rean_math
前往频道在 Telegram
Tutoring in mathematics, education, and communication. Providing assistance to students with their mathematics challenge Owner: @Chab_mony
显示更多📈 Telegram 频道 rean_math 的分析概览
频道 rean_math (@rean_math) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 13 714 名订阅者,在 教育 类别中位列第 14 911,并在 柬埔寨 地区排名第 388 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 13 714 名订阅者。
根据 28 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -581,过去 24 小时变化为 -24,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 13.24%。内容发布后 24 小时内通常能获得 4.56% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 816 次浏览,首日通常累积 625 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 6。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Tutoring in mathematics, education, and communication. Providing assistance to students with their mathematics challenge
Owner: @Chab_mony”
凭借高频更新(最新数据采集于 29 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
13 714
订阅者
-2424 小时
-1517 天
-58130 天
帖子存档
13 714
ពេលឃើញមិត្តភក្តិបាននិទ្ទេស A ខ្លួនឯងបានត្រឹមនិទ្ទេស B មានសិស្សខ្លះញញឹមអបអរសាទរគេ ប៉ុន្តែពេលត្រឡប់មកនៅម្នាក់ឯង បែរជាមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯង។ មិនមែនពួកគេមិនសប្បាយចិត្តនឹងភាពជោគជ័យរបស់អ្នកដទៃទេ តែពួកគេក៏ធ្លាប់ស្រមៃថា ថ្ងៃមួយខ្លួនឯងនឹងអាចធ្វើឱ្យឪពុកម្ដាយមានមោទនភាពដូចគ្នា។ ពួកគេក៏ធ្លាប់ខំរៀន អត់ងងុយគេង លះបង់ពេលវេលា និងសង្ឃឹមថាការខិតខំទាំងអស់នោះនឹងនាំពួកគេទៅដល់ក្តីសុបិន។ តែពេលលទ្ធផលចេញមក មនុស្សម្នាក់បានទទួលអ្វីដែលខ្លួនប្រាថ្នា ខណៈមនុស្សម្នាក់ទៀតនៅសល់តែការសោកស្តាយ និងសំណួរនៅក្នុងចិត្តថា «តើខ្ញុំខ្វះអ្វី? ហេតុអ្វីខ្ញុំមិនអាចធ្វើបានដូចគេ?» ពេលខ្លះ ការច្រណែនមិនមែនដោយសារយើងមិនចង់ឃើញអ្នកដទៃជោគជ័យទេ ប៉ុន្តែដោយសារយើងក៏ធ្លាប់ស្រមៃចង់ក្លាយជាមនុស្សដែលទទួលបានភាពជោគជ័យបែបនោះដែរ។ ហើយប្រហែលជាអ្វីដែលឈឺចាប់បំផុត មិនមែនការបាននិទ្ទេស B នោះទេ ប៉ុន្តែជាអារម្មណ៍ដែលយើងគិតថា ខ្លួនឯងបានខំអស់ពីសមត្ថភាពហើយ តែនៅតែមិនអាចទៅដល់កន្លែងដែលខ្លួនធ្លាប់ស្រមៃ។ សូមកុំបន្ទោសខ្លួនឯងពេកអី។ ក្តីសុបិនមួយដែលមិនបានសម្រេច មិនមានន័យថាជីវិតទាំងមូលត្រូវបរាជ័យនោះទេ។ ❤️🩹 @rean_math 🍂
13 714
🎓 សិស្សថ្នាក់ទី១១ កុំរំលងឱកាសនេះ! ❤️ 📚 ReanMath បើកថ្នាក់គណិតវិទ្យា ឥតគិតថ្លៃរយៈពេល ១ ខែ! កុំចាំដល់ថ្នាក់ទី១២ ទើបចាប់ផ្ដើមខំរៀន។ ចូរពង្រឹងគ្រឹះរបស់អ្នកចាប់ពីថ្ងៃនេះ ដើម្បីត្រៀមខ្លួនឱ្យកាន់តែរឹងមាំសម្រាប់ថ្ងៃស្អែក។ 💪 📩 ចង់ចូលរៀន? Inbox មក @rean_mathh ឥឡូវនេះ! @rean_math 🍂
13 714
ប្រហែលជាឆ្នាំកន្លងមក យើងធ្លាប់ខកចិត្ត ធ្លាប់មានអារម្មណ៍ថាខ្លួនឯងមិនពូកែដូចគេ ធ្លាប់ខំប្រឹងតែទទួលបានលទ្ធផលមិនដូចបំណង។ តែសូមកុំបន្ទោសខ្លួនឯងពេកអី… ទោះបីជាអ្នកធ្លាប់ដើរយឺតជាងគេ ក៏អ្នកនៅតែមានសិទ្ធិចាប់ផ្ដើមដើរម្ដងទៀតដែរ។ ការរៀនសូត្រមិនមែនជាការប្រណាំងប្រជែងជាមួយអ្នកណាទេ... តែវាជាដំណើរនៃការស្វែងយល់ និងអភិវឌ្ឍខ្លួនឯងបន្តិចម្តងៗក្នុងថ្ងៃនេះឱ្យប្រសើរជាងថ្ងៃម្សិលមិញ។ @rean_math 🍂
13 714
🎓 សិស្សថ្នាក់ទី១១ កុំរំលងឱកាសនេះ! ❤️ 📚 ReanMath បើកថ្នាក់គណិតវិទ្យា ឥតគិតថ្លៃរយៈពេល ១ ខែ! កុំចាំដល់ថ្នាក់ទី១២ ទើបចាប់ផ្ដើមខំរៀន។ ចូរពង្រឹងគ្រឹះរបស់អ្នកចាប់ពីថ្ងៃនេះ ដើម្បីត្រៀមខ្លួនឱ្យកាន់តែរឹងមាំសម្រាប់ថ្ងៃស្អែក។ 💪 📩 ចង់ចូលរៀន? Inbox មក @rean_mathh ឥឡូវនេះ! @rean_math 🍂
13 714
ការបង្រៀនមិនគួរដូចជា Fast Food 🍔📚 អាហាររហ័សអាចធ្វើឱ្យយើងឆ្អែតក្នុងរយៈពេលខ្លី ប៉ុន្តែវាមិនប្រាកដថាផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយនោះទេ។ ដូចគ្នានេះដែរ ការបង្រៀនដែលផ្តោតតែលើការផ្តល់រូបមន្ត វិធីដោះស្រាយ និងចម្លើយស្រាប់ អាចធ្វើឱ្យសិស្សទទួលបានចម្លើយយ៉ាងឆាប់រហ័ស ប៉ុន្តែពួកគេអាចនៅតែមិនយល់ពីមូលហេតុដែលនៅពីក្រោយចម្លើយទាំងនោះ។ ជាពិសេសក្នុងការរៀនគណិតវិទ្យា សិស្សមួយចំនួនអាចដោះស្រាយលំហាត់បានយ៉ាងលឿន នៅពេលដែលសំណួរមានទម្រង់ដូចលំហាត់ដែលគ្រូធ្លាប់បង្រៀន។ ប៉ុន្តែនៅពេលដែលសំណួរផ្លាស់ប្តូរបន្តិច ពួកគេបែរជាមិនដឹងថាត្រូវចាប់ផ្តើមពីណា។ នេះបង្ហាញថា ការចេះធ្វើលំហាត់មួយមិនទាន់មានន័យថាសិស្សយល់ពីគោលគំនិតនៅពីក្រោយលំហាត់នោះទេ។ ការបង្រៀនបែប Fast Food អាចបំពេញតម្រូវការបន្ទាន់របស់សិស្ស ដូចជាការត្រៀមប្រឡង ការចងចាំរូបមន្ត និងការដោះស្រាយលំហាត់ឱ្យបានច្រើនក្នុងរយៈពេលខ្លី។ ប៉ុន្តែប្រសិនបើយើងផ្តោតតែលើលទ្ធផលភ្លាមៗ យើងអាចនឹងមើលរំលងគោលបំណងធំជាងនេះ នោះគឺការបណ្តុះបណ្តាលសមត្ថភាពគិត និងការរៀនសូត្រដោយឯករាជ្យ។ គ្រូមិនគួរត្រឹមតែបង្ហាញសិស្សថា ត្រូវធ្វើដូចម្តេចដើម្បីទទួលបានចម្លើយនោះទេ ប៉ុន្តែត្រូវជួយឱ្យសិស្សយល់ថា ហេតុអ្វីបានជាត្រូវធ្វើបែបនោះ។ នៅពេលសិស្សសួរថា «ហេតុអ្វីបានជាយើងប្រើរូបមន្តនេះ?» «តើមានវិធីផ្សេងទៀតទេ?» ឬ «បើលក្ខខណ្ឌផ្លាស់ប្តូរ តើយើងត្រូវគិតយ៉ាងដូចម្តេច?» នោះគឺជាឱកាសដ៏មានតម្លៃក្នុងការបណ្តុះការគិតបែបស៊ីជម្រៅ។ ជាការពិត ការផ្តល់ចម្លើយឱ្យសិស្សមិនមែនជារឿងខុសទេ ហើយការបង្រៀនដែលមានប្រសិទ្ធភាពក៏មិនមែនមានន័យថាត្រូវធ្វើឱ្យគ្រប់មេរៀនស្មុគស្មាញនោះដែរ។ គ្រូត្រូវដឹងថា ពេលណាគួរពន្យល់ ពេលណាគួរបង្ហាញឧទាហរណ៍ និងពេលណាគួរទុកឱកាសឱ្យសិស្សសាកល្បង គិតខុស កែតម្រូវ និងស្វែងរកចម្លើយដោយខ្លួនឯង។ ព្រោះការរៀនពិតប្រាកដ មិនមែនជាដំណើរការដែលសិស្សទទួលបានអ្វីៗគ្រប់យ៉ាងដោយងាយស្រួលនោះទេ។ ពេលខ្លះ ការដែលសិស្សត្រូវចំណាយពេលគិត ត្រូវសាកល្បងវិធីផ្សេងៗ និងត្រូវប្រឈមមុខនឹងការលំបាក គឺជាផ្នែកសំខាន់បំផុតនៃការរៀន។ យើងមិនគួរវាស់សមត្ថភាពគ្រូត្រឹមតែថា តើគ្រូអាចបង្រៀនបានច្រើនប៉ុណ្ណាក្នុងមួយម៉ោងនោះទេ ប៉ុន្តែគួរមើលថា តើសិស្សអាចយល់បានជ្រៅប៉ុណ្ណា និងអាចគិតដោយខ្លួនឯងបានកម្រិតណា។ នៅទីបំផុត គោលដៅនៃការអប់រំមិនមែនគ្រាន់តែផលិតសិស្សដែលចេះឆ្លើយសំណួរក្នុងថ្នាក់ ឬទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងនោះទេ។ គោលដៅគឺបណ្តុះមនុស្សដែលមានចំណេះដឹង មានសមត្ថភាពវិភាគ មានភាពច្នៃប្រឌិត និងអាចយកអ្វីដែលបានរៀនទៅប្រើប្រាស់ក្នុងជីវិតពិត។ ព្រោះចម្លើយដែលគ្រូផ្តល់ឱ្យ អាចជួយសិស្សដោះស្រាយលំហាត់មួយបាន។ ប៉ុន្តែសមត្ថភាពគិតដែលគ្រូបានបណ្តុះ អាចជួយសិស្សដោះស្រាយបញ្ហាជាច្រើនក្នុងជីវិតរបស់ពួកគេ។ ការបង្រៀនល្អ មិនមែនធ្វើឱ្យសិស្សពឹងផ្អែកលើគ្រូកាន់តែខ្លាំងទេ ប៉ុន្តែធ្វើឱ្យសិស្សកាន់តែមានសមត្ថភាពរៀន និងដោះស្រាយបញ្ហាដោយខ្លួនឯង។ @rean_math 🍂
13 714
កុំប្រៀបធៀបល្បឿនរបស់អ្នកទៅនឹងអ្នកដទៃ! ក្នុងការរត់ម៉ារ៉ាតុងបាក់ឌុប គូប្រកួតតែមួយគត់របស់អ្នក គឺអ្នកខ្លួនឯងកាលពីម្សិលមិញ។ ឱ្យតែអ្នករត់ទៅមុខបាន ១ម៉ែត្ររៀងរាល់ថ្ងៃ នោះអ្នកកំពុងតែជិតដល់គោលដៅហើយ 🏃 @rean_math 🍂
13 714
បន្តចុះឈ្មោះរៀងរាល់ថ្ងៃសម្រាប់ថ្នាក់គណិតវិទ្យាបាក់ឌុប២០២៧ បង្រៀនដោយ: @chab_mony ✅️ ចុះឈ្មោះតាម: @rean_mathh ✅️ @rean_math 🍂
13 714
Be gentle with yourself. You're doing your best, and that’s more than enough. Tomorrow is another chance to rise, stronger and wiser. @rean_math 🍂
13 714
តើមានយប់ប៉ុន្មានដងហើយ... ដែលអ្នកអង្គុយមើលលំហាត់ទាំងទាល់ច្រក ហើយលួចស្រក់ទឹកភ្នែកម្នាក់ឯង? សម្ពាធពីក្តីរំពឹងទុក... ភាពភ័យខ្លាចថានឹងធ្វើឱ្យគេខកបំណង... ខ្ញុំដឹងថាអារម្មណ៍នេះវាធ្ងន់ធ្ងរណាស់។ ប៉ុន្តែ... ក្រដាសដែលសរសេរខុស រាល់ដំណក់ទឹកភ្នែកកន្លងមក មិនមែនជាការបរាជ័យទេ... វាជាភស្តុតាងដែលបញ្ជាក់ថា អ្នកមិនទាន់ចុះចាញ់។ ឈប់បន្ទោសខ្លួនឯង... ព្រោះចាប់ពីថ្ងៃនេះទៅ អ្នកលែងដើរផ្លូវនេះម្នាក់ឯងទៀតហើយ។ Rean Math បើករដូវកាលថ្មី ដើម្បីកំដរ និងដើរទៅមុខជាមួយអ្នក។ ជូតទឹកភ្នែកចេញ... អនាគតរបស់អ្នក កំពុងរង់ចាំការតស៊ូថ្ងៃនេះ។ ជួបគ្នានៅរដូវកាលថ្មី Rean Math! @rean_math 🍂
13 714
May your day be filled with the love and gratitude you deserve. Happy Teachers’ Day! @rean_math🍂
13 714
សួស្ដីបាក់ឌុប២០២៧ ថ្ងៃនេះថ្នាក់របស់យើងចូលមេរៀនថ្មី 🫶 ថ្នាក់របស់យើងបន្តចុះឈ្មោះរៀងរាល់ថ្ងៃ ក្រុម១ម៉ោង (8-9)PM ក្រុម២ម៉ោង (9-10)PM បង្រៀនដោយ: @chab_mony ចុះឈ្មោះតាម: @rean_mathh @rean_math 🍂
