VP.Start
الذهاب إلى القناة على Telegram
VP.Start takes pride in our heritage as being a Khmer-founded company with a vision of the betterment of the Cambodian people through our self-developed technologies. Change starts from within and there are no limitations to what we can achieve.
إظهار المزيد777
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام
أرشيف المشاركات
775
+3
បង្កើតឡើងនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងសម្រាប់ពិភពលោក។
នេះបង្ហាញពីភាពខ្លាំង មោទនភាព និងសមត្ថភាពពិតប្រាកដរបស់វិស្វករកម្ពុជា។ VP.Start បន្តដំណើរទៅមុខមួយជំហានទៀត នៅលើទឹកដីនៅក្នុងប្រទេសសិង្ហបុរី (Singapore)។
តើ VP.Start មានគោលដៅអ្វីនៅលើទឹកដីប្រទេសសិង្ហបុរី?
#VPStart #innovation #technology
775
“តើយើងអាចជំរុញការប្រើប្រាស់ថាមពលបៃតង តាមរយៈនវានុវត្តន៍និងបច្ចេកវិទ្យាបានយ៉ាងដូចម្ដេច?”
ដើម្បីជ្រាបកាន់តែច្បាស់ កុំភ្លេចចុះឈ្មោះចូលរួមក្នុងកម្មវិធី “The SIMA Journey” ដែលនឹងប្រព្រឹត្តជារៀងរាល់ថ្ងៃសុក្រ ជាមួយនឹងការចែករំលែកពីនវានុវត្តន៍ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យា។
ចួបគ្នានៅ VP.Start Sen Sok Valley Campus ទាំងអស់គ្នា!
#VPStart #innovation #technology
775
+9
VP.Start បានប្រើប្រាស់ Digital Twins សម្រាប់អនុវត្តលើកិច្ចការងារគ្រប់គ្រងបណ្ដាញអគ្គិសនី ដើម្បីជួយសម្រួលដល់ការចែកចាយថាមពលដោយកាត់បន្ថយការរំខានឱ្យនៅកម្រិតកាន់តែតិច និងអាចដឹងមុនពីបញ្ហានៃដំណើរការបរិក្ខារអគ្គិសនីនៅលើបណ្ដាញ។ ការធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនី មិនមែនគ្រាន់តែជាការផ្លាស់ប្តូរកម្មវិធី (Software) ឬបរិក្ខារអគ្គិសនីតែប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យមានទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយរួមបញ្ចូលការប្រើប្រាស់ Internet of Things (IoT), Digital Twins, AI និង Sustainability System ដើម្បីបង្កើតប្រព័ន្ធវៃឆ្លាតមួយ ដែលអាចធ្វើការវិភាគ សម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
នៅក្នុងវគ្គសួរសំណួរ និងពិភាក្សា ក្រុមវិស្វកររបស់ VP.Start បានចែករំលែកទស្សនវិស័យ និងចំណេះដឹងអំពីដំណើរការនៃការធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនី ដោយផ្តោតលើការប្រើប្រាស់ Digital Twins សម្រាប់ការធ្វើ Simulation និងការប្រើប្រាស់ AI ធ្វើជាឧបករណ៍ជំនួយក្នុងការគាំទ្រដល់ការសម្រេចចិត្ត កាត់បន្ថយចំណាយ បង្កើនប្រសិទ្ធភាព ព្រមទាំងបង្កើតផលចំណេញជូនដល់ស្ថាប័នផ្គត់ផ្គង់អគ្គិសនី វិនិយោគិន និងអ្នកប្រើប្រាស់។
VP.Start នៅតែបន្តប្តេជ្ញាអភិវឌ្ឍសមត្ថភាពវិស្វករកម្ពុជា និងជំរុញឱ្យមានការគិតបែបនវានុវត្តន៍ ដើម្បីកសាងប្រព័ន្ធ Smart Grid ដែលមានភាពវៃឆ្លាត ប្រកបដោយនិរន្តរភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
#VPStart #innovation #technology
775
+9
នៅក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗកំពុងវិវត្តយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ។ ការអភិវឌ្ឍនៅគ្រប់វិស័យទាំងអស់នេះ ទាមទារការដំណើរការប្រកបដោយភាពវៃឆ្លាត ភាពច្នៃប្រឌិត ភាពច្បាស់លាស់ និងចីរភាព។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ការប្រើប្រាស់ Digital Twins ត្រូវបានយកមកអនុវត្តក្នុងការងារជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ សន្សំពេលវេលា និងគាំទ្រការសម្រេចចិត្តឱ្យកាន់តែមានភាពត្រឹមត្រូវ។
កម្មវិធី The SIMA Journey របស់ VP.Start បាននាំយកចំណេះដឹងអំពី Digital Twins មកចែករំលែកជូនក្រុមការងារ និងប្អូនៗជាវិស្វករ ដើម្បីពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ និងអាចយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការងារជាក់ស្តែង ដោយបង្កើនប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍។
#VPStart #innovation #technology
775
+9
VP.Start គឺជា Idea-Driven Company ដែលជឿជាក់លើនវានុវត្តន៍ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យា និងអនុវត្តលើកិច្ចការងារជាក់ស្ដែង។ នវានុវត្តន៍គឺជាអ្នកដឹកនាំផ្នែកស្មារតីរបស់វិស្វករ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា IoT និងប្រព័ន្ធឆ្លាតវៃ ដែលអាចភ្ជាប់ដើម្បីគ្រប់គ្រង និងបញ្ជូនទិន្នន័យយ៉ាងសម្បូរបែប សម្រាប់បម្រើដល់កិច្ចការងារប្រចាំថ្ងៃ ព្រមទាំងធ្វើការវិភាគ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាដែលនឹងកើតមានឡើង។
ចក្ខុវិស័យរបស់ VP.Start មិនមានបំណងក្នុងការបង្កើតរោងចក្រផលិតគ្រឿងបង្គុំដោយខ្លួនឯងនោះឡើយ។ VP.Start មើលឃើញថា មានតែការជំរុញ និងពង្រឹងលើភាពច្នៃប្រឌិតតែប៉ុណ្ណោះ ទើបអាចនាំយកសមិទ្ធផលនៃដំណោះស្រាយបច្ចេកវិទ្យាដ៏មានមោទនភាពជូនជាតិ និងបើកឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់វិស្វករនៅក្នុងស្រុកផងដែរ។
#VPStart #innovation #technology #NPIC
775
+9
ធនធានមនុស្សនៅក្នុងស្រុកពិតជាមានសារៈសំខាន់ ក្នុងការជួយរុញច្រាននវានុវត្តន៍ និងបច្ចេកវិទ្យាឱ្យចេញជារូបរាងឡើង ព្រមទាំងអាចនាំយកដំណោះស្រាយបច្ចេកវិទ្យាដែលបង្កើតឡើងដោយ VP.Start ទៅកាន់ទីផ្សារអន្តរជាតិ។ ហេតុដូច្នេះហើយ ផ្នែកមួយនៃចក្ខុវិស័យរបស់ VP.Start គឺតែងតែរួមចំណែកសហការជាមួយគ្រឹះស្ថានសិក្សានានា ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីជួយដល់និស្សិតឱ្យអាចស្វែងយល់ពីនវានុវត្តន៍ និងការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ដែលកំពុងផ្លាស់ប្តូរទៅមុខឥតឈប់ឈរនៅក្នុងសកលលោកនេះ។ កម្មវិធីជួបជុំ និងសំណេះសំណាលទាំងនេះ នឹងក្លាយជាពុទ្ធិយ៉ាងសំខាន់សម្រាប់និស្សិតក្នុងការយកទៅអភិវឌ្ឍលើការសិក្សារៀនសូត្រ និងការស្រាវជ្រាវរករបកគំហើញថ្មីៗលើមុខវិជ្ជាដែលខ្លួនកំពុងសិក្សា ឱ្យស្របទៅតាមបរិបទនៃសង្គមការងារជាក់ស្តែងផងដែរ។
ជាក់ស្តែង ក្នុងថ្ងៃនេះ និស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានមកធ្វើទស្សនកិច្ចសិក្សានៅ VP.Start Sen Sok Valley Campus ក្នុងគោលបំណងសិក្សាស្វែងយល់ពីនវានុវត្តន៍ដែល VP.Start កំពុងតែអនុវត្ត ដើម្បីបង្កើតជាដំណោះស្រាយបច្ចេកវិទ្យាសម្រាប់យកមកប្រើប្រាស់ នាពេលបច្ចុប្បន្ន។
#VPStart #innovation #technology #NPIC
775
+4
ដោយយល់ច្បាស់ពីតម្រូវការរបស់អតិថិជន VP.Start បានបង្កើតក្រុមការងារវិស្វករជំនាញ ដើម្បីរង់ចាំទទួលព័ត៌មាន និងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលអតិថិជនកំពុងជួបប្រទះឱ្យបានលឿនបំផុត ក្នុងគោលបំណងជួយឱ្យការបញ្ជូនថាមពលរបស់ម្ចាស់អាជ្ញាបណ្ណទៅកាន់អតិថិជនមានស្ថិរភាពខ្ពស់។
វិស្វកររបស់ VP.Start នៅតែបន្តបេសកកម្មចុះជួបផ្ទាល់ជាមួយអតិថិជន ដែលបានជាវដំណោះស្រាយបច្ចេកវិទ្យា Smart Grid ដើម្បីធ្វើទំនើបកម្មឌីជីថល និងផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវៃឆ្លាតរបស់យើងវិញ។ កិច្ចជំនួបទាំងនេះ គឺជាផ្នែកមួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Smart Grid ឱ្យអស់ពីលទ្ធភាព ព្រមទាំងជួយដោះស្រាយបញ្ហាបច្ចេកទេសនានាដោយផ្ទាល់ផងដែរ។
#VPStart #innovation #technology
775
ឱកាសការងារពី VP.Start! ✨
VP.Start កំពុងជ្រើសរើសវិស្វករដែលមានសមត្ថភាព និងជំនាញ សម្រាប់មុខតំណែងដូចខាងក្រោម៖
🚀 Site Support Engineer (២ នាក់)
📅 ថ្ងៃផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ!
📍 ទីតាំងសម្ភាសន៍៖ VP.Start Sen Sok Valley Campus
▶️ https://maps.app.goo.gl/LLTwGqkrYKadMaUS7
☑️ ផ្ញើប្រវត្តិរូបសង្ខេបនៅទីនេះ៖
📩 អុីម៉ែល៖ hr@vpstart.com
🌐 គេហទំព័រ៖ https://vpstart.com/careers
#VPStart #innovation #technology775
+4
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ដំណោះស្រាយ Smart Grid ក្នុងការគ្រប់គ្រងបណ្ដាញអគ្គិសនីឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ VP.Start នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះជួបផ្ទាល់ជាមួយអតិថិជនតាមបណ្ដាខេត្ត-ក្រុងនានាទូទាំងប្រទេសកម្ពុជា។
កិច្ចជំនួបជាមួយអតិថិជនទាំងនេះ គឺជាផ្នែកមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកគន្លឹះខ្លីៗអំពីការប្រើប្រាស់មុខងារទាំងអស់នៃប្រព័ន្ធគ្រប់គ្រង Smart Grid ឱ្យបានអស់ពីលទ្ធភាព។ ប្រព័ន្ធគ្រប់គ្រង Smart Grid នេះ បានផ្ដល់លទ្ធភាពជូនប្រតិបត្តិករអគ្គិសនីគ្រប់កម្រិត ឱ្យអាចប្រើប្រាស់បានទាំងនៅក្នុងបន្ទប់បញ្ជា និងលើទូរសព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យអតិថិជនអាចបញ្ជា ត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការបណ្ដាញអគ្គិសនីបានយ៉ាងមានសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ តាមរយៈប្រព័ន្ធ Smart Grid របស់ VP.Start។
#VPStart #innovation #technology
775
+1
តើអ្វីទៅជា Digital Twins?
ពាក្យថា Digital Twins សំដៅលើការបង្កើត គំរូឌីជីថល (Digital Model) ដែលតំណាងឱ្យវត្ថុ ឬប្រព័ន្ធជាក់ស្តែង ដោយឆ្លុះបញ្ចាំងស្ថានភាព និងដំណើរការបានយ៉ាងជាក់លាក់ ស្របតាមទិន្នន័យពិត។ គំរូឌីជីថលនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់តាមរយៈទិន្នន័យពេលវេលាជាក់ស្តែង (Real-Time Data) ដែលប្រមូលបានពីឧបករណ៍ IoT និងសិនស័រ (Sensors)។ តាមរយៈ Digital Twins អ្នកប្រើប្រាស់អាចតាមដាន វិភាគ ព្យាករណ៍ និងកែលម្អដំណើរការប្រតិបត្តិការបានកាន់តែមានប្រសិទ្ធភាព។
នាសប្ដាហ៍នេះ កម្មវិធី The SIMA Journey បានជ្រើសរើសប្រធានបទ "ហេតុអ្វីបានជាយើងត្រូវទាញយកអត្ថប្រយោជន៍ពី Digital Twins និងឥទ្ធិពលនៃ Simulation?" ដើម្បីយកមកចែករំលែក និងពិភាក្សាអំពីចំណេះដឹងថ្មីៗ និងនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យា Digital Twins ។ ប្រធានបទនេះនឹងបង្ហាញពីរបៀបដែល Digital Twins អាចជួយបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ កាត់បន្ថយភាពស្មុគស្មាញក្នុងការប្រតិបត្តិការ ព្យាករណ៍បញ្ហាដែលអាចកើតមាន និងកាត់បន្ថយហានិភ័យនាពេលអនាគត តាមរយៈការធ្វើ Simulation និងការវិភាគដោយផ្អែកលើទិន្នន័យពិត។
ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃនៅទីនេះ!
https://sima.vpstart.com/event/52/register
កម្មវិធី The SIMA Journey នឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ VP.Start Sen Sok Valley Campus នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦។
#VPStart #innovation #technology
775
តើនវានុវត្តន៍អាចជួយដោះស្រាយបញ្ហាសន្តិសុខសាយប័រ (Cybersecurity) ក្នុងយុគសម័យឌីជីថលបានយ៉ាងដូចម្តេច?
សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់ពីលទ្ធភាព និងតួនាទីរបស់នវានុវត្តន៍ក្នុងការការពារសុវត្ថិភាពឌីជីថល និងឆ្លើយតបនឹងបញ្ហាប្រឈមនានា!
https://youtu.be/bNo5mXOwFA0?si=V_jkg6Y07z1vOG86
#VPStart #innovation #technology
775
+9
VP.Start សូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុន SNKRP និង Huawei ក្នុងជំនួបពិភាក្សា ដើម្បីស្វែងរកឱកាស និងចំណុចប្រសព្វនៃកិច្ចសហប្រតិបត្តិការសម្រាប់អនាគត។
VP.Start គឺជា Idea-Driven Company ដែលផ្ដោតសំខាន់លើនវានុវត្តន៍ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា។ VP.Start តែងតែបើកចំហក្នុងការបង្កើតភាពជាដៃគូទាំងក្នុងស្រុកនិងក្រៅស្រុក ស្របតាមចក្ខុវិស័យពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការការផលិត IoT ក្នុងបរិមាណដ៏ច្រើនសម្រាប់ផ្គត់ផ្គង់ជូនអតិថិជននាថ្ងៃអនាគត។
បង្កើតឡើងដើម្បីកម្ពុជា បង្កើតឡើងសម្រាប់សហគមន៍អាស៊ាន
#VPStart #innovation #technology
775
+9
ក្នុងសប្ដាហ៍នេះ! វិស្វកររបស់ VP.Start បានដំឡើង DRC-010 ជូនសហគ្រាស ឈួងួន អេឡិកទ្រីស៊ីធី និងដំឡើង DRC-015 ជូនមជ្ឈមណ្ឌលបញ្ជា (DCC) របស់អគ្គិសនីកម្ពុជា។ ការដំឡើង Smart Grid IoT Devices ដើម្បីភ្ជាប់ជាមួយបរិក្ខារអគ្គិសនី គឺជាការបង្កើនសមត្ថភាពក្នុងការសម្រួលផ្នែកបច្ចេកទេស និងជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងបណ្ដាញអគ្គិសនីឱ្យកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព និងទំនើបជាងមុន។
ជាមួយនឹងប្រព័ន្ធឌីជីថលរបស់ VP.Start នៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើង ប្រព័ន្ធវៃឆ្លាតនឹងបញ្ជូនព័ត៌មានទៅកាន់មជ្ឈមណ្ឌលបញ្ជានិងកម្មវិធីប្រើ PLUM ភ្លាមៗ ដែលអាចជួយឱ្យក្រុមប្រតិបត្តិការធ្វើការវិភាគ សម្របសម្រួល និងដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីបង្កើនស្ថិរភាព និងភាពជឿជាក់នៃការផ្គត់ផ្គង់ថាមពលអគ្គិសនី។
#VPStart #PLUM #SmartGridSolution #edc
775
+9
ថ្ងៃនេះ! វិស្វករជំនាញរបស់ VP.Start បានរៀបចំបទបង្ហាញអំពីដំណោះស្រាយថ្មី DRC-019 និងមុខងារថ្មីៗនៅក្នុងប្រព័ន្ធ LMS ។ បទបង្ហាញនេះមានគោលបំណងចែករំលែកអំពីការវិវត្តន៍ និងនវានុវត្តន៍បច្ចេកវិទ្យាបែបថ្មីរបស់ VP.Start ជូនដល់ក្រុមការងារទាំងអស់ ដើម្បីពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងបង្កើនសមត្ថភាពក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។
DRC-019 មានតួនាទីធ្វើទំនើបកម្មឌីជីថលលើ LVDS (Low Voltage Disconnect Switch) និងត្រង់ស្វូរ ដោយអនុញ្ញាតឱ្យមានការត្រួតពិនិត្យ និងតាមដានដំណើរការរបស់បរិក្ខារអគ្គិសនី ព្រមទាំងបញ្ជូនទិន្នន័យជាក់ស្ដែង (Real-time Data) ទៅកាន់ប្រព័ន្ធវៃឆ្លាត ដូចជា តង់ស្យុងប្រភព លំហូរចរន្ត បន្ទុកលើខ្សែបណ្ដាញ ស្ថានភាពលើសបន្ទុក និងទិន្នន័យសំខាន់ៗផ្សេងទៀត ដែលជួយគាំទ្រដល់ការគ្រប់គ្រង និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
#VPStart #innovation #technology
775
“ហេតុអ្វីបានជាយើងត្រូវទាញយកអត្ថប្រយោជន៍ពី Digital Twins និងឥទ្ធិពលនៃ Simulation?”
នេះគឺជាប្រធានបទដែលនឹងត្រូវលើកយកមកចែករំលែក និងពិភាក្សាក្នុងកម្មវិធីសិក្ខាសាលា “The SIMA Journey” ដែលនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ ជារៀងរាល់ថ្ងៃសុក្រ នៅ VP.Start Sen Sok Valley Campus។
កុំភ្លេចអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាថ្មីៗ!
#VPStart #innovation #technology
775
+9
នៅក្នុងយុគសម័យឌីជីថល ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតកំពុងកើតមានឡើងជាបន្តបន្ទាប់ និងកាន់តែមានភាពស្មុគស្មាញ ដែលធ្វើឱ្យការការពារទិន្នន័យ និងសន្តិសុខសាយប័រ (Cybersecurity) ក្លាយជាអាទិភាពដ៏សំខាន់សម្រាប់គ្រប់ស្ថាប័ន និងអាជីវកម្ម។
នៅ VP.Start យើងជឿជាក់លើការប្រើប្រាស់នវានុវត្តន៍ដើម្បីបង្កើតជាខែល និងរនាំងការពារដ៏រឹងមាំ ប្រឆាំងនឹងការគំរាមកំហែងសាយប័រគ្រប់ទម្រង់។ នវានុវត្តន៍ទាំងនេះបានជួយកសាងទំនុកចិត្តពីអតិថិជន និងដៃគូសហការ ដែលតែងតែជឿជាក់ និងប្រើប្រាស់បច្ចេកវិទ្យារបស់យើងដោយភាពទុកចិត្ត។
#VPStart #innovation #technology
775
+4
VP.Start មានកិត្តិយសបានជួបជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណប្រតិភូអាស៊ាន ដើម្បីបង្ហាញអំពីនវានុវត្តន៍និងបច្ចេកវិទ្យារបស់ VP.Start ដែលបង្កើតឡើងដោយវិស្វករជនជាតិខ្មែរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ VP.Start បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា ដែលផ្តោតលើការជំរុញនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ាន។
បង្កើតឡើងនៅកម្ពុជា បង្កើតឡើងសម្រាប់អាស៊ាន
#VPStart #innovation #technology
775
VP.Start បានបង្កើតសមិទ្ធផលជាច្រើន ជាពិសេសដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បណ្ដាញចែកចាយថាមពលអគ្គិសនី។ សមិទ្ធផលទាំងនេះនឹងបន្តអភិវឌ្ឍ និងពង្រីកវត្តមាននៅលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ដើម្បីរួមចំណែកបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់វិស្វករខ្មែរ ព្រមទាំងគាំទ្រដល់ស្ថិរភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃប្រព័ន្ធថាមពលនៅទូទាំងពិភពលោកផងដែរ។
https://youtu.be/2r2We0m5lvI?si=k4q6qACvnUypR56x
#VPStart #innovation #technology
775
+7
វិស្វករជំនាញរបស់ VP.Start បានធ្វើបទបង្ហាញអំពី DRC-002 Smart Grid IoT Solution ជូនដល់ក្រុមហ៊ុន អគ្គិសនី ផ្សារយាយទ្រព្យ ដើម្បីចែករំលែកអំពីនវានុវត្តន៍និងបច្ចេកវិទ្យាបែបថ្មី សម្រាប់ការគ្រប់គ្រងបណ្ដាញចែកចាយថាមពលអគ្គិសនី។ កិច្ចជំនួបជាមួយម្ចាស់អាជ្ញាបណ្ណចែកចាយថាមពលនេះ មានគោលបំណងបង្ហាញពីអត្ថប្រយោជន៍របស់ Smart Grid IoT Solution ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធចែកចាយថាមពលអគ្គិសនី។
ការជ្រើសរើស Smart Grid IoT Solution មកភ្ជាប់ជាមួយបរិក្ខារអគ្គិសនីដែលកំពុងប្រើប្រាស់ស្រាប់ គឺជាជំហានដ៏សំខាន់ក្នុងការធ្វើទំនើបកម្មឌីជីថល (Digital Modernization) ដោយផ្លាស់ប្តូរពីការគ្រប់គ្រងបែបប្រពៃណី មកជាការគ្រប់គ្រង និងបញ្ជាប្រតិបត្តិការតាមរយៈប្រព័ន្ធវៃឆ្លាត។ លើសពីនេះ រាល់ប្រតិបត្តិការបញ្ជាទាំងអស់ អាចអនុវត្តបានតាមរយៈប្រព័ន្ធបញ្ជាវៃឆ្លាត ដែលផ្តល់នូវមុខងារ និងជម្រើសជាច្រើន សម្រាប់ប្រតិបត្តិករអគ្គិសនីគ្រប់កម្រិត ដើម្បីគ្រប់គ្រង បញ្ជា និងតាមដានប្រតិបត្តិការបានយ៉ាងងាយស្រួល មានប្រសិទ្ធភាព និងទាន់ពេលវេលា។
#VPStart #innovation #technology
775
+3
វិស្វករជំនាញរបស់ VP.Start បានធ្វើបច្ចុប្បន្នភាពដំណោះស្រាយ Smart Grid ដើម្បីអាចភ្ជាប់និងប្រើប្រាស់ជាមួយកម្មវិធី PLUM ជូនក្រុមហ៊ុន មេនហាតធេន អ៊ិនធើណេសិនណល ខូ អិលធីឌី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ការធ្វើបច្ចុប្បន្នភាពនេះ អនុញ្ញាតឱ្យប្រព័ន្ធភ្ជាប់ទៅកាន់កម្មវិធីបញ្ជាវៃឆ្លាតតែមួយ ដែលអាចបញ្ជូនព័ត៌មានបានយ៉ាងឆាប់រហ័ស ព្រមទាំងគាំទ្រដល់ការបញ្ជា និងការគ្រប់គ្រងប្រតិបត្តិការផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ កម្មវិធី PLUM អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជា និងត្រួតពិនិត្យបរិក្ខារបានពីចម្ងាយ ព្រមទាំងទទួលបានការជូនដំណឹងភ្លាមៗអំពីហានិភ័យ ឬភាពមិនប្រក្រតីដែលអាចកើតមាន ដើម្បីជួយឱ្យអាចត្រៀម និងអនុវត្តវិធានការឆ្លើយតបបានទាន់ពេលវេលា។
#VPStart #innovation #technology
