ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 047 名订阅者,在 政治 类别中位列第 4 990,并在 柬埔寨 地区排名第 574 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 047 名订阅者。

根据 07 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -125,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.55%。内容发布后 24 小时内通常能获得 5.64% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 658 次浏览,首日通常累积 567 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 6。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 08 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 047
订阅者
-924 小时
-437 天
-12530 天
帖子存档
មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង»

អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងត្រៀមដំណើរការផ្តល់ជ័យលាភី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

មន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម អំពាវនាវ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

មន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម បានចេញសេចក្តីណែនាំដល់វត្តអារាមទាំងអស់ទូទាំងខេត្តកំពង់ចាម អោយគិតគូរយកចិត្តទុកដាក់លើចំណុចសំខាន់មួយចំនួន ជាពិសេសការឧទ្ទិសកុសលដល់វីរៈកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមផលិតមាតិកាខេត្ត បានទទួលអ
+9
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមផលិតមាតិកាខេត្ត បានទទួលអំណោយឧបត្ថម្ភពីបងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។ សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសាវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ​ (កំពង់ចាម) នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសាវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ​ (កំពង់ចាម) នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសាវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ​ ស្ថិតនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីសវនាការដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា គណៈប្រតិភូទាំងពីរ បានជូនកាដូអនុស្សាវរីយ៍ ដែលជាតំណាងអត្តសញ្ញាណរបស់ខេត្ត ក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យូរអង្វែង រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Gyeonggi នៃសាធារណៈ​រដ្ឋកូរ៉េ​។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្ត​ Gyeonggi សាធារណៈ​រដ្ឋកូរ៉េ ដែលបានកំណត់យកខេត្តកំពង់ចាម ជាខេត្តគោលដៅ ក្នុងពង្រឹង ពង្រីកកិច្ចសហការ​ ភាពជាដៃគូវិនិយោគ​ និងឱកាសការងារ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ​

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូក នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទុកថ្នាក់ខេត្ត ក្នុងពិធីប្រណាំងទូក “ ង ” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ។ កិច្ចប្រជុំបានធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត, អភិបាលរងក្រុង , ចៅសង្កាត់ទាំង៤ តំណាងមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បា
+9
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូក នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទុកថ្នាក់ខេត្ត ក្នុងពិធីប្រណាំងទូក “ ង ” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ។ កិច្ចប្រជុំបានធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត, អភិបាលរងក្រុង , ចៅសង្កាត់ទាំង៤ តំណាងមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទា
+9
មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង» កំពង់ចាម៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានចូលរួមដឹកនាំក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ក្រុមជួយខ្លួនឯង នៃជនមានពិការភាព (ចំនួន ៦ក្រុម) និងសហគមន៍ផលិតសាប៊ូលាងចានស្ត្រីឆ្លាតវៃរបស់ជនមានពិការភាព (ចំនួន ១ក្រុម) សរុបចំនួន ៧ក្រុម នៅស្រុកព្រៃឈរ និងស្រុកបាធាយ ដោយមានការចូលរួមពី លោកស្រីអភិបាលរងស្រុក លោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមទាំង ៧។ ក្រោមការយកចិត្តទុកដាក់គាំទ្រ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំខេត្ត លោកជំទាវ អភិបាលរងខេត្ត បានសំណេះសំណាល នាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការគិតគូរ ដល់ក្រុមជួយខ្លួនឯង ប្រមូលនូវបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ផ្សព្វផ្សាយពីភាពជាគំរូ និងលើកទឹកចិត្តដល់ជនពិការដទៃទៀតឱ្យចងក្រងជាក្រុមសហគមន៍។ ក្នុងឱកាសនោះដែរ លោកជំទាវ បាននាំយកថវិការបស់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ឧបត្ថម្ភដល់សហគមន៍ និងក្រុមជួយខ្លួនឯង ទាំង៧ក្រុម /ក្នុង ១ក្រុមទទួលបានថវិកាចំនួន ៤០០.០០០ រៀល សរុបចំនួន ២.៨០០.០០០ រៀល ។