5 881
订阅者
-224 小时
-47 天
+3830 天
帖子存档
[ដំណើរទស្សនកិច្ចសិក្សារបស់សិស្សសាលា CAM-ASEAN ទៅកាន់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា]
នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាសារៀន CAM-ASEAN (សាខាអូឡាំពិក និងសាខា២៧១) ចំនួន៩៦នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត បានអញ្ជើញ ចូលស្តាប់ការធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់ព្រឹទ្ធសភា ដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈ កម្មការទី៧ព្រឹទ្ធសភា បទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា របស់លោក សុខ សុជាតិ ជំនួយការអគ្គលេខាធិការព្រឹទ្ធសភា និង បទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទីភារកិច្ច របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា របស់លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋាន អភិវឌ្ឈន៍ធនធានមនុស្ស។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួចមក លោក តារា រិទ្ធ តំណាងឱ្យសាសារៀន CAM-ASEAN បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ម៉ាន់ ឈឿន ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញយ៉ាងលម្អិត ពីស្ថាប័នព្រឹទ្ធសភា។ ក្នុងនោះដែរ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាសារៀន CAM-ASEAN ត្រូវបានអញ្ជើញទៅទស្សនាទីតាំង សំខាន់ៗមួយចំនួន រួមមានសាលប្រជុំពេញអង្គ សាលប្រជុំអចិន្រ្តែយ៍ សាលប្រជុំពិសេស បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា។
ទស្សនកិច្ចសិក្សានេះពិតជាបានជួយពង្រីកនូវចំណេះដឹង ដើម្បីជាទុនបន្ថែម ពាក់ព័ន្ធការតាក់តែងច្បាប់ នីតិវិធីរដ្ឋបាល ព្រមទាំងនីតិវិធីពិនិត្យច្បាប់ របស់ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាលារៀន CAM-ASEAN ។ ជាពិសេសជាងនេះទៅទៀត ទស្សនកិច្ចសិក្សានេះបានជំរុញលើកទឹកចិត្តដល់សិស្សនិស្សិត ឱ្យខិតខំសិក្សាបន្ថែមទៀត ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី បន្តវេនសម្រាប់ប្រទេសជាតិនាពេលអនាគត។
【ហេតុអ្វីគួរសិក្សាភាសាអង់គ្លេស និងចិន នៅសាលាអន្តរជាតិ CAM-ASEAN?】
សាលាអន្តរជាតិ CAM-ASEAN គឺជាសាលាជំនាញផ្នែកបណ្តុះបណ្តាល ភាសាអង់គ្លេស និងភាសាចិន អស់រយៈពេលជិត១០ឆ្នាំមកហើយ។ សាលាអន្តរជាតិ CAM-ASEAN មានអគារ និងសម្ភារៈឧបទេស ដ៏ទំនើបសម្រាប់បម្រើដល់ការសិក្សា របស់សិស្សនិស្សិត, ក្រៅពីការសិក្សាក្នុងថ្នាក់រៀន សិស្សនិស្សិត ក៏អាចសិក្សាស្រាវជ្រាវ ដោយខ្លួនឯងបន្ថែមទៀតនៅបន្ទប់កុំព្យូទ័រ និងបណ្តាល័យ របស់សាលាប្រកបដោយផាសុកភាព។ លើសពីនេះទៀត សាលាអន្តរជាតិ CAM-ASEAN មានគ្រូបង្រៀនដែលមានជំនាញ ពិតប្រាកដ និងបទពិសោធន៍យូរឆ្នាំ, មានកម្មវិធីសិក្សាទាំងភាសាអង់គ្លេស និងភាសាចិន ច្បាស់លាស់ និងទាន់សម័យកាល ដែលយើងជឿជាក់ថា សិស្សនិស្សិតបន្ទាប់ពីរៀនចប់នៅសាលាអន្តរជាតិ CAM-ASEAN អស់រយៈពេល ២ឆ្នាំកន្លះ នឹងអាចប្រលង IELTS Test បានពិន្ទុ ៦.៥ ឬនឹងអាចប្រលងតេស្តសមត្ថភាពភាសាចិនបាន HSK4។ សាលាក៏បានរៀបចំនូវសកម្មភាពគាំទ្រជាច្រើនដូចជា ក្លឹបសិក្សា សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ និងការប្រកួតប្រជែង ផងដែរ ដែលសាលាផ្តល់ជូនដោយឥតគិតថ្លៃ។
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សទាំងអស់មកសិក្សានៅសាលាអន្តរជាតិ CAM-ASEAN ទាំងពីរសាខា!
សម្រាប់ការស្នើធ្វើតេស្តចូលរៀន៖
- សូមចូលទៅកាន់ http://camasean.edu.kh/english-online-test
សម្រាប់ព័ត៌មានបន្ថែសាខាអូឡាំពិកមៈ 023 976 999/ 093 900 761 / 085 625 621 / 070 774 450
សម្រាប់ព័ត៌មានបន្ថែមសាខាសាមគ្គី២៧១ៈ 023 995 888/ 061 887 188 / 060 881 788/070 774 450
***សូមចុចចូលរួមក្រុម Telegram (https://t.me/camaseanenglishdepartment ) ដើម្បីទទួលបានព័ត៌មានថ្មីៗពី CAM-ASEAN ផ្នែកភាសាអង់គ្លេស
***សូមចុចចូលរួមក្រុម Telegram (https://t.me/camaseanchineseprogram) ដើម្បីទទួលបានព័ត៌មានថ្មីៗពី CAM-ASEAN ផ្នែកភាសាចិន
[ដំណើរឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស]
សាលាអន្តរជាតិ CAM-ASEAN បានរៀបចំសិក្ខាសាលាខាងលើនៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ទាំងបីរូបរបស់យើង រួមមាន៖
១.លោក ស៊ាង សុបញ្ញា អគ្គនាយក សាលាអន្តរជាតិ CAM-ASEAN និងធ្លាប់បានឈ្នះអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី
២.លោក យ៉ាន់ ឧត្តម អគ្គនាយក ក្រុមហ៊ុនហាយហ្គ្រូ និងធ្លាប់បានឈ្នះអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី
៣.កញ្ញា ជីវ សូរីដា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលាអន្តរជាតិ CAM-ASEAN និងធ្លាប់ប្រឡង IELTS បានពិន្ទុ 8.5
នៅក្នុងឱកាសនេះ លោក យ៉ាន់ ឧត្តម បានណែនាំទៅកាន់សិស្ស-និស្សិត អំពីប្រភេទនៃអាហារូបករណ៍, ទីកន្លែងនានាដែលអាចស្វែងរកអាហារូបករណ៍, ឯកសារដែលត្រូវត្រៀមសម្រាប់ស្នើសុំអាហារូបករណ៍ និងវិធីក្នុងការត្រៀមខ្លួនស្នើសុំអាហារូបករណ៍បរទេស។
រីឯ កញ្ញា ជីវ សូរីដា បានបង្ហាញដល់សិស្ស-និស្សិត អំពីអ្វីទៅជា IELTS TEST? និងបានចែករំលែកអំពីវិធីសាស្ត្រក្នុងការប្រឡង IELTS TEST ឱ្យបានពិន្ទុខ្ពស់ ដោយក្នុងនោះ កញ្ញាបានលើកឡើងច្បាស់ៗអំពីវិធីសាស្ត្រក្នុងការបង្កើនសមត្ថភាពក្នុងការអាន ស្តាប់ សរសេរ និងនិយាយភាសាអង់គ្លេស។
លើសពីនេះទៅទៀតលោក ស៊ាង សុបញ្ញា បានបំផុសទឹកចិត្តយុវជនឱ្យហ៊ានឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួនក្នុងការឈ្នះអាហារូបករណ៍ទៅសិក្សានៅបរទេស ព្រមទាំងបានប្រាប់ពីវិធីសាស្ត្រត្រៀមខ្លួនឈ្នះអាហារូបករណ៍បរទេស ដោយប្រើគំរូ GROW សម្រាប់សិស្ស-និស្សិតទាំងអស់។
G – Goal: កំណត់គោលដៅឲ្យច្បាស់ និងជាក់លាក់
R – Reality: ឆ្លុះបញ្ចាំងពីខ្លួនឯងបច្ចុប្បនុ្ន តើមានអ្វីខ្លះនិងខ្វះអ្វីខ្លះ ទល់នឹងគោលដៅរបស់ខ្លួន
O – Options: តើមានជម្រើសអ្វីខ្លះ ដែលសិស្សអាចជ្រើសរើសធ្វើ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ
W – Will: តើសិស្សមានឆន្ទៈពិតក្នុងការអនុវត្តជម្រើសដែលបានជ្រើសរើសឬទេ? បើមាន តើធ្វើនៅពេលណា?
សិក្ខាសាលានេះ ក៏បានបើកឱកាសដល់សិស្ស-និស្សិតទាំងអស់ក្នុងការសាកសួរទៅកាន់វាគ្មិនទាំង ៣រូប អំពីចម្ងល់នានាដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ទៅសិក្សានៅបរទេស និងការប្រឡង IELTS TEST ឱ្យបានពិន្ទុខ្ពស់
ជាចុងក្រោយ លោក ហ៊ុន ឆៃយ៉ា នាយកសាលាអន្តរជាតិ CAM-ASEAN សាខា២៧១ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនដ៏ល្អរបស់សាលាអន្តរជាតិ CAM-ASEAN ដល់សិស្សទាំងអស់ និងបញ្ជាក់ថា សាលាអន្តរជាតិ CAM-ASEAN ជាស្ពានចម្លង១ដែលអាចជួយប្អូនៗទៅឈ្នះអាហារូបករណ៍បរទេស។ សិស្ស-និសិ្សតអាចមកសិក្សាស្រាវជ្រាវ និងប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រនៅសាលាបានទាំងអស់គ្នា។
ជួបគ្នារសៀលនេះនៅសាលា CAM-ASEAN 271 ក្នុងសិក្ខាសាលា
“ដំណើរឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស”
តើអ្នកទាំងអស់គ្នាចង់ឈ្នះអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដែរឬទេ?
ជួបគ្នានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២:០០ ដល់ ០៣:៤៥ រសៀល ជាមួយវាគ្មិនកិត្តិយស លោក ស៊ាង សុបញ្ញា អគ្គនាយក សាលាអន្តរជាតិ កម្ពុជា អាស៊ាន លោក យ៉ាន់ ឧត្តម អគ្គនាយកក្រុមហ៊ុន ហាយហ្រ្គូ និងកញ្ញា ជីវ សូរីដា គ្រូបង្រៀនភាសាអង់គ្លេស (IELTS: 8.5) ក្រោមប្រធានបទ៖
-គន្លឹះដើម្បីឈ្នះអាហារូបកណ៏បរទេស
-គន្លឹះដើម្បីប្រឡងយកពិន្ទុខ្ពស់ IELTS
-ការដាក់គោលដៅដើម្បីឈ្នះអាហារូបករណ៏បរទេស
[ទិដ្ឋភាពពិធីសំណេះសំណាលរវាងគណៈគ្រប់គ្រង និងសិស្សអាហារូបករណ៏របស់សាលាCAM-ASEAN 271]
លោកអគ្គនាយក ស៊ាង សុបញ្ញា បានចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលរវាងគណៈគ្រប់គ្រងសាលានិង សិស្សអាហារូបណ៏របស់សាលាCAM-ASEAN 271។ លោកអគ្គនាយកតែងតែលើកទឹកចិត្ត និងជំរុញដល់ប្អូនៗក្នុងការអភិវឌ្ឍន៍សម្ថតិភាព រួមទាំងពង្រឹងការប្រើប្រាស់ភាសាឲ្យបានល្អ និងត្រឹមត្រូវ ជាពិសេសភាសាអង់គ្លេស និងភាសាចិន ដើម្បីជាស្ពានដ៏វែងឆ្ងាយសម្រាប់សិស្សានុសិស្សក្នុងការបន្តក្តីស្រមៃទៅសិក្សានៅបរទេស ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។
