fa
Feedback
CAM-ASEAN CHINESE PROGRAM

CAM-ASEAN CHINESE PROGRAM

رفتن به کانال در Telegram

Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។

نمایش بیشتر
5 875
مشترکین
اطلاعاتی وجود ندارد24 ساعت
+117 روز
+3030 روز
آرشیو پست ها
photo content

photo content
+9

photo content
+9

photo content
+9

photo content
+9

photo content
+9

photo content
+9

[ដំណើរឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស] សាលាអន្តរជាតិ CAM-ASEAN បានរៀបចំសិក្ខាសាលាខាងលើនៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ទាំងបីរូបរបស់យើង រួមមាន៖ ១.លោក ស៊ាង សុបញ្ញា អគ្គនាយក សាលាអន្តរជាតិ CAM-ASEAN និងធ្លាប់បានឈ្នះអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី ២.លោក យ៉ាន់ ឧត្តម អគ្គនាយក ក្រុមហ៊ុនហាយហ្គ្រូ និងធ្លាប់បានឈ្នះអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី ៣.កញ្ញា ជីវ សូរីដា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលាអន្តរជាតិ CAM-ASEAN និងធ្លាប់ប្រឡង IELTS បានពិន្ទុ 8.5 នៅក្នុងឱកាសនេះ លោក យ៉ាន់ ឧត្តម បានណែនាំទៅកាន់សិស្ស-និស្សិត អំពីប្រភេទនៃអាហារូបករណ៍, ទីកន្លែងនានាដែលអាចស្វែងរកអាហារូបករណ៍, ឯកសារដែលត្រូវត្រៀមសម្រាប់ស្នើសុំអាហារូបករណ៍ និងវិធីក្នុងការត្រៀមខ្លួនស្នើសុំអាហារូបករណ៍បរទេស។ រីឯ កញ្ញា ជីវ សូរីដា បានបង្ហាញដល់សិស្ស-និស្សិត អំពីអ្វីទៅជា IELTS TEST? និងបានចែករំលែកអំពីវិធីសាស្ត្រក្នុងការប្រឡង IELTS TEST ឱ្យបានពិន្ទុខ្ពស់ ដោយក្នុងនោះ កញ្ញាបានលើកឡើងច្បាស់ៗអំពីវិធីសាស្ត្រក្នុងការបង្កើនសមត្ថភាពក្នុងការអាន ស្តាប់ សរសេរ និងនិយាយភាសាអង់គ្លេស។ លើសពីនេះទៅទៀតលោក ស៊ាង សុបញ្ញា បានបំផុសទឹកចិត្តយុវជនឱ្យហ៊ានឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួនក្នុងការឈ្នះអាហារូបករណ៍ទៅសិក្សានៅបរទេស ព្រមទាំងបានប្រាប់ពីវិធីសាស្ត្រត្រៀមខ្លួនឈ្នះអាហារូបករណ៍បរទេស ដោយប្រើគំរូ GROW សម្រាប់សិស្ស-និស្សិតទាំងអស់។ G – Goal: កំណត់គោលដៅឲ្យច្បាស់ និងជាក់លាក់ R – Reality: ឆ្លុះបញ្ចាំងពីខ្លួនឯងបច្ចុប្បនុ្ន តើមានអ្វីខ្លះនិងខ្វះអ្វីខ្លះ ទល់នឹងគោលដៅរបស់ខ្លួន O – Options: តើមានជម្រើសអ្វីខ្លះ ដែលសិស្សអាចជ្រើសរើសធ្វើ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ W – Will: តើសិស្សមានឆន្ទៈពិតក្នុងការអនុវត្តជម្រើសដែលបានជ្រើសរើសឬទេ? បើមាន តើធ្វើនៅពេលណា? សិក្ខាសាលានេះ ក៏បានបើកឱកាសដល់សិស្ស-និស្សិតទាំងអស់ក្នុងការសាកសួរទៅកាន់វាគ្មិនទាំង ៣រូប អំពីចម្ងល់នានាដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ទៅសិក្សានៅបរទេស និងការប្រឡង IELTS TEST ឱ្យបានពិន្ទុខ្ពស់ ជាចុងក្រោយ លោក ហ៊ុន ឆៃយ៉ា នាយកសាលាអន្តរជាតិ CAM-ASEAN សាខា២៧១ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនដ៏ល្អរបស់សាលាអន្តរជាតិ CAM-ASEAN ដល់សិស្សទាំងអស់ និងបញ្ជាក់ថា សាលាអន្តរជាតិ CAM-ASEAN ជាស្ពានចម្លង១ដែលអាចជួយប្អូនៗទៅឈ្នះអាហារូបករណ៍បរទេស។ សិស្ស-និសិ្សតអាចមកសិក្សាស្រាវជ្រាវ និងប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រនៅសាលាបានទាំងអស់គ្នា។

ជួបគ្នារសៀលនេះនៅសាលា CAM-ASEAN 271 ក្នុងសិក្ខាសាលា “ដំណើរឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស” តើអ្នកទាំងអស់គ្នាចង់ឈ្នះអាហារូបករណ៍ទៅសិ
ជួបគ្នារសៀលនេះនៅសាលា CAM-ASEAN 271 ក្នុងសិក្ខាសាលា “ដំណើរឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស” តើអ្នកទាំងអស់គ្នាចង់ឈ្នះអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដែរឬទេ? ជួបគ្នានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២:០០ ដល់ ០៣:៤៥ រសៀល ជាមួយវាគ្មិនកិត្តិយស លោក ស៊ាង សុបញ្ញា អគ្គនាយក សាលាអន្តរជាតិ កម្ពុជា អាស៊ាន លោក យ៉ាន់ ឧត្តម អគ្គនាយកក្រុមហ៊ុន ហាយហ្រ្គូ និងកញ្ញា ជីវ សូរីដា គ្រូបង្រៀនភាសាអង់គ្លេស (IELTS: 8.5) ក្រោមប្រធានបទ៖ -គន្លឹះដើម្បីឈ្នះអាហារូបកណ៏បរទេស -គន្លឹះដើម្បីប្រឡងយកពិន្ទុខ្ពស់ IELTS -ការដាក់គោលដៅដើម្បីឈ្នះអាហារូបករណ៏បរទេស

photo content
+4

photo content
+9

photo content
+9

[ទិដ្ឋភាពពិធីសំណេះសំណាលរវាងគណៈគ្រប់គ្រង និងសិស្សអាហារូបករណ៏របស់សាលាCAM-ASEAN 271] លោកអគ្គនាយក ស៊ាង សុបញ្ញា បានចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលរវាងគណៈគ្រប់គ្រងសាលានិង សិស្សអាហារូបណ៏របស់សាលាCAM-ASEAN 271។ លោកអគ្គនាយកតែងតែលើកទឹកចិត្ត និងជំរុញដល់ប្អូនៗក្នុងការអភិវឌ្ឍន៍សម្ថតិភាព រួមទាំងពង្រឹងការប្រើប្រាស់ភាសាឲ្យបានល្អ និងត្រឹមត្រូវ ជាពិសេសភាសាអង់គ្លេស និងភាសាចិន ដើម្បីជាស្ពានដ៏វែងឆ្ងាយសម្រាប់សិស្សានុសិស្សក្នុងការបន្តក្តីស្រមៃទៅសិក្សានៅបរទេស ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

[ដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា] សាលា CAM-ASEAN ទាំងពីរសាខាមានសេចក្តីសោមនស្សរីករាយក្នុងការដឹកន
[ដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា] សាលា CAM-ASEAN ទាំងពីរសាខាមានសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំសិស្សនិស្សិតរបស់យើងទៅទស្សនកិច្ច និងសិក្សាស្វែងយល់បន្ថែមពី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅព្រឹកម៉ោង​០៨:០០នាទី​ ដល់ ១១:០០នាទីព្រឹក ខាងមុខនេះ។ សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងទស្សនកិច្ចសិក្សាដ៏មានអត្ថប្រយោជន៍នេះសូមរួសរាន់ចុះឈ្មោះតាមរយៈតំណខាងក្រោមនេះ៖ https://forms.gle/okgWNqU9uVUwUqXP7 * បញ្ជាក់ដំណើរទស្សនកិច្ចសិក្សានេះសំរាប់តែសិស្ស CAM-ASEAN ប៉ុណ្ណោះ។ ចំណាំ៖ កំណត់ចំនួនសិស្ស-និស្សិតចូលរួមត្រឹមតែ ៩០ នាក់ប៉ុណ្ណោះ។ សូមរួសរាន់ធ្វើការចុះឈ្មោះឲ្យបានមុនពីព្រោះកន្លែងមានកំណត់ ។ *សម្រាប់ការចុះឈ្មោះ និង ការស្នើសុំធ្វើតេស្តចូលរៀន៖ - សូមចូលទៅកាន់ http://camasean.edu.kh/english-online-test ឬមកកាន់សាលាផ្ទាល់។ **សូមចុចចូលរួមក្រុម Telegram (https://t.me/camaseanenglishdepartment) ដើម្បីទទួលបានព័ត៌មានថ្មីៗពី CAM-ASEAN។

photo content
+9

photo content
+9

photo content
+9

photo content
+9

photo content
+9

[លោក ស៊ាង សុបញ្ញា និងលោកហ៊ុន ឆៃយ៉ា បានផ្តល់ការតម្រង់ទិសសិក្សានៅមុនការចាប់ផ្តើមវគ្គសិក្សាដំបូងនៅCAM-ASEAN 271] លោក ហ៊ុន ឆៃយ៉ា នាយកសាខាបានបង្ហាញពីផែនបង្ហាញផ្លូវពីកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិន នៅ CAM-ASEAN ដែលមានភាពមមាញឹក និងច្បាស់លាស់ ព្រមទាំងកម្មវិធីបន្ថែមជាច្រើនដូចជាក្លឹបអាន ក្លឹបតស៊ូមតិ ក្លឹបនិយាយជាសាធារណៈ ក្លឹបពង្រឹងការប្រលងតេស្តអន្តរជាតិ (IELTS, TOEFL or Cambridge ESL ។ល។)។ លោកនាយក បានបញ្ជាក់ថា សិស្សCAM-ASEAN រៀនមិនលើសពី២ឆ្នាំកន្លះនឹងអាចប្រទ្បងតេស្តIELTS បានយ៉ាងតិច 6.5 និង HSK បានយ៉ាងតិច HSK4។ លោក ស៊ាង សុបញ្ញា បានគូសបញ្ជាក់ថា CAM-ASEAN ជាសាលាជំនាញបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាចិន។ សិស្សមានសំណាងដែលបានរៀននៅសាលាជំនាញដែលផ្តោតជាក់លាក់លើការអភិវឌ្ឍសមត្ថភាពភាសា បូកជាមួយជំនាញទន់ ដូចជាទំនាក់ទំនង និងការធ្វើបទបង្ហាញ ការនិយាយជាសាធារណៈ ដើម្បីត្រៀមយុវជនយើងឲ្យចូលប្រកួតដោយស្មើមុខក្នុងឆាកអន្តរជាតិ។ លោក ក៍បានបន្ថែមថា CAM-ASEAN ត្រៀមសិស្ស-និស្សិតកម្ពុជាដើម្បីឈ្នះអាហារូបករណ៍បរទេស។ លោកក៏បានណែនាំថា៖ ឥទ្បូវសិស្សទាំងអស់បានជ្រើសរើសសាលាត្រឹមត្រូវហើយ ដូច្នេះត្រូវដាក់ចិត្តខិតខំ ធ្វើយ៉ាងណារៀនឲ្យចប់កម្មវិធីសិក្សា និងចេះភាសាដ៏សំខាន់ទាំងពីរនេះក្នុងរយៈពេលមិនលើសពីពីរឆ្នាំខាងមុខ។ សូមសិស្សកុំខ្ជះខ្ជាយពេលវេលា និងលុយកាក់ដោយសារការរៀនមិនជាប់លាប់ និងមិនគត់មុត។ លោកស៊ាង សុបញ្ញា ក៏ណែនាំឲ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូ ឲ្យខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាអនាគតរបស់សិស្សទាំងអស់។ CAM-ASEAN ស្រទ្បាញ់ និងយកចិត្តទុកដាក់លើការអប់រំ។ [Mr. Seang Sopagna and Mr. Hun Chaya conducted an orientation to the students prior to the commencement of Term 1 of CAM-ASEAN 271] Mr. Hun Chaya, Branch Director, presents CAM-ASEAN’s Academic Road Map for English and Chinese programs, which are well integrated, intensive and rigorous. The academic curricula are augmented by many extra-curricula activities, i.e. reading club, debate club, public speaking club and international test preparation club, etc.). He also affirms that students at CAM-ASEAN learn fast track within 2.5 years and they can score 6.5 on IELTS and HSK4. Mr. Seang Sopagna reiterates that CAM-ASEAN is a specialized language school for English and Chinese. Students are presumably blessed to have chosen to study with a specialized school that focuses specifically on nurturing language proficiency and soft skill ability so as to ready the students to take part on equal footing with their peers in the region. He emphasizes that CAM-ASEAN prepares students to win foreign scholarships. He further advises now that students have chosen the right school, so they have to commit to studying hard and complete their programs in the next two years. Never waste time nor money. Mr. Seang Sopagna further advises the management, staff and teachers to do their level best with highest sense of responsibility to uphold the fate and future of the students. At CAM-ASEAN, our heart is in education.