ar
Feedback
VP.Start

VP.Start

الذهاب إلى القناة على Telegram

VP.Start takes pride in our heritage as being a Khmer-founded company with a vision of the betterment of the Cambodian people through our self-developed technologies. Change starts from within and there are no limitations to what we can achieve.

إظهار المزيد
776
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام

جاري تحميل البيانات...

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
يوليو '26
يوليو '26
+10
في 0 قنوات
يونيو '26
+13
في 1 قنوات
Get PRO
مايو '26
+7
في 0 قنوات
Get PRO
أبريل '26
+3
في 0 قنوات
Get PRO
مارس '26
+34
في 0 قنوات
Get PRO
فبراير '26
+11
في 0 قنوات
Get PRO
يناير '26
+6
في 0 قنوات
Get PRO
ديسمبر '25
+5
في 0 قنوات
Get PRO
نوفمبر '25
+6
في 0 قنوات
Get PRO
أكتوبر '25
+30
في 0 قنوات
Get PRO
سبتمبر '25
+122
في 0 قنوات
Get PRO
أغسطس '25
+26
في 0 قنوات
Get PRO
يوليو '25
+6
في 0 قنوات
Get PRO
يونيو '25
+6
في 0 قنوات
Get PRO
مايو '25
+3
في 0 قنوات
Get PRO
أبريل '25
+12
في 0 قنوات
Get PRO
مارس '25
+15
في 0 قنوات
Get PRO
فبراير '25
+8
في 0 قنوات
Get PRO
يناير '25
+6
في 0 قنوات
Get PRO
ديسمبر '24
+2
في 0 قنوات
Get PRO
نوفمبر '24
+6
في 0 قنوات
Get PRO
أكتوبر '24
+7
في 0 قنوات
Get PRO
سبتمبر '24
+11
في 0 قنوات
Get PRO
أغسطس '24
+10
في 0 قنوات
Get PRO
يوليو '24
+16
في 0 قنوات
Get PRO
يونيو '24
+13
في 0 قنوات
Get PRO
مايو '24
+55
في 0 قنوات
Get PRO
أبريل '24
+5
في 0 قنوات
Get PRO
مارس '24
+6
في 0 قنوات
Get PRO
فبراير '24
+92
في 0 قنوات
Get PRO
يناير '24
+7
في 0 قنوات
Get PRO
ديسمبر '23
+6
في 0 قنوات
Get PRO
نوفمبر '23
+7
في 0 قنوات
Get PRO
أكتوبر '23
+22
في 0 قنوات
Get PRO
سبتمبر '23
+6
في 0 قنوات
Get PRO
أغسطس '23
+29
في 0 قنوات
Get PRO
يوليو '23
+70
في 0 قنوات
Get PRO
يونيو '23
+11
في 0 قنوات
Get PRO
مايو '23
+23
في 0 قنوات
Get PRO
أبريل '23
+8
في 0 قنوات
Get PRO
مارس '23
+167
في 0 قنوات
Get PRO
فبراير '23
+41
في 0 قنوات
Get PRO
يناير '23
+48
في 0 قنوات
Get PRO
ديسمبر '22
+277
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
26 يوليو0
25 يوليو+1
24 يوليو+1
23 يوليو0
22 يوليو0
21 يوليو0
20 يوليو0
19 يوليو0
18 يوليو0
17 يوليو0
16 يوليو0
15 يوليو+1
14 يوليو0
13 يوليو+1
12 يوليو+2
11 يوليو0
10 يوليو+1
09 يوليو+1
08 يوليو0
07 يوليو+1
06 يوليو0
05 يوليو0
04 يوليو0
03 يوليو0
02 يوليو+1
01 يوليو0
منشورات القناة
ការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន បាននាំឱ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជាបន្តបន្ទាប់។ កំណើនតម្រូវការនេះបានក្លាយជាប
+7
ការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន បាននាំឱ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជាបន្តបន្ទាប់។ កំណើនតម្រូវការនេះបានក្លាយជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលទាមទារឱ្យមានដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ហេតុអ្វីបានជាតម្រូវការថាមពលអគ្គិសនីក្នុងយុគសម័យឌីជីថលមានការកើនឡើងយ៉ាងឆាប់រហ័ស? នៅក្នុងយុគសម័យឌីជីថល មនុស្សម្នាក់ៗប្រើប្រាស់ឧបករណ៍អគ្គិសនីជាច្រើនប្រភេទសម្រាប់ការរស់នៅ និងការងារប្រចាំថ្ងៃ ដែលជាមធ្យមមានលើសពីពីរឧបករណ៍ក្នុងម្នាក់។ លើសពីនេះ ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) ក៏បានជំរុញឱ្យតម្រូវការថាមពលអគ្គិសនីកាន់តែកើនឡើងផងដែរ។ កត្តាទាំងនេះទាមទារឱ្យមានប្រព័ន្ធគ្រប់គ្រងបណ្ដាញអគ្គិសនីដែលមានភាពវៃឆ្លាត និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ដំណោះស្រាយ Smart Grid របស់ VP.Start ត្រូវបានទទួលស្គាល់ដោយអគ្គិសនីកម្ពុជា (EDC) និងសហគ្រាសផ្គត់ផ្គង់អគ្គិសនីឯកជន ដែលជាបច្ចេកវិទ្យា ជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងចែកចាយថាមពលអគ្គិសនី។ ប្រព័ន្ធនេះរួមចំណែកកាត់បន្ថយការបាត់បង់ថាមពល បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយការដាច់ចរន្តអគ្គិសនីឱ្យនៅកម្រិតទាបបំផុត។ ជាផ្នែកមួយនៃគម្រោងធ្វើទំនើបកម្មឌីជីថលប្រចាំឆ្នាំ អគ្គិសនីកម្ពុជា (EDC) និង VP.Start បានបញ្ចប់ការអនុវត្តគម្រោងដោយជោគជ័យនៅខេត្តសៀមរាប ដែលរួមមានការដំឡើងឧបករណ៍ DRC IoT Devices ការត្រួតពិនិត្យប្រព័ន្ធ Smart Grid នៅក្នុងបន្ទប់បញ្ជា (Control Center) និងការផ្ទៀងផ្ទាត់ការដំឡើងឧបករណ៍ឱ្យស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ក្នុងគម្រោង។ ការអនុវត្តទាំងនេះបានរួមចំណែកពង្រឹងស្ថិរភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងបណ្ដាញអគ្គិសនី ស្របតាមទិសដៅនៃការអភិវឌ្ឍ Smart Grid នៅកម្ពុជា។ #VPStart #PLUM #SmartGridSolution #edc

2
ការធ្វើទំនើបកម្មឌីជីថលលើបណ្ដាញអគ្គិសនីកំពុងត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងបណ្ដាញដោយប្រើប្រ+6
ការធ្វើទំនើបកម្មឌីជីថលលើបណ្ដាញអគ្គិសនីកំពុងត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងបណ្ដាញដោយប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត។ ដំណើរការនេះត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់តំបន់នីមួយៗ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាដែលសមស្របទៅនឹងលក្ខខណ្ឌរបស់បណ្ដាញអគ្គិសនីទាំងនោះ។ គោលបំណងសំខាន់គឺដើម្បីបង្កើនប្រសិទ្ធភាព ភាពជឿជាក់ និងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ស្របតាមទិសដៅនៃការអភិវឌ្ឍបណ្ដាញអគ្គិសនីឆ្លាតវៃ (Smart Grid)។ ជាក់ស្ដែង នៅលើបណ្ដាញអគ្គិសនីក្នុងខេត្តត្បូងឃ្មុំ បច្ចេកវិទ្យា Smart Grid ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយផ្អែកលើតម្រូវការជាក់ស្ដែងរបស់បណ្ដាញនៅតំបន់នោះ។ តាមរយៈគម្រោងប្រចាំឆ្នាំរវាងអគ្គិសនីកម្ពុជា (EDC) និង VP.Start ក្រុមវិស្វកររបស់ VP.Start បានដំឡើង DRC IoT Devices ជាច្រើនឈុត ដើម្បីភ្ជាប់ជាមួយបរិក្ខារអគ្គិសនី និងបង្កើតការគ្រប់គ្រងបណ្ដាញតាមរយៈប្រព័ន្ធ Smart Grid ប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ ប្រព័ន្ធ Smart Grid មានសមត្ថភាពឆ្លើយតបបានយ៉ាងឆាប់រហ័ស ដោយផ្ញើព័ត៌មានជូនដំណឹងអំពីភាពមិនប្រក្រតីទៅកាន់ប្រតិបត្តិករគ្រប់គ្រងបណ្ដាញអគ្គិសនីភ្លាមៗ។ ទិន្នន័យដែលទទួលបានជាបន្តបន្ទាប់ អាចជួយឱ្យប្រតិបត្តិករធ្វើការវិភាគ វាយតម្លៃ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។ លទ្ធផលនៃការអនុវត្តបច្ចេកវិទ្យានេះ បានរួមចំណែករក្សាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី កាត់បន្ថយការដាច់ចរន្តដែលជាការរំខានដល់អ្នកប្រើប្រាស់។ #VPStart #PLUM #SmartGridSolution #edc
73
3
តើដំណើរការនៃការធ្វើទំនើបកម្មឌីជីថលរបស់ VP.Start មានលក្ខណៈដូចម្ដេចខ្លះ? ការធ្វើទំនើបកម្មឌីជីថលរបស់ VP.Start មានលក្ខណៈងាយស្រួល+6
តើដំណើរការនៃការធ្វើទំនើបកម្មឌីជីថលរបស់ VP.Start មានលក្ខណៈដូចម្ដេចខ្លះ? ការធ្វើទំនើបកម្មឌីជីថលរបស់ VP.Start មានលក្ខណៈងាយស្រួល និងរហ័ស ដោយដំណើរការដំឡើងមិនតម្រូវឱ្យមានការផ្លាស់ប្តូរបរិក្ខារចាស់ៗចេញនោះឡើយ។ នេះគឺជាការធ្វើទំនើបកម្មបែបឌីជីថល ដោយគ្រាន់តែភ្ជាប់ឧបករណ៍វៃឆ្លាត Smart Grid IoT របស់ VP.Start ទៅនឹងបរិក្ខារដែលមានស្រាប់ នោះប្រព័ន្ធគ្រប់គ្រងបណ្ដាញអគ្គិសនីនឹងត្រូវបានផ្លាស់ប្ដូរទៅជាប្រព័ន្ធឌីជីថលវៃឆ្លាតភ្លាមៗ។ ជាក់ស្តែង បេសកកម្មរបស់ VP.Start នៅតែបន្តចុះដំឡើងឧបករណ៍ DRC-015 ភ្ជាប់ទៅនឹងបរិក្ខារអគ្គិសនី LVDB និងត្រង់ស្វូរនៅក្នុងបន្ទប់ភ្លើង ដើម្បីធ្វើទំនើបកម្មបណ្ដាញអគ្គិសនីតង់ស្យុងទាប ជូនមជ្ឈមណ្ឌលបញ្ជា (DCC) របស់អគ្គិសនីកម្ពុជា។ ការភ្ជាប់ DRC-015 ទៅនឹងបរិក្ខារអគ្គិសនីទាំងនេះ គឺជាការរួមចំណែកបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលជូនអ្នកប្រើប្រាស់ដោយគ្មានការរំខាន ជួយកាត់បន្ថយការបាត់បង់ថាមពល និងផ្តល់ព័ត៌មានបានរហ័សរាល់ពេលមានភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងបន្ទប់ភ្លើង LVDB។ #VPStart #PLUM #SmartGridSolution #edc
76
4
ទិន្នន័យទទួលបានពីប្រព័ន្ធ DRS បានជួយកាត់បន្ថយភាពស្មុគស្មាញនៃដំណើរការទាញយកទិន្នន័យចេញពីនាឡិកាស្ទង់ថាមពលអគ្គិសនីនាពេលកន្លងមក។ DRS ផ្តល់ទិន្នន័យជាក់ស្ដែង ត្រឹមត្រូវ រហ័ស និងមានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត សម្រាប់ការគ្រប់គ្រងចំណូល-ចំណាយ ការវិភាគទិន្នន័យ និងការកំណត់ទិសដៅអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ប្រព័ន្ធនេះក៏ជួយលើកកម្ពស់ការថែទាំបរិក្ខារអគ្គិសនី និងពន្យារអាយុកាលប្រើប្រាស់ឱ្យបានយូរអង្វែងផងដែរ។ https://youtu.be/LN64HP5xNxM?si=AaNZt9T5AOJ6EBqC #VPStart #innovation #technology #DRS
78
5
កម្មវិធី The SIMA Journey នាថ្ងៃសុក្រ សប្ដាហ៍ក្រោយនេះ នឹងលើកយកប្រធានបទ "Why Do We Need Renewable Energy Integration?" មកចែករំ
កម្មវិធី The SIMA Journey នាថ្ងៃសុក្រ សប្ដាហ៍ក្រោយនេះ នឹងលើកយកប្រធានបទ "Why Do We Need Renewable Energy Integration?" មកចែករំលែកអំពីសារៈសំខាន់ និងឥទ្ធិពលនៃការរួមបញ្ចូលថាមពលកកើតឡើងវិញទៅក្នុងបណ្ដាញអគ្គិសនី ព្រមទាំងពិភាក្សាអំពីបច្ចេកវិទ្យា Smart Grid របស់ VP.Start បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រការរួមបញ្ចូលថាមពលកកើតឡើងវិញនាពេលអនាគត។ #VPStart #innovation #technology
71
6
ដំណើរទស្សនកិច្ចក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា រួមជាមួយសការី និងយុ+9
ដំណើរទស្សនកិច្ចក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា រួមជាមួយសការី និងយុវជនកាកបាទក្រហមកម្ពុជា មកទស្សនកិច្ចសិក្សានៅ VP.Start Sen Sok Valley Campus កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីនវានុវត្តន៍ និងដំណោះស្រាយបច្ចេកវិទ្យារបស់ VP.Start ដែលត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាក់ស្តែងលើបណ្តាញអគ្គិសនីនៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍។ សមិទ្ធផលទាំងនេះបានបង្ហាញថា ការបង្កើតបច្ចេកវិទ្យាមិនត្រូវបានកំណត់ដោយទីតាំងភូមិសាស្ត្រនោះទេ ប៉ុន្តែអាស្រ័យលើចក្ខុវិស័យ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តក្នុងការជម្នះឧបសគ្គ ដើម្បីបង្កើតដំណោះស្រាយដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្តែង។ តាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍជាបន្តបន្ទាប់ VP.Start បានបង្កើតដំណោះស្រាយបច្ចេកវិទ្យា SIMA Smart Grid, SIMA Smart Cities, SIMA Smart Home និង AlienCheck ដែលរួមចំណែកដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពង្រឹងសន្តិសុខថាមពល និងលើកកម្ពស់ស្ថិរភាព ភាពធន់ និរន្តរភាព និងចីរភាពនៃប្រព័ន្ធថាមពល។ #VPStart #innovation #technology
84
7
កម្មវិធី The SIMA Journey បានលើកយកប្រធានបទស្តីពី “តើយើងអាចជំរុញការប្រើប្រាស់ថាមពលបៃតង តាមរយៈនវានុវត្តន៍ និងបច្ចេកវិទ្យាបានយ៉ា+6
កម្មវិធី The SIMA Journey បានលើកយកប្រធានបទស្តីពី “តើយើងអាចជំរុញការប្រើប្រាស់ថាមពលបៃតង តាមរយៈនវានុវត្តន៍ និងបច្ចេកវិទ្យាបានយ៉ាងដូចម្តេច?” ដែលផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវិញតាមរយៈបច្ចេកវិទ្យា Smart Grid ដើម្បីកសាងអនាគតថាមពលបៃតងប្រកបដោយចីរភាព។ ការយល់ដឹងអំពីថាមពលស្អាត និងថាមពលបៃតង គឺជាជំហានដ៏សំខាន់ក្នុងការជំរុញការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា ដែលអាចជួយពង្រឹងស្ថិរភាព ប្រសិទ្ធភាព និងភាពធន់នៃប្រព័ន្ធថាមពល។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកលដែលមនុស្សគ្រប់រូបគួរតែយល់ដឹងអំពីមូលហេតុ និងផលប៉ះពាល់របស់វា។ ការចូលរួមរបស់យើងម្នាក់ៗក្នុងការអនុវត្តដំណោះស្រាយប្រកបដោយចីរភាព និងការការពារបរិស្ថាន នឹងរួមចំណែកកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ #VPStart #innovation #technology
75
8
នៅ VP.Start យើងជឿជាក់ថា នវានុវត្តន៍ គឺមានសារៈសំខាន់ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យា ដោយរួមបញ្ចូលជាមួយបរិក្ខារដែលមានស្រាប់+9
នៅ VP.Start យើងជឿជាក់ថា នវានុវត្តន៍ គឺមានសារៈសំខាន់ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យា ដោយរួមបញ្ចូលជាមួយបរិក្ខារដែលមានស្រាប់ ដើម្បីធ្វើទំនើបកម្ម និងផ្លាស់ប្តូរទៅជាប្រព័ន្ធគ្រប់គ្រងឌីជីថលប្រកបដោយប្រសិទ្ធភាព។ ដំណោះស្រាយបច្ចេកវិទ្យាដែលកើតចេញពីនវានុវត្តន៍ទាំងនេះ បានជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងប្រព័ន្ធចែកចាយអគ្គិសនីមុនពេលទៅដល់អ្នកប្រើប្រាស់ ដោយអាចកាត់បន្ថយបានរហូតដល់ ៣០% ផ្អែកលើលទ្ធផលនៃការសិក្សាករណីជាក់ស្ដែងកន្លងមក។ ការកាត់បន្ថយការបាត់បង់ថាមពលនេះ មិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនពីការផលិតថាមពល និងត្រៀមខ្លួនសម្រាប់ការរួមបញ្ចូលថាមពលកកើតឡើងវិញ ឆ្ពោះទៅកាន់អនាគតថាមពលបៃតងប្រកបដោយចីរភាព។ #VPStart #innovation #technology
81
9
Digital Twins ប្រៀបដូចជាការស្រមើស្រមៃ ឬការស្រមៃទុកជាមុនរបស់មនុស្សអំពីគម្រោងការ ឬវត្ថុណាមួយ មុននឹងបង្កើត ឬត្រូវអនុវត្តជាក់ស្តែង ដែលជាសមត្ថភាពកើតឡើងដោយធម្មជាតិរបស់មនុស្ស។ ប៉ុន្តែ នៅក្នុងយុគសម័យបច្ចេកវិទ្យា Digital Twins ត្រូវបានវិស្វករអភិវឌ្ឍឱ្យក្លាយជាគំរូឌីជីថលដែលមានរូបរាង និងដំណើរការស្រដៀងនឹងវត្ថុ ឬប្រព័ន្ធពិត។ តាមរយៈការក្លែងធ្វើ និងការវិភាគលើគំរូនេះ យើងអាចព្យាករបានជាមុនអំពីការវិវត្ត ឬបញ្ហាដែលអាចកើតឡើង ធ្វើឱ្យការរចនា ការអភិវឌ្ឍ និងការបង្កើតប្រព័ន្ធពិតកាន់តែងាយស្រួល មានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យឱ្យនៅកម្រិតទាបបំផុត។ https://youtu.be/Qsug0ttHpRc?si=r6fRqZWcm4bTwJl- #VPStart #innovation #technology
93
10
មកស្វែងយល់អំពី Digital Twins តាមរយៈវីដេអូខាងក្រោម ដែលបានចែករំលែកក្នុងកម្មវិធី The SIMA Journey ។ Digital Twins គឺជាបច្ចេកវិទ្យាទំនើបដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យផ្សេងៗ ដើម្បីជួយដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការធ្វើ Simulation ដែលបង្កើនប្រសិទ្ធភាពនៃការសម្រេចចិត្តកាន់តែវៃឆ្លាតជាងមុន។ https://youtu.be/Iarac7epxFw?si=YXGzJiD9s1YulQB_ #VPStart #innovation #technology
104
11
កិច្ចជំនួបពិភាក្សា និងចែករំលែកចំណេះដឹងរវាង VP.Start និងនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ស្តីពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យា និងតួនាទីដ៏សំខាន់របស់នវានុវត្តន៍ក្នុងការជំរុញឱ្យបច្ចេកវិទ្យាទាំងនោះមាននិរន្តរភាព។ https://youtu.be/0vT3YbyTxmc?si=17tYnvoOR1XQzvJn #VPStart #innovation #technology #NPIC
103
12
វិស្វករជំនាញរបស់ VP.Start បានបញ្ចប់គម្រោងប្រចាំឆ្នាំជាមួយអគ្គិសនីកំពង់ចាមដោយជោគជ័យ។ គម្រោងនេះរួមមានការប្រឹក្សាបច្ចេកទេស ការវិ+6
វិស្វករជំនាញរបស់ VP.Start បានបញ្ចប់គម្រោងប្រចាំឆ្នាំជាមួយអគ្គិសនីកំពង់ចាមដោយជោគជ័យ។ គម្រោងនេះរួមមានការប្រឹក្សាបច្ចេកទេស ការវិភាគបណ្ដាញអគ្គិសនី ការដំឡើង DRC និងការចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមទីតាំងដែលកំពុងប្រឈមនឹងបញ្ហាបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យារបស់ VP.Start ម្ចាស់អាជីវកម្មអគ្គិសនីនឹងទទួលបានការគ្រប់គ្រងបណ្ដាញអគ្គិសនីតាមរយៈប្រព័ន្ធឌីជីថល ព្រមទាំងសេវាកម្មប្រឹក្សា ថែទាំ និងការឆ្លើយតបបញ្ហាបច្ចេកទេសបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ #VPStart #PLUM #SmartGridSolution #edc
107
13
🌱🌏 ជួបគ្នាជាថ្មី ក្នុងកម្មវិធី The SIMA Journey របស់ VP.Start! ក្នុងសប្ដាហ៍នេះដែរ យើងនឹងលើកយកការពិភាក្សា និងចែករំលែកចំណេះដឹ+1
🌱🌏 ជួបគ្នាជាថ្មី ក្នុងកម្មវិធី The SIMA Journey របស់ VP.Start! ក្នុងសប្ដាហ៍នេះដែរ យើងនឹងលើកយកការពិភាក្សា និងចែករំលែកចំណេះដឹងអំពីតួនាទីរបស់នវានុវត្តន៍ និងបច្ចេកវិទ្យាបែបថ្មីរបស់ VP.Start ក្នុងការរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងជំរុញការរួមបញ្ចូលថាមពលស្អាតឱ្យកាន់តែទូលំទូលាយ ដើម្បីឆ្ពោះទៅរកអនាគតដែលប្រកបដោយចីរភាព និរន្តរភាព និងប្រសិទ្ធភាព។ ចុះឈ្មោះនៅតំណភ្ជាប់ខាងក្រោមនេះ ដើម្បីចូលរួមកម្មវិធី៖ https://sima.vpstart.com/event/57/register ចួបគ្នានៅក្នុងកម្មវិធី The SIMA Journey នឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ VP.Start Sen Sok Valley Campus នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦។ #vpstart #innovation #technology
118
14
ក្រុមវិស្វករជំនាញរបស់ VP.Start ធ្វើដំណើរទស្សនកិច្ចទៅអន្តរជាតិ ដើម្បីស្វែងរកដៃគូផលិតឧបករណ៍វៃឆ្លាត (IoT Devices) នៅក្នុងបរិមាណច+9
ក្រុមវិស្វករជំនាញរបស់ VP.Start ធ្វើដំណើរទស្សនកិច្ចទៅអន្តរជាតិ ដើម្បីស្វែងរកដៃគូផលិតឧបករណ៍វៃឆ្លាត (IoT Devices) នៅក្នុងបរិមាណច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ VP.Start មិនបង្កើតរោងចក្រផលិតឧបករណ៍ទាំងអស់នេះដោយខ្លួនឯងនោះទេ យើងត្រូវការដៃគូអន្តរជាតិជាច្រើនដើម្បីផលិតទៅតាមតម្រូវការដែលយើងចង់បាន។ #VPStart #innovation #technology
116
15
គ្រប់ដំណោះស្រាយ Smart Grid របស់ VP.Start សុទ្ធតែបានវិវត្តន៍ចេញពីបញ្ហាប្រឈមជាក់ស្តែងនៅលើបណ្ដាញអគ្គិសនី។ ដោយផ្អែកលើបទពិសោធន៍ និងគំនិតច្នៃប្រឌិត វិស្វកររបស់ VP.Start បានរចនា និងអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាដែលសមស្របទៅនឹងតម្រូវការ និងបរិបទនៃការប្រើប្រាស់របស់អតិថិជន។ តស់! មកស្វែងយល់អំពីដំណោះស្រាយ Smart Grid របស់ VP.Start ទាំងអស់គ្នា! https://youtu.be/7QK3C4EQs1M?si=3WzV4s9DIFbDQmkL #VPStart #innovation #technology
113
16
វិស្វករជំនាញរបស់ VP.Start បានចុះជួបអតិថិជនដែលជាម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនី ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការប្រឹក+4
វិស្វករជំនាញរបស់ VP.Start បានចុះជួបអតិថិជនដែលជាម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនី ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការប្រឹក្សាយោបល់ និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដំណោះស្រាយ Smart Grid ។ ការចុះជួបនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ VP.Start ក្នុងការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ មិនថាជាអតិថិជនថ្មី ឬអតិថិជនដែលបានប្រើប្រាស់ដំណោះស្រាយរបស់យើងជាយូរមកហើយនោះទេ។ លើសពីនេះ ក្រុមវិស្វកររបស់យើងតែងតែចុះត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រង និង Smart Grid IoT Solutions ដែលកំពុងដំណើរការរួមជាមួយបរិក្ខារអគ្គិសនី ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ និងពន្យារអាយុកាលនៃបរិក្ខារឱ្យកាន់តែយូរផងដែរ។ #VPStart #innovation #technology
115
17
តើអ្វីទៅជាការធ្វើទំនើបកម្មឌីជីថលលើបណ្ដាញអគ្គិសនី? ការធ្វើទំនើបកម្មឌីជីថលលើបណ្ដាញអគ្គិសនី សំដៅលើការផ្លាស់ប្តូរពីការគ្រប់គ្រងបែ+6
តើអ្វីទៅជាការធ្វើទំនើបកម្មឌីជីថលលើបណ្ដាញអគ្គិសនី? ការធ្វើទំនើបកម្មឌីជីថលលើបណ្ដាញអគ្គិសនី សំដៅលើការផ្លាស់ប្តូរពីការគ្រប់គ្រងបែបប្រពៃណី មកជាការគ្រប់គ្រងប្រតិបត្តិការតាមរយៈប្រព័ន្ធឌីជីថលវិញ។ នេះគឺជាការនាំយកបច្ចេកវិទ្យាមកជួយបំពេញតម្រូវការថាមពលដ៏ច្រើនលើសលប់ ស្របតាមបរិបទនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យបច្ចុប្បន្ន។ ជាក់ស្តែង នៅក្នុងសប្ដាហ៍នេះ ក្រុមវិស្វករជំនាញរបស់ VP.Start បានចុះដំឡើង DRC-010 ជូនក្រុមហ៊ុន អគ្គិសនី អ៊ី អិល ធី ភី ឯ.ក នៅខេត្តបាត់ដំបង និងមួយផ្នែកទៀត បានបន្តដំឡើងឧបករណ៍ DRC-015 នៅតាមទីតាំងសំខាន់ៗ ជូនមជ្ឈមណ្ឌលបញ្ជា (DCC) របស់អគ្គិសនីកម្ពុជា។ បេសកកម្មដំឡើង Smart Grid IoT ទាំងអស់នេះ គឺក្នុងគោលបំណងធ្វើទំនើបកម្មបណ្ដាញអគ្គិសនី ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលជូនអតិថិជន ប្រកបដោយស្ថិរភាព ចីរភាព និងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងកំឡុងពេលបញ្ជូន។ #VPStart #PLUM #SmartGridSolution #edc
119
18
ការដោះស្រាយបញ្ហាប្រឈមសកលទៅលើបម្រែបម្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបាត់បង់ថាមពល និងពង្រឹងប្រសិទ្ធភាព និងគុណភាពថាមពលឱ្យមានន+4
ការដោះស្រាយបញ្ហាប្រឈមសកលទៅលើបម្រែបម្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបាត់បង់ថាមពល និងពង្រឹងប្រសិទ្ធភាព និងគុណភាពថាមពលឱ្យមាននិរន្តរភាព គឺជាគោលដៅចម្បងរបស់ VP.Start ក្នុងការពង្រីកខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ការដោះស្រាយបញ្ហាតាមរយៈបច្ចេកវិទ្យាបែបថ្មីនេះ មានឥទ្ធិពលខ្លាំងទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងជួយឱ្យអាជីវកម្មចែកចាយថាមពលមានការរីកចម្រើនផងដែរ។ #VPStart #innovation #technology
106
19
បង្កើតឡើងនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងសម្រាប់ពិភពលោក។ នេះបង្ហាញពីភាពខ្លាំង មោទនភាព និងសមត្ថភាពពិតប្រាកដរបស់វិស្វករកម្ពុជា។ V+3
បង្កើតឡើងនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងសម្រាប់ពិភពលោក។ នេះបង្ហាញពីភាពខ្លាំង មោទនភាព និងសមត្ថភាពពិតប្រាកដរបស់វិស្វករកម្ពុជា។ VP.Start បន្តដំណើរទៅមុខមួយជំហានទៀត នៅលើទឹកដីនៅក្នុងប្រទេសសិង្ហបុរី (Singapore)។ តើ VP.Start មានគោលដៅអ្វីនៅលើទឹកដីប្រទេសសិង្ហបុរី? #VPStart #innovation #technology
92
20
“តើយើងអាចជំរុញការប្រើប្រាស់ថាមពលបៃតង តាមរយៈនវានុវត្តន៍និងបច្ចេកវិទ្យាបានយ៉ាងដូចម្ដេច?” ដើម្បីជ្រាបកាន់តែច្បាស់ កុំភ្លេចចុះឈ្ម
“តើយើងអាចជំរុញការប្រើប្រាស់ថាមពលបៃតង តាមរយៈនវានុវត្តន៍និងបច្ចេកវិទ្យាបានយ៉ាងដូចម្ដេច?” ដើម្បីជ្រាបកាន់តែច្បាស់ កុំភ្លេចចុះឈ្មោះចូលរួមក្នុងកម្មវិធី “The SIMA Journey” ដែលនឹងប្រព្រឹត្តជារៀងរាល់ថ្ងៃសុក្រ ជាមួយនឹងការចែករំលែកពីនវានុវត្តន៍ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យា។ ចួបគ្នានៅ VP.Start Sen Sok Valley Campus ទាំងអស់គ្នា! #VPStart #innovation #technology
84