ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

前往频道在 Telegram

ចែករំលែកឯកសារប្រឡងក្របខណ្ឌរដ្ឋ​ ឯកសារច្បាប់ រដ្ឋបាលសាធារណៈ

显示更多
6 964
订阅者
+424 小时
+197 天
+9730 天
帖子存档
✍️•ការបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ 👩‍⚖️ 👉មាត្រា ៤៤.ការបើកការស៊ើបសួរ ក្នុងករណីបទឧក្រិដ្ឋ ព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរ ។ ការស៊ើបសួរត្រូវបានបើក តាមដីកាបញ្ជូនរឿងឱ្យស៊ើបសួរដែលត្រូវប្ដឹងទៅចៅក្រមស៊ើបសួរ ។ ការស៊ើបសួរ អាចបើកប្រឆាំងលើ បុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះ ឬប្រឆាំងទៅលើអញ្ញាតជន ។ ដីកាបញ្ជូនរឿងឱ្យស៊ើបសួររួមមាន : -សេចក្ដីសងេ្ខបនៃអង្គហេតុ -ការកំណត់ឈ្មោះបទល្មើស -ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស និង -ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន ។ ដីកាបញ្ជូនរឿងឱ្យស៊ើបសួរត្រូវចុះកាលបរិចេ្ឆទ និងចុះហត្ថលេខា ។ ទម្រង់ការនេះមានលក្ខណៈដាច់ខាតត្រូវតែគោរព បើពុំដូចេ្នះទេ ដីកាបញ្ជូនរឿងឱ្យ ស៊ើបសួរនេះ ត្រូវទុកជាមោឃៈ ។ 👉មាត្រា ១២៤.ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។ ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសនិ្នដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។ ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយគ្មានដីកាសន្និដ្ឋានបញ្ជូន រឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។ កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។ កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

✍️•ចៅក្រមស៊ើបសួរ ចូលអន្តរាគមន៍ក្នុងព្រំដែនមួយកំណត់ =================================== ព្រំដែនចៅក្រមស៊ើបសួរមានពីរ៖ 👉១.កាលប្រវត្តិនៃនីតិវិធីស៊ើបសួរពីរដំណាក់កាលមួយ និងបញ្ចប់ក្នុងដំណាក់កាលនៃកាស៊ើបសួរមួយ។ 👉២.វិសាលភាពនៃការស៊ើបសួរ គីជានីតិវិធីមួយដែលចៅក្រមស៊ើបសួរ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដីកាចោទប្រកាន់របស់ព្រះរាជអាជ្ញា។ បើកការស៊ើបសួរ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌពោលគឺ -សេចក្ដីសង្ខេបនៃអង្គហេតុ -ការកំណត់ឈ្មោះបទល្មើស -ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស -ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់ -ជនជាប់ចោទជានីតិជន -រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។ 👉មាត្រា ១២៤.ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។ ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសនិ្នដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។ ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយគ្មានដីកាសន្និដ្ឋានបញ្ជូន រឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។ កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។ កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

✍️.ការស្វែងរកភស្តុតាងដាក់បន្ទុក និងដោះបន្ទុករបស់ចៅក្រមស៊ើបសួរ 👩‍⚖️ គោលបំណងធំបំផុតនៃនីតិវិធីព្រហ្មទណ្ឌ គឺធានាប្រសិទ្ធភាពនៃការបង្ក្រាប់ផង និងធានានូវសិទ្ធិសេរីភាពរបស់បុគ្គលដែលពាក់ព័ន្ធផង ដូច្នេះហើយបានជាគោលលការណ៍នេះក៏បានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញផងដែរ បុគ្គលដែលត្រូវបានចោទប្រកាន់ ត្រូវតែមានលទ្ធភាពការពារខ្លួនហើយត្រូវផ្ដន្ទាទោសបានលុះត្រាតែពិរុទ្ធភាព និងការទទួលខុសត្រូវរបស់គាត់ត្រូវបានបង្ហាញច្បាស់តាមផ្លូវច្បាប់ប៉ុណ្ណោះ។ ដោយបង្កើតនូវគោលការណ៍នៅក្នុងរដ្ឋធម្មនុញ្ញទាក់ទងដល់វិធានការណ៍ស្វែងរកភស្ដុតាង ភស្ដុតាងដែលបានមកដោយការបង្ខិតបង្ខំ ដោយការខុសច្បាប់ ដោយការបន្លំ គឺភស្ដុតាងនេះមិនអាចយកជាកា ដើម្បីដាក់ពិរុទ្ធភាពទៅលើជនជាប់ចោទបានទេ នេះក៏ជាគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ===============================

✍️•វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ 👩‍⚖️ =========================== 👉វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ សំដៅលើវិធានការទប់ស្កាត់ដើម្បីជៀងវាងផលប៉ះពាល់ ឬធានាដល់ដំណើរការនៃនីតិវិធីឱ្យសម្រេចបានគោលដៅស្វែងរកការពិតដោយរលួនទៅបានល្អប្រសើរ។ ក.វិធានការធានាឱ្យមានវត្តមានជនត្រូវចោទនៅមុខចៅក្រមស៊ើបសួរ ខ.វិធានការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ និង គ.វិធានការរក្សាជនត្រូវចោទឱ្យស្ថិតនៅក្រោមការចាត់ចែងរបស់តុលាការ។ដើម្បីឱ្យមានភាពងាយយល់អំពីខ្លឹមសារនៃប្រភេទវិធានការទាំងនេះ យើងនឹងធ្វើការបកស្រាយប្រភេទនៃដីកាដែលប្រើប្រាស់ទៅតាមវិធានការនីមួយៗ។ 👉វិធានការធានាឱ្យមានវត្តមាននៅមុខចៅក្រមស៊ើបសួរកាលណាបុគ្គលណាម្នាក់ពុំឆ្លើយតបទៅនឹងការកោះហៅរបស់ចៅក្រមស៊ើបសួរទេ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចបង្ខំឱ្យជននោះមានវត្តមាននៅចំពោះមុខអំណាចបង្ខំជននោះនីតិវិធីព្រហ្មទណ្ឌប្រគល់ ក្នុងក្របខណ្ឌនៃការស៊ើបសួរ ដើម្បីស្វែងរកការពិត វិធានការបង្ខំដើម្បីធានាឱ្យមានវត្តមានរបស់ជនត្រូវចោទ ឬបុគ្គលណាដែលមានតម្រុយពិរុទ្ធភាព ចៅក្រមស៊ើបសួរអាចចេញ ✅.️ដីកាបង្គាប់ឱ្យចូលខ្លួន ✅.️ដីកាបង្គាប់ឱ្យនាំខ្លួន ✅️.ដីកាបង្គាប់ឱ្យចាប់ខ្លួន ✅️.និងដីកាបង្គាប់ឱ្យឃុំខ្លួន។ ឯកឧត្តម ផូវ សំភី ===========

✍️ រយៈពេលនៃការ ឃុំខ្លួនបណ្តោះអាសន្ន ប្រែប្រួលទៅតាម បទល្មើស ឬ តាមបុគ្គល 👉មាត្រា ២០៨.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋ ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារ ការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ (ប្រាំមួយ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និង ច្បាស់លាស់ ។ ចៅក្រមស៊ើបសួរអាចសមេ្រចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ ២ (ពីរ) ដងគត់ ។ 👉មាត្រា ២០៩.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទមជ្ឈិម ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៤ (បួន) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួន បណ្ដោះអាសន្នបានតែម្ដងគត់ មិនឱ្យលើសពី ២ (ពីរ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់ ។ ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នខាងលើនេះ មិនត្រូវលើសពីពាក់កណ្ដាលនៃអប្បបរមា នៃទោសដែលច្បាប់បានកំណត់ទ្បើយ។ 👉មាត្រា ២១៣.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋទាក់ទងនឹងអនីតិជន មានអាយុ ចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ចំពោះអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ និងត្រូវ ចោទប្រកាន់ពីបទឧក្រិដ្ឋ ថិរវេលាឃុំខ្លួនបណ្ដោះអាសន្នមានដូចតទៅ : ១- ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណា អនីតិជននេះមានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។ ២- ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណា អនីតិជននេះមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ =====================================

០៤៤_ប្រភេទនៃទោសព្រហ្មទណ្ឌ_ន_ស_រ.pdf3.25 KB

ការតម្កល់រឿងទុកឥតចាត់ការ.pdf3.52 KB

ប្រវត្តិស្ថាប័នរដ្ឋសភាខ្មែរ_១៩៤៧_១៩៩៣.pdf5.29 KB

០០៦_មេរៀននីតិព្រហ្មទណ្ឌ_ហ៊ី_សោភា.pdf1.21 MB

ធាតុផ្សំបទល្មើស_លោកគ្រូ_សួន_វិសាល.pdf3.26 MB

ការវិភាគក្រមព្រហ្មទណ្ឌ.pdf1.46 MB

ដីកាសន្និដ្ឋានស្ថាពរ📄 ======================= ដីកាសន្និដ្ឋានស្ថាពរ សំដៅទៅលើដីកាជាលាយល័ក្ខណ៍អក្សរដែលចេញដោយព្រះរាជអាជ្ញាស្នើសុំទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចអំពីដីកាដំណោះស្រាយ។ នៅពេលដែលចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរត្រូវបញ្ចប់នោះចៅក្រមស៊ើបសួរត្រូវធ្វើការជូនដំណឹងដល់ព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវី។ នៅក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីជូនដំណឹង ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាដើម្បីពិនិត្យ ហើយបន្ទាប់ពីពិនិត្យហើយប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា សំណុំរឿងនៅមានភាពចាំបាច់ត្រូវធ្វើកិច្ចស៊ើបសួរថ្មីទៀត នោះព្រះរាជអាជ្ញាត្រូវធ្វើតាមមាត្រា ១៣២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នៅក្នុងរយៈពេល ១៥ ថ្ងៃប្រសិនបើជនត្រូវចោទត្រូវឃុំខ្លួន និងរយៈពេល ១ ខែករណីជនត្រូវចោទនៅក្រៅឃុំ ព្រះរាជអាជ្ញាត្រូវបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដោយមានដីកាសន្និដ្ឋានស្ថាពរ ភ្ជាប់ជាមួយផង។ ដីកាសន្និដ្ឋានស្ថាពរនេះអាចជា ការស្នើសុំទៅចៅក្រមស៊ើបសួរឱ្យបញ្ជូនទៅជំនុំជម្រះ ឬក៏លើកលែងការចោទប្រកាន់។ ក្នុងករណីនេះចៅក្រមស៊ើបសួរពុំជាប់កាតព្វកិច្ចធ្វើតាមដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញាឡើយ។ ប្រភពៈ គ្រួសារច្បាប់ ឯកសារផ្សេងៗ👉🏻 https://t.me/studywiththornchannel

ចំណេះដឹងពាក់ព័ន្ធមុខងារសាធារណៈ.pdf1.64 MB

០៥០_សញ្ញាណនៃទោស_សាត_ធីតា.pdf5.35 KB

169_ស្មុំកូនពេញ​​លេញ_សូរ_ហុកសេង.pdf2.62 MB

041_កម្មវិធីជាតិកិច្ចការពារអ្នកប្រើប្រាស់.pdf1.44 MB

០៦៨_នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល.pdf16.37 MB

០៤៩_សមត្ថកិច្ចនគរបាលយុត្ដិធម៌នៅកម្ពុជា_សុខ_ងី.pdf7.89 MB

168_លក្ខខណ្ឌ_ការកំណត់ពេល_អំឡុងពេល_និងការបង្កើតកិច្ចសន្យា_វ៉ាន់_សុគន្ធ.pdf8.89 MB

ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ - Telegram 频道 @lawsdocument 的统计与分析