ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 258 подписчиков, занимая 4 906 место в категории Политика и 544 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 258 подписчиков.

Согласно последним данным от 14 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -120, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.52%. В первые 24 часа после публикации контент обычно набирает 5.31% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 669 просмотров. В течение первых суток публикация набирает 545 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 15 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 258
Подписчики
-924 часа
-357 дней
-12030 дней
Архив постов
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផ្អាវ បានអញ្ជើញចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំផ្អាវ ស្រុកបាធាយ ដើម្បីត្រួតពិនិត្យ និងគទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុកបាធាយ លោកអភិបាលស្រុកបាធាយ ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋានឃុំ-ស្រុក និងបងប្អូនប្រជាពលរដ្ឋផងដែរ កម្មវិធីនេះប្រព្រឹត្តិនៅវត្តចន្ទម៉ូលី ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស
+7
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៩៣៦ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងគម្រោងស្ដារប្រឡាយរំដោះទឹកប្រវែង ២,០៧០ ម៉ែត្រ ជម្រៅ ១,៧០ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ របស់មូលនិធិឃុំខ្នុរដំបង ឆ្នាំ២០២៦។ ពិធីនេះធ្វើនៅបរិវេណវត្តសិរីខ្នុរដំបង ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ខាត់ សុខន ជំនួយការសម្ដេចតេជោប្រធានព្រឹទ្ធសភា, លោក លោកស្រីអភិបាលរងស្រុក, លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក, លោក លោកស្រីក្រុមប្រឹក្សាឃុំខ្នុរដំបង, លោកមេភូមិ និងប្រជាពលរដ្ឋចូលរួម សរុប ៣៤២ នាក់ ស្រី ១១៤ នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត
+3
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីខួបចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

យុវតី ណាស៊ាត សាគីរ៉ូស មកពីស្រុកស្ទឹងត្រង់ បានអោយដឹងថា គាត់អាចមកប្រឡងតែ២នាក់បងប្អូនបានដោយមិនអោយឱពុកម្តាយជូនមក ព្រោះបារម្ភខ្លាចពួកគាត់រង់ចាំកូនៗហាលក្តៅ ហាលភ្លៀង

ឯកឧត្តម អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ

ប្អូនស្រី គីម មុន្នីកា មកពីស្រុកកោះសូទិន បានបញ្ជាក់ថា ការត្រួតពិនិត្យតាំងពីមុខមណ្ឌលរហូតដល់បន្ទប់ប្រឡងពិតជាមានភាពច្បាស់លាស់ និងមានរបៀបរៀបរយ គ្មានការយកសំណៅឯកសារចូលឬចំលងកិច្ចការគ្នាឡើង

កិច្ចសម្ភាសន៍របស់ក្រុមការងារទូរទស្សន៍ជាតិខេត្តកំពង់ចាម ជាមួយ លោក អ៉ីម សុភារ័ត្ន ប្រធានក្រុមរថយន្តសង្គ្រោះនៃមន្ទីរពេទ្យខេត្តកំពង់ចាម អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក្នងការរៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកំពង់ចាម

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង៣០នាទី ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្ទៃក
+9
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង៣០នាទី ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាអំពីការបញ្ជូនដីកា និងការបង្វិលដីកាត្រឡប់មកវិញ ដោយមានការចូលរួមពីលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកប្រធានអង្គភាពអាជ្ញាសាលា មន្ត្រីអាជ្ញាសាលា និងមន្រ្តីពាក់ព័ន្ធ។ ឯកឧត្តមប្រធានសាលាដំបូង បានអនុញ្ញាតឱ្យលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងលោកប្រធានអង្គភាពអាជ្ញាសាលា លើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងសំណូមពរ ក្នុងការអនុវត្តការងារការបញ្ជូនដីកា និងបានកំណត់យកដំណោះស្រាយរួមគ្នាដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនោះ។ មុននឹងបញ្ចប់ កិច្ចប្រជុំបានឯកភាព និងប្តេជ្ញាអនុវត្តកិច្ចសហការរវាងចៅក្រម ជាមួយនឹងអង្គភាពអាជ្ញាសាលា សំដៅឲ្យដំណើរការចំណាត់ការរឿងក្តីប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កិច្ចប្រជុំពិភាក្សាបានបញ្ចប់នៅវេលាម៉ោង ១៧ និង០០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

សេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ត្រៀមនឹងយកប័ណ្ណដល់គេហដ្ឋានផ្ទាល់តែម្ដងសម្រាប់ថ្ងៃស្អែក គោលដៅរួមមាន៖ ១. ខណ្ឌមានជ័យ រាជធានី
+2
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ត្រៀមនឹងយកប័ណ្ណដល់គេហដ្ឋានផ្ទាល់តែម្ដងសម្រាប់ថ្ងៃស្អែក គោលដៅរួមមាន៖ ១. ខណ្ឌមានជ័យ រាជធានីភ្នំពេញ ១ប្លង់ ២. ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១ប្លង់ ៤. ស្រុកចំការលើ ខេត្តកំពង់ចាម ៣ប្លង់ ៥. ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៣ប្លង់ ៦. និងស្រុកកងមាស ខេត្តកំពង់ចាម ១ប្លង់ សរុប៖ ០៩ប្លង់ដី។ សូមអរគុណសម្រាប់ការជ្រើសរើសជម្រើសឱ្យភ្នាក់ងារប្រៃសណីយ៍នៃអង្គភាពច្រកចេញចូលតែមួយយកជូនដល់គេហដ្ឋានផ្ទាល់តែម្ដង។

សេចក្ដីជូនដំនឹង ស្ដីពីលទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំនឹង ស្ដីពីលទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ត្រៀមនឹងយកប័ណ្ណដល់គេហដ្ឋានផ្ទាល់តែម្ដងសម្រាប់ថ្ងៃស្អែក គោលដៅរួមមាន៖ ១. ខណ្ឌមានជ័យ រាជធានី
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ត្រៀមនឹងយកប័ណ្ណដល់គេហដ្ឋានផ្ទាល់តែម្ដងសម្រាប់ថ្ងៃស្អែក គោលដៅរួមមាន៖ ១. ខណ្ឌមានជ័យ រាជធានីភ្នំពេញ ១ប្លង់ ២. ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១ប្លង់ ៤. ស្រុកចំការលើ ខេត្តកំពង់ចាម ៣ប្លង់ ៥. ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៣ប្លង់ ៦. និងស្រុកកងមាស ខេត្តកំពង់ចាម ១ប្លង់ សរុប៖ ០៩ប្លង់ដី។ សូមអរគុណសម្រាប់ការជ្រើសរើសជម្រើសឱ្យភ្នាក់ងារប្រៃសណីយ៍នៃអង្គភាពច្រកចេញចូលតែមួយយកជូនដល់គេហដ្ឋានផ្ទាល់តែម្ដង។

ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ" (កំពង់ចាម) ព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ​ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” ដើម្បីធ្វើបទបង្ហាញជូនដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ" ដែលរៀបចំធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាពេលនេះ។ នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ឯកឧត្តម ហុី សោភា ជាប្រធាន ដែលបានរៀបចំឲ្យមានជាសិក្ខានេះ ជូនដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ ក្នុងខេត្តកំពង់ចាម ទុកជាធាតុចូល និងដើម្បីយកទៅអនុវត្តឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយចីរភាព។ ក្នុងនាមឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូ បានលើកឡើងថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។ ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សាំបន្ស៊ីគ្នា នៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។ ឯកឧត្តម ថ្លែងបន្តថា ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា “ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន (ភាពសុខដុមរមនាក្នុងសង្គម) ” ដោយឯកឧត្តមប្រធានក៏បានលើកឡើងអំពីពិសោធន៍នៃការធ្វើទំនើបកម្មរបស់បណ្តាប្រទេសមិនទាន់រីកចម្រើន ពិសេសប្រទេសនៅអាស៊ី ដែលទទួលយក និងអនុវត្តតាមគំរូនយោបាយអភិវឌ្ឍរបស់បស្ចិមប្រទេស ជាការសង្កេតទូទៅ ប្រទេសទាំងនោះ តែងមានការបម្រុងទុកមួយ គឺ “ ទទួលយកនយោបាយទំនើប តែមិនឱ្យបាត់ប្រពៃណីទំនៀមទម្លាប់បុរាណ ” ដែលជាព្រលឹងជាតិរបស់គេ។ ប្រទេសទាំងនោះ មានជំហរដូចនេះ អាស្រ័យដោយប្រទេសទាំងនោះមានអារ្យធម៌បុរាណ ដែលជាមោទនភាពជាតិ។ ដូច្នេះផ្អែកលើបទពិសោធន៍នេះ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣៖ កត្តាមោទនភាពជាតិ, កត្តាសុខដុមនីយកម្មសង្គម, និងកត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ។ ក្នុងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិរដ្ឋធម្មនុញ្ញនេះ ជាអាទិ៍ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, សិទ្ធិមនុស្ស, នីតិរដ្ឋ, និង សេដ្ឋកិច្ចទីផ្សារ។ ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល ៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ដែលរួមមាន ៖ ១-កម្ពុជារក្សាការពារ និងគោរពលើកតម្កើង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ ការបង្កើតឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ដែលមានអង្គព្រះមហាក្សត្រគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ និង ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ២-លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗ។ ៣-កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ៤-កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជារដ្ឋគោរពការពាររបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម៖ ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច៕