3 077
订阅者
-124 小时
无数据7 天
+2130 天
帖子存档
Repost from Samdech Hun Sen of Cambodia
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។
បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។
Please Download 5 Planforms:
1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516
2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat
3. Desktop version
https://coolapp.chat/desktop/
4. Mac iOS

១.កម្រិតចងចាំ (វាជាថ្នាក់មូលដ្ឋាននៃការគិត ដោយយើងគ្រាន់តែចេះនិយាយតាមគេ ឬសូត្រឡើងវិញនូវទ្រឹស្ដីអ្វីមួយ។ សិស្សថ្នាក់មតេយ្យ និងបឋមសិក្សា(ថ្នាក់ទាបៗ) ត្រូវបានបង្រៀនឱ្យចងចាំ ព្រោះវ័យរបស់ពួកគេពុំទាន់អាចចាប់យកពុទ្ធិអ្វីលើសនេះនៅឡើយ។ បើនិយាយពីមនុស្សធំវិញ បើត្រឹមតែចាំនិងថាតាមទ្រឹស្ដីរបស់គេ ពុំទាន់ហៅថាពូកែប្រើប្រាស់ខួរក្បាលបានឡើយ។ សំណួរដែលគេច្រើនប្រើក្នុងកម្រិតនេះគឺ តើជាអ្វី (What) ? តើពេលណា (When) ? តើនៅឯណា (Where) ?... )
២.កម្រិតយល់ (ក្នុងកម្រិតនេះ យើងចាប់ផ្ដើមចេះជ្រើសរើស ពន្យល់ ឬបកស្រាយគោលការណ៍ទ្រឹស្ដីអ្វីមួយដោយត្រឹមត្រូវ។ ថ្នាក់បឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ (បរិញ្ញាប័ត្រ) ប្រើកម្រិតនេះ ច្រើនជាងគេ។ សំណួរដែលគេប្រើអាចជា ការឱ្យពន្យល់(Explain) ឬពណ៌នា (Describe) ទៅលើគំនិតអ្វីមួយ។ ជាក់ស្ដែងដូចជា «ការតែងសេចក្ដីបែបពន្យល់» ក្នុងមុខវិជ្ជាអក្សរសាស្ត្រជាដើម ហើយមួយទៀតក្នុងថ្នាក់បរិញ្ញាប័ត្រយើងឃើញនិស្សិតឡើងធ្វើបទបង្ហាញ (Presentation)។
៣.កម្រិតអនុវត្ត (ក្នុងកម្រិតនេះ យើងចេះប្រើប្រាស់ចំណេះដឹងទៅក្នុងស្ថានភាពជាក់ស្ដែង។ នៅថ្នាក់រៀនពិសោធ(ដូចជាថ្នាក់វិទ្យាស្ត្រ ឬរូបវិទ្យាជាដើម) និងកន្លែងការងារ ប្រើកម្រិតអនុវត្តច្រើនជាងគេ។ ការធ្វើតាម ការចេះដោះស្រាយបញ្ហា ការចេះរៀបចំទុកដាក់... សុទ្ធតែស្ថិតនៅក្នុងកម្រិតនេះ។ គេច្រើនប្រើសំណួរថា តើ...របៀបណា (How)? ។
៤.កម្រិតវិភាគ (វាជាជំហានរីកចម្រើននៃការគិត។ យើងចេះភ្ជាប់ទំនាក់ទំនងរវាងគំនិតជាច្រើន ពោលគឺចេះប្រៀបធៀប ចោទសួរ ពិភាក្សា ឬធ្វើការសាកល្បងជាដើម។ ជាក់ស្ដែងដូចជា «ការតែងសេចក្ដីបែបពិភាក្សា» និង«ការតែងសេចក្ដីបែបប្រៀបធៀប» ជាដើមក្នុងមុខវិជ្ជាអក្សរសាស្ត្រ។
៥.កម្រិតវាយតម្លៃ (ក្នុងកម្រិតនេះ យើងចេះកាត់សេចក្ដី ឬសម្រេចចិត្តទៅលើអ្វីមួយ។ យើងក៏នឹងចេះរិះគន់ ឬគាំទ្រទៅលើគំនិតអ្វីមួយបាន។ ជាក់ស្ដែងក្នុងសាកលវិទ្យាល័យ និស្សិតនាំគ្នាធ្វើការពិភាក្សាតទល់(debate) យ៉ាងស្វិតស្វាញ
ដើម្បីការពារគោលគំនិតរបស់ខ្លួន។ ដោយឡែក ទស្សនវិទូសូក្រាត ជាអ្នកប្រាជ្ញម្នាក់ដែលប្រើវិធីរិះគន់ច្រើនជាងគេ ដើម្បីកែលម្អអ្វីមួយ។
៦.កម្រិតបង្កើត (វាជាកម្រិតខ្ពស់ជាងគេ ដោយយើងចាប់ផ្ដើមចេះបង្កើតថ្មី ឬច្នៃប្រឌិតចេញជាស្នាដៃផ្សេងៗ។ ការរចនា ការចេះផ្គុំ ការសាងសង់ ការអភិវឌ្ឍ ការដឹកនាំ និងការតែងនិពន្ធជាដើម សុទ្ធតែស្ថិតក្នុងកម្រិតនេះ។ ដូច្នេះហើយទើបបានជាមនុស្សដែលពូកែបង្កើតថ្មីនិងមានប្រយោជន៍ គេឱ្យងារជាបណ្ឌិតពិតៗ ឬអ្នកចេះដឹងកំពូលៗក្នុងសង្គម។
ស្រាវជ្រាវ និងរៀបរៀងដោយ ៖ សហស្ថាបនិកកម្រងស្មេរ
#ទ្រឹស្ដីBloomថ្មីក្នុងវិស័យអប់រំទំនើប
ចង់ក្លាយជាអ្នកសិក្សាម្នាក់ ឬគ្រូបង្រៀនម្នាក់ ឬក៏អ្នកវិភាគម្នាក់ដែលមានការគិតស៊ីជម្រៅ អ្នកមិនអាចមើលរំលងទ្រឹស្ដីBloomបានទេ។ ហេតុអ្វី? សូមសិក្សាស្វែងយល់ អ្នកនឹងទទួលបានចម្លើយដោយខ្លួនឯង។
លោក «Lorin Anderson» និង«David Krathwohl» ដែលជាក្រុមចិត្តវិទូអប់រំ បានធ្វើការសិក្សានិងអភិវឌ្ឃបន្តពីលោកសាស្ត្រាចារ្យ «Benjamin Samuel Bloom» ទៅលើទ្រឹស្ដីBloom។ វាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកសិក្សា និងគ្រូបង្រៀនទាំងឡាយ ហើយវាមិនត្រឹមតែជះឥទ្ធិពលតែនៅក្នុងវិស័យអប់រំប៉ុណ្ណោះទេ តែវិស័យដទៃទៀតក៏ដូចគ្នា។ ទ្រឹស្ដីនេះ បានបែងចែកជា៦កម្រិត (6 Levels) នៃការគិតរបស់មនុស្ស ដោយថ្នាក់ទាបមាន៣កម្រិត និងថ្នាក់ខ្ពស់មាន៣កម្រិតដូចគ្នា។
ដើម្បីទាញយកកម្មវិធីពង្រឹងអំណាន «អក្ខរា» សូមចុចតំណភ្ជាប់នេះ https://onelink.to/pkxxsb ឬចូលទៅកាន់គេហទំព័រ «ទូរសិក្សា» តាមរយៈ www.duraseksa.gov.kh រួចចុចយកពាក្យ អក្ខរា៕
现已上线!2025 年 Telegram 研究 — 年度关键洞察 