cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MFAIC (Cambodia)-NEWS

This channel aims at disseminating information from the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia. Facebook Page: https://www.facebook.com/mfaic.gov.kh?mibextid=LQQJ4d Website: https://www.mfaic.gov.kh/

إظهار المزيد
مشاركات الإعلانات
10 564
المشتركون
+3624 ساعات
+2047 أيام
+96630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

កិច្ចប្រជុំពិភាក្សាអំពីគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ --- នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គាធិការ ប្រធានវិទ្យាស្ថាន និង លោក លោកស្រី ប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំបានពិនិត្យ និង ពិភាក្សា លើគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងក្នុងគោលបំណងធានាបាននូវឯកភាពផ្ទៃក្នុង ភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការរៀបចំថវិកា និង ការត្រៀមចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៥ នាពេលខាងមុខ។ ទន្ទឹមនេះ កិច្ចប្រជុំក៏បានពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម របស់អង្គភាពនីមួយៗនាពេលកន្លងមក ដើម្បីឱ្យការអនុវត្តថវិកាបន្តកាន់តែមានភាពល្អប្រសើរ ឆាប់រហ័ស ងាយស្រួល និងប្រសិទ្ធភាពខ្ពស់។ #Cambodia #MFAIC
إظهار الكل...
👍 3
កម្ពុជា និងហ្វីលីពីន គ្រោងរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅខែក្រោយ --- នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់ និងការពារជាតិ និងសន្តិសុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្ស សម្រាប់ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម ទៅកាន់សាធារណរដ្ឋហ្វីលីពីន និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅ នាខែសីហា នៅរដ្ឋធានីម៉ានីល ដើម្បីរួមគ្នារិះរកវិធីសាស្ត្រលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរឱ្យឡើងមួយកម្រិតទៀត ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ផងដែរ។ Cambodia and the Philippines are scheduled to convene the Fourth meeting of the Joint Commission for Bilateral Cooperation next month. --- On 10 July 2024, His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, received a courtesy call by Her Excellency Flerida Ann Camille P. Mayo, Ambassador Extraordinary and Plenipotentiary of the Republic of the Philippines to Cambodia, at the Ministry. His Excellency the Deputy Prime Minister and Her Excellency Ambassador expressed their satisfaction with significant progress in bilateral relations and cooperation in various areas, including trade, investment, tourism and connectivity, and defense and security. His Excellency the Deputy Prime Minister expressed his pleasure for his first official visit to the Republic of the Philippines and co-chairing the Fourth Joint Commission for Bilateral Cooperation (4th JCBC) meeting which to be held in August in Manila to jointly explore ways to take the Cambodia-Philippines’ close ties to even greater heights for the mutual interests. His Excellency the Deputy Prime Minister and Her Excellency Ambassador also reaffirmed their mutual support in regional and international fora. 🇰🇭🇵🇭 #Cambodia #Philippines
إظهار الكل...
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះបានបន្តដឹកនាំដោយ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារ និងបច្ចុប្បន្នភាពនៃកិច្ចការអាស៊ាន នៅក្រោមសសរស្តម្ភសហគមន៍អាស៊ាននីមួយៗ ក្នុងការត្រៀមគោលជំហររួមរបស់កម្ពុជា និងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅប្រទេសឡាវ។ On the morning of July 10, 2024, H.E. SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, presided over the opening session of the Joint Meeting of the 3-pillar ASEAN National Secretariat at the Ministry of Foreign Affairs and International Cooperation. The meeting was subsequently led by H.E. KUNG Phoak, Secretary of State of the Ministry of Foreign Affairs and International Cooperation and ASEAN SOM Leader of Cambodia. Its purpose was to review the progress and receive updates on ASEAN affairs across each ASEAN Community Pillar, ensuring Cambodia's positions on key regional and international issues are aligned, and to thoroughly prepare for the upcoming 57th ASEAN Foreign Ministers’ Meeting and the 44th-45th ASEAN Summits and Related Summits in Laos. #Cambodia #ASEAN
إظهار الكل...
7👍 5
លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Kristin PARCO ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) --- នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Kristin PARCO ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ លោកស្រី Kristin PARCO បានជម្រាបអំពីវឌ្ឍនភាពការងាររបស់លោកស្រីក្នុងរយៈពេល៥ឆ្នាំមកនេះ និងបានជូនព័តមានអំពីប្រធានបេសកកម្មថ្មីរបស់អង្គការ IOM ដែលនឹងត្រូវមកកាន់តំណែងក្នុងពេលឆាប់ៗខាងមុននេះ។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរបស់អង្គការ IOM នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីបំរើផលប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅក្រៅប្រទេស។ Her Excellency Yentieng Puthirasmey, Secretary of State, receives a courtesy on by Mrs. Kristin Parco, Chief of Mission of IOM in Cambodia --- On 10 August 2024, Her Excellency Yentieng Puthirasmey, Secretary of State of the Ministry of Foreign Affairs and International Cooperation, received a courtesy call on by Mrs. Kristin Parco, Chief of Mission of IOM Mission in Cambodia, at the Ministry. During discussion, Mrs. Kristin Parco informed Her Excellency Secretary of State on the work progress under her tenure during the last 5 years and she also informed Her Excellency Secretary of State on the new Chief of IOM Mission in Cambodia, who will start her office soon. During the cordial meeting, both sides exchanged views on the cooperation of the IOM in Cambodia and were also committed to further strengthening cooperation for the benefit of Cambodian migrants living abroad. #Cambodia #IOM
إظهار الكل...
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទទួលជួបនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន --- នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យជ័យលាភីចំនួន ២៥រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៤ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំង ២៥រូប និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ហើយពាំនាំយកចំណេះដឹង និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំឱ្យជ័យលាភីទាំងអស់ ស្គាល់ច្បាស់ពីអត្តសញ្ញាណ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីចូលរួមលើកស្ទួយមុខមាត់ប្រទេស ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏ផូផង់របស់កម្ពុជា ដល់និស្សិតម្ចាស់ផ្ទះ និសិ្សតបរទេស ព្រមទាំងជនជាតិជប៉ុន និងជនបរទេសផ្សេងទៀតនៅប្រទេសជប៉ុន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យគប្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អបន្ថែមទៀតរវាងប្រទេសកម្ពុជា និងជប៉ុន។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យជ័យលាភីទាំងអស់ ចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យចាស់ពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃ ម្តាយតែមួយ”។ តំណាងជ័យលាភី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ His Excellency the Deputy Prime Minister receives Japanese scholarship awardees --- On 10 July 2024, His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, received a courtesy call by 25 Cambodian awardees of the Japanese Grant Aid for Human Resource Development Scholarship (JDS) for PhD and Master Degrees from 14 ministries and institutions. On that occasion, His Excellency the Deputy Prime Minister expressed his congratulations to the 25 awardees and encouraged them to study hard and return with in-depth knowledge and skills to contribute to the development of the nation. His Excellency the Deputy Prime Minister advised the awardees to be fully aware of Cambodia's identity, history and culture to promote Cambodia's image and culture to the host and foreign students in Japan. His Excellency the Deputy Prime Minister also motivated the awardees to learn about the history and culture of Japan to deepen the good friendship and relations between Cambodia and Japan. In conclusion, His Excellency the Deputy Prime Minister encouraged the awardees to help and support each other, as the old saying goes, "In the house, everyone has a different mother, but in the jungle, everyone has the same mother.” The awardees expressed their deepest gratitude to His Excellency the Deputy Prime Minister for providing meaningful advice and also expressed their commitment to studying hard to obtain extensive knowledge of their expertise to contribute to the socio-economic development of Cambodia. 🇰🇭🇯🇵 #Cambodia #Japan #JDS
إظهار الكل...
7👍 3

Photo unavailableShow in Telegram
ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្តាហ៍នេះ President of Viet Nam to pay State Visit to Cambodia this week 🇰🇭🇻🇳 #Cambodia #VietNam
إظهار الكل...
11👍 1
ពង្រឹងចំណងការទូតសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី --- កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ ដើម្បីទទួលស្វាគមន៍គណប្រតិភូធុរកិច្ចអូស្រ្តាលី សរុបប្រមាណ ៣០ រូប ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះបានផ្តល់នូវឱកាសដ៏មានសារៈសំខាន់មួយជូនធុរជនអូស្ត្រាលី ដើម្បីឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតភាពជាដៃគូ សំដៅទាញយកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ប្រតិភូធុរជនក៏បានសម្តែងការពេញចិត្តជាខ្លាំងចំពោះមុខម្ហូបខ្មែរដែលឆ្លុះបញ្ចាំងពីបេតិភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ Unlocking Cambodia-Australia Economic Ties --- On 08 July 2024, Her Excellency EAT Sophea, Secretary of State for the Ministry of Foreign Affairs and International Cooperation, hosted a welcome lunch for a distinguished delegation of about 30 Australian business leaders, who is on a business trip in Cambodia. This visit presents a prime opportunity for Australian businesses to discover Cambodia's untapped economic potential and establish mutually beneficial partnerships. Delegates praised the exceptional traditional Khmer cuisine, highlighting Cambodia's rich cultural heritage. 🇰🇭🇦🇺 #Cambodia #Australia #EconomicDiplomacy
إظهار الكل...
13
[KH+ENG] លទ្ធផលទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤ តំណភ្ជាប់៖ https://bit.ly/3VMoBtW Official visit of Japanese Foreign Minister KAMIKAWA to Cambodia from 5 to 6 July 2024 Link: https://bit.ly/3XPWzRb 🇰🇭🇯🇵 #Cambodia #Japan
إظهار الكل...
8
أرشيف المشاركات
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.