពទៀតផង។ ឯកឧត្តម អភិបាលខេត្ត បន្តថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេង គឺជាស្ពានបេតុង សរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ដែលគ្រោងត្រូវប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចបាន ១០០%ហើយ និងបានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់នានា ក្នុងស្រុកកងមាស (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់នានា ក្នុងស្រុកកងមាស (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងការជុសជួសច្រាំងបាក់ ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អន្តរាគមន៍ ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ស្រុកកងមាស ឲ្យបានប្រសើរឡើង ក្នុងនោះ រួមមាន: 1-ការជួសជុលច្រាំងបាក់ ដោយរៀបចំថ្មកញ្ចប់ច្រាំងព្រែក មានប្រវែង 465ម៉ែត្រ សម្រេចបាន 100% 2-ចាក់ផ្លូវបេតុង ប្រវែង 465 ម៉ែត្រ សម្រេចបាន 100% 3-ការងារសាងសង់សំណង់ស្ទាក់ទឹក ស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស សម្រេចបានប្រមាណ40% ហើយផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន និងការអនុវត្តគម្រោងឲ្យបានត្រឹមត្រូវ ប្រកបដោយស្តង់ដារ ដើម្បីសំណង់មានគុណភាពខ្ពស់ និងឆាប់បានរួចរាល់ទៅតាមផែនការ៕

យុវជន មាស រ៉ាយុទ្ធ សិស្សវិទ្យាល័យហ៊ុនសែន ពាមជីកង ប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

យុវតី សុភា ចរិយា សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន ពាមជីកង បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអធិការរងស្រុកស្ទឹងត្រង់ ដែលបានពលីក្នុង ប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

សហភាពសហព័ន្ធយុវជនកម្ពុជាកំពង់ចាម បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្របសម្រួលដល់បេក្ខជន បេក្ខនារី នាឱកាសប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងម
+9
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដំណេីរការ​ នៃការងារសាងសង់ឧបដ្ឋានសាលា (សាលាឆាន់) វត្តពោធិវង្ស​ ហៅវត្ត(ជំនីក)​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដី​ សាយ​ ឈុំ​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពជា​ និងលោកជំទាវ​ ស្ថិតក្នុងឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន (កំពង់ចាម) ឆ្លើយតបតាមសំណើសុំអន្តរាគមន៍ រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន (កំពង់ចាម) ឆ្លើយតបតាមសំណើសុំអន្តរាគមន៍ របស់រដ្ឋបាលខេត្តកំពង់ចាម ពីបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ស្រុកកោះសូទិន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមសំណើ។ ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន មានភាពកក់ក្ដៅក្នុងការរស់នៅនិងសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀត គឺគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយក្នុងនោះរៀបជាប្រអប់ថ្ម (Gabion boxes) ប្រវែង២០០ ម៉ែត្រ និងប្រើប្រាស់ក្រណាត់បាវ (Geotextile) មានប្រវែង ៤០០ម៉ែត្រ ដោយច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ និងតាមជើងទេបណ្តោយច្រាំង ដើម្បីការពារការហូរច្រោះ និងបាក់ស្រុតច្រាំង ដោយគិតមកដល់ពេលនេះ សម្រេចលទ្ធផល ១០០% កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ខាងលើ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកោះសូទិន ដែលទទួលបានសមិទ្ធផលដ៏ធំសម្បើមនេះ និងសូមរួមគ្នាការពារ ថែទាំ នូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន (កំពង់ចាម) ឆ្លើយតបតាមដំណើសុំអន្តរាគមន៍ រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន (កំពង់ចាម) ឆ្លើយតបតាមដំណើសុំអន្តរាគមន៍ របស់រដ្ឋបាលខេត្តកំពង់ចាម ពីបញ្ហាប្រឈម និងសូមណូមពររបស់ប្រជាពលរដ្ឋ ស្រុកកោះសូទិន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមសំណើ។ ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន មានភាពកក់ក្ដៅក្នុងការរស់នៅនិងសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀត គឺគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង ៦០០ម៉ែត្រ ដោយរៀបជាប្រអប់ថ្ម (Gabion boxes) និង៧ប្រើប្រាស់ក្រណាត់បាវ Geotextile ច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ និងតាមជំរាលបណ្តោយច្រាំង ដើម្បីការពារការហូរច្រោះ និងបាក់ស្រុតច្រាំង ដោយគិតមកដល់ពេលនេះ សម្រេចលទ្ធផល ១០០% កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកោះសូទិន ដែលទទួលបានសមិទ្ធផលដ៏ធំសម្បើមនេះ និងសូមរួមគ្នាការពារ ថែទាំ នូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន៕

អភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន (កំពង់ចាម)៖ ទន
+9
អភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន (កំពង់ចាម)៖ ទន្ទឹមនឹងករណីជំងឺគ្រុនឈាមនារដូវវស្សានេះ មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបងប្អូនអ្នកជំងឺទាំងអស់ សូមយកចិត្តទុកដាក់ ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឱ្យបានគ្រប់គ្រាន់ ពិសារថ្នាំ និងអាហារឱ្យបានទៀងទាត់ ដើម្បីឱ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។ ឆ្លៀតឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ។ គួរលឹកថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម តែងបានរៀបចំបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ផងដែរ៕

អភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន (កំពង់ចាម)៖ ទន
+9
អភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន (កំពង់ចាម)៖ ទន្ទឹមនឹងករណីជំងឺគ្រុនឈាមនារដូវវស្សានេះ មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបងប្អូនអ្នកជំងឺទាំងអស់ សូមយកចិត្តទុកដាក់ ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឱ្យបានគ្រប់គ្រាន់ ពិសារថ្នាំ និងអាហារឱ្យបានទៀងទាត់ ដើម្បីឱ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។ ឆ្លៀតឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាកប្បកិរិយាក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ។ គួរលឹកថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម តែងបានរៀបចំបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ផងដែរ៕