The Bit Wealth
Ir al canal en Telegram
ចែករំលែកចំណេះដឹងអំពីប៊ីតខញ (Bitcoin)។ គេហទំព័រ៖ https://www.thebitwealth.com សូមប្រយ័ត្នជនបោកប្រាស់ (Scammer) ដែលណែនាំអ្នកធ្វើការវិនិយោគអ្វីមួយ។ ទីនេះមិនមានដំបូន្មានហិរញ្ញវត្ថុ ហើយអែតមីនមិនឆាតទៅអ្នកមុនទេ។ Admin: @hunly
Mostrar más1 421
Suscriptores
Sin datos24 horas
-77 días
-1030 días
Archivo de publicaciones
1 421
ស្ថានភាពការកាន់កាប់ Bitcoin បច្ចុប្បន្ន តើនៅលើដៃអ្នកណាខ្លះ?
🏦 រដ្ឋាភិបាល ចំនួន 435,000 BTC ស្មើនឹង 2.1% នៃចំនួនផ្គត់ផ្គង់
💼 អាជីវកម្ម ចំនួន 1.63 លាន BTC ស្មើនឹង 7.8% នៃចំនួនផ្គត់ផ្គង់
📈 មូលនិធិ និង ETF ចំនួន 1.44 លាន BTC ស្មើនឹង 6.9% នៃចំនួនផ្គត់ផ្គង់
👫 បុគ្គលទូទៅ ចំនួន 13.98 លាន BTC
66.6% នៃចំនួនផ្គត់ផ្គង់
👽Satoshi ចំនួន 968,000 BTC ស្មើនឹង 4.6% នៃចំនួនផ្គត់ផ្គង់
🔑 Bitcoin ដែលបាត់បង់កូនសោរ (ប៉ាន់ស្មាន) ចំនួន 1.62 លាន BTC ស្មើនឹហ 7.7% នៃចំនួនផ្គត់ផ្គង់
⛏️ Bitcoin ដែលនៅសល់សម្រាប់ជីក ចំនួន 919,000 BTC ស្មើនឹង 4.4% នៃចំនួនផ្គត់ផ្គង់
គិតត្រឹមថ្ងៃទី 8 កញ្ញា 2026 ប្រភព៖ River, BitcoinTreasuries.net និង BitMEX
1 421
iPhone Duo ចេញមកហើយ តាមពិតទៅវាត្រូវបានឌីសាញសម្រាប់អ្នកត្រេដ ដោយអាចឲ្យអ្នកអាចធ្វើការត្រេដបណ្តើរ ហើយរកការងារបណ្តើរក្នុងពេលជាមួយគ្នា។
1 421
ដល់ពេលគិតអំពី Bitcoin Halving ឆ្នាំ 2028 ហើយ និងអ្វីដែលវាអាចមានន័យចំពោះតម្លៃ BTC។
គិតមកដល់ពេលនេះ នៅសល់ប្រហែល 1.6 ឆ្នាំ ទៀតប៉ុណ្ណោះដល់ Halving បន្ទាប់។ បន្ទាប់ពី Halving កន្លងមក BTC ធ្លាប់ឡើងប្រហែល៖
2012: ឡើងប្រហែល 100x ក្នុងរយៈពេល 12 ខែ
2016: ឡើងប្រហែល 30x ក្នុងរយៈពេល 18 ខែ
2020: ឡើងប្រហែល 8x ក្នុងរយៈពេល 18 ខែ
Halving តែងតែត្រូវបានគេចាត់ទុកថាជាចង្វាក់រៀងរាល់ 4 ឆ្នាំ ដែលជំរុញការចាប់អារម្មណ៍ និងសេដ្ឋកិច្ចរបស់ Bitcoin។
ប៉ុន្តែនៅឆ្នាំ 2024 មានអ្វីមួយខុសពីមុន។ គំរូ Halving → Bull Market ត្រូវបានមនុស្សជាច្រើនរំពឹងទុករួចហើយ ដូច្នេះពួកគេបានទិញមុន Halving។ ជាលើកដំបូង Bitcoin បានបង្កើត All-Time High ថ្មី មុន Halving។
2024: ឡើងប្រហែល 4x ក្នុង 18 ខែ មុន Halving ហើយឡើងប្រហែល 2x ក្នុង 18 ខែ បន្ទាប់ពី Halving។
ដូច្នេះ វដ្តនេះនឹងទៅជាយ៉ាងណា?
គ្មានអ្នកណាដឹងច្បាស់ទេ។ ប៉ុន្តែទស្សនៈនេះយល់ថា ការទិញមុន Halving (front-run) បានក្លាយជាល្បែង Game Theory របស់ទីផ្សារហើយ។
បើគំរូដូចវដ្តមុនកើតឡើងម្ដងទៀត៖
អានត 👉 https://www.facebook.com/share/p/1EaQd6BTS7
1 421
គិតចាប់ពីថ្ងៃទី 09-09-2025 ប្រកាស iPhone 17
មកដល់ថ្ងៃទី 09-09-2026 ប្រកាស iPhone 18
💹 ភាគហ៊ុន Apple $AAPL កើនឡើង 34.56% ។
1 421
Apple យកចិត្តទុកដាក់ខ្លាំងណាស់លើ Animation។ គេមិនចង់មានអ្វីរអាក់រអួល មាន Flicker ឬធ្វើឲ្យភ្នែករំខានសោះ ដោយរាល់ Transition ទាំងអស់ត្រូវតែ Seamless និង Smooth។
ចំណែក Android វិញ ជាទូទៅមិនសូវឲ្យតម្លៃលើចំណុចនេះប៉ុន្មានទេ ដោយគេភាគច្រើនផ្តោតលើមុនងារ Functionality ជាង។
នៅពេលប្រើទូរស័ព្ទ Android ដែលមានតម្លៃថ្លៃបុណ្ណាក៏ដោយតែងតែឃើញមានកន្ត្រាក់តិចតូចនៅត្រង់ចំណុចណាមួយ។
1 421
តម្លៃ iPhone គិតជា Bitcoin៖
ឆ្នាំ 2016៖ 1.23 BTC
ឆ្នាំ 2026៖ 0.01 BTC
បង្ហាញថា iPhone មួយគ្រឿងដែលធ្លាប់ត្រូវចំណាយជាង 1 BTC កាលពីឆ្នាំ 2016 ឥឡូវត្រូវការត្រឹម 0.01 BTC ប៉ុណ្ណោះ។
iPhone 📱 ចុះថោក? 🤨
1 421
បច្ចេកវិទ្យា AI 🤖 រីកចម្រើនយ៉ាងនេះប្រហែល 20 ទៅ 30 ឆ្នាំទៀតផលិតភាព (Productivity) នឹងកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
តាមតក្កវិទ្យា ទំនិញត្រូវតែចុះថោកព្រោះ AI ជួយឲ្យរោងចក្រឧស្សាហកម្មផលិតបានលឿន នឹងច្រើនជាងមុន។
តែប្រសិនបើទំនិញនៅតែឡើងថ្លៃ នោះបានន័យថាលុយដែលអ្នកកំពុងកាន់កំពុងមានបញ្ហា។
1 421
Bitcoin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុធំឆ្នាំ 2008 ដើម្បីផ្តល់ប្រព័ន្ធប្រាក់ដែលមនុស្សអាចគ្រប់គ្រងដោយខ្លួនឯង ដោយមិនពឹងផ្អែកលើរដ្ឋាភិបាល ឬធនាគារ។
អត្ថបទនេះលើកឡើងថា ខណៈដែលប្រជាជននៅប្រទេសអភិវឌ្ឍន៍មានប្រព័ន្ធហិរញ្ញវត្ថុល្អ មនុស្សរាប់ពាន់លាននាក់នៅប្រទេសដែលមានអតិផរណាខ្ពស់ ឬរបបផ្តាច់ការ កំពុងប្រឈមបញ្ហាការរក្សាតម្លៃទ្រព្យសម្បត្តិ និងសេរីភាពហិរញ្ញវត្ថុ។ Bitcoin ជួយពួកគេការពារកម្លាំងទិញ រក្សាទុកទ្រព្យសម្បត្តិ និងធ្វើប្រតិបត្តិការដោយគ្មានការអនុញ្ញាតពីភាគីទីបី។
សារសំខាន់៖ Bitcoin មិនមែនគ្រាន់តែជាការវិនិយោគទេ ប៉ុន្តែជាឧបករណ៍សម្រាប់សេរីភាពហិរញ្ញវត្ថុ និងការការពារទ្រព្យសម្បត្តិសម្រាប់មនុស្សជាច្រើនជុំវិញពិភពលោក។
https://gettingbitcoin.org/articles/on-freedom-money/
1 421
Bitcoin is freedom money? 🤨
https://partners.wsj.com/the-nakamoto-project/bitcoin-reframed/bitcoins-overlooked-promise-freedom/
1 421
+1
ធុញនឹងជីវិតរួសរាន់ហើយមែនទេ? 🤣
តោះមកសាកល្បងជិវិត Slow Life កម្មវិធីផ្ញើសារថ្មីដែលល្បឿននៃការផ្ញើគឺស្មើនឹងសត្វព្រាបនាំសារពិតប្រាកដ 🕊️ ។
ហើយពេលខ្លះសារមិនទៅដល់អ្នកទទួលដោយសារព្រាបស្លាប់តាមផ្លូវ។
🕊️អាចស្វែងរកអែតមីនតាមរយៈ usernam @hunly
ទាញយកនៅ iOS https://apps.apple.com/app/id6762161637
1 421
+2
អ្នកវាយប្រហារ Liquid Network ទើបតែ Broadcast ប្រតិបត្តិការបញ្ជូន 3,400 BTC ត្រឡប់ទៅកាន់អាសយដ្ឋានរបស់ Liquid Federation វិញ។
គេរក្សាទុក 598.5 BTC សម្រាប់ខ្លួនឯង ប្រហែល 15%។
15% នោះគឺចាត់ទុកជាថ្លៃរកឃើញចំណុចខ្សោយរបស់ Network ចុះ។ 😆
1 421
+2
អ្នកវាយប្រហារ Liquid Network ទើបតែ Broadcast ប្រតិបត្តិការបញ្ជូន 3,400 BTC ត្រឡប់ទៅកាន់អាសយដ្ឋានរបស់ Liquid Federation វិញ។
គេរក្សាទុក 598.5 BTC សម្រាប់ខ្លួនឯង ប្រហែល 15%។
15% នោះគឺចាត់ទុកជាថ្លៃរកឃើញចំណុចខ្សោយរបស់ Network ចុះ។ 😆
1 421
Liquid Network ដែលបានហែគ បច្ចុប្បន្ន Hacker កំពុងទាក់ទងជាមួយអ្នកថែទាំបណ្តាញ តាមរយៈ Bitcoin On-chain Transactions ហើយបានបញ្ជាក់ថា នឹងប្រគល់ 4,000 BTC មកវិញ បន្ទាប់ពីចន្លោះប្រហោងសុវត្ថិភាព (Vulnerability) ត្រូវបានជួសជុលរួច។
1 421
Liquid Network ដែលជាបណ្តាញ Bitcoin Sidechain របស់ Blockstream បានផ្អាកដំណើរការទាំងស្រុង បន្ទាប់ពីមានការលួច Bitcoin ប្រហែល 4,000 BTC (ប្រមាណ 320 លានដុល្លារ) ចេញពីកាបូបរបស់ Liquid Federation។
អ្នកលួចបានទុកសារនៅលើ Bitcoin Blockchain ថា៖ “We are whitehats. Contact us on-chain.” ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ថាពួកគេជាអ្នកស្រាវជ្រាវសន្តិសុខពិតប្រាកដ ឬជាអ្នកវាយប្រហារនោះទេ។
ចំណុចសំខាន់ៗ៖
🫥 BTC ត្រូវបានដកចេញតាមរយៈ SideSwap PAK (Peg-out Authorization Key) ប៉ុន្តែ Blockstream បញ្ជាក់ថា PAK Key មិនត្រូវបាន Hack ហើយ Key ផ្សេងៗក៏មិនត្រូវបានប៉ះពាល់ដែរ។
🔥 Blockstream កំពុងព្យាយាមទាក់ទងអ្នកដកប្រាក់ទាំងនោះ តាមរយៈសារ On-chain ដែលមានហត្ថលេខាផ្លូវការ។
Exchange នានាបានផ្អាក ឬកំពុងផ្អាក ការដាក់ និងដក LBTC។
អានបន្តនៅ Facebook page ពីព្រោះអែតមីនអត់លុយទិញ Telegram Premium អាខោនផូសវែងបាន 🤣
👉 https://www.facebook.com/share/p/1B8AjWq61W
1 421
Bitcoin គឺ Game Theory ។
សាកគិតមើលថាប្រសិនបើ Quantum Computer អាចហែគ Bitcoin បាន ហើយមានគេយកទៅហែគពិតមែននោះ Bitcoin ដែលត្រូវបានហែគនឹងលែងមានតម្លៃ ព្រោះមនុស្សលែងជឿជាក់លើប្រព័ន្ធ Bitcoin ទៀត។
ដូច្នេះអ្នកហែគនោះនឹងទទួលបានរបស់ដែលឥតប្រយោជន៍។ តើហែគដើម្បីអ្វី?
ហែគធនាគារមិនល្អជាង? 🤨
