rean_math
Tutoring in mathematics, education, and communication. Providing assistance to students with their mathematics challenge Owner: @Chab_mony
إظهار المزيد📈 نظرة تحليلية على قناة تيليجرام rean_math
تُعد قناة rean_math (@rean_math) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 13 402 مشتركاً، محتلاً المرتبة 15 232 في فئة التعليم والمرتبة 389 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 13 402 مشتركاً.
بحسب آخر البيانات بتاريخ 20 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -464، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 11.26%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.42% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 1 510 مشاهدة. وخلال اليوم الأول يجمع عادةً 593 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Tutoring in mathematics, education, and communication. Providing assistance to students with their mathematics challenge
Owner: @Chab_mony”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
សួស្ដីប្អូនៗបាក់ឌុប! ថ្នាក់របស់យើងបន្តចុះឈ្មោះរៀងរាល់ថ្ងៃសម្រាប់ថ្នាក់គណិតវិទ្យាបាក់ឌុប២០២៧ បង្រៀនដោយ: @chab_mony ✅️ ចុះឈ្មោះតាម: @rean_mathh ✅️ @rean_math 🍂
មេរៀនសម្រាប់ថ្នាក់គណិតវិទ្យាម៉ោង9-10យប់នេះ។ ចំពោះប្អូនៗដែលមានបំណងចូលរៀន អាចបន្តចុះឈ្មោះរៀងរាល់ថ្ងៃ។ បង្រៀនដោយ: @chab_mony ✅️ ចុះឈ្មោះតាម: @rean_mathh ✅️ @rean_math 🍂
បើហត់ សម្រាកសិន ប៉ុន្តែកុំបោះបង់ក្តីស្រមៃ បើដួល ចូរក្រោកឡើងវិញ អ្នកនៅមានពេលវេលា នៅមានឱកាស និងនៅមានផ្លូវជាច្រើនទៀតដែលត្រូវដើរ✍️ @rean_math 🍂
ការរៀនមិនមែនគ្រាន់តែចងចាំអ្វីដែលគ្រូបង្រៀននោះទេ តែជាការបង្កើតសមត្ថភាពគិតដោយខ្លួនឯង។ កុំខ្លាចក្នុងការសួរថា «ហេតុអ្វី?» ព្រោះសំណួរតូចៗ អាចនាំយើងទៅរកចំណេះដឹងដ៏ធំធេង។ កុំរៀនដើម្បីចេះតែចម្លើយ តែរៀនដើម្បីយល់ពីហេតុផលនៅពីក្រោយចម្លើយ។ ❤️ @rean_math 🍂
វិថីទៅកាន់បាក់ឌុប គឺមិនមែនគ្រាន់តែជាដំណើរឆ្ពោះទៅរកថ្ងៃប្រឡងមួយថ្ងៃនោះទេ ប៉ុន្តែជាដំណើរដែលសិស្សម្នាក់ៗត្រូវរៀនស្គាល់ខ្លួនឯង រៀនអត់ធ្មត់ និងរៀនតស៊ូជាមួយឧបសគ្គ 🌈 @rean_math 🍂
ជីវិតពេលខ្លះក៏ពោរពេញដោយស្នាមញញឹម ថ្ងៃខ្លះក៏ពោរពេញដោយទឹកភ្នែក។ មានថ្ងៃដែលយើងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងល្អប្រសើរ តែក៏មានថ្ងៃខ្លះដែលសូម្បីតែការញញឹមក៏ត្រូវការកម្លាំងចិត្តដែរ។ មនុស្សម្នាក់ៗសុទ្ធតែមានរឿងរ៉ាវដែលមិនអាចនិយាយប្រាប់អ្នកដទៃបាន។ ពេលខ្លះយើងមិនបានចង់បានអ្វីច្រើនទេ គ្រាន់តែចង់ឱ្យថ្ងៃស្អែកស្រាលជាងថ្ងៃនេះបន្តិច ក៏គ្រប់គ្រាន់ហើយ។ កុំបន្ទោសខ្លួនឯងចំពោះថ្ងៃដែលអ្នកមិនសូវរឹងមាំ។ ព្រោះជីវិតមិនអាចស្រស់ស្អាតរាល់ថ្ងៃបានទេ ហើយយើងក៏មិនចាំបាច់រឹងមាំគ្រប់ពេលដែរ។ @rean_math 🍂
មេរៀនសម្រាប់ថ្នាក់គណិតវិទ្យាម៉ោង9-10យប់នេះ។ ចំពោះប្អូនៗដែលមានបំណងចូលរៀន អាចបន្តចុះឈ្មោះរៀងរាល់ថ្ងៃ។ បង្រៀនដោយ: @chab_mony ✅️ ចុះឈ្មោះតាម: @rean_mathh ✅️ @rean_math 🍂
ថ្ងៃដំបូងនៃការបើកបវេសនកាល គឺជាការចាប់ផ្ដើមថ្មីមួយ។ មានសិស្សខ្លះមកជាមួយក្ដីសង្ឃឹម ខ្លះមកជាមួយការភ័យខ្លាច ហើយខ្លះទៀតកំពុងលាក់បាំងការឈឺចាប់ដែលគ្មាននរណាម្នាក់បានដឹង។ សូមកុំបោះបង់ក្ដីស្រមៃរបស់ខ្លួន ដោយសារតែអតីតកាលមិនសូវល្អ។ ផ្លូវទៅកាន់ភាពជោគជ័យមិនងាយស្រួលទេ ប៉ុន្តែយ៉ាងហោចណាស់ ថ្ងៃនេះយើងនៅមានឱកាសចាប់ផ្ដើមម្ដងទៀត។ ❤️ @rean_math 🍂
គេមកហើយ! បវេសនកាលថ្មីសម្រាប់បាក់ឌុប២០២៧ បន្តចុះឈ្មោះរៀងរាល់ថ្ងៃសម្រាប់ថ្នាក់គណិតវិទ្យាបាក់ឌុប២០២៧ បង្រៀនដោយ: @chab_mony ✅️ ចុះឈ្មោះតាម: @rean_mathh ✅️ @rean_math 🍂
ពេលខ្លះ អ្វីដែលធ្វើឱ្យយើងឈឺចាប់បំផុត មិនមែនការរៀនមិនចេះទេ តែជាការខំប្រឹងហើយ នៅតែមិនទាន់បានលទ្ធផលដូចបំណង។ វាឈឺចាប់ណាស់ ពេលឃើញអ្នកដទៃចេះធ្វើលំហាត់ដែលខ្លួនឯងនៅតែមិនយល់ ទោះបីជាខំរៀនប៉ុណ្ណាក៏ដោយ។ ពេលខ្លះ ក៏មានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាព មិនឆ្លាតដូចគេ ហើយចាប់ផ្ដើមសួរខ្លួនឯងថា តើខ្ញុំអាចធ្វើបានទេ? កាន់តែជិតដល់ថ្ងៃប្រឡង ក្ដីបារម្ភកាន់តែច្រើន។ ខ្លាចប្រឡងមិនជាប់ ខ្លាចធ្វើឱ្យគ្រួសារខកចិត្ត ខ្លាចការខិតខំកន្លងមកក្លាយជាការឥតប្រយោជន៍។ ពេលខ្លះ ចង់សម្រាកណាស់ តែក៏មិនហ៊ានសម្រាក ព្រោះដឹងថាខ្លួនឯងនៅមានមេរៀនជាច្រើនដែលមិនទាន់ចេះ។ ចង់យំ តែក៏ត្រូវបន្តរៀន ព្រោះពេលវេលាមិនរង់ចាំយើងឡើយ។ ប៉ុន្តែសូមកុំស្អប់ខ្លួនឯង ដោយសារតែអ្នករៀនយឺតជាងអ្នកដទៃ។ កុំគិតថាខ្លួនឯងគ្មានតម្លៃ ដោយសារតែពិន្ទុមិនល្អ។ មនុស្សម្នាក់ៗមានចំណុចចាប់ផ្ដើមខុសគ្នា ហើយក៏មានការលំបាកដែលអ្នកដទៃមិនអាចមើលឃើញដូចគ្នាដែរ។ បើថ្ងៃនេះអ្នកនៅមិនទាន់ចេះ សូមព្យាយាមម្ដងទៀត។ បើធ្វើលំហាត់ខុស សូមរៀនពីកំហុសនោះ។ បើអ្នកមានអារម្មណ៍ថាខ្លួនឯងខ្សោយ សូមកុំប្រញាប់សម្រេចថាអ្នកមិនអាចធ្វើបាន។ អ្នកមិនចាំបាច់ក្លាយជាសិស្សពូកែក្នុងមួយយប់ទេ អ្នកគ្រាន់តែត្រូវបន្តរៀន និងកែប្រែខ្លួនឯងបន្តិចម្ដងៗ។ បាក់ឌុបប្រហែលជាការប្រឡងដ៏សំខាន់មួយក្នុងជីវិត ប៉ុន្តែវាមិនមែនជាអ្វីដែលកំណត់តម្លៃរបស់អ្នកទាំងមូលឡើយ។ ទោះបីជាអ្នកកំពុងដើរយឺត ក៏សូមកុំឈប់ដើរ។ ទោះបីជាអ្នកមិនទាន់មើលឃើញពន្លឺនៅខាងមុខ ក៏សូមកុំបោះបង់ក្ដីសង្ឃឹមរបស់ខ្លួនឯង។ ថ្ងៃណាមួយ អ្នកអាចនឹងនឹកឃើញពេលវេលាដែលខ្លួនឯងធ្លាប់អង្គុយរៀនទាំងទឹកភ្នែក ធ្លាប់ខកចិត្តនឹងពិន្ទុ ធ្លាប់គិតថាខ្លួនឯងមិនអាចធ្វើបាន ហើយនឹងមានមោទនភាពដែលខ្លួនឯងមិនបានបោះបង់នៅថ្ងៃនោះ។ កុំទាន់អស់សង្ឃឹមលើខ្លួនឯងអី… ព្រោះអ្នកនៅមានពេលដើម្បីព្យាយាម ហើយក្ដីស្រមៃរបស់អ្នក ក៏សមនឹងទទួលបានឱកាសមួយដែរ។ @rean_math 🍂
ពេលឃើញមិត្តភក្តិបាននិទ្ទេស A ខ្លួនឯងបានត្រឹមនិទ្ទេស B មានសិស្សខ្លះញញឹមអបអរសាទរគេ ប៉ុន្តែពេលត្រឡប់មកនៅម្នាក់ឯង បែរជាមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯង។ មិនមែនពួកគេមិនសប្បាយចិត្តនឹងភាពជោគជ័យរបស់អ្នកដទៃទេ តែពួកគេក៏ធ្លាប់ស្រមៃថា ថ្ងៃមួយខ្លួនឯងនឹងអាចធ្វើឱ្យឪពុកម្ដាយមានមោទនភាពដូចគ្នា។ ពួកគេក៏ធ្លាប់ខំរៀន អត់ងងុយគេង លះបង់ពេលវេលា និងសង្ឃឹមថាការខិតខំទាំងអស់នោះនឹងនាំពួកគេទៅដល់ក្តីសុបិន។ តែពេលលទ្ធផលចេញមក មនុស្សម្នាក់បានទទួលអ្វីដែលខ្លួនប្រាថ្នា ខណៈមនុស្សម្នាក់ទៀតនៅសល់តែការសោកស្តាយ និងសំណួរនៅក្នុងចិត្តថា «តើខ្ញុំខ្វះអ្វី? ហេតុអ្វីខ្ញុំមិនអាចធ្វើបានដូចគេ?» ពេលខ្លះ ការច្រណែនមិនមែនដោយសារយើងមិនចង់ឃើញអ្នកដទៃជោគជ័យទេ ប៉ុន្តែដោយសារយើងក៏ធ្លាប់ស្រមៃចង់ក្លាយជាមនុស្សដែលទទួលបានភាពជោគជ័យបែបនោះដែរ។ ហើយប្រហែលជាអ្វីដែលឈឺចាប់បំផុត មិនមែនការបាននិទ្ទេស B នោះទេ ប៉ុន្តែជាអារម្មណ៍ដែលយើងគិតថា ខ្លួនឯងបានខំអស់ពីសមត្ថភាពហើយ តែនៅតែមិនអាចទៅដល់កន្លែងដែលខ្លួនធ្លាប់ស្រមៃ។ សូមកុំបន្ទោសខ្លួនឯងពេកអី។ ក្តីសុបិនមួយដែលមិនបានសម្រេច មិនមានន័យថាជីវិតទាំងមូលត្រូវបរាជ័យនោះទេ។ ❤️🩹 @rean_math 🍂
🎓 សិស្សថ្នាក់ទី១១ កុំរំលងឱកាសនេះ! ❤️ 📚 ReanMath បើកថ្នាក់គណិតវិទ្យា ឥតគិតថ្លៃរយៈពេល ១ ខែ! កុំចាំដល់ថ្នាក់ទី១២ ទើបចាប់ផ្ដើមខំរៀន។ ចូរពង្រឹងគ្រឹះរបស់អ្នកចាប់ពីថ្ងៃនេះ ដើម្បីត្រៀមខ្លួនឱ្យកាន់តែរឹងមាំសម្រាប់ថ្ងៃស្អែក។ 💪 📩 ចង់ចូលរៀន? Inbox មក @rean_mathh ឥឡូវនេះ! @rean_math 🍂
ប្រហែលជាឆ្នាំកន្លងមក យើងធ្លាប់ខកចិត្ត ធ្លាប់មានអារម្មណ៍ថាខ្លួនឯងមិនពូកែដូចគេ ធ្លាប់ខំប្រឹងតែទទួលបានលទ្ធផលមិនដូចបំណង។ តែសូមកុំបន្ទោសខ្លួនឯងពេកអី… ទោះបីជាអ្នកធ្លាប់ដើរយឺតជាងគេ ក៏អ្នកនៅតែមានសិទ្ធិចាប់ផ្ដើមដើរម្ដងទៀតដែរ។ ការរៀនសូត្រមិនមែនជាការប្រណាំងប្រជែងជាមួយអ្នកណាទេ... តែវាជាដំណើរនៃការស្វែងយល់ និងអភិវឌ្ឍខ្លួនឯងបន្តិចម្តងៗក្នុងថ្ងៃនេះឱ្យប្រសើរជាងថ្ងៃម្សិលមិញ។ @rean_math 🍂
