កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
前往频道在 Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
显示更多6 422
订阅者
-124 小时
+87 天
+5630 天
帖子存档
Repost from PR Cambodian Government
ញត្តិគាំទ្រសេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី «ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ»
Repost from PR Cambodian Government
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
...
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។
យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។
យើងខ្ញុំជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានដ៏ត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបន្តខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិក្នុងការដោះស្រាយវិវាទជាមួយប្រទេសថៃ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន បន្តរក្សាសាមគ្គីភាពជាតិ និងជឿជាក់លើការដឹកនាំ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិស្របច្បាប់ និងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ៕
សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី "ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ"។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Special Address by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, on "the Royal Government’s Decision Concerning the Overlapping Maritime Claims with Thailand."
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានអញ្ជើញដឹកនាំកម្មវិធីជិះកង់អង្គរ លើកទី៤
=====================
ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ ព្រមទាំងបុត្រធីតា បានអញ្ជើញដឹកនាំកម្មវិធីជិះកង់អង្គរ លើកទី៤ ជុំវិញបរិវេណប្រាសាទអង្គរវត្ត (វង់តូច) និងកម្មវិធីដាំកូនឈើចំនួនប្រមាណ ៣០០ ដើមនៅបរិវេណស្រះស្រង់។ កម្មវិធីនេះរៀបចំឡើងដោយក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣) ខេត្តសៀមរាប និងចូលរួមចំណែកក្នុងការគាំពារបរិស្ថាននៅតំបន់ប្រាសាទអង្គរវត្ត។
កម្មវិធីជិះកង់អង្គរ និងដាំកូនឈើនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, មេធាវី និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជនផ្សេងទៀតសរុបប្រមាណ ១ ៥០០ រូប។
ថវិកាដែលទទួលបានពីសប្បុរសជនចូលរួមក្នុងកម្មវិធីជិះកង់អង្គរ លើកទី៤ នេះ មានចំនួន ១ ៦០០ លានរៀល សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)។
ជាមួយគ្នានេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់មិត្តភាពវិស័យយុត្តិធម៌ រវាងក្រុមបាល់ទាត់សេនាយុត្តិធម៌ និងក្រុមបាល់ទាត់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងអញ្ជើញសំណេះសំណាល និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួនផ្តល់ជូនគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។
សូមគូសបញ្ជាក់ថា កម្មវិធីជិះកង់អង្គរទាំង ៤ លើកកន្លងមកនេះ ប្រមូលបានថវិកាសរុបចំនួន ៤ ៨៥៥ លានរៀល (ប្រមាណ ១,២ លានដុល្លារអាម៉េរិក) ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។
Repost from N/a
+3
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: សេចក្ដី.កាតព្វកិច្ច.រៀន: 6/6/26
កិច្ចសន្យាសំខាន់ៗ.រៀន: 3/6/26
សេចក្តី.សិទ្ធិប្រត្សក្យ. រៀន: 1/6/26
នីតិព្រហ្មទណ្ឌ .ចូលរៀន:6/6/26
(ទទួលចុះឈ្មោះតែតាមឈ្មោះតេឡេក្រាម @VISAL_MAO និង ឈ្មោះ ម៉ៅ វិសាល និងទទួលបង់តាមឈ្មោះ MAO VISAL)
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from Troryorng News_ត្រយងញូវស៍
គ្រាប់បែកចង្កោម M46 របស់យោធាថៃ ជាឃាតករលាក់មុខដែលបន្តបង្កសង្គ្រាមឯកតោភាគី និងដេញតាមឆក់យកជីវិតពលរដ្ឋខ្មែរតាមព្រំដែន
https://troryorng.com/article/337448.html
Repost from ព្រះខ័ន
+8
📸រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកម្មវិធីជិះកង់អង្គរលើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ឆាទី៣)
---
ក្បួនជិះកង់ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃអាទិត្យទី៣១ខែឧសភានេះ បានចេញដំណើរពីកន្លែងលក់សំបុត្ររបស់អាជ្ញាធរជាតិអប្សរា បន្តដល់កន្លែងដាំដើមឈើ និងបញ្ចប់ត្រឹមការជិះមកដល់មុខប្រាសាទអង្គរវត្ត។
ក្រៅពីដឹកនាំក្បួនជិះកង់នៅពេលរសៀល, ឯកឧត្តម កើត រិទ្ធ នឹងចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ ជាមួយក្រុមបាល់ទាត់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ចំណែកនៅថ្ងៃទី១ខែមិថុនាដែលជាថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ, ឯកឧត្តម កើត រិទ្ធ នឹងធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ ដើម្បីចែកអំណោយរបស់ក្រុមកីឡាសេនាយុត្តិធម៌ជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងសិក្សានៅទីនោះ។ បន្ទាប់មកឯកឧត្តម កើត រិទ្ធ នឹងនាំយកថវិកាដែលប្រមូលបានពីកម្មវិធីជិះកង់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ឆាទី៣)។
គួររំឭកថា កម្មវិធីជិះកង់អង្គរលើកទី១ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ឆាទី៣) ប្រមូលថវិកាបានចំនួន ៥៥៥,០០០,០០០ រៀល (ប្រាំរយហាសិបប្រាំលានរៀល) ឬជិត១៤ម៉ឺនដុល្លារ, កម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ឆាទី៣) ប្រមូលថវិកាបានចំនួន ១,៥០០,០០០,០០០ រៀល (មួយប៊ីលានប្រាំរយលានរៀល) ឬជាង៣៧ម៉ឺនដុល្លារ និងកម្មវិធីជិះកង់អង្គរលើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ឆាទី៣) ប្រមូលថវិកាបានចំនួន ១,២០០,០០០,០០០ រៀល (មួយប៊ីលាន ពីររយលានរៀល) ឬជាង៣០ម៉ឺនដុល្លារ៕
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
+4
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from N/a
+3
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: សេចក្ដី.កាតព្វកិច្ច.រៀន: 6/6/26
កិច្ចសន្យាសំខាន់ៗ.រៀន: 3/6/26
សេចក្តី.សិទ្ធិប្រត្សក្យ. រៀន: 1/6/26
នីតិព្រហ្មទណ្ឌ .ចូលរៀន:6/6/26
(ទទួលចុះឈ្មោះតែតាមឈ្មោះតេឡេក្រាម @VISAL_MAO និង ឈ្មោះ ម៉ៅ វិសាល និងទទួលបង់តាមឈ្មោះ MAO VISAL)
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា "ប្រឡងលើកនេះ ខុសពីប្រឡងនាពេលកន្លង គឺប្រឡងរើសទៅតាមជំនាញមួយៗ ទៅតាមអង្គភាពមួយៗ ដែលយើងត្រូវការ។ លទ្ធផលដែលយើងរំពឹងទុកតាមរយៈ យន្តការនៃការរៀបចំនេះ យើងអាចរើសបានមន្ត្រីត្រូវជំនាញ និងត្រូវកន្លែង ដែលយើងចង់បានតែម្តង។"
—————————
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជំនាញច្បាប់ ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+1
🌟 ឱកាសការងារ
សេចក្ដីជូនដំណឹង
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៦ រូប ដូចខាងក្រោម៖
- ផ្នែកសេដ្ឋកិច្ច (Economy)
- ផ្នែកច្បាប់ពាណិជ្ជកម្ម (Business Law / Commercial Law)
- ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business Administration / Management )
🚀 សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងតាមរយៈលេខទូរសព្ទ មានតេលេក្រាម +855 11 999 159
💌 អ៊ីមែល៖ leang_hong@mef.gov.kh
🔵ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៥:00 នាទីល្ងាច។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
សេចក្តីជូនដំណឹងស្តីពីកម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
======================
ក្រសួងយុត្តិធម៌ || JOIN⏬
https://www.moj.gov.kh
现已上线!2025 年 Telegram 研究 — 年度关键洞察 
