fa
Feedback
VP.Start

VP.Start

رفتن به کانال در Telegram

VP.Start takes pride in our heritage as being a Khmer-founded company with a vision of the betterment of the Cambodian people through our self-developed technologies. Change starts from within and there are no limitations to what we can achieve.

نمایش بیشتر
773
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+230 روز
آرشیو پست ها
“Big Data Era: A Journey Toward Data-Driven Technology” ត្រូវបានចែករំលែកក្នុងសិក្ខាសាលានៅ VP.Start SIMA Journey Hub ។ កម្មវិធ
+9
“Big Data Era: A Journey Toward Data-Driven Technology” ត្រូវបានចែករំលែកក្នុងសិក្ខាសាលានៅ VP.Start SIMA Journey Hub ។ កម្មវិធីចែករំលែកចំណេះដឹង និងគំនិតច្នៃប្រឌិតរបស់ VP.Start នៅតែបន្តសម្រាប់ប្អូនៗនិស្សិតដែលមានចំណាប់អារម្មណ៍ និងចង់មកស្វែងយល់អំពីនវានុវត្តន៍ និងបច្ចេកវិទ្យាបែបថ្មី ដែលត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍដោយវិស្វកររបស់យើងនៅទីនេះ។ តើកម្មវិធី The SIMA Journey នេះ បង្កើតឡើងដើម្បីអ្វី? គោលបំណងរបស់ VP.Start គឺចង់រួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឱ្យកាន់តែរីកចម្រើន និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ ភាពច្នៃប្រឌិត (Creativity) ភាពវិជ្ជមាន (Positivity) និងផ្នត់គំនិតសកល (Global Mindset) គឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យប្អូនៗឈានទៅដល់គោលដៅសិក្សា និងអាជីពរបស់ខ្លួនបានកាន់តែលឿន និងមានប្រសិទ្ធភាព។ ការអភិវឌ្ឍបច្ចេកវិទ្យាមួយឱ្យក្លាយជាដំណោះស្រាយពិតប្រាកដ ត្រូវការការរួមបញ្ចូលនៃចំណេះដឹង ជំនាញ ភាពច្នៃប្រឌិត និងការគិតប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាថាបច្ចេកវិទ្យានោះមានគុណភាព សុវត្ថិភាព ស្ថិរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ #VPStart #innovation #technology

ថ្មីៗនេះ! វិទ្យាស្ថានជាតិ វ.ប.ន. (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និង VP.Start បា
+9
ថ្មីៗនេះ! វិទ្យាស្ថានជាតិ វ.ប.ន. (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និង VP.Start បានជួបពិភាក្សា និងស្វែងរកឱកាសសហប្រតិបត្តិការនាពេលអនាគត ដើម្បីកំណត់ចំណុចប្រសព្វក្នុងការជំរុញដំណោះស្រាយបច្ចេកវិទ្យាដែលបង្កើតឡើងក្នុងស្រុក ឱ្យឈានទៅកាន់ឆាកអន្តរជាតិ។ នៅ VP.Start យើងផ្តោតលើការជំរុញការផ្លាស់ប្តូរបណ្ដាញអគ្គិសនីឱ្យក្លាយជាបណ្ដាញវៃឆ្លាត តាមរយៈការធ្វើទំនើបកម្មប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការវិនិយោគក្នុងកម្រិតសមរម្យ និងការធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលជូនអតិថិជន។ ចក្ខុវិស័យរបស់ VP.Start គឺ “បង្កើតឡើងដើម្បីកម្ពុជា និងបង្កើតឡើងដើម្បីពិភពលោក” ដោយផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពល កាត់បន្ថយការបាត់បង់ថាមពលឱ្យនៅកម្រិតទាបបំផុត បង្កើតចីរភាពសម្រាប់សហគមន៍ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ VP.Start មានទស្សនវិស័យក្នុងការទាញយកសក្តានុពលនៃទិន្នន័យធំ (Big Data) មកបម្លែងជាដំណោះស្រាយជាក់ស្តែង ដើម្បីគាំទ្រការគ្រប់គ្រងថាមពលឱ្យកាន់តែឆ្លាតវៃ មានស្ថិរភាព និងប្រសិទ្ធភាពខ្ពស់ជាងមុន។ #VPStart #innovation #technology #NISTI #MISTI

សូមស្វាគមន៍មកកាន់ The SIMA Journey Hub! The SIMA Journey Hub គឺជាមជ្ឈមណ្ឌលនៃនវានុវត្តន៍ និងបច្ចេកវិទ្យាដែល VP.Start បង្កើតឡើង
+9
សូមស្វាគមន៍មកកាន់ The SIMA Journey Hub! The SIMA Journey Hub គឺជាមជ្ឈមណ្ឌលនៃនវានុវត្តន៍ និងបច្ចេកវិទ្យាដែល VP.Start បង្កើតឡើង ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់អនាគតវៃឆ្លាត និងមានចីរភាព ហើយជាកន្លែងដែលគំនិតច្នៃប្រឌិតត្រូវបានបម្លែងទៅជាដំណោះស្រាយពិតប្រាកដ។ នៅក្នុង The SIMA Journey Hub អ្នកចូលរួមអាចស្វែងយល់ពីការអភិវឌ្ឍន៍ Smart Grid, Smart City, Smart Home, AI, Big Data និងបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដែលជួយដោះស្រាយបញ្ហាពិត បង្កើតលទ្ធផលវិជ្ជមាន និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ The SIMA Journey Hub នេះមិនត្រឹមតែជាកន្លែងបង្ហាញបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់ការសហការ ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតអនាគតរួមគ្នា រវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីបង្កើតមូលដ្ឋានគ្រឹះនវានុវត្តន៍បន្តទៀត។ #VPStart #innovation #technology

តស់! ទស្សនាវីដេអូពេញស្តីពីការចែករំលែកគំនិតច្នៃប្រឌិត ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរីកចម្រើន ក្រោមប្រធានបទ “Be a Voice not an Echo” ក្នុងដំណើរទស្សនកិច្ចសិក្សារបស់និស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ https://youtu.be/EgX1KbVdEnQ?si=0heJb-9TF_vgenKD #VPStart #innovation #technology #NUM

ប្រព័ន្ធ LMS គឺជាបច្ចេកវិទ្យាបែបថ្មី ដែលចូលទៅផ្លាស់ប្តូររបៀបគ្រប់គ្រងបណ្ដាញចែកចាយតង់ស្យុងទាបនៅក្នុងបន្ទប់ចែកចាយភ្លើង LVDB និងត្រង់ស្វូរ មកជាការគ្រប់គ្រងតាមបែបឌីជីថលវិញ។ ជាមួយនឹងសមត្ថភាពទាញយកទិន្នន័យដ៏សម្បូរបែប ប្រព័ន្ធនេះជួយឱ្យប្រតិបត្តិករអាចធ្វើការសម្រេចចិត្តបានយ៉ាងវៃឆ្លាត ដោយផ្អែកលើទិន្នន័យជាក់ស្ដែងពីបណ្ដាញ។ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ដើម្បីស្វែងយល់ព័ត៌មានលម្អិតពីប្រព័ន្ធ LMS! https://youtu.be/m4kUNuhQNnY?si=uXGoB8zg9soXZpcG #VPStart #SmartGridSolutions #PLUM #LMS

DRC-001, DRC-002, DRC-011 និង DRC-018 ជាច្រើនឈុត ត្រូវបានដំឡើងជូន មជ្ឈមណ្ឌលបញ្ជា (DCC) របស់អគ្គិសនីកម្ពុជា ដើម្បីធ្វើទំនើកម្ម
+4
DRC-001, DRC-002, DRC-011 និង DRC-018 ជាច្រើនឈុត ត្រូវបានដំឡើងជូន មជ្ឈមណ្ឌលបញ្ជា (DCC) របស់អគ្គិសនីកម្ពុជា ដើម្បីធ្វើទំនើកម្មបណ្ដាញអគ្គិសនីឱ្យកាន់តែវៃឆ្លាត ដែលអាចបញ្ជាប្រតិបត្តិការ និងទាញយកទិន្នន័យមកប្រើប្រាស់ និងវិភាគបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ការភ្ជាប់ Smart Grid IoT Devices ទៅនឹងបរិក្ខារអគ្គិសនីដែលកំពុងដំណើរការនៅលើបណ្ដាញ គឺជាការផ្លាស់ប្តូរពីការបញ្ជាដោយផ្ទាល់ (Manual Operation) ទៅកាន់ការគ្រប់គ្រងតាមប្រព័ន្ធឌីជីថល Smart Grid វិញ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិករគ្រប់កម្រិត ដើម្បីឱ្យងាយស្រួលប្រើប្រាស់ និងបញ្ជាប្រតិបត្តិការ។ លើសពីនេះ ប្រតិបត្តិករអាចចូលប្រើ និងបញ្ជាប្រព័ន្ធបានតាមរយៈទូរសព្ទដៃស្មាតហ្វូន ឬកុំព្យូទ័រដែលភ្ជាប់នៅក្នុងបន្ទប់បញ្ជា ដែលជួយបង្កើនភាពងាយស្រួល លឿន និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងបណ្ដាញអគ្គិសនី។ #VPStart #PLUM #SmartGridSolution #edc

VP.Start បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ SIMA Smart Grid Data Analytics ដែលជាប្រព័ន្ធវិភាគទិន្នន័យវៃឆ្លាតសម្រាប់ម្ចាស់អាជីវ
VP.Start បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ SIMA Smart Grid Data Analytics ដែលជាប្រព័ន្ធវិភាគទិន្នន័យវៃឆ្លាតសម្រាប់ម្ចាស់អាជីវកម្មចែកចាយថាមពល។ ប្រព័ន្ធនេះមានលទ្ធភាពបម្លែងទិន្នន័យដ៏ស្មុគស្មាញ និងមានច្រើនទំព័រ មកជា Dashboard សង្ខេបខ្លី ត្រឹមតែមួយទៅពីរទំព័រ ដែលផ្តល់ភាពងាយស្រួលដល់ប្រតិបត្តិករគ្រប់កម្រិត ក្នុងការយល់ដឹងពីស្ថានភាពបណ្តាញអគ្គិសនីបានឆាប់រហ័ស ព្រមទាំងជាមធ្យោបាយជួយឱ្យការគ្រប់គ្រងថាមពលកាន់តែមានប្រសិទ្ធភាព និងស្ថិរភាពរយៈពេលវែង។ ចក្ខុវិស័យរបស់ VP.Start លើប្រព័ន្ធវិភាគទិន្នន័យជំនាន់ថ្មីនេះ នឹងជម្រុញឱ្យមានការផ្លាស់ប្តូរដ៏ថ្មីមួយទៀតក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនីបែបទំនើប ដោយយកទិន្នន័យជាក់ស្តែងមកបម្លែងទៅជាការសម្រេចចិត្តវៃឆ្លាត។ ប្រព័ន្ធវិភាគនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចកំណត់បញ្ហាបានលឿន កាត់បន្ថយរយៈពេលដាច់ចរន្តអគ្គិសនី កាត់បន្ថយចំណាយប្រតិបត្តិការ បង្កើនផលចំណេញពីការវិនិយោគ (ROI) បានឆាប់រហ័ស ព្រមទាំងពង្រឹងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរួមបញ្ចូលថាមពលកកើតឡើងវិញ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ #VPStart #PLUM #DRS #SmartGridSolution

ប្រព័ន្ធគ្រប់គ្រងទិន្នន័យនាឡិកាស្ទង់ DRS ត្រូវបានដំឡើងជូន សហគ្រាស ចាំង ប៊ុណ្ណារ៉េត ចែកចាយថាមពលអគ្គិសនីនៅខេត្តកំពង់ចាម។ ការប្រ
+4
ប្រព័ន្ធគ្រប់គ្រងទិន្នន័យនាឡិកាស្ទង់ DRS ត្រូវបានដំឡើងជូន សហគ្រាស ចាំង ប៊ុណ្ណារ៉េត ចែកចាយថាមពលអគ្គិសនីនៅខេត្តកំពង់ចាម។ ការប្រើប្រាស់ប្រព័ន្ធ DRS ជួយការពារសុវត្ថិភាពនាឡិកាស្ទង់ពីបញ្ហាផ្សេងៗដូចជាការបាត់បង់ថាមពល ការធ្លាក់ចុះតង់ស្យុង បញ្ហាបច្ចេកទេស នាឡិកាស្ទង់មានបញ្ហាមិនដំណើរការ បញ្ហាចោរកម្ម និងបញ្ហាផ្សេងៗទៀត។ ក្រៅពីប្រព័ន្ធគ្រប់គ្រង់ប្រតិបត្តិការនាឡិកាស្ទង់ប្រចាំថ្ងៃ វិស្វករជំនាញ VP.Start ក៏បានធ្វើបទបង្ហាញអំពីប្រព័ន្ធថ្មីមួយទៀត ដែលជាការបម្លែងទិន្នន័យពីប្រព័ន្ធ DRS ទៅជាដំណោះស្រាយវៃឆ្លាតសម្រាប់ម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនីទំនើប ដែលមានឈ្មោះថា SIMA Smart Grid Data Analytics System។ ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ DRS នឹងជួយឱ្យការគ្រប់គ្រងបណ្ដាញអគ្គិសនីទាំងមូលដំណើរការតាមរយៈប្រព័ន្ធឌីជីថលវៃឆ្លាត កាត់បន្ថយការបាត់បង់ថាមពល​ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដែលជួយជំរុញការរីកចម្រើនរបស់អាជីវកម្មឱ្យកាន់តែប្រសើរឡើង។ #VPStart #PLUM #DRS #SmartGridSolution

ស្វាគមន៍មកកាន់ The SIMA Journey! សិក្ខាសាលាក្រោមប្រធានបទ "Big Data Era: A Journey Toward Data-Driven Technology" នឹងរៀបចំឡើងដ
+1
ស្វាគមន៍មកកាន់ The SIMA Journey! សិក្ខាសាលាក្រោមប្រធានបទ "Big Data Era: A Journey Toward Data-Driven Technology" នឹងរៀបចំឡើងដោយ VP.Start នៅ VP.Start Sen Sok Valley Campus នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១១ ព្រឹក នាសប្ដាហ៍ក្រោយនេះ។ សិក្ខាសាលានេះបើកឱកាសដល់អ្នកដែលចាប់អារម្មណ៍ និងស្រឡាញ់វិស័យបច្ចេកវិទ្យាគ្រប់មជ្ឈដ្ឋាន មកសិក្សាស្វែងយល់អំពីតួនាទី និងសក្តានុពលរបស់ Big Data និងមើលឃើញជាក់ស្តែងនូវការបម្លែងទិន្នន័យទាំងអស់នោះទៅជារូបភាពបែបថ្មី ដើម្បីជួយដល់អាជីវកម្មកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។ លើសពីនេះ អ្នកចូលរួមនឹងបានជួយបជាមួយស្ថាបនិក VP.Start និងវិស្វករជំនាញៗជាច្រើន ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបដិវត្តន៍ទិន្នន័យផ្សេងៗទៀត។ 📌 ចុះឈ្មោះចូលរួមដោយសេរីតាមរយៈ QR Code ខាងក្រោម ⬇️ សម្រាប់ព័ត៌មានលម្អិត សូមអាននៅលើលិខិតផ្សព្វផ្សាយបន្ថែមទាំងអស់គ្នា! #VPStart #innovation #technology

មកស្វែងយល់ពីដំណើរការនៃការវិវត្តន៍នៃបច្ចេកវិទ្យា SIMA Smart Grid របស់ VP.Start ដែលនឹងក្លាយជា Data-Driven នៅថ្ងៃអនាគត ជាមួយអត្ថប្រយោជន៍ជាច្រើនមិនធ្លាប់មានក្នុងវិស័យផ្គត់ផ្គង់ថាមពលអគ្គិសនី! https://youtu.be/6vEjyQe6jPo?si=PfJdOcuDpUZxN1QY #VPStart #innovation #technology #ITC

“We don’t have all the answers; we want to ask the right questions.” Phally PHOEURN. #VPStart #innovation #technology #Phally
“We don’t have all the answers; we want to ask the right questions.” Phally PHOEURN. #VPStart #innovation #technology #PhallyPhoeurn

Web Smart Grid Data Analytics System របស់ VP.Start នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះហើយ! តើ Web Smart Grid ជាអ្វី? Web Smart Grid កើតចេញពីទិន្នន័យធំ (Big Data)។ Big Data ត្រូវបានបំបែកនិងយកមកវិភាគចេញជាមុខងារសំខាន់ជាច្រើនសំដៅដល់ការមើលឃើញពីការខាត និងចំណេញពីអាជីវកម្មចែកចាយភ្លើងប្រចាំម៉ោង ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ព្រមទាំងដឹងច្បាស់ពីស្ថានភាពបណ្តាញចែកចាយទាំងមូលថាកំពុងតែដំណើរការល្អប្រសើរ ឬមានបញ្ហាកើតឡើងជាដើម។ នេះជាដំណើរនៃ Data-driven ដែលវិស្វករយើងបង្កើតឡើងដើម្បីជួយដល់អាជីវកម្មចែកចាយថាមពលអគ្គិសនីកាន់តែមានប្រសិទ្ធភាព កាត់បន្ថយការបាត់បង់ថាមពល និងចំណេញច្រើន។ Web Smart Grid ជួយឱ្យប្រតិបត្តិករត្រៀមខ្លួនរួចជាស្រេច បង្ការរាល់បញ្ហាប្រឈមនានាបានទាន់ពេលវេលា កាត់បន្ថយការចំណាយប្រតិបត្តិការនានា ចំណេញពេលវេលា និងសន្សំសំចៃខ្ពស់។ https://youtu.be/RkxUppF7wRQ?si=la37nHGFU7t0fARz #VPStart #PLUM #DRS #smartgridsolution

វិស្វកររបស់ VP.Start បានដំឡើង DRC-001 ជូនដល់អាជ្ញាបណ្ណអគ្គិសនីចំនួនពីរកន្លែង ព្រមទាំងបានធ្វើបច្ចុប្បន្នភាពលើ DRC-010 ដើម្បីដំ
+4
វិស្វកររបស់ VP.Start បានដំឡើង DRC-001 ជូនដល់អាជ្ញាបណ្ណអគ្គិសនីចំនួនពីរកន្លែង ព្រមទាំងបានធ្វើបច្ចុប្បន្នភាពលើ DRC-010 ដើម្បីដំណើរការជាមួយកម្មវិធី PLUM ដែលអនុញ្ញាតឱ្យប្រតិបត្តិករអគ្គិសនីគ្រប់គ្រងបណ្ដាញតាមរយៈទូរសព្ទដៃស្មាតហ្វូនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ តើប្រតិបត្តិករអគ្គិសនីទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោយពេលដំឡើងឧបករណ៍វៃឆ្លាត DRC? ការជ្រើសរើសឧបករណ៍វៃឆ្លាត DRC ទៅបំពាក់ជាមួយបរិក្ខារអគ្គិសនីដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នឹងធ្វើឱ្យការគ្រប់គ្រង បណ្ដាញទាំងមូលស្ថិតនៅក្នុងដៃរបស់លោកអ្នក។ ជាពិសេស រាល់ព័ត៌មាននៃភាពមិនប្រក្រតីនានានៅលើបណ្ដាញ នឹងផ្តល់ជាដំណឹងភ្លាមៗនៅលើទូរសព្ទដៃតាមរយៈកម្មវិធី PLUM ដែលជួយឱ្យប្រតិបត្តិករអាចគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា និងបញ្ចៀសនូវបញ្ហាប្រឈមនានាដូចជា៖ ការដាច់ចរន្តអគ្គិសនីក្នុងរយៈពេលយូរ ការខូចបរិក្ខារអគ្គិសនី និងការបាត់បង់ថាមពលក្នុងអំឡុងពេលបញ្ជូនទៅកាន់អ្នកប្រើប្រាស់ជាដើម។ #VPStart #PLUM #edc

ទស្សនាសកម្មភាពដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងអគ្គិសនីឡាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ VP.Start។ https://youtu.be/juDinLvihoc?si=y0fXf_YBt_gvyV0z #VPStart #innovation #technology #edc #edl

មុខងារ “Reports” នៅក្នុងប្រព័ន្ធ RPM Grid-AP គឺជាមុខងារដ៏ពិសេសមួយ ដែលអនុញ្ញាតឱ្យប្រតិបត្តិករអគ្គិសនីនៅទីស្នាក់ការកណ្ដាលរាជធាន
មុខងារ “Reports” នៅក្នុងប្រព័ន្ធ RPM Grid-AP គឺជាមុខងារដ៏ពិសេសមួយ ដែលអនុញ្ញាតឱ្យប្រតិបត្តិករអគ្គិសនីនៅទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញ អាចមើលដឹងរាល់សកម្មភាពទិន្នន័យទាំងអស់ តាមរយៈប្រព័ន្ធ RPM Grid ទាំង ១៦ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត មុខងារនេះមានលក្ខណៈពិសេសត្រង់អាចផ្តល់ព័ត៌មានលម្អិតនៅតាមទីតាំងនីមួយៗបានជាក់ស្ដែងនិងរហ័ស ព្រមទាំងបង្ហាញព័ត៌មានរបស់ Smart Grid IoT Devices និងបរិក្ខារអគ្គិសនីណាមួយជាក់លាក់ ដើម្បីដឹងពីស្ថានភាពប្រតិបត្តិការបានច្បាស់លាស់។ លើសពីនេះ ទិន្នន័យទាំងអស់របស់បណ្ដាញនីមួយៗនឹងត្រូវបានរក្សាទុកសម្រាប់យកមកប្រើប្រាស់ជារបាយការណ៍ ឬធ្វើការវិភាគ ដើម្បីជំរុញឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីកាន់តែមានប្រសិទ្ធភាព។ #VPStart #PLUM #RPMGridAP #edc

តើអ្វីទៅជាការបំប្លែងគំនិតច្នៃប្រឌិត ឱ្យចេញជាឧបករណ៍វៃឆ្លាតគំរូជាក់ស្ដែង? លោក ឈឿម វិឆៃ បានចូលរួមជាមួយ VP.Start អស់រយៈពេល ១០ឆ្នា
តើអ្វីទៅជាការបំប្លែងគំនិតច្នៃប្រឌិត ឱ្យចេញជាឧបករណ៍វៃឆ្លាតគំរូជាក់ស្ដែង? លោក ឈឿម វិឆៃ បានចូលរួមជាមួយ VP.Start អស់រយៈពេល ១០ឆ្នាំ ក្នុងដំណើរដឹកនាំក្រុមការងារ Hardware Engineering ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ដំណោះស្រាយបច្ចេកវិទ្យា នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ VP.Start Sen Sok Valley Campus ។ នវានុវត្តន៍និងបច្ចេកវិទ្យាទាំងនេះ កើតចេញពីស្នាដៃវិស្វករជាជនជាតិខ្មែរដែលបម្រើការងារនៅ VP.Start ដែលមានគោលបំណងតែមួយគត់គឺ «ការបង្កើតបច្ចេកវិទ្យាដើម្បីកម្ពុជា និងបង្កើតសម្រាប់ពិភពលោក»។ លោកមានប្រសាសន៍ថា៖ «រាល់ដំណោះស្រាយបច្ចេកវិទ្យានីមួយៗ យើងផ្អែកទៅលើបញ្ហាជាក់ស្ដែងដែលកំពុងកើតមាន មិនមែនផ្ដើមចេញពីការរត់តាមការពេញនិយមមួយឆាវ (On-trend) នោះទេ ប៉ុន្តែវាជាដំណើរការផ្អែកលើបញ្ហាពិត (Problem-based)។ ឧទាហរណ៍ ដូចជា DRC IoT Devices យើងប្រមូលទិន្នន័យជាក់ស្ដែងពីប្រតិបត្តិករគ្រប់គ្រងបណ្ដាញអគ្គិសនី តាមរយៈបញ្ហាប្រឈមនានាមានដូចជា៖ បញ្ហាគ្រោះថ្នាក់ការងារ ការគ្រប់គ្រងការផ្គត់ផ្គង់ភ្លើងមានភាពយឺតយ៉ាវ បញ្ហាដាច់ភ្លើង លួចភ្លើង និងបរិក្ខារអគ្គិសនីខូចខាតដោយគ្មានបច្ចេកវិទ្យាផ្ដល់ដំណឹងសម្រាប់ថែទាំជាដើម»។ ដើម្បីឱ្យការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាមានប្រសិទ្ធភាពខ្ពស់ វិស្វករត្រូវមានចក្ខុវិស័យរយៈពេលវែងពី ១០ ទៅ ២០ឆ្នាំខាងមុខសម្រាប់ការប្រើប្រាស់។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យាទាំងនោះ ត្រូវបង្កើតឡើងឱ្យសមស្របទៅនឹងស្ថានភាពបណ្ដាញអគ្គិសនីនិងសង្គមជាក់ស្ដែង។ សម្រាប់កម្ពុជា យើងប្រើប្រាស់ប្រព័ន្ធ 4G ដែលមានល្បឿនលឿន និងមានសេវាគ្របដណ្ដប់ ៩០ភាគរយនៃទូទាំងប្រទេស បើប្រៀបធៀបនឹងប្រព័ន្ធថ្មី 5G និង 6G ដែលមិនទាន់ដំណើរការបានល្អនៅក្នុងបរិបទនៃប្រទេសកម្ពុជានៅឡើយ។ ការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យានីមួយៗ គឺផ្អែកលើ Hardware និង Software ដែលបង្កើតឡើងក្នុងរូបភាពមួយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកប្រើប្រាស់ ដោយធានាបាននូវភាពធន់ និងភាពវៃឆ្លាត ដែលបានជួយសម្រួលភាពស្មុគស្មាញនាពេលកន្លងមកឱ្យទៅជាសាមញ្ញ។ បច្ចុប្បន្ន ប្រតិបត្តិករអាចគ្រប់គ្រងបណ្ដាញពីផ្ទះតាមរយៈកម្មវិធីគ្រប់គ្រងបណ្ដាញចល័ត PLUM លើទូរសព្ទដៃ ឬប្រព័ន្ធវៃឆ្លាតនៅក្នុងបន្ទប់បញ្ជា (Control Room) ដោយមិនតម្រូវឱ្យចុះទៅផ្ទាល់ដូចមុនទៀតនោះទេ។ លក្ខខណ្ឌទាំងនេះបានសបញ្ជាក់ថា ដំណោះស្រាយបច្ចេកវិទ្យារបស់ VP.Start បង្កើតឡើងមកគឺដើម្បីតម្រូវប្រតិបត្តិករគ្រប់កម្រិត អាចប្រើប្រាស់ និងបញ្ជាបានយ៉ាងងាយស្រួល ព្រមទាំងមានភាពងាយស្រួលក្នុងការដំឡើងថែមទៀតផង។ លោកបានបញ្ជាក់បន្ថែមទៀតថា រាល់ដំណោះស្រាយបច្ចេកវិទ្យាដែលបានដំណើរការនៅលើទីផ្សារជាតិ ឬឈានទៅទីផ្សារអន្តរជាតិ គឺយើងធ្វើឡើងស្របតាមស្ដង់ដាដែលត្រូវបានទទួលស្គាល់ទូទាំងសកលលោក ដូចជា IEC ដែលមាននៅលើឧបករណ៍វៃឆ្លាត DRC-001 និងស្ដង់ដាជាច្រើនទៀតសម្រាប់ Smart Grid IoT Devices នាថ្ងៃអនាគត។ ពាក្យស្លោកដែលលោកតែងតែប្រកាន់ខ្ជាប់ជានិច្ចនោះគឺ «ចាប់ផ្ដើមថ្ងៃនេះ ដើម្បីអនាគតអ្នកជំនាន់ក្រោយ» ដោយលោកបានគិតថា រាល់ដំណើររបស់អ្នកជំនាន់មុន គឺជាផ្លូវដ៏ល្អសម្រាប់ទំពាំងស្នងឫស្សីគ្រប់រូបក្នុងការដើរតាមឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ លោកបានលើកទឹកចិត្តដល់ប្អូនៗនិស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាថា មិនត្រូវអស់សង្ឃឹមនោះទេ យើងអាចដើរក្រោយគេផ្នែកបច្ចេកវិទ្យានិងសេដ្ឋកិច្ច ប៉ុន្តែផ្នែកនវានុវត្តន៍យើងអាចប្រកួតប្រជែងជាមួយគេបាន។ ការបញ្ជ្រាបខ្លួនទៅអនុវត្តជាក់ស្តែងជារឿងចាំបាច់ដែលត្រូវធ្វើ ដូចជា ការចុះកម្មសិក្សា (Internship) និងការងារស្ម័គ្រចិត្តនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីបានស្គាល់ពិភពការងារពិត ដែលមិនមែនមានត្រឹមតែទ្រឹស្ដីទទួលបានពីសាលានោះឡើយ។ ការប្រឡូកចូលក្នុងសង្គមពិត ជួបបញ្ហាពិត និងស្វែងរកដំណោះស្រាយពិត គឺជាអ្វីដែលអាចអភិវឌ្ឍខ្លួនយើងឱ្យដើរចេញពីតំបន់សុខស្រួល (Comfort Zone) បាន។ #VPStart #innovation #technology

មុខងារ “User Events” របស់ប្រព័ន្ធ RPM Grid-AP បានផ្ដល់ភាពងាយស្រួលដល់ប្រតិបត្តិករអគ្គិសនី ក្នុងការដឹងពីរាល់សកម្មភាព និងកំណត់ត្
មុខងារ “User Events” របស់ប្រព័ន្ធ RPM Grid-AP បានផ្ដល់ភាពងាយស្រួលដល់ប្រតិបត្តិករអគ្គិសនី ក្នុងការដឹងពីរាល់សកម្មភាព និងកំណត់ត្រារបស់អ្នកប្រើប្រាស់ដែលចូលទៅប្រើប្រាស់ និងបញ្ជាប្រព័ន្ធ RPM Grid នៅតាមបណ្ដាទីតាំងនានា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការ និងបង្ការហានិភ័យផ្សេងៗបានទាន់ពេលវេលា។ #VPStart #PLUM #RPMGridAP #edc

សូមស្វាគមន៍និស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដែលបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «នវានុវត្តន៍ និងបច្ចេកវិទ្យា» ន
+9
សូមស្វាគមន៍និស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដែលបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «នវានុវត្តន៍ និងបច្ចេកវិទ្យា» នៅ VP.Start Sen Sok Valley Campus។ តើនិស្សិតនឹងទទួលបានអ្វីខ្លះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅ VP.Start Campus? VP.Start Campus គឺជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាបែបថ្មី ដែលបានបង្កើតដំណោះស្រាយបច្ចេកវិទ្យាជាក់ស្ដែង រួមមាន៖ Smart Grid, Smart City, Smart Home និងបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងបណ្ដាញចែកចាយថាមពល ក៏ដូចជាធ្វើឱ្យការរស់នៅរបស់មនុស្សកាន់តែមានប្រសិទ្ធភាព ស៊ីវីល័យ និងងាយស្រួលជាងមុន។ តាមរយៈការមកកាន់ VP.Start Campus និស្សិតនឹងមានឱកាសបានស្វែងយល់ពីសង្វាក់ផលិតកម្ម បានប៉ះផ្ទាល់ និងបានសាកល្បងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដែលកំពុងដាក់បង្ហាញនៅទីនោះថែមទៀតផង។ VP.Start គឺជា Idea-Driven Company ដូច្នេះហើយ ទើបយើងផ្ដល់តម្លៃខ្ពស់បំផុតដល់ «គំនិតច្នៃប្រឌិត»។ យើងតែងតែចែករំលែកនូវរាល់របកគំហើញទាំងនេះទៅកាន់សាធារណជន ជាពិសេសប្អូនៗនិស្សិតដែលកំពុងសិក្សា ដើម្បីជាទុនចំណេះដឹងក្នុងដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿង។ #VPStart #innovation #technology #NUM

កិច្ចជំនួបរវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង VP.Start បានប្រព្រឹត្តឡើងនៅ VP.Start Sen Sok Valley Campus ថ្ងៃទី២៨ ខ
+9
កិច្ចជំនួបរវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង VP.Start បានប្រព្រឹត្តឡើងនៅ VP.Start Sen Sok Valley Campus ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កាលពីព្រឹកមិញនេះ។ ការមកទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកចំណុចប្រសព្វណាមួយក្នុងកិច្ចសហការជាដៃគូអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យានាថ្ងៃអនាគត។ ចក្ខុវិស័យរបស់ VP.Start គឺចូលរួមចំណែកក្នុងការគាំទ្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង VP.Start នឹងបន្តកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សមត្ថភាពវិស្វករខ្មែរ ឱ្យដើរទន្ទឹមគ្នានឹងការរីកចម្រើននៃបច្ចេកវិទ្យាកម្រិតតំបន់ និងសកលលោក។ #VPStart #innovation #technology #ITC

ឱកាសការងារពី VP.Start! ✨ ឥឡូវនេះ VP.Start កំពុងជ្រើសរើសក្រុមការងារជាច្រើនផ្នែកនិងច្រើនជំនាញ ដើម្បីចូលរួមក្នុងការបង្កើតបច្ចេកវ
ឱកាសការងារពី VP.Start! ✨ ឥឡូវនេះ VP.Start កំពុងជ្រើសរើសក្រុមការងារជាច្រើនផ្នែកនិងច្រើនជំនាញ ដើម្បីចូលរួមក្នុងការបង្កើតបច្ចេកវិទ្យាក្នុងស្រុក និងនាំយកបដិវត្តន៍បច្ចេកវិទ្យាថ្មីនេះទៅកាន់ឆាកអន្តរជាតិផងដែរ! យើងត្រូវការជ្រើសរើសក្រុមការងារជាច្រើនក្រុមដូចជា៖ 🚀 Data Analytics & Visualization Engineer (១ នាក់) 🚀 Vendor Management & Compliance (១ នាក់) 📅 ថ្ងៃផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឆាប់ៗនេះ! 📍 ទីតាំងសម្ភាសន៍៖ VP.Start Sen Sok Valley Campus ▶️ https://maps.app.goo.gl/LLTwGqkrYKadMaUS7 ☑️ ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈ៖ 📩 អុីម៉ែល៖ hr@vpstart.com 🌐 គេហទំព័រ៖ https://vpstart.com/careers #VPStart #innovation #technology