5 877
订阅者
-124 小时
-117 天
+2230 天
帖子存档
សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍រដ្ឋាភិបាលចិន តាមរយៈអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន សម្រាប់សិស្ស និស្សិត សាលា CAM-ASEAN ទៅសិក្សាភាសាចិន នៅខេត្តហៃណាន ចំនួន5កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
ពេលរៀនចប់ភាសាចិនរយៈពេល ១ឆ្នាំ អាចដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យផ្សេងៗនៅប្រទេសចិនបាន។
សម្រាប់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈ Link ខាងក្រោមដើម្បីទទួលបានព័ត៍មានបន្ថែម
https://forms.gle/TDvdrGxnt5Z88447A
“ដំណើរឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស”
តើអ្នកទាំងអស់គ្នាចង់ឈ្នះអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដែរឬទេ?
ជួបគ្នានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២:០០ ដល់ ០៣:៤៥ រសៀល ជាមួយវាគ្មិនកិត្តិយស លោក ស៊ាង សុបញ្ញា អគ្គនាយក សាលាអន្តរជាតិ កម្ពុជា អាស៊ាន លោក យ៉ាន់ ឧត្តម អគ្គនាយកក្រុមហ៊ុន ហាយហ្រ្គូ និងកញ្ញា ជីវ សូរីដា គ្រូបង្រៀនភាសាអង់គ្លេស (IELTS: 8.5) ក្រោមប្រធានបទ៖
-គន្លឹះដើម្បីឈ្នះអាហារូបកណ៏បរទេស
-គន្លឹះដើម្បីប្រឡងយកពិន្ទុខ្ពស់ IELTS
-ការដាក់គោលដៅដើម្បីឈ្នះអាហារូបករណ៏បរទេស
សូមចុះឈ្មោះចូលរួមតាម QR code ឬតាមរយៈតំណភ្ជាប់ខាងក្រោមត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
https://docs.google.com/forms/d/e/1FAIpQLSflCawqyfUFHoBVYl1TbrloRm_wn8UNJ_icNxP_3yxdYgxvgw/viewform
ឱកាសសម្រាប់ប្អូនៗទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ ដើមី្បទទួលបានអាហារូបករណ៍សិក្សាភាសាចិន និងអង់គ្លេសនៅសាលា CAM-ASEAN។
***សម្រាប់ការស្នើអាហារូបករណ៍តាមសាខាដែលប្អូនចង់សិក្សា សូមចុចលើតំណខាងក្រោម ឬមកកាន់សាលាផ្ទាល់៖
- សាខាអូឡាំពិកៈ https://forms.gle/Wz2Jh3PW9dGkbdnBA
- សាខា ២៧១ : https://forms.gle/Wg2xi3FHhfy4bEXR6
***លក្ខខណ្ឌ៖
- អាហារូបករណ៍នេះសម្រាប់តែសិសស្សទើបប្រឡងជាប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០២២ តែប៉ុណ្ណោះ។
- សម្រាប់ការដាក់ពាក្យអាហារូបករណ៍ ប្អូនៗត្រូវមកទិញពាក្យអាហារូបករណ៍នៅសាលាផ្ទាល់ តាមសាខាដែលនៅជិតកន្លែងស្នាក់នៅរបស់ប្អូនៗ។
- ពាក្យអាហារូបករណ៍មានតម្លៃ ៥ដុល្លារ (ជាមួយការធ្វើតេស្តភាសាអង់គ្លេស ឬចិនដោយឥតគិតថ្លៃ)
- ចំពោះប្អូន ត្រូវភ្ជាប់ជាមួយ កាតសិស្ស និងលទ្ធផលប្រឡង ចេញដោយក្រសួងអប់រំ។
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ពេញ ឬដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។
***ទីតាំង CAM-ASEAN អូឡាំពិក
អាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយប្រហែល ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
https://goo.gl/maps/vm6B3GWuRrSTY6XC7
សម្រាប់ព័ត៌មានបន្ថែមៈ 023 976 999/ 093 900 761 / 085 625 621 / 070 774 450
* ទីតាំង CAM-ASEAN 271
អាសយដ្ឋាននៅអគារលេខ ៨០E0 ផ្លូវ ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចម្ងាយប្រហែល ១០០ ម៉ែត្រ ពីវិទ្យាល័យ ជា ស៊ីម សាមគ្គី។
https://goo.gl/maps/ZWwr8nDNFVAMKYNN9
សម្រាប់ព័ត៌មានបន្ថែមៈ 023 995 888/ 061 887 188 / 060 881 788/070 774 450
[លោក ស៊ាង សុបញ្ញា ចែករំលែកបទពិសោធន៍ និងណែនាំសិស្សឲ្យត្រៀមខ្លួនដើម្បីឈ្នះអាហារូបករណ៍អន្តរជាតិ]
ធ្លាប់ជានិសិ្សតឈ្នះអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី អាហារូបករណ៍ជប៉ុន និងអាហារូបករណ៍កូរ៉េ លោកស៊ាង សុបញ្ញាបានតម្រង់ទិស និងប្រាប់ឲ្យសិស្សរៀបចំខ្លួនចំនួន ៥ ចំណុច ដើម្បីឆ្ពោះទៅឈ្នះអាហារូបករណ៍បរទេស៖
១. ព្រឹត្តបត្រពិន្ទុល្អ
២. ភាសាអង់គ្លេស និង/ឬភាសាចិនល្អ
៣. ពូកែគណិតវិទ្យា
៤. សរសេរវត្ថុបំណងសិក្សាឲ្យបានច្បាស់
៥. រកគ្រូណែនាំឲ្យបានល្អ
លើសពីនេះទៅទៀតលោក ស៊ាង សុបញ្ញាបានប្រាប់ពីវិធីសាស្ត្រត្រៀមខ្លួនដោយប្រើគំរូ GROW សម្រាប់សិស្សទាំងអស់។
G – Goal: កំណត់គោលដៅឲ្យច្បាស់ និងជាក់លាក់
R – Reality: ឆ្លុះបញ្ចាំងពីខ្លួនឯងបច្ចុប្បនុ្ន តើមានអ្វីខ្លះនិងខ្វះអ្វីខ្លះ ទល់នឹងគោលដៅរបស់ខ្លួន
O – Options: តើមានជម្រើសអ្វីខ្លះ ដែលសិស្សអាចជ្រើសរើសធ្វើ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ
W – Will: តើសិស្សមានឆន្ទះពិតក្នុងការអនុវត្តជម្រើសដែលបានជ្រើសរើសឬទេ? បើមាន តើធ្វើនៅពេលណា?
លោក ស៊ាង សុបញ្ញា ក៏បានបង្ហាញពីកន្លែងនានា ដែលសិស្ស-និស្សិតអាចស្វែងរកព័ត៌មានអាហារូបករណ៍ទៅសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចិន អង់គ្លេស និងប្រទេសផ្សេងទៀត។
លោកក៏បានណែនាំពីវិធីសាស្ត្រជាក់លាក់លើការត្រៀមខ្លួន ដោយសួរសំណួរគន្លឺះ ៥ កម្រិតផងដែរ។
លោកហ៊ុន ឆៃយ៉ា នាយកសាលាខេម-អាស៊ាន សាខា២៧១ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីកម្មវិធិសិក្សាភាសាអង់គ្លេស និងភាសាចិនដ៏ល្អរបស់សាលា ខេម-អាស៊ាន ដល់សិស្សទាំងអស់ និងបញ្ជាក់ថា សាលាខេម-អាស៊ាន ជាស្ពានជួយចម្លងប្អូនៗទៅឈ្នះអាហារូបករណ៍បរទេស។ សិស្ស-និសិ្សតអាចមកសិក្សាស្រាវជ្រាវ និងប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រនៅសាលាបានទាំងអស់គ្នា។
[ជំនួបសំណេះសំណាលថ្លែងអំណរគុណ និងផ្ដល់ជាកាដូលើកទឹកចិត្តដល់សិស្សនិស្សិតនៃសាលា CAM-ASEAN]
ជំនួបសំណេះសំណាលថ្លែងអំណរគុណ និងផ្ដល់ជាកាដូលើកទឹកចិត្តដល់លោកគ្រូ និងសិស្សនិស្សិតនៃសាលា CAM-ASEAN ដែលបានចូលរួមសម្ដែងក្នុងវីដេអូអប់រំខ្លីទាក់ទងទៅនឹងការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្តមសិក្សាឆ្នាំ២០២៣ ដើម្បីជាគន្លឹះសំរាប់ប្អូនៗដែលទើបតែបញ្ចប់សញ្ញាបត្រទុតិយភូមិ ហើយកំពុងធ្វើការសំរេចចិត្តស្វែងរកជំនាញណាមួយសំរាប់ខ្លួន ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ទៅតាមបរិបថសង្គម ចំណង់ចំណូលចិត្ត និង ទីផ្សារសេរី។
សូមជូនពរសិស្សនិស្សិតទាំងអស់គ្នា មានសុខភាពល្អ និងទទួលជោគជ័យក្នុងការសិក្សា។
现已上线!2025 年 Telegram 研究 — 年度关键洞察 
