ar
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

الذهاب إلى القناة على Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

إظهار المزيد
6 631
المشتركون
+224 ساعات
-167 أيام
+11430 أيام
أرشيف المشاركات
584MEF_កាត្តព្វកិច្ចពន្ធក្រោយពីផ្ទេរហ៊ុន_អាជីវកម្ម_ឬការរំលាយបញ្.pdf2.89 MB

នៅថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប
+6
នៅថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តអំពី៖ ១. សេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការផ្ដល់ឋានៈជាសាស្ត្រាចារ្យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ២. ការងារពាក់ព័ន្ធផ្សេងៗ។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

ក្រសួងសេដ្ឋកិច្ច ចេញប្រកាស ស្ដីពី ការទទួលខុសត្រូវបំណុលពន្ធ ចំពោះការផ្ទេរអាជីវកម្ម ការផ្ទេរហ៊ុន ឬការរំលាយបញ្ចូលគ្នានៃសហគ្រាស។ #MEF JOIN CHANNEL 📱

សេចក្តីណែនាំអន្តរក្រសួងស្តីពី បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធការងារសុខភាពសត្វ និងផលិតកម្មសត្វ (ផលិតកម្មនិងបសុព្យាបាល)នៅរដ្ឋបាលរាជធានី ខេត្ត

អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day ) ១២ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minist
អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day ) ១២ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

🎥ច្បាប់ស្ដីពីលក្ខន្តិកៈសារការី៖ ដំណើរឆ្ពោះទៅរកការបង្ការវិវាទនៅកម្ពុជា —- នេះជាស្មារតីស្របគ្នារបស់អ្នកចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការីលើកទី១ នៅថ្ងៃទី៣០ ​ខែកក្កដា ឆ្នាំ២០២៦​ ដឹកនាំដោយ ឯកឧត្តម តាន់ ហ៊ាងដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី ដែលលើកយកមកពិនិត្យ និងផ្តល់យោបល់នាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន៣ គឺ ១. ធានានូវសុវត្ថិភាពគតិយុត្តនៅក្នុងប្រតិបតិ្តការគតិយុត្ត ២. ការបង្ការ និងទប់ស្កាត់វិវាទដែលអាចកើតមានទ្បើងជាយថាហេតុ ៣. បង្កើនជំនឿទុកចិត្តលើប្រតិបតិ្តការគតិយុត្ត។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ការអភិវឌ្ឍសមិទ្ធផលថ្មីៗ និងការលើកកម្ពស់សុខុមាលភាព​ និងវិស័យទេសចរណ៍ដើម្បីជីវភាពប្រជាជន។ ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ន បាន ន
+9
ការអភិវឌ្ឍសមិទ្ធផលថ្មីៗ និងការលើកកម្ពស់សុខុមាលភាព​ និងវិស័យទេសចរណ៍ដើម្បីជីវភាពប្រជាជន។ ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ន បាន និងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍក្រុង និងការលើកកម្ពស់ទេសចរណ៍ និងសុខុមាលភាពរបស់ប្រជាជនដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជន និងបង្កើតជាផលប្រយោជន៍រួមសម្រាប់សង្គមជាតិ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើស មន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌ «ក» ចំនួន ១៥នា
+4
គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើស មន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌ «ក» ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ សម្រាប់មុខតំណែងមន្ត្រីជំនាញច្បាប់ ផ្នែកព្រហ្មទណ្ឌ ចំនួន ៤នាក់ និងមន្ត្រីជំនាញច្បាប់ ផ្នែកទំនាក់ទំនងអន្តរជាតិ ចំនួន ១១នាក់។ សម្រាប់សាធារណជនដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវ ក្នុងការដាក់ពាក្យ តាមរយៈ QR Code https://go.gov.kh/era/mcs26moj01 រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ 👉 សូមបេក្ខជនអានសេចក្តីលម្អិតលក្ខខណ្ឌជ្រើសរើស និងសេចក្តីណែនាំសម្រាប់ការប្រឡងប្រជែង តាមរយៈ https://www.facebook.com/share/p/1CYu7WfKUQ/ ។ ☎️ ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០៦១ ២៦៨ ៩៩៩, ០៦៨ ៨០៧ ៩២៦, ០៨៦ ៥៥០ ៥៤៥, ០១០ ៤១៦ ៥៧៣ រៀងរាល់ម៉ោងធ្វើការ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Pers
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity

Repost from News Today❤️
ថៃប្ដឹង Tom Andrews ដល់មេសិទ្ធិមនុស្ស UN ! ចោទលម្អៀង បំភ្លៃការពិត បម្រើនយោបាយកម្ពុជា https://youtu.be/BCsxh9zTRhs

វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣-៩ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ជម្រើសនៃការរៀបចំទីលម្ហែរបស់ប្រជាជនកម្ពុជានាចុងសប្តាហ៍ ក្រោយពីការបំពេញការងារ ក្នុងនោះការរៀបចំផ្ទះស្នាក់តម្លៃសមរម្យ ម្ហូបអាហារឆ្ងាញ់ និងសេវាកម្មទេសចរណ៍ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីជំរុញខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ #ឧទ្យានជាតិព្រះកុសុមៈគិរីរម្យ #ខេត្តកំពង់ស្ពឺ #គុណភាព #សុវត្ថិភាព #សោភ័ណភាព #ការរៀបចំរចនាសម្ព័ន្ធ #មុខងារសេដ្ឋកិច្ចរបស់សហគមន៍ Credit : បងស្នា -Influencers MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភ
អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតសំខាន់ លើការការពារ និងថែរក្សាចំណេះដឹងប្រពៃណី ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យសុខាភិបាលបែបទំនើប ក្នុងការ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៅតាមសហគមន៍ជនជាតិដើមភាគតិច។ ៩ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្
+8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់សមាជិកគ្រួសារ និងចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លាចំពោះជាតិមាតុភូមិ ។ បន្ថែមពីនេះ ដើម្បីជាការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ។ ខេត្តតាកែវ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

តើ “ផលុបភោគ” គឺជាអ្វី? តើផលុបភោគីមានសិទ្ធិ និងកាតព្វកិច្ចអ្វីខ្លះចំពោះអចលនវត្ថុរបស់អ្នកដទៃ? តាមក្រមរដ្ឋប្បវេណីកម្ពុជា “ផលុបភោ
តើ “ផលុបភោគ” គឺជាអ្វី? តើផលុបភោគីមានសិទ្ធិ និងកាតព្វកិច្ចអ្វីខ្លះចំពោះអចលនវត្ថុរបស់អ្នកដទៃ? តាមក្រមរដ្ឋប្បវេណីកម្ពុជា “ផលុបភោគ” គឺជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី។ ផលុបភោគអាចកើតឡើងតាមការព្រមព្រៀងរបស់ភាគី ឬតាមបញ្ញត្តិនៃច្បាប់ ហើយសិទ្ធិនេះអាចបង្កើតជាលាយលក្ខណ៍អក្សរ ឬក្នុងករណីដែលច្បាប់អនុញ្ញាត អាចបង្កើតដោយមិនចាំបាច់ធ្វើជាលាយលក្ខណ៍អក្សរ។ ដើម្បីអាចតតាំងចំពោះតតិយជន ផលុបភោគត្រូវចុះបញ្ជីតាមច្បាប់។ ផលុបភោគីមានសិទ្ធិប្រើប្រាស់អចលនវត្ថុ និងអាស្រ័យផលធម្មជាតិ និងផលស៊ីវិលដែលកើតចេញពីអចលនវត្ថុនោះ ហើយអាចធ្វើអនុប្បទានសិទ្ធិផលុបភោគ ឬយកអចលនវត្ថុនោះទៅជួលក្នុងលក្ខខណ្ឌដែលច្បាប់កំណត់។ ទន្ទឹមនឹងនេះ ផលុបភោគីមានកាតព្វកិច្ចប្រើប្រាស់ និងថែរក្សាអចលនវត្ថុដោយត្រឹមត្រូវ ជូនដំណឹងដល់កម្មសិទ្ធិករ ប្រសិនបើមានតតិយជនអះអាងសិទ្ធិលើអចលនវត្ថុ និងទទួលបន្ទុកចំណាយជួសជុលថែទាំជាទូទៅ ពន្ធ អាករ និងចំណាយធានារ៉ាប់រងតាមលក្ខខណ្ឌច្បាប់។ ប្រសិនបើផលុបភោគីប្រើប្រាស់ផ្ទុយពីខ្លឹមសារនៃសិទ្ធិ បង្កការខូចខាត ឬមិនថែរក្សាអចលនវត្ថុត្រឹមត្រូវ កម្មសិទ្ធិករអាចទាមទារទៅតុលាការឱ្យរំលត់ផលុបភោគ និងអាចទាមទារសំណងការខូចខាតតាមច្បាប់។ ផលុបភោគត្រូវរលត់នៅពេលផលុបភោគីទទួលមរណភាព ឬនៅពេលផុតអំឡុងពេលដែលបានកំណត់ ហើយនៅពេលផលុបភោគរលត់ សិទ្ធិរបស់កម្មសិទ្ធិករលើអចលនវត្ថុត្រូវបានអនុវត្តឡើងវិញស្របតាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី។ 🔔នេតិភាល័យ 🔔https://t.me/nephealay 🔔អេតមីន

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចព
+2
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

វីដេអូ ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៧ សីហា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

វីដេអូសង្ខេបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia