6 290
订阅者
+824 小时
+587 天
+27930 天
帖子存档
កម្មវិធីកំណែទម្រង់ការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី១
Full fill : https://t.me/libraryofrentha
ក្រុមត្រៀម៖ https://t.me/renthaowner
សញ្ញាណទូទៅនៃសេវាសាធារណៈ
១- និយមន័យ
គោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ (២០០៦) បានកំណត់និយមន័យ សេវាសាធារណៈ ថារាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នទទួលសមត្ថកិច្ច ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។
ស្ថាប័នមានសមត្ថកិច្ច សំដៅដល់ស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋ ដែលបំពេញការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន។
ស្ថាប័នទទួលសមត្ថកិច្ច សំដៅដល់ផ្នែកឯកជន និងសង្គមស៊ីវិលដែលទទួលបានសិទ្ធិ និងភារកិច្ចពីរដ្ឋ ហើយដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋ។
២- ប្រភេទសេវា
គោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ (២០០៦) បានបែងចែកសេវាសាធារណៈជា ៧ចង្កោម ដូចខាងក្រោម៖
- ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ
- ចង្កោមសេវាពាក់ព័ន្ធនឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
- ចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្ដាល
- ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម សហគ្រាសធុនតូចនិងមធ្យម បរិស្ថានវិនិយោគ និងការចូលរួមរបស់ផ្នែកឯកជនក្នុងការកសាង និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ
- ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងកិច្ចការនារី
- ចង្កោមសេវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
- ចង្កោមសេវាពាក់ព័ន្ធនឹងការប្រមូលចំណូល ការធ្វើវិចារណកម្មចំណាយ និងការបើកផ្ដល់
៣-យន្តការនៃការផ្ដល់សេវា
គោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ (២០០៦) បានបែងចែកយន្តការនៃការផ្ដល់សេវាជា ៩ ដូចខាងក្រោម៖
- ការកែលំអក់ដំណើរការការងារនៃការផ្ដល់សេវាសាធារណៈ
- ច្រកចេញចូលតែមួយ
- វិសហមជ្ឈការសេវាសាធារណៈ
- វិមជ្ឈការសេវាសាធារណៈ
- គ្រឹះស្ថានសាធារណៈរដ្ឋបាល
- សហគ្រាសសាធារណៈ
- កិច្ចសន្យា
- ភ្នាក់ងារប្រតិបត្តិការពិសេស
- ឯកជនភាវូបនីយកម្ម
៤- ការវាយតម្លៃគុណភាពនៃការផ្ដល់សេវាសាធារណៈ
អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ (២០១៣) បានកំណត់សូចនាករគោលនៃស្តង់ដារសេវាសាធារណៈ ចំនួន៥ ដូចខាងក្រោម៖
- គុណភាពព័ត៌មាន (ព័ត៌មានពាក់ព័ន្ធនឹងបទដ្ឋានគតិយុត្ត, ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ, មធ្យោបាយនៃការផ្សព្វផ្សាយ)
- ភាពងាយស្រួលក្នុងការទទួលយកសេវា (ទីតាំងហេដ្ឋារចនាសម្ព័ន្ធ, នីតិវិធីលក្ខខណ្ឌ)
- ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា (ការទទួល, យន្តការសម្របសម្រួល, វិធានការកែលម្អ, យន្តការដោះស្រាយ)
- សេវាផ្ដល់តាមគោលការណ៍កំណត់និងមានអភិបាលកិច្ចល្អ (សេវាផ្ដល់តាមគោលការណ៍កំណត់, សេវាផ្ដល់មមានអភិបាលកិច្ចល្អ)
- យន្តការព័ត៌មានត្រឡប់និងបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា
ស្រាវជ្រាវ៖ ឆេង សារី
តេឡេក្រាម៖ t.me/ChhengSarey
សេចក្តីពន្យល់បន្ថែមទាក់ទិននឹងបទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិ.pdf4.58 KB
现已上线!2025 年 Telegram 研究 — 年度关键洞察 
