The Bit Wealth
الذهاب إلى القناة على Telegram
ចែករំលែកចំណេះដឹងអំពីប៊ីតខញ (Bitcoin)។ គេហទំព័រ៖ https://www.thebitwealth.com សូមប្រយ័ត្នជនបោកប្រាស់ (Scammer) ដែលណែនាំអ្នកធ្វើការវិនិយោគអ្វីមួយ។ ទីនេះមិនមានដំបូន្មានហិរញ្ញវត្ថុ ហើយអែតមីនមិនឆាតទៅអ្នកមុនទេ។ Admin: @hunly
إظهار المزيد1 422
المشتركون
-124 ساعات
-67 أيام
-530 أيام
أرشيف المشاركات
1 422
Repost from Bitcoin
Let’s explain why Bitcoin uses electricity…
Source: https://x.com/DocumentingBTC/status/2107838396240404632
1 422
តើអ្នកចាំ iBeer ទេ?
អ្នកបង្កើតធ្លាប់ដេកលើសាឡុងផ្ទះមិត្តភក្តិ។ ប៉ុន្តែវីដេអូសាមញ្ញមួយ បានផ្លាស់ប្តូរជីវិតគាត់ទាំងស្រុង។
ឆ្នាំ 2007 លោក Steve Sheraton បានបង្ហោះវីដេអូធ្វើជាផឹកស្រាបៀរពី iPhone។ វីដេអូនោះល្បីខ្លាំង ហើយក្រោយមកគាត់បានបង្កើតកម្មវិធី iBeer តម្លៃ $2.99។
iBeer ឡើងលេខ 1 នៅ App Store ហើយនៅពេលកំពូល ក្រុមហ៊ុនរបស់គាត់រកចំណូលបានប្រហែល $10,000 ដល់ $20,000 ក្នុងមួយថ្ងៃ។ កម្មវិធីនេះមានអ្នកទាញយកជាង 90 លានដង។
សព្វថ្ងៃ គាត់រស់នៅលើកសិដ្ឋានមួយក្នុងប្រទេសអេស្ប៉ាញ ជាមួយគ្រួសារ ដាំដំណាំផ្លែឈើ និងនៅតែបង្កើតកម្មវិធី ប៉ុន្តែផ្តោតលើកម្មវិធីសម្រាប់អ្នកជំនាញខាងមន្តអាគម (Magic)។
ពេលខ្លះ គំនិតសាមញ្ញមួយដែលមនុស្សគិតថាឆ្កួត អាចផ្លាស់ប្តូរជីវិតអ្នកបាន។
#iBeer #SteveSheraton #AppStore
1 422
អតិផរណា (Inflation) អាក្រក់ជាងអ្នកគិត។
វាមិនមែនគ្រាន់តែធ្វើឲ្យទំនិញ និងសេវាកម្មឡើងថ្លៃទេ វាក៏ធ្វើឱ្យ អំណាចទិញរបស់លុយដែលអ្នកកាន់កាប់ធ្លាក់ចុះ ផងដែរ។
បើប្រាក់ខែរបស់អ្នកកើនយឺតជាងអតិផរណា នោះមានន័យថា ទោះបីអ្នករកបានលុយច្រើនជាងមុនក៏ដោយ អ្នកអាចទិញរបស់បានតិចជាងមុន។
វាស៊ីចំណែកនៃកម្លាំងទិញរបស់អ្នក ស្ងាត់ៗ ជារៀងរាល់ឆ្នាំ។
ហេតុនេះហើយ ការគ្រប់គ្រងហិរញ្ញវត្ថុមិនមែនគ្រាន់តែសួរថា
“តើខ្ញុំរកលុយបានប៉ុន្មាន?”
ប៉ុន្តែត្រូវសួរផងដែរថា
“តើលុយរបស់ខ្ញុំនៅរក្សាអំណាចទិញបានប៉ុន្មាន?”
1 422
នៅឆ្នាំ 2010 Bitcoin នៅតែជាគម្រោងថ្មីមួយ ដែលមនុស្សភាគច្រើនមិនទាន់ស្គាល់។ Wikipedia បានពិភាក្សា និងលុបទំព័រអំពី Bitcoin ដោយអ្នកកែសម្រួលមួយចំនួនយល់ថា Bitcoin នៅពេលនោះ “មិនទាន់មានសារៈសំខាន់គ្រប់គ្រាន់” (not notable enough) ដើម្បីមានអត្ថបទនៅលើ Wikipedia។
ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍គឺ នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2010 Satoshi Nakamoto បានស្នើឱ្យបង្កើតទំព័រថ្មីអំពី Bitcoin ដែលមានត្រឹមតែប្រហែល 100 ពាក្យ។
នៅពេលនោះ Bitcoin មិនមានតម្លៃរាប់សិបពាន់ដុល្លារ មិនមាន ETF មិនមានក្រុមហ៊ុនធំៗកាន់ទុក ហើយមិនទាន់មានការយល់ដឹងទូលំទូលាយពីសាធារណជនឡើយ។
ពីអ្វីដែល Wikipedia ធ្លាប់ចាត់ទុកថា “មិនទាន់ notable” នៅឆ្នាំ 2010 មកដល់សព្វថ្ងៃ Bitcoin បានក្លាយជាប្រធានបទសកលដែលមានការសិក្សា ប្រព័ន្ធផ្សព្វផ្សាយ និងការចាប់អារម្មណ៍ពីស្ថាប័នហិរញ្ញវត្ថុជុំវិញពិភពលោក។
Bitcoin មិនចាំបាច់ត្រូវការការទទួលស្គាល់ពីមនុស្សគ្រប់គ្នា ដើម្បីចាប់ផ្តើមឡើយ។
1 422
ដុល្លារអាមេរិកអាចនៅតែមានតម្រូវការខ្ពស់ ទោះបីសហរដ្ឋអាមេរិកបង្កើនបរិមាណប្រាក់ក៏ដោយ។ មូលហេតុមួយគឺ Dollar-backed Stablecoin ដែលធ្វើឲ្យដុល្លារអាចចែកចាយ និងប្រើប្រាស់ទូទាំងពិភពលោកតាម Blockchain បាន 24/7។
ជាពិសេស GENIUS Act ដែលបានចុះជាច្បាប់នៅថ្ងៃទី 18 កក្កដា 2025 បានបង្កើតក្របខណ្ឌសហព័ន្ធសម្រាប់ Payment Stablecoins។ Stablecoin ត្រូវមានទ្រព្យបម្រុង 1:1 ដូចជា សាច់ប្រាក់ ប្រាក់បញ្ញើ និង U.S. Treasury securities រយៈពេលខ្លី។
Stablecoin កាន់តែប្រើច្រើន នោះតម្រូវការទ្រព្យបម្រុងជាដុល្លារ និង Treasury អាចកាន់តែកើន ដែលធ្វើឲ្យដុល្លារកាន់តែងាយចែកចាយទូទាំងពិភពលោក។
ដូច្នេះ Stablecoin អាចក្លាយជា Digital Distribution Layer របស់ដុល្លារ។
ប៉ុន្តែ Dollar dominance ≠ Dollar purchasing power ដុល្លារអាចនៅតែមានតម្រូវការខ្ពស់ ខណៈអំណាចទិញរបស់វាអាចធ្លាក់ចុះ។
1 422
អតិផរណា 5.6% ប្រសិនបើអ្នកកំពុងធ្វើការយកប្រាក់ខែ ហើយក្រុមហ៊ុនឡើងប្រាក់ខែឲ្យអ្នកតិចជាងអត្រាអតិផរណា នោះប្រៀបប្រដូចជាប្រាក់ខែរបស់អ្នកកំពុងថយចុះ។
នេះគឺជាហេតុផលដែលអ្នកត្រូវសិក្សា Bitcoin ។
1 422
មនុស្សជាច្រើនជឿខ្លាំងលើ Bitcoin ប៉ុន្តែមិនដែលអាន Bitcoin Whitepaper ទាល់តែសោះ។ វាមានតែ ៩ ទំព័រ ប៉ុណ្ណោះ។
សរុប White Paper ទំព័រនោះ
👉 មុន Bitcoin ការផ្ញើលុយតាមអ៊ីនធឺណិតត្រូវពឹងធនាគារ ឬក្រុមហ៊ុនជាអ្នកកណ្ដាល។
👉 អ្នកកណ្ដាលអាចបិទគណនី បដិសេធប្រតិបត្តិការ ឬបោះពុម្ពលុយធ្វើឲ្យតម្លៃលុយធ្លាក់។
👉 Bitcoin បង្កើតសៀវភៅកត់ត្រាសាធារណៈ ដែលមនុស្សរាប់លាននាក់រក្សាទុកដូចគ្នា ដោយគ្មានអ្នកណាម្នាក់អាចគ្រប់គ្រងបានតែម្នាក់ឯង។
👉 អ្នកជីក Bitcoin ឬហៅថា Miner ត្រូវប្រើថាមពល និងកុំព្យូទ័រពិតប្រាកដដើម្បីបន្ថែម Block ថ្មី ដូច្នេះការក្លែងបន្លំកំណត់ត្រាចាស់ត្រូវចំណាយលុយច្រើន និងពិបាកអនុវត្ត។
https://bitcoin.org/bitcoin.pdf
1 422
ពីមុនការអត់ធ្មត់សន្សំលុយសម្រាប់អ្នកធ្វើការគឺជាវិធីសាស្ត្រល្អបំផុតមួយដើម្បីអនាគតដែលប្រសើរ។
តែបច្ចុប្បន្ននេះលុយសន្សំរបស់អ្នកនឹងបាត់បង់កម្លាំងទិញ (Purchasing Power) ហើយប្រាក់ខែរបស់អ្នកក៏ឡើងមិនឈ្នះអតិផរណា (Inflation) ដែរ។
វិធីសាស្ត្រដែលល្អបំផុតគឺប្រាក់ខែដែលទទួលបានត្រូវផ្ទេរវាទៅរកទ្រព្យ (Asset) ដែលទប់ទល់នឹងអត្រាអតិផរណាបាន។
1 422
ពីមុនការអត់ធ្មត់សន្សំលុយសម្រាប់អ្នកធ្វើការគឺជាវិធីសាស្ត្រល្អបំផុតមួយដើម្បីអនាគតដែលប្រសើរ។
តែបច្ចុប្បន្ននេះលុយសន្សំរបស់អ្នកនឹងបាត់បង់កម្លាំងទិញ (Purchasing Power) ហើយប្រាក់ខែរបស់អ្នកក៏ឡើងមិនឈ្នះអតិផរណាដែរ។
វិធីសាស្ត្រដែលល្អបំផុតគឺប្រាក់ខែដែលទទួលបានត្រូវផ្ទេរវាទៅរកទ្រព្យ (Asset) ដែលទប់ទល់នឹងអត្រាអតិផរណាបាន។
1 422
អ្វីទៅជា Proof of Work នៅក្នុង Bitcoin ⛏️
ងាយៗគឺដើម្បីប្រមូលប្រតិបត្តិការ ឬ Transactions របស់ Bitcoin ដាក់ចូលក្នុងប្លុកឆេន ពួកអ្នកជីក Bitcoin ឬ ហៅថា Miner គឺត្រូវធ្វើការ (Work) ដើម្បី Proof ថាបានបំពេញកិច្ចការដោយការប្រើ Computing តាមរយៈ Mining Machine និងប្រើប្រាស់ថាមពលអគ្គិសនីពិតប្រាកដ។
ប្រសិនបើមានអ្នកណាចង់ធ្វើការកែប្រតិបត្តិការរបស់ Bitcoin គឺត្រូវធ្វើ Proof of Work ដូចគ្នា ដើម្បីកែប្រែវា។
តែអ្នកចង់កែបើតាមទ្រឹស្តី Game Theory គឺមិនអាចទៅរួចព្រោះមិនអាចរកម៉ាស៊ីនជីក Bitcoin និងថាមពលគ្រប់គ្រាន់ដើម្បីឈ្នះ Miners ផ្សេងទៀតនៅក្នុង Network បាន។
ដូច្នេះវិធីដែលគេហែគ Bitcoin បច្ចុប្បន្នគឺសំដៅទៅរក Private Key 🔑 ។
1 422
Bitcoin បានដណ្ដើមយកតំណែងជា ទ្រព្យសកម្មធំបំផុតលំដាប់ទី១០ នៅលើពិភពលោក មកវិញ។
កុំមើលស្រាលអំណាចរបស់ Hard Money។
1 422
កុំទាន់ភ្ញាក់ផ្អើលថា Bitcoin ឡើងថ្លៃ តែអាចនឹងដោយសារលុយដុល្លារកំពុងបោះពុម្ពបន្ថែមទៀតក៏ថាបាន។
1 422
វិធីត្រេដឈ្នះទីផ្សារដ៏ល្អបំផុតគឺ “ឈប់ត្រេដ”។
តើអ្នកគិតថាអ្នកអាចត្រេដឈ្នះពួកស្ថាប័នហិរញ្ញវត្ថុលំដាប់ពិភពលោក ពួក Wall Street មែនទេ? ប្រហែលជាអ្នកឈ្នះថ្ងៃនេះ តែថ្ងៃមុខពួកគេអាចនឹងប្រមូលពីអ្នកអស់ទៅវិញ។
តើមនុស្សប៉ុន្មានអ្នកដែលយកឈ្នះទីផ្សារគ្រីបតូបាន?
អ្នកគួរតែទៅការងារធ្វើ ឬរកស៊ីតាមជំនាញរៀងៗខ្លួន ហើយរៀបចំចាត់ចែងហិរញ្ញវត្ថុ ជំហ៊ានមូលដ្ឋានគឺចំណូលត្រូវធំជាងចំណាយ ។ បើអ្នកមិនអាចធ្វើរឿងដំបូងនេះបានទេ មិនចាំបាច់គិតរឿង Bitcoin ឬរឿងវិនិយោគអ្វីផ្សេងទេ។
នៅពេលអ្នកឆ្លងកាត់ដំណាក់កាលដំបូងបានហើយ នោះជំហ៊ានបន្ទាប់គឺបែងចែកលុយដែលនៅសល់ទៅទិញទ្រព្យ ឬ Asset ណាដែលត្រឹមឈ្នះអតិផរណា (Inflation) សិនក៏បាន។ មិនចាំបាច់ទាល់តែទ្រព្យនោះឡើងមួយឆ្នាំ 100% ឬ 200% ទេ។ ត្រឹមឈ្នះអតិផរណានោះសំណាងហើយ។
