ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Khem Veasna

Khem Veasna

前往频道在 Telegram

Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).

显示更多
未指定国家未指定类别
7 647
订阅者
+324 小时
+107 天
+1430 天
帖子存档
អ្នកស្តាប់ដំណើរធម៌យល់ គឺស្តាប់ការពន្យល់កម្មបង្កើតលោកិយយល់ ច្បាស់ណាស់ត្រូវតែ គឺយល់ពាល់ត្រូវអរិយសច្ចៈទីមួយ គឺជីវិតជាទុក្ខ។ អរិយសច្ចៈទីមួយ គឺអារម្មណ៍គិតយល់ពីសំបកដែលនៅរស់នេះគឺគ្មានន័យ គ្មានខ្លឹមសារអ្វីឡើយ។ នេះគឺជីវិតជាទុក្ខ ដែលដឹងដោយអារម្មណ៍គិតហេតុផលយល់អំពីជីវិត មិនមែនចាស់ជាទុក្ខ ជរាជាទុក្ខ ឈឺជាទុក្ខ នោះគឺទុក្ខដែលអារម្មណ៍ពាល់ត្រូវដឹងទេ មិនមែទុក្ខអរិយសច្ចៈដែលជាទុក្ខដឹងដោយអារម្មណ៍គិតយល់អំពីសំបកដែលនៅរស់នោះទេ។ គិតឃើញពីជីវិតឥតន័យទើបចាប់ផ្ដើមរកកាងារដែលមានតម្លៃដាក់អោយជីវិត។ ការងារដែលមានតម្លៃសម្រាប់ជីវិតគឺការងារបម្រើមនោសញ្ចេតនាចំពោះអ្នកដទៃដែលសុំតែលក្ខខណ្ឌមួយគឺតម្លៃ។ អាចម៍គោ បើរស់ដើម្បីអាចម៍គោ អាចម៍គោគឺពិតជាអាចម៍គោហើយ អាចម៍មានតម្លៃជាអាចម៍គោ គឺទទេសោះសូន្យ គ្មានតម្លៃអ្វីទាំងអស់។ នេះគឺជីវិតជាទុក្ខ។ អាចម៍គោដើម្បីអាចម៍គោ គឺតម្លៃត្រឹមតែជាអាចម៍គោហ្នុងហើយ តែបើអាចម៍គោ ប្រើសម្រាប់ជាជីដាក់អោយដំណាំដទៃអាចលូតលាស់បាន នោះហើយតម្លៃនៃអាចម៍គោ អាចម៍មិនមែនមានតម្លៃទទេសោះសូន្យទេ។ ដូចគ្នាចំពោះជីវិត បើជីវិតរស់ដើម្បីខ្លួនឯង គឺមានតម្លៃទទេសោះសូន្យ អន់ជាងអាចម៍ទៅទៀត ព្រោះអាចម៍អាចដាក់ជាជីអោយដំណាំលូតលាស់បាន ចំែណកជីវិតនេះ មិនមែនប្រយោជន៍សំរាប់អ្នកផ្សេងស្អីផង ហើយដើម្បីបានរស់ ជីវិតសុីធម្មជាតិ បំផ្លាញគេបំផ្លាញឯងដើម្បីបានបម្រើតណ្ហានៃចិត្តនោះ សូម្បីតែកូន សូម្បីតែប្រពន្ធប្ដី ដែលជីវិតទាំងនោះបានមកដោយតណ្ហាក៏ ជាតណ្ហាទាំងអស់ដែរ អញ្ចឹងការងារប្រឹងប្រែងដើម្បីបម្រើកូន បម្រើប្ដីប្រពន្ធខ្លួនក៏ជាការងារបម្រើតណ្ហាដែរ សុទ្ធតែជាការងារគ្មានតម្លៃតែទាំងអស់ ជីវិតនៅតែជាទុក្ខគឺតម្លៃទទេសោះសូន្យ អន់ជាងអាចម៍គោព្រោះជីវិតមិនបានធ្វើជាជីអោយដំណាំលូតលាស់បានដូចអាចម៍ទេ។ ប៉ុន្តែបើជីវិតបម្រើមនោសញ្ចេតនា គឺបម្រើអារម្មណ៍គិតយល់ មិនមែនបម្រើតណ្ហា នោះជាតម្លៃពិតប្រាកដនៃជីវិតហើយ។ ជីវិតបែបនេះមានតម្លៃខ្លាំងណាស់ ពិភពលោកត្រូវវការជីវិតបែបនេះខ្លាំងណាស់ តែពិភពលោកស្អប់ខ្ពើមជីវិតដើម្បីតែជីវិតនេះខ្លាំងណាស់ គឺរស់នៅស្រលាញ់ខ្លួនឯងអោយច្រើនៗ កុំបោះបង់ចោលខ្លួនឯង គឺខ្លួនឯងនេះហើយជាមនុស្សគួរអោយអាណិតជាងគេជាដើម សុទ្ធតែប្រភេទមនុស្សថោកទាបទាំងអស់។ ជីវិតដើម្បីបម្រើមនោសញ្ចេតនា ជីវិតមិនមែនទទេសោះសូន្យនោះទេ ជីវិតដើម្បីជិវិតទើបជាជីវិតនោះទទេគ្មានតម្លៃអ្វីទាំងអស់ នេះគឺអរិយសច្ចៈទីមួយ។ អានសំនេរពូហើយគិតរកអារម្មណ៍យល់ពីអារម្មណ៍យល់ជាពូទៅមើល តើជាលំហូរអារម្មណ៍គិតយល់ហេតុផលទេក្មួយ? នេះជាអារម្មណ៍គិតយល់ជាព្រហ្មរក្សាលោក។ ជីវិតគឺជារបស់មួយដែលមានវិញ្ញាណ។ វិញ្ញាណត្រូវគិតហេតុផលអោយសំបក ប៉ុន្តែ បើវិញ្ញាណមានអារម្មណ៍វង្វេងថាសំបកជាខ្លួនហើយ អារម្មណ៍នោះគឺមិនមែនអារម្មណ៍យល់ទេ គឺអារម្មណ៍ពាល់ត្រូវ។ អារម្មណ៍ពាល់ត្រូវនេះមិនអាចគិតហេតុផលរកអារម្មណ៍យល់ហៅថាបញ្ញាបានទេ។ វិញ្ញាណដែលវង្វេងនោះនឹងវិលវល់ក្នុងភពដែលវិញ្ញាណបង្កើតដោយខ្លួនវា វិស័យដូចឆ្កែកំបុតកន្ទុយ ប្រឹងខាំកកេរគល់កន្ទុយដែលកំបុត ខាំមិនបានប៉ះគល់កន្ទុយនោះអញ្ចឹងដែរ គឺប្រឹងខាំទាល់តែងាប់ ហើយបង្កកំណើតថ្មីមក ប្រឹងខាំគល់កន្ទុយទៀតទៅ វិលវល់ៗក្នុងវាលវដ្ដសង្សាររយលានកោដិផែនដីគឺដើម្បីតែអារម្មណ៍វង្វេងថាលោកិយមានហ្នឹង ហើយប្រឹងកកេរកន្ទុយដែលកំបុត គឺវិញ្ញាណប្រឹងស្រវាអោបភពដែលវាបង្កើតដោយខ្លួនវាមកបម្រើអារម្មណ៍ពាល់ត្រូវគឺតណ្ហានៃចិត្តដែលថាខ្លួនជាសត្វហ្នុងទៅ។ គិតមើលទៅសង្វេគពីជីវិតបែបហ្នឹងទេក្មួយ? នេះគឺអារម្មណ៍អ្នកយល់ធម៌៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

យ៉ាប់ហួស! វិញ្ញាណដែលវង្វេងថាវិញ្ញាណជាសត្វ គឺវិញ្ញាណមានខ្លួនជាសត្វទៅហើយក្នុងផ្លូវអារម្មណ៍។ បើក្នុងផ្លូវអារម្មណ៍មានខ្លួនជាសត្វទ
យ៉ាប់ហួស! វិញ្ញាណដែលវង្វេងថាវិញ្ញាណជាសត្វ គឺវិញ្ញាណមានខ្លួនជាសត្វទៅហើយក្នុងផ្លូវអារម្មណ៍។ បើក្នុងផ្លូវអារម្មណ៍មានខ្លួនជាសត្វទៅហើយ សត្វនោះគិតហេតុផលរកអារម្មណ៍យល់មិនបានទេ។ ក្មួយៗអានសំនេរអ្នកខាងលើនោះមើល គិតហេតុផលយ៉ាងម៉េចឃើញទានទៅជាអញ្ចុង? ស្រួលគិតរកអារម្មណ៍យល់ចង់ងាប់ពីរឿងទានហ្នឹង។ ទានគឺរបស់ដែលយើងបានអោយ អាចអោយជារបស់ អាចអោយជាការពន្យល់ អោយជាការបំរើសេវាផ្សេងៗ អោយជាសេចក្ដីអនុគ្រោះ ទាំងអស់នេះសុទ្ធសឹងតែជាទាន។ គ្រាន់តែពាក្យទានប៉ុណ្ណឹងក៏ក្បាលគិតមិនយល់ដែរថា ទានជាស្អី? ខ្លះទានជាការអោយ ខ្លះទៀតគឺចិត្តចង់អោយ និងចិត្តចង់ទទួល បូកបញ្ចូលគ្នាហៅថាទាន។ តើវាចុះក្អួតអី បានជាគិតយល់បែបហ្នឹងថាជាទាន? ទានគឺរបស់ដែលមនុស្សបានអោយទៅ។ ស្រួលយល់ណាស់ ប៉ុន្តែវិញ្ញាណដែលវង្វេងមានខ្លួនថាជាសត្វគិតវិលក្បុង រកអារម្មណ៍យល់មិនបានទេ? ហាហាហា!

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

photo content

គិតពីជីវិតដែលជារបស់មួយដែលមានវិញ្ញាណឃើញថាគ្មានន័យខ្លឹមសារអ្វីទាំងអស់ សប្បាយនឹងបានផស្សៈដែលវិញ្ញាណដឹងតាមទ្វារ គឺសប្បាយនឹងវង្វេង ព្រោះផស្សៈគឺទទេ លោកិយគឺពុំមាន ពុំមានតាំងពីកងទុក្ខទីបួនគឺនាមរូប ដូច្នេះសឡាយតនៈ កើតពីរូបដែលគ្មាន ក៏គ្មានសឡាយតនៈនេះដែរ គឺមានន័យថា សឡាយតនៈមានតម្លៃស្មើសូន្យទេ។ ដូច្នេះយកសឡាយតនៈទៅដឹងផស្សៈម៉េចនឹងពិតកើតទៅ? គិតហេតុផលតក្កៈទៅមើល មានអារម្មណ៍យល់ហេតុផលត្រង់ហ្នឹងទេក្មួយ? ជីវិតនេះគឺទទេ គ្មានតម្លៃសោះសូន្យ ការដឹងថ្នាក់ពាល់ត្រូវនៅនឺងទ្វារ សុទ្ធតែដឹងខុសការពិតទាំងអស់ ការពិតគឺទទេ។ នេះជាការពាល់ត្រូវអរិយសច្ចៈទីមួយ នៃវិញ្ញាណគិតហេតុផលយល់។ វិញ្ញាណគិតហេតុផលមានអារម្មណ៍យល់ត្រឹមត្រូវណាស់អំពីជីវិត គឺជីវិតអត់ន័យខ្លឹមសាររកតម្លៃបន្តិចក៏គ្មានដែរ អរិយសច្ចៈទីមួយ គឺជីវិតជាទុក្ខ។ បើជីវិតជាទុក្ខ គឺជីវិតគ្មានតម្លៃទៅហើយ គិតហេតុផលទៅមើល តើត្រូវធ្វើម៉េចអោយជីវិតដ៏អត់តម្លៃទៅជាមានតម្លៃបាន? គឺត្រូវរកការងារដែលមានតម្លៃមកដាក់អោយជីវិតទើបជីវិតដ៏អត់តម្លៃទៅជាមានតម្លៃ។ ក្បាលចេះគិតហេតុផលតក្កៈ គិតហេតុផលតក្កៈមើលតើវាអញ្ចឹងឬមិនអញ្ចឹង? អាចម៍គោ បើវាគ្មានប្រើជាជាប្រយោជន៍សំរាប់ស្អីផ្សេងក្រៅពីខ្លួនវាជាអាចម៍គោហ្នឹងទេ នោះអាចម៍គោគឺជាអាចម៍គោ មែនឬមិនមែន? ប៉ុន្តែបើអាចម៍គោប្រើជាជីសំរាប់អោយដំណាំលូតលាស់ល្អឡើងបាន នោះអាចម៍គោមិនមានតម្លៃជាអាចម៍គោទេ គឺអាចម៍គោមានតម្លៃជាជីដែលមានតម្លៃខ្លាំងណាស់សំរាប់ដំណាំ។ ដូចគ្នានឹងជីវិត បើជីវិតដើម្បីតែជីវិត គឺជីវិតជាទុក្ខគ្មានតម្លៃខ្លឹមសាររកសារៈអ្វីពុំមានឡើយ តែបើជីវិតដែលបូជាសំរាប់ប្រយោជន៍ជីវិតដទៃ នោះជីវិតមានតម្លៃខ្លាំងណាស់ មិនមែនជីវិតជាទុក្ខទេ គឺជីវិតពោរពេញទៅដោយខ្លឹមសារខ្លាំងណាស់ ប៉ុន្តែបើជីវិត បូជាចំពោះគ្រប់ជីវិតផ្សេងទៀត ដោយមិនគិតពីតម្លៃនៃជីវិតផ្សេងទៀតដែលខ្លួនត្រូវលះបង់ចំពោះទេនោះ នោះគឺជាភាពភ្លើរបស់វិញ្ញាណ វិញ្ញាណនោះងងឹតងងល់គ្មានអារម្មណ៍ដឹងតម្លៃឬអត់តម្លៃអីទេ គ្មានដឹងខុសត្រូវអីទេ ភ្លើខ្លាំងណាស់។ ជីវិត ពូបូជាទាំងស្រុងក្នុងការពន្យល់វិញ្ញាណដទៃ អោយអាចគិតហេតុផលបានអារម្មណ៍យល់ ពូសុំតែលក្ខខណ្ឌមួយគឺតម្លៃ សូមជាមនុស្សមានតម្លៃសមនឹងអោយខ្ញុំលះបង់ចំពោះអ្នកផង។ នេះជាការងារស្នូលនៃជីវិតពូ។ ការងារស្នូលនេះ មិនសុីពេលទាំងអស់នៃជីវិតពូទេ ពូនៅសល់ពេលខ្លះទៀត សល់កម្លាំងខ្លះទៀត អាចចិញ្ចឹមឆ្កែបានមួយចំនួនដែរ។ ការងារទាំងពីរនេះ សុីពេលទាំងអស់នៃជីវិតជារបស់មួយដែលមានវិញ្ញាណ គឺពូនេះហើយ។ គិតដោយស្មោះត្រង់អំពីជីវិតពូទៅមើល តើជីវិតពូមានតម្លៃហើយឬនៅ? សំរាប់ពូ នេះគឺជាតម្លៃកំពូលនៃជីវិតជាមនុស្សនៃពូ៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

បដិច្ចសមុប្បាទជារូបមន្តកម្មបង្កើតលោកិយ។ រូបមន្តមិនត្រូវការពិសោធន៍ទេ ត្រូវការតែគិត។ អ្នកណាអាចមានសមត្ថភាពប្រើខួរក្បាលគិតរូបមន្ត
បដិច្ចសមុប្បាទជារូបមន្តកម្មបង្កើតលោកិយ។ រូបមន្តមិនត្រូវការពិសោធន៍ទេ ត្រូវការតែគិត។ អ្នកណាអាចមានសមត្ថភាពប្រើខួរក្បាលគិតរូបមន្តបង្កើតមនុស្សនេះយល់ គឺសមត្ថភាពខួរក្បាលអស្ចារ្យខ្លាំងណាស់ គឺឆ្លាតវាងវៃខ្លាំងណាស់ មានបញ្ញាខ្លាំងណាស់ដែលអាចគិតរូមមន្តបង្កើតមនុស្សនេះយល់បាន។ ចំលើយប្រាប់អោយហើយ គឺលោកិយដែលភ្នែកមើលឃើញថាមាន ដល់គិតយល់ទៅថាអត់មានទេ គឺទទេសូន្យឈឹង។ បើនៅតែឃើញថាលោកិយនេះនៅតែមានដូចភ្នែកមើលឃើញដែរ គឺមិនត្រូវទេ ព្រោះចម្លើយគឺលោកិយនេះទទេ។ កាលណាគិតរូបមន្តយល់ នោះមុខតែអារម្មណ៍សង្វេគនឹងជីវិតដែលភ័ន្តច្រឡំយូរហើយ ទាំងគេទាំងយើង គឺច្រឡំយូរមកហើយថាលោកិយនេះមាន។ នេះគឺអារម្មណ៍ពាល់ត្រូវអរិយសច្ចៈទីមួយនៃចិត្តអ្នកយល់ធម៌នោះឯង៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប