CPP_PP Official
الذهاب إلى القناة على Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
إظهار المزيد1 613
المشتركون
+1224 ساعات
+677 أيام
+7230 أيام
أرشيف المشاركات
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៨-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ "ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើ កម្ពុជាគឺជាអ្នកខាតបង់"។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលគាល់ព្រះមហាក្សត្រ ទូលថ្វាយទូលថ្វាយអំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាល។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ចែករំលែកនូវទស្សនៈ ៦ចំណុច លើទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ (ប្រភព៖ FRESH NEWS ) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា គឺជាប្រទេសនាំមុនគេ បានទទួលស្គាល់ថា «ជាប្រទេស ប្រយុទ្ធប្រឆាំងនឹងមីន» នៅលើពិភពលោក ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី៖ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់ខ្មែរយើងកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំឲ្យសន្តិភាពនៅកម្ពុជាបាត់បង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ក្រសួងការបរទេស បញ្ជាក់ជូនអង្គទូតបរទេស និងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការវិវត្តថ្មីៗ អំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ CEN NEWS) ចុចអាន
៧) អន្តរជាតិ៖ ចិនអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការឯកភាពគ្នាក្នុងកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន នៅវ៉ាស៉ីនតោន។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាឱ្យចាប់ផ្តើមអនុវត្តខ្លះៗនិងជាដំណាក់កាល នូវកិច្ចព្រមព្រៀងមានស្រាប់ជាមួយកូរ៉េខាងជើង។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ឡានដឹកទំនិញរបស់ថៃចំនួន500 គ្រឿងបានជាប់គាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគី។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៨ ខែធ្នូ ក្រោយរដ្ឋប្រហារយោធា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើរដ្ឋ Kayah ជាប់ព្រំដែនថៃ សម្លាប់មនុស្ស ២៤នាក់នៅខាង មីយ៉ាន់ម៉ា ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
រឿងពហិការកូកាកូឡា ព្រោះផ្តាច់កុងត្រាជាមួយ វណ្ណដា, សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋពិចារណាប្រយ័ត្នចាញ់កលសត្រូវ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៧-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជា ឈរនៅលំដាប់លេខ៣ ក្នុងបណ្តាប្រទេសអាស៊ាន ដែលបានបញ្ជូនកម្លាំងចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ (RBC)។ (ប្រភព៖ Kampucheathey Daily) ចុចអាន
២) ភ្នំពេញ៖ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់យោធិនទាំង១៨នាក់ ត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ និងមានរយៈពេល១៩ ថ្ងៃហើយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖ សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទូទៅមេត្តាជ្រាបថា
«មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ» ។ (ប្រភព៖ BTV NEWS ) ចុចអាន
៤) ភ្នំពេញ៖ ស្អែកនេះ អាជ្ញាធរមីន នឹងមានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជា អំពីការដាក់មីនថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ឥណ្ឌូណេស៊ីផ្ញើរបាយការណ៍ពាក់ព័ន្ធជម្លោះកងទ័ពកម្ពុជា-ថៃ ទៅក្រសួងការបរទេសឥណ្ឌូណេស៊ីនៅទីក្រុងហ្សាការតា។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៦) អន្តរជាតិ៖ អាល្លឺម៉ង់ស្នើឱ្យកិច្ចប្រជុំកំពូល ត្រាំ-ពូទីន-ហ្សេលេនស្គី រៀបចំឡើងនៅលើទឹកដីអឺរ៉ុប។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ មីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកលើតំបន់នៅជាប់ព្រំដែនថៃ ធ្វើឲ្យពលរដ្ឋថៃឯណោះ ក៏រស់នៅមិនស្រណុក។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ លោក Zelensky៖ រុស្ស៊ីធ្វើឱ្យស្មុគស្មាញដល់ការបញ្ចប់សង្រ្គាម ខណៈលោកTrump ជំរុញអ៊ុយក្រែនឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពក្រុងមូស្គូ ។ (ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ អឺរ៉ុបបើកកិច្ចប្រជុំបន្ទាន់ជាមួយអ៊ុយក្រែន មុនពេលលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ អេហ្ស៊ីប ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីជួយសម្រួលបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ សង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា នាំមកនូវផលប៉ះពាល់ទាំងសងខាង ក៏ប៉ុន្តែសម្រាប់កម្ពុជាបង្ហាញភាពចាស់ទុំនិងសាមគ្គីភាព និងភាពរឹងមាំ ជាពិសេសសម្រាប់អនាគតដ៏រឹងមាំរបស់កម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន៖ កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុងអាននីង ខេត្តយូណាន។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កិច្ចប្រជុំRBC៖ កម្ពុជា-ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ (ប្រភព៖ kohsantepheap daily ) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋាភិបាល នឹងបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិនក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ត្រាំ នឹងពិចារណាដាក់ពន្ធលើចិននៅ ២-៣ សប្តាហ៍ខាងមុខ ដោយសារទិញប្រេងរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថា ជំនួបរវាងមេដឹកនាំកំពូលអាមេរិក-រុស្ស៊ី នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាត្រីភាគី។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ដេីម្បីពិភាក្សាពីបញ្ហាព្រំដែន។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បញ្ជាក់ថា វាអាស្រ័យលើលោក ហ្សេឡិនស្គី ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក ត្រាំ៖ លោក ស៊ី ជីនពីងប្រាប់ខ្ញុំថាចិននឹងមិនវាយតៃវ៉ាន់ទេ ដរាបណាខ្ញុំនៅកាន់តំណែងជាប្រធានាធិបតី។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ប្រកាសស្វាគមន៍អ្នកប្រឆាំងនៅក្រៅប្រទេស ដែលមិនទាន់មានពេលស្នេហាជាតិ ហើយស្ដាយឱកាស សូមឱ្យចូលស្រុកវិញ ដោយមិនមានការចាប់ខ្លួន ព្រមទាំងរៀបចំជាកងអនុសេនាតូចមួយ ផ្ដល់ក្របខ័ណ្ឌកងទ័ព និងបំពាក់អាវុធគ្រប់ប្រភេទ ដើម្បីទៅឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ពិសេសតំបន់ប្រាសាទតាមាន់ធំ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៥-សីហា-២០២៥
១) ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ បេសកកម្មថ្ងៃទី២ របស់អនុព័ទ្ធយោធា ៧ប្រទេស នៅតំបន់ព្រំដែនកម្ពុជា-ថៃ ចុះសង្កេតស្ថានភាពជាក់ស្តែងនៅច្រកព្រំដែនអានសេះ និងទីតាំងលើកស្លាកការិយាល័យ អ្នកសង្កេតការណ៍អន្តរកាល (IOT) នៅខេត្តព្រះវិហារ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា-ថៃ បើកកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៧ នៅខេត្តត្រាត។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ប្រាប់ប្រធានអនុសញ្ញាអូតាវ៉ាថា ថៃយកបញ្ហាមីន ជាលេសដើម្បីឈ្លានពានកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា៖ថៃកំពុងរំលោ.ភលើស្មារតីនៃMOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៨) អន្តរជាតិ៖ ប្រមុខកងទ័ពម៉ាឡេស៊ី ស្នើឱ្យបញ្ជូនក្រុមការងាររបស់ខ្លួនរួមជាមួយ ក្រុមអ្នកអង្កេតការណ៍អាស៊ាន ចូលទៅកាន់តំបន់ជម្លោះ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ បណ្ដាមេដឹកនាំមកពីអឺរ៉ុប និងអាមេរិក យល់ព្រមលើគោលការណ៍ សម្រាប់កិច្ចចរចាជាមួយរុស្ស៊ី។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ កូរ៉េខាងជើង ច្រានចោលបំណងបន្ធូរបន្ថយភាពតានតឹងរបស់កូរ៉េខាងត្បូង ដោយហៅថាជាការស្រមើស្រមៃ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ ប្រេស៊ីល បង្ហាញវិធានការជួយ ដល់ក្រុមហ៊ុននាំចេញ ដែលរងការប៉ះពាល់ ដោយការយកពន្ធរបស់អាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលស្គាល់ថា កិច្ចប្រជុំកំពូល របស់លោកជាមួយលោក ពូទីន អាចនឹងបរាជ័យ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។ សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកដល់សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។ សម្ដេចតេជោ បានមានប្រសាសន៍អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលភាគីទាំងពីរបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ក៏ដូចគ្នាដែរ ភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ព្រមទាំងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ សម្ដេចតេជោ បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ដូច្នេះចំនួននេះ បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនៅក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ដែលពូនជ្រុំបន្តពីសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបន្តមកដល់ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាលំដាប់។ ឯកឧត្តម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។ គោលដៅធំរវាងកម្ពុជា និងវៀតណាមគឺគ្រោងសម្រេចឲ្យបាននូវ ផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកឡើងទៀតថា នៅពេលខាងមុខ ពោលគឺនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម។ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានរបស់សម្ដេចក្នុងខួប៨០ឆ្នាំនៃបុណ្យឯករាជ្យជាតិវៀតណាមនាពេលខាងមុខ។ ឯកឧត្តមក៏បានចាត់ទុកវត្តមានរបស់សម្ដេចតេជោនាពេលនោះថា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម ហើយឯកឧត្តមបានប្ដេជ្ញាធ្វើយ៉ាងណាពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតឱ្យសមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា
« កូនសោរសន្តិភាព »
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់វៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ ថៃ ប្រឌិតព័ត៌មានរឿងកិច្ចប្រជុំប្រទេសសមាជិកអនុញ្ញាអូតាវ៉ា ដើម្បីប្រឆាំងកម្ពុជា នៅថ្ងៃទី១៥ ខែសីហាស្អែក, ខណៈនោះជាការប្រជុំក្រៅផ្លូវការ ដែលរៀបចំដោយរដ្ឋាភិបាលក្រុងបាងកកប៉ុណ្ណោះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ និងចិន បានជួបគ្នានៅខេត្តយូណាន ប្រទេសចិន ខណៈដែលកម្ពុជា និងថៃ នៅតែបន្តភាពតានតឹងរឿងព្រំដែន។ (ប្រភព៖ kohsantepheap daily) ចុចអាន
៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ៧ប្រទេស ចុះពិនិត្យតាមព្រំដែនក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពបំពានរបស់ទាហានថៃ ដែលពង្រាយកង់ឡាន និងបន្លាលួសព័ទ្ធផ្ទះពលរដ្ឋកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុម ចូលរួមជាមួយ AOT មកពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃ ខណៈអាមេរិក ក៏គាំទ្រ ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ ប៉ូឡូញចុះកិច្ចព្រមព្រៀងជិត៤ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ លោកXi Jinping៖” ចំពោះជនឈ្លានពានកុលបុត្រ កុលធីតាចិន តស៊ូ យ៉ាងអង់អាចក្លាហាន បានបង្ក្រាបចោរ ឈ្លានពានយោធានិយមជប៉ុន យ៉ាងបាក់ស្បាត ”។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន៖ ចិន គាំទ្រកម្ពុជានិងថៃ ក្នុងកិច្ចការផ្សះផ្សាគ្នាឡើងវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ពូទីន បង្ហើបពីលទ្ធភាព នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជា«១៨រូប»ដែលបានចាប់ខ្លួនដោយខុសច្បាប់ រហូតមកដល់ពេលនេះមានរយៈពេល«១៥ថ្ងៃ»ហើយ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ពលរដ្ឋរស់នៅជិតច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានជម្លៀសចេញពីលំនៅដ្ឋានទៅរកទីសុវត្ថិភាពទាំងយប់ផងដែរ ក្រោយទទួលបានព័ត៌មានពីផែនការទាហានឈ្លានពានថៃ គ្រោងបេីកការវាយប្រហារមកលើកម្ពុជាសារជាថ្មី នៅយប់ថ្ងៃទី១៣ ឫនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ជនក្បត់ជាតិក្នុងប្រវត្តិសាស្រ្តពិភពលោកមួយទៀត ទំនងបានទៅលើ សម រង្ស៉ី !។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកកិច្ចប្រជុំជំរុញកិច្ចសហការជួយពលរដ្ឋវិលពីប្រទេសថៃឱ្យបានល្អបំផុត ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្សីបើកការវាយប្រហារ ចុងក្រោយមួយនៅភាគកណ្តាល អ៊ុយក្រែន សម្លាប់បានទាហាន ស៊ីឈ្នួលបរទេសជាច្រើននាក់។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ យោធាចិនថាខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិក ចេញពីតំបន់ថ្មប៉ប្រះទឹក ដែលមានវិវាទជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី ថ្លែងអំណរគុណដល់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការគាំទ្រ ទីក្រុងមូស្គូក្នុងជម្លោះអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ បក្សភឿថៃ ស្នើតុលាការពន្យារពេលចេញសាលក្រមសំណុំរឿង ផែថងថាន ដោយយកលេសប្រទេសកំពុងមានវិបត្តិព្រំដែន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ ស៊ុយអែតនឹងបាត់បង់«ឋានៈ»ជាប្រទេសលើកស្ទួយសនិ្តភាព សិទ្ធិមនុស្ស និងគួរឲ្យគោរព បើបន្តលក់ Gripen ឲ្យថៃ សម្រាប់ទង្វើឈ្លានពាន។ (ប្រភព៖Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ អ៊ីរ៉ង់ អះអាងថា ការចូលរួមរបស់អាមេរិក ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មិនអាចស្ដារទំនុកចិត្ដឡើងវិញឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជាបានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) និងអគ្គលេខាធិការ(UN)ជម្រាបជូនអំពីហានិភ័យដែលកំពុងតែកើនឡើងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធករណីទាហានខ្លួនជាន់មីន នៅតំបន់ប្រាសាទតាមាន់ធំ, កម្ពុជារក្សាជំហរមិនប្រើមីនថ្មីដាច់ខាត។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ មកស្គាល់ប្រទេសអឺរ៉ុបចំនួន១០ ដែលគាំទ្រកម្ពុជាក្នុងជម្លោះជាមួយថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អះអាងថា សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ មុនលំហាត់យោធាអាមេរិក-កូរ៉េខាងត្បូង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ EU សង្កត់ធ្ងន់ថា អ៊ុយក្រែនចាំបាច់ត្រូវតែអាចជ្រើសរើសជោគវាសនាខ្លួនឯង ខណៈលោក ត្រាំ និងលោក ពូទីន ត្រៀមជួបមុខគ្នា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិក បន្ថែមរយៈពេល ៩០ថ្ងៃក្នុងការពន្យារពន្ធគយពេញលេញលើទំនិញពីប្រទេសចិន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អឺរ៉ុបគ្មានកម្លាំង និងលទ្ធភាព អាចបន្តជួយគាំទ្រ អ៊ុយក្រែនទៀតទេ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងចិន ប៉ះទង្គិចពាក្យសម្តីគ្នា លើបញ្ហាព្រែកជីក Panama នៅអង្គការសហប្រជាជាតិ។ (ប្រភព៖CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សម្ដេចធិបតី៖ ការសម្ងាត់កងទ័ព! ពេលសង្គ្រាម ភាគីម្ខាងតែងតែបំប៉ោងព័ត៌មានចំនួនស្លាប់-របួសរបស់ភាគីម្ខាងទៀត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជាបានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) និងអគ្គលេខាធិការ(UN)ជម្រាបជូនអំពីហានិភ័យដែលកំពុងតែកើនឡើងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធករណីទាហានខ្លួនជាន់មីន នៅតំបន់ប្រាសាទតាមាន់ធំ, កម្ពុជារក្សាជំហរមិនប្រើមីនថ្មីដាច់ខាត។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ មកស្គាល់ប្រទេសអឺរ៉ុបចំនួន១០ ដែលគាំទ្រកម្ពុជាក្នុងជម្លោះជាមួយថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អះអាងថា សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ មុនលំហាត់យោធាអាមេរិក-កូរ៉េខាងត្បូង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ EU សង្កត់ធ្ងន់ថា អ៊ុយក្រែនចាំបាច់ត្រូវតែអាចជ្រើសរើសជោគវាសនាខ្លួនឯង ខណៈលោក ត្រាំ និងលោក ពូទីន ត្រៀមជួបមុខគ្នា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិក បន្ថែមរយៈពេល ៩០ថ្ងៃក្នុងការពន្យារពន្ធគយពេញលេញលើទំនិញពីប្រទេសចិន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អឺរ៉ុបគ្មានកម្លាំង និងលទ្ធភាព អាចបន្តជួយគាំទ្រ អ៊ុយក្រែនទៀតទេ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងចិន ប៉ះទង្គិចពាក្យសម្តីគ្នា លើបញ្ហាព្រែកជីក Panama នៅអង្គការសហប្រជាជាតិ។ (ប្រភព៖CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាសង្ឃឹមថាកិច្ចប្រជុំ(RBC)នាពេលខាងមុខនឹងនាំមកនូវលទ្ធផលវិជ្ជមានបន្ថែមទៀតដល់កិច្ចព្រមព្រៀងបទឈប់បាញ់ហើយព្រំដែនមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយកិត្យានុភាពជាតិ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-សីហា-២០២៥
១) ភ្នំពេញ៖ តបសម្តីលោក សម រង្ស៊ី សរសើរទ័ពឈ្លានពានថៃ បង្អាប់ទ័ពខ្មែរ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ?។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង១៣ចំណុច និងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញខែលការពារចំនួន៤ ដើម្បីទប់ជាមួយមហិច្ឆតាស្រែកឃ្លានឈ្លានពានកម្ពុជា ពីសំណាក់មេទ័ពភូមិភាគ២របស់ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ មេបញ្ជាការយោធភូមិភាគទី២ថៃ ប្រកាសផែនការដោយបើកចំហរឈ្លានពានកាន់កាប់ប្រាសាទតាក្របី មុនចូលនិវត្តន៍។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជានិងអន្តរជាតិនឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនគោរពច្បាប់អន្តរជា តិដោយដោះលែងទាហាន១៨នាក់មកឱ្យកម្ពុជាវិញ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៦) អន្តរជាតិ៖ អាមេរិក ប្រកាសតម្លើងពន្ធលើការនាំចូលមាស, ស្វីសគឺជាមជ្ឈមណ្ឌលចម្រាញ់មាស ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកនាំចេញដ៏ធំបំផុត ទៅកាន់សហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ពលរដ្ឋអ៊ីស្រាអែល រាប់ពាន់នាក់ធ្វើការតវ៉ាប្រឆាំង ដ៏ធំមួយប្រឆាំងនឹងផែនការ កាន់កាប់ដោយយោធាអ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រមុខណាតូចាត់ទុក រុស្ស៊ីជាការគំរាមកំហែងដ៏ធំរបស់សម្ព័ន្ធមិត្តលោកខាងលិច។ (ប្រភព៖THMEY THMEY NEWS ) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនំាវៀតណាម-កូរ៉េខាងត្បូងប្តេជ្ញារឹតចំណងជាយុទ្ធសាស្រ្តលើវិស័យពាណិជ្ជកម្ម ខណៈការប្រកួតប្រជែងបញ្ហាធុរកិច្ចសកលលោកកំពុងតែកើនឡើង។ (ប្រភព៖CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អាល្លឺម៉ង់ ប្ដេជ្ញាចិត្ដបន្ដហាមឃាត់ ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែល ទោះបីជាមានការរិះគន់ពីលោក ណេតាន់យ៉ាហ៊ូ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សម្តេចតេជោ ហ៊ុន សែន៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន
រហូតដល់ប្រាសាទបូរាណ រាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ
ជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ។
តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ។
សម្តេចតេជោសុខចិត្តប្រើផេកផ្លូវការរបស់សម្តេច ដែលមានមនុស្សតាម១៥លាននាក់ ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-សីហា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រើពាក្យ «Don’t Thai to me» ឆ្លើយតបជាមួយជនជាតិថៃមួយចំនួន ដែលចូលមក comments រាល់ការបង្ហោះនៅតាម Facebook របស់សម្ដេច ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ាងពេញលេញលើបទឈប់បាញ់។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ មេទ័ពកម្ពុជាថ្លែងប្រាប់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាជាច្រើនប្រទេស អំពីភាគីថៃបាញ់គ្រាប់ឃ្លីជាង១០០គ្រាប់កាលពីយប់មិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ៖ ក្បួនធម្មយាត្រាសន្តិភាពរបស់គណៈសង្ឃនាយកកម្ពុជា បង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ត្រូវការសន្តិភាព។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា និងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដោះលែងយោធាកម្ពុជា ទាំង ១៨រូប។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិន ចង់ឱ្យអាមេរិក បន្ធូរការរឹតត្បិតលើការនាំចេញបន្ទះឈីប AI ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ ពលរដ្ឋអ៊ីស្រាអែលប្រមូលផ្ដុំគ្នាប្រឆាំងផែនការកាន់កាប់ទីក្រុងកាហ្សារបស់រដ្ឋាភិបាលខ្លួន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ អឺរ៉ុបបង្ហាញជំហរប្រកៀកស្មានឹងអ៊ុយក្រែន នៅមុនត្រាំនិងពូទីនដែលគ្រោងជួបគ្នាលើកដំបូង។ (ប្រភព៖Kampucheathmey Dialy ) ចុចអាន
៩) អន្តរជាតិ៖ លោក Donald Trump អះអាងថា ជម្លោះអ៊ុយក្រែន អាចក្លាយជាសង្គ្រាមលោកលើកទី៣។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មេដឹកនាំអឺរ៉ុប សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការការពារផលប្រយោជន៍អ៊ុយក្រែន មុនជំនួបលោក ត្រាំ-លោក ពូទីន ។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព អភិវឌ្ឍន៍ និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ។
ថ្ងៃអាទិត្យ ១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
