Khem Veasna
前往频道在 Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
显示更多未指定国家未指定类别
7 647
订阅者
+324 小时
+107 天
+1430 天
帖子存档
7 648
រឿងប្រាប់អោយស្រឡាញ់គ្នាហ្នុងវាស្រួលទេ បើកមាត់ថាតែមួយម៉ាត់មកបានហើយ ប៉ុន្តែអ្នកដែលមានសមត្ថភាពពន្យល់អោយចេះស្រឡាញ់គ្នាបានរកមិនបាន។ បើកជំពុះឡើងថាខ្ញុំចង់បានបែបនេះ ឬបែបនោះ ខ្មែរត្រូវតែអញ្ចេះ ខ្មែរត្រូវតែអញ្ចុះ សុទ្ធតែមនុស្សខ្វាក់ខួរគិតហេតុផលអីមិនយល់ថាខ្លួនត្រូវធ្វើយ៉ាងម៉េច អោយបានអ្វីដែលខ្លួនចង់បាននោះ គឺខ្វាក់ខួរហ្នុងហើយ។ មនុស្សដែលដឹងថាខ្លួនត្រូវចាប់ធ្វើពីណាទៅមុនបន្ទាប់ត្រូវធ្វើយ៉ាងម៉េចដើម្បីអោយបានអ្វីដែលខ្លួនចង់បានហ្នុង រួចចាប់ផ្តើមចេញសកម្មភាពភ្លាម ទើបជាមនុស្សអស្ចារ្យរកមិនបាន។ បើគ្រាន់តែបើកជំពុះថាខ្មែរត្រូវបែបនេះឬបែបនោះ ខ្ញុំចង់អោយខ្មែរអញ្ចេះខ្មែរចុះ តែមិនដឹងថាក្នុងភាពជាក់ស្តែង តើខ្លួនត្រូវចាប់ធ្វើស្អីទើបសំរេចបានការចង់ឃើញខ្មែរបែបណាមួយនោះទេ គឺជាមនុស្សដែលមានខួរពេញដោយអាចម៍ទេតែប៉ុណ្ណោះ។ ក្នុងសង្គមខ្មែរសំបូរតែមនុស្សខ្វាក់ខួរបែបហ្នឹង ហើយមនុស្សខ្មែរលើកទូលសរសើរតែមនុស្សខ្វាក់ខួរបែបហ្នឹង។ គិតមើលដោយអារម្មណ៍ស្មោះត្រង់ទៅ តើគំនិតពូបែបនេះត្រូវឬអត់???
7 648
មនុស្សគឺវិញ្ញាណនិងសំបក។ គិតរកអារម្មណ៍យល់ទៅមើល គួរហៅថាជាសត្វឬជាអ្វីផ្សេងទៅវិញ? ពូគិតទៅគួរហៅមនុស្សថាជារបស់មួយដែលមានវិញ្ញាណ គឺត្រឹមត្រូវហើយ។ រស់ក្នុងអារម្មណ៍យល់ថាខ្លួនឯងជាសត្វ មានន័យថាវិញ្ញាណជាសត្វ ព្រោះក្នុងសំបកជាមនុស្សគឺមានតែវិញ្ញាណហ្នឹងទេដែលដឹង។ គិតទៅមើល តើវិញ្ញាណជាសត្វដែរឬទេ? អត្ថិភាពរបស់វិញ្ញាណ គឺជាកម្លាំងសុទ្ធកើតចេញកម្លាំងកលាបៈវិលហើយប្រែជាដឹង។ តើបើអត្ថិភាពវិញ្ញាណគឺបែបហ្នឹង តើវិញ្ញាណសមជាសត្វទេ? សត្វវាត្រូវតែមានខ្លួនជាសត្វ គឺត្រូវតែមានមាត់ មានភ្នែក មានច្រមុះ មានត្រចៀកមានកាយ និងមានខួរក្បាលសំរាប់គិត។ វិញ្ញាណគ្មានទ្វារទាំងអស់ហ្នុងទេ ទ្វារទាំងអស់ហ្នុងមាននៅលើសំបកដែលមិនដឹងឯណេះទេតើ អញ្ចឹងវិញ្ញាណមិនសមជាសត្វទេ? វិញ្ញាណគ្រាន់តែជាខ្សែកម្មដែលប្រែជាដឹងទេតើ។ ខ្សែកម្មដឹងនេះ ដាក់ចូលក្នុងសំបកដែលមានទ្វារមក ក៏ដឹងជាអារម្មណ៍មានខ្លួនជាសត្វទៅ។ ទេ!គិតចុះគិតឡើង វិញ្ញាណមិនមែនជាសត្វទេ ប្រដាប់ប្រដានាំអោយកើតអារម្មណ៍មានខ្លួនជាសត្វគឺមាននៅលើសំបកដែលមិនដឹងឯណេះទេ ដូច្នេះមនុស្សគួរតែហៅថារបស់មួយដែលមានវិញ្ញាណបានត្រូវ មិនមែនសត្វទេ ហៅថាសត្វគឺខុស។ បើជារបស់មួយដែលមានវិញ្ញាណ បើរបស់ដែលមានវិញ្ញាណនោះ វាមានអារម្មណ៍វាមានតម្លៃស្រេចស្រាប់ដោយមិនបានមានការងារដែលតម្លៃក្នុងជីវិតជារបស់មួយដែលមានវិញ្ញាណគឺមិនត្រូវហេតុផលទេ រស់ដើម្បីតែខ្លួនដែលគ្មានផងហ្នឹង មានតម្លៃដែរជីវិតហ្នឹង? ទេ! ពុំមានតម្លៃទេបានត្រូវ។ ជីវិតគឺគ្មានតម្លៃ នេះហើយដែលព្រះពុទ្ធសម្តែងថាជីវិតជាទុក្ខនោះ គឺជីវិតគ្មានតម្លៃទទេសោះសូន្យហ្នឹងឯង។ ការគិតហេតុផលត្រឹមត្រូវត្រូវចាប់ផ្តើមត្រូវហេតុផលពីចំណុចគិតឃើញតម្លៃនៃជីវិតនេះឯង គឺជីវិតគឺត្រូវតែអត់តម្លៃជាមុន។ ព្រោះតែជីវិតអត់តម្លៃហ្នឹងហើយ ទើបតម្លៃនៃជីវិតដែលអត់តម្លៃក្លាយទៅជាជីវិតដែលមានតម្លៃ វាអាស្រ័យទៅតាមតម្លៃនៃជីវិតបូជាដើម្បីនោះឯង គិតយល់ហេតុផលត្រង់ហ្នឹងទេក្មួយ? ជីវិតរបស់មួយដែលអត់តម្លៃ គឺតម្លៃរបស់ជីវិតនោះអាស្រ័យនឹងតម្លៃដែលជីវិតនោះបូជាដើម្បី ហើយការងារដែលជាតម្លៃនៃជីវិតដែលអត់តម្លៃគឺត្រូវតែជាការងារដែលប្រាស់ចាកអារម្មណ៍អាត្មានិយម។ អារម្មណ៍អត្មានិយមគឺជាអារម្មណ៍សត្វ គឺជាផ្លូវអារម្មណ៍ខុស ឬផ្លូវអារម្មណ៍វង្វេង គិតហេតុផលដឹងខុសដឹងត្រូវ សម្មាទិដ្ឋិមិនបានទេ។ វិញ្ញាណមាននៅក្នុងសំបកនេះទុកធ្វើអ្វី? គឺទុកប្រើទ្វារមនោគិតហេតុផលអោយដឹងខុស ដឹងត្រូវ ដឹងរឿងមានតម្លៃ រឿងអត់តម្លៃហ្នឹងឯង។ តែបើវិញ្ញាណវង្វេងមានខ្លួនជាសត្វ គឺវិញ្ញាណវង្វេងនោះ ទុកគិតរកប្រយោជន៍មកអោយខ្លួនដែលវិញ្ញាណវង្វេងថាមានហ្នុង។ នេះគឺផ្លូវអារម្មណ៍ខុស គឺផ្លូវអារម្មណ៍តណ្ហាដែលជាអរិយសច្ចៈទីពីរហ្នុង។ វិញ្ញាណវង្វេងនោះមិនអាចគិតហេតុផលដឹងខុសដឹងត្រូវគឺសម្មាទិដ្ឋិបានទេ៕
7 648
គ្រាន់តែវិញ្ញាណប្រើទ្វារត្រចៀកឮអាឆ្កែនិយាយថា ធម៌របស់ព្រះពុទ្ធឬធម៌ព្រះអង្គ យើងប្រើទ្វារមនោគិតដឹងថា អានេះឆ្កួតទេទៅហើយ មិនអាចពន្យល់ដំណើរធម៌ដែលព្រះពុទ្ធត្រាស់ដឹងបានទេ។ ធម៌មិនមែនជារបស់អ្នកណាទេ តើវាយល់ថាធម៌ជាស្អី បានជាវាទៅនិយាយថាធម៌របស់ព្រះពុទ្ធអញ្ចឹង? ធម៌ជាដំណើរកម្មបង្កើតលោកិយ មិនមែនជារបស់អ្នកណាទេ៕
7 648
ចង់ដឹងមនុស្សយល់ធម៌ដែលព្រះពុទ្ធត្រាស់ដឹងដែរឬទេ សួរអ្នកនោះតែមួយសំណួរទៅដឹងថាមនុស្សនោះយល់ធម៌ឬមិនយល់ធម៌ហើយ? បដិច្ចសមុប្បាទ ជារូបមន្តបង្កើតមនុស្សហ្នឹងហើយ បើគេយល់ធម៌ គេនឹងពន្យល់អ្នកអោយអ្នកបានគិតយល់ថាមនុស្សហ្នឹងកើតមករបៀបម៉េចហើយ។ បើគេពន្យល់អត់បានពីរឿងមនុស្សហ្នឹងកើតមករបៀបម៉េចទេ នោះគឺគេមិនយល់ធម៌ដែលព្រះពុទ្ធត្រាស់ដឹងនោះឡើយ។ មនុស្សគិតយល់ថាមនុស្សនេះកើតមានឡើងតាមរបៀបណា មនុស្សនោះគិតដោះកងទុក្ខរួច គឺអរិយបុគ្គលនោះហើយ៕
