STI Focus
الذهاب إلى القناة على Telegram
STI Focus Channel aims to disseminate related STI information and news to the public.
إظهار المزيد1 612
المشتركون
-124 ساعات
-47 أيام
-130 أيام
أرشيف المشاركات
1 612
Repost from N/a
+6
ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតកាលានុវត្តភាពថ្មីសម្រាប់ការកែច្នៃស្វាយចន្ទី
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ — មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បានទទួលស្វាគមន៍ប្រតិភូនៃ សហព័ន្ធស្វាយចន្ទីកម្ពុជា (CCF) ក្នុងជំនួបពិភាក្សាការងារ និងទស្សនកិច្ចសិក្សាស្វែងយល់ពីមជ្ឈមណ្ឌល។
ជំនួបដ៏មានសារៈសំខាន់នេះ ផ្តោតជាសំខាន់លើ៖
- ការផ្លាស់ប្តូរបទពិសោធន៍៖ ចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាកែច្នៃទំនើបៗ និងស្តង់ដារគុណភាពម្ហូបអាហារ។
- ការបង្កើនតម្លៃបន្ថែម៖ ពិភាក្សាលើលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទី និងអនុផលស្វាយចន្ទីខ្មែរ ឱ្យទៅជាផលិតផលសម្រេចដែលមានស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
- កិច្ចសហការស្រាវជ្រាវ៖ បើកផ្លូវសម្រាប់ការអភិវឌ្ឍផលិតផលថ្មីៗ (R&D) រវាងវិស័យឯកជន និងមជ្ឈមណ្ឌល FTC។
មជ្ឈមណ្ឌល FTC មានគោលជំហរក្នុងការគាំទ្រ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារសកល។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #CCF #Foodprocessing #CambodiaFoodIndustry
1 612
Repost from STI Focus
វគ្គបណ្តុះបណ្តាលលើកទី៣
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្មសហគ្រាស ធុនមីក្រូ តូច និងមធ្យម” នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល ដល់ ៥:០០នាទីល្ងាច តាមរយៈប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ AI ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់, បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ លើសពីនេះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។
ក្នុងន័យនេះសូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ អញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈលីងខាងក្រោម៖
ចុះឈ្មោះនៅទីនេះ: https://forms.gle/U6GoY64We3Kn1nv2A
————————
3rd Training announcement
The National Institute of Science, Technology and Innovation (NISTI), collaborates with CamTech University and Kenan Foundation Asia, plans to organize a training program on “The Use of Artificial Intelligence (AI) to Support Micro, Small, and Medium Enterprises (MSMEs)” on 16th June 2026, from 1:00 PM to 5:00 PM via online platform.
The training aimed to enhance digital capacity and promote the adoption of AI among MSMEs in Cambodia, in order to strengthen resilience, improve operational efficiency, and increase competitiveness in the digital economy.
Please note that participation in this training is free of charge. Upon completion of the training, certificates will be issued to participants.
In this regard, business owners, entrepreneurs, and relevant stakeholders are warmly invited to register for the training through the link below: https://forms.gle/U6GoY64We3Kn1nv2A
————————
Please join/follow us:
🌐 https://nisti-tree.vercel.app/
1 612
+7
[English Below]
------------------------------
✨ ជំនួបពិភាក្សាការងាររវាង វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) និងក្រុមហ៊ុន VP.Start: ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍
នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ - ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានចុះទៅជំនួបពិភាក្សាការងារជាក្រុមហ៊ុន VP.Start ក្នុងគោលបំណងស្វែងរកឱកាស និងលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។
🎯 នៅក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើសសរស្តម្ភចម្បងៗចំនួន ៣ រួមមាន៖
១. ការសាកល្បងស្រាវជ្រាវរួមគ្នា (Joint R&D Project): ផ្ដួចផ្ដើមនូវការធ្វើការស្រាវជ្រាវរួមគ្នា សាកល្បងនៅក្នុងក្របខណ្ឌបច្ចេកវិទ្យា ដែលពាក់ព័ន្ធទៅនឹងជំនាញ និងសក្តានុពលរបស់ក្រុមហ៊ុន ក៏ដូចជាជំនាញបច្ចេកទេសរបស់វិទ្យាស្ថានជាតិ (NISTI)។
២. ការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាល (Experience Exchange & Training): បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក និងការរៀបចំវគ្គបណ្តុះបណ្តាលនានា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់បុគ្គលិក និងអ្នកជំនាញ។
៣. ការផលិតវីដេអូផ្សព្វផ្សាយពីភាពជោគជ័យ (Success Story Video): សហការផលិតវីដេអូបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុន VP.Start ក្រោមប្រធានបទ "នវានុវត្តន៍តាមរយៈបច្ចេកវិទ្យា" (Innovation through Technology) ដើម្បីជាការបំផុសគំនិត និងបង្ហាញពីការរីកចម្រើននៃស្នាដៃបច្ចេកវិទ្យាក្នុងស្រុក។
———————————————-
✨ High-Level Bilateral Discussion Between NISTI and VP.Start: Pioneering Collaboration in Science, Technology, and Innovation
Phnom Penh, June 11, 2026 – The Team from the National Institute of Science, Technology and Innovation (NISTI) conducted an official working visit to VP.Start Co., Ltd. The primary objective of this meeting was to explore strategic opportunities and feasibility for mutual collaboration aimed at driving technological advancements and strengthening the innovation ecosystem in Cambodia.
🎯 During this milestone discussion, both parties engaged in deep dialogues, focusing heavily on three core pillars:
1. Joint Research & Development (Joint R&D Project): Initiating collaborative R&D pilot projects within key technology frameworks, leveraging the industrial expertise and potential of VP.Start alongside the specialized technical capabilities of NISTI.
2. Experience Exchange & Training: Developing knowledge-sharing programs and technical training sessions to upskill personnel, transfer expertise, and foster human capital development in emerging technologies.
3. Success Story Video Production: Collaborating on a promotional video showcasing VP.Start’s journey and milestones under the theme "Innovation through Technology." This initiative aims to inspire local tech enthusiasts and highlight the rapid growth of homegrown Cambodian technological solutions.
#MISTI #NISTI #VPStart #Innovation #Technology #STI #Cambodia #R&D #IoT
🌐More info about NISTI:
https://nisti-tree.vercel.app/
1 612
Repost from កម្ពុជាថ្មី សេដ្ឋកិច្ច
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមភាគីជប៉ុន បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការសម្របសម្រួល និងការគ្រប់គ្រងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ គ្រឹះស្ថានអប់រំបច្ចេកទេស និងតំណាងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងវិស័យដ៏សំខាន់នេះ។
លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយប្រសិទ្ធភាព មានសារសំខាន់ក្នុងការប្រែក្លាយចំណេះដឹងវិទ្យាសាស្ត្រទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គម។
លោក សាត សាមីថា៖ «ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាស្ពានដ៏សំខាន់ក្នុងការប្រើប្រាស់សក្តានុពលវិទ្យាសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចជាតិ»។
🔗អានលម្អិត៖ https://www.kampucheathmey.com/business-economic/1132956
--------------
📲JOIN: @kpteconomy
1 612
Repost from MISTI News
📺 ភាគទី៣/៨៖ តើការចុះបញ្ជីផលិតផលមានសារប្រយោជន៍អ្វីខ្លះ?
🛡️ ស្វែងយល់ពីសារប្រយោជន៍អ្វីខ្លះនៃការចុះបញ្ជីផលិតផល (ច.ប.ផ.) សម្រាប់សុវត្ថិភាពអ្នកប្រើប្រាស់ ភាពអនុលោម និងការកសាងទំនុកចិត្តលើផលិតផល និងម៉ាកយីហោ។
📺 Episode 3/8: Why Product Registration Matters
🛡️ Learn why product registration is important for consumer safety, legal compliance, and building trust in products and brands.
#MISTI #ISC #ConsumerSafety #ProductRegistration #Standards #Compliance
1 612
Repost from MISTI News
+9
ក្រសួងឧស្សាហកម្ម និងសមភាគីជប៉ុន ជំរុញការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/GcTZAI30jGVp
Telegram | Facebook | Instragram | Website | Tiktok |
1 612
Repost from STI NEWS
នៅសល់តែពីរថ្ងៃទៀទេសម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រីកម្ពុជាក្នុងការដាក់ពាក្យចូលរួមក្នុងកម្មវិធីមហាសន្និបាតអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមប្រកាសជ្រើសរើសអ្នកវិទ្យាសាស្ត្រស្ត្រីកម្ពុជាដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធីមហាសន្និបាតអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ (2nd AIWSC) ក្រោមប្រធានបទ ការកសាងសហគមន៍ វិទ្យាសាស្ត្រ បច្គេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយបរិយាបន្ន។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៨-១០ ខែកក្កដា ឆ្នាំ ២០២៦
📍 ទីតាំង៖ រាជធានីភ្នំពេញ
💡 លក្ខខណ្ឌជ្រើសរើស៖
ត្រូវតែមានសញ្ញាបត្របណ្ឌិត
មានបទពិសោធន៍ការងារចាប់ពី ៥ ដល់ ១០ ឆ្នាំ
មានប្រធានបទស្រាវជ្រាវផ្តោតលើដំណោះស្រាយជាក់ស្តែង ស្របតាមវិស័យអាទិភាព៖ សន្តិសុខស្បៀង, ដំណោះស្រាយថាមពលប្រកបដោយចីរភាព, សមធម៌ក្នុងការទទួលបានការអប់រំ, ឬ បច្ចេកវិទ្យាដែលកំពុងលេចធ្លោ ។
⏰ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:០០ នាទី
សូមស្វែងយល់បន្ថែមអំពីកម្មវិធីនេះ តាមរយៈការពិនិត្យមើលផ្ទាំងផ្សព្វផ្សាយ ដែលបានភ្ជាប់ជូននូវ QR Code សម្រាប់ការដាក់ពាក្យ។
📧 ព័ត៌មានបន្ថែម៖ dcoo.gdsti@misti.gov.kh
1 612
+9
រួមជាមួយនឹងភរិយា ចូលរួមទស្សនកិច្ចមជ្ឈមណ្ឌលជាតិនវានុវត្តន៍ (National Innovation Center)។
សាធារណរដ្ឋសង្គមនិយមវៀតណាម រសៀលថ្ងៃអង្គារ ទី៩ មិថុនា ២០២៦
Together with H.E. Dr. PICH Chanmony HUNMANET, I am visiting the National Innovation Center.
Viet Nam, Tuesday afternoon, 9 June 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
1 612
Repost from N/a
+7
[English Below]
-----------------
ក្រុមការងារផលិតកម្មខ្នាតតូច នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា-កូរ៉េ បានសហការនិងផ្ដល់ការគាំទ្រដល់សហគ្រាស Mayany ក្នុងការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ម៉ាស៊ីនសម្ងួត កិន និងលាយគ្រឿងផ្សំ ដើម្បីផលិតជាម្សៅចន្ទីដែលអាចឆុងរលាយភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងអាហារ និងភេសជ្ជៈ និងផលិតជាទឹកដោះគ្រាប់ស្វាយចន្ទី ដែលមានរសជាតិឈ្ងុយឆ្ងាញ់ មិនមានឡាក់តូស មានកាឡូរីទាប និងជាជម្រើសល្អជំនួសឱ្យទឹកដោះសត្វ។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
1 612
+9
[English Below]
-----------------
✨ ក្រុមការងារនៃវិទ្យាស្ថានជាតិ វ.ប.ន. (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ចូលរួមតំណាងឱ្យកម្ពុជា ក្នុងសិក្ខាសាលាស្តីពី "នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) ចិន-អាស៊ាន"
កាលពីថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន (CAEXPO Secretariat) បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី "នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) ចិន-អាស៊ាន" ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន រួមមាន៖ កម្ពុជា ឡាវ ព្រុយណេ ម៉ាឡេស៊ី និងថៃ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ បទពិសោធន៍ និងការវិវត្តចុងក្រោយនៃបច្ចេកវិទ្យាទំនើបៗ។
🎯 ចំណុចគន្លឹះសំខាន់ៗនៃកម្មវិធី
- បាឋកថាស្តីពីបច្ចេកវិទ្យា AI ជំនាន់ថ្មី និងការធ្វើបរិវត្តកម្ម "AI+" លើគ្រប់វិស័យ
- ការចុះកម្មសិក្សាជាក់ស្តែងពិនិត្យមើលទីតាំងសំខាន់ៗ រួមមាន មូលដ្ឋានបណ្តុះបណ្តាលសាកល្បង AI, មន្ទីរពិសោធន៍វិស្វកម្មមហាសមុទ្រ Guangxi, ព្រែកជីក Pinglu និងប្រព័ន្ធដឹកជញ្ជូនស្វ័យប្រវត្តិកំពង់ផែ Beibu Gulf Port។
🇰🇭 ការចូលរួមរបស់មន្ត្រីកម្ពុជានៅក្នុងព្រឹត្តិការណ៍កម្រិតតំបន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា AI និងការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។
---------------------
✨ The team of the National Institute of Science, Technology and Innovation (NISTI) of the Ministry of Industry, Science, Technology & Innovation (MISTI), represent Cambodia at the "Seminar on Artificial Intelligence Innovation and Cooperation for China and ASEAN".
From June 1–5, 2026, the China-ASEAN Expo (CAEXPO) Secretariat organized a Seminar on "Artificial Intelligence Innovation and Cooperation for China and ASEAN" in Nanning, Guangxi Autonomous Region, Republic of China. The event brought together representatives from ASEAN member states—including Cambodia, Brunei, Laos, Malaysia, and Thailand—to explore new opportunities, insights, and the latest advancements in cutting-edge technologies.
🎯 Key Highlights of the Program:
- Lectures focused on next-generation AI technologies and the cross-sectoral transition toward "AI+" integration.
- Field study on key locations including the Embodied AI Pilot Traning Base, Guangxi Ocean Engineering Laboratory, Pinglu Canal, and Beibu Gulf Port Automated Transportation System.
🇰🇭 The active participation of Cambodian officials in this regional forum reflects the Ministry's firm commitment to keeping pace with the rapid evolution of AI. It further underscores Cambodia's readiness to drive digital transformation across the industrial and technological sectors.
#MISTI #NISTI #Cambodia #ChinaASEAN #AI #DigitalEconomy #CAEXPO #SmartLogistics #AIagents #PingluCanal
🌐More info about NISTI
https://nisti-tree.vercel.app/
1 612
Repost from MISTI News
📺 ភាគទី២/៨៖ សញ្ញាស្តង់ដាកម្ពុជា (CS) និងសញ្ញា ច.ប.ផ (ចុះបញ្ជីផលិតផល) ខុសគ្នាដូចម្តេច?
🏷️ ស្វែងយល់ពីភាពខុសគ្នារវាងសញ្ញាស្តង់ដាកម្ពុជា និង ច.ប.ផ. ព្រមទាំងសារសំខាន់នៃស្លាកសញ្ញាទាំងពីរលើសំបកផលិតផល និងការទទួលស្គាល់ពីទីផ្សារ។
📺 Episode 2/8: Cambodian Standards (CS) vs. Product Registration Mark
🏷️ Understand the differences between Cambodian Standards (CS) and Product Registration Marks, and their role in product labeling and market acceptance.
#CambodianStandards #ProductRegistration #ISC #MISTI
1 612
+5
[English Below]
-----------------
ការស្វែងរកដំណោះស្រាយបច្ចេកទេសជូនដល់សហគ្រាសក្នុងស្រុក
ភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ — ក្រុមការងារនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយសិប្បកម្ម «ប្រេង KH» ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយបច្ចេកទេស ក្នុងការកែច្នៃប្រេងដោយប្រើវិធីសាស្ត្រកៀបត្រជាក់។
ដំណោះស្រាយ និងអនុសាសន៍សំខាន់ៗ រួមមាន៖
- ការរក្សាគុណភាព៖ ចែករំលែកវិធីសាស្ត្រទុកដាក់វត្ថុធាតុដើមឲ្យបានត្រឹមត្រូវ។
- ការកែច្នៃកាកសំណល់៖ ណែនាំឲ្យយកកាកសំណល់ពីការកៀបប្រេង ទៅច្នៃជាផលិតផលថ្មី (ដូចជានំ និងទឹកសាឡាដ)។
ក្រុមការងារនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រីករាយដែលបានចូលរួមចំណែកជួយសិប្បកម្មក្នុងស្រុក ឱ្យប្រើប្រាស់សក្តានុពលផលិតផលបានពេញលេញ ស្របតាមគោលការណ៍សេដ្ឋកិច្ចចក្រា និងនិរន្តរភាពបរិស្ថាន។
-----------------
Seeking Technical Solutions for Local Enterprises
Phnom Penh, June 5, 2026 — The team from the National Institute of Science, Technology and Innovation (NISTI) held a Zoom discussion with «KH Oil Handicraft» to understand its challenges and provide technical solutions for oil processing using the cold-press method.
Key solutions and recommendations included:
- Quality preservation: Sharing proper methods for storing raw materials.
- Waste processing: Recommending that oil-pressing residues be processed into new products, such as cakes and salad dressing.
The National Institute of Science, Technology and Innovation is pleased to have contributed to supporting local handicraft enterprises in making full use of their product potential, in line with the principles of a circular economy and environmental sustainability.
-----------------
#NISTI #SMEs #Innovation #TechnicalSupport #FoodProcessing #CapacityBuilding
🌐More info about NISTI
https://nisti-tree.vercel.app/
1 612
Repost from MISTI News
+8
មូលនិធិស្រាវជ្រាវជាតិជាយន្តការគន្លឹះសម្រាប់ពង្រឹងសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/zXhXCV64hCx8
Telegram | Facebook | Instragram | Website | Tiktok |
1 612
+7
[English Below]
———————————-
✨ការប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធលើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងកែលម្អគុណភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើវិស័យម្ហូបអាហារ!
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.វ.ប.ន.) បានរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដែលផ្ដោតលើនវានុវត្តន៍វិធីសាស្ត្របង្រៀន វាយតម្លៃ និងការបន្តកែលម្អគុណភាព សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើវិស័យម្ហូបអាហារ » ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិ វ.ប.ន.។ គោលបំណងនៃសិក្ខាសាលា ដើម្បីប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលរួមមាន ពិភាក្សាអំពីជំនាញគោល ជំនាញទន់ និងលក្ខណៈសម្បត្តិដែលសិក្ខាកាមត្រូវការជាចាំបាច់សម្រាប់តម្រូវការរបស់សហគ្រាសកែច្នៃម្ហូបអាហារ និងពិភាក្សាអំពីនិន្នាការនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅក្នុងវិស័យអាហារទាំងនៅពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្ដុះបណ្ដាលដល់សហគ្រាសកែច្នៃអាហារ។
ក្រុមការងារបស់វិទ្យាស្ថានជាតិ វ.ប.ន. បានដឹកនាំសិក្ខាកាម ពិភាក្សាលើផ្នែកសំខាន់ៗរួមមាន៖
✅ការរក្សាទុក៖ វិធីថែរក្សាទុកផលិតផលក្រោយពេលប្រមូលផល
✅ការកែច្នៃ និងនវានុវត្តន៍លើផលិតផលអាហារ៖ ការផលិតផលអាហារតាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍន៍
✅ការស្តុកទុក៖ ការវេចខ្ចប់ លក្ខខណ្ឌស្តុកទុក។
ក្នុងកម្មវិធីនេះ មានសិក្ខាកាមចំនួន ៧០រូប បានអញ្ជើញមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ, អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ, ក្រុមហ៊ុនឯកជន, សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអង្គការក្រៅរដ្ឋាភិបាល។
———————————-
✨Collecting input from stakeholders on developing training and quality improvement programs for micro, small and medium enterprises (MSMEs) in the food sector!
On June 3, 2026, the National Institute of Science, Technology and Innovation (NISTI) organized a workshop on "Development of training programs that focus on innovation, teaching methods, evaluation and continuous improvement of quality for mirco, small and medium enterprises (MSMEs) in the food sector", presided over by H.E Dr. Keo Socheat, Director General of NISTI. The workshop aimed to gather input from stakeholders in the development of the training program, including Discuss the basic skills, soft skills and qualifications that the trainees need for the food processing enterprise and Discuss current research trends and developments in the food sector, both now and in the future, to improve training programs for food processing enterprises.
Working Group discussed the main areas, including:
✅Storage: postharvest technology
✅Food processing and innovation: Food products development through research and development (R&D)
✅Storage: Packaging, storage conditions.
In this program, 70 participants joined from relevant ministries and institutions, professors, researchers from universities, research institutes, private companies, micro and small enterprises, and NGOs.
________________
#Cambodia #MISTI #NISTI #STI #Training #FoodSafety #MSMEs
Please join/follow us:
📌 https://nisti-tree.vercel.app/
1 612
Repost from STI NEWS
[Study in Japan]
(Japanese and English follow) - <<ព័ត៌មានលម្អិតទាក់ទងនឹងការប្រឡងសរសេរអាហាររូបករណ៍MEXT សម្រាប់ឆ្នាំសិក្សា២០២៧>>
ស្ថានទូតជប៉ុន សូមប្រកាសព័ត៌មានលម្អិតទាក់ទងនឹងការប្រឡងសរសេរក្នុងកម្រិត ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ។
សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានស្តីពី ពេលវេលានៃការប្រឡង បន្ទប់ប្រឡង និងប្លង់នៃទីកន្លែងប្រឡងជាដើម។
<<Detailed Information Regarding the Written Examination for MEXT 2027>>
The Embassy of Japan would like to announce detailed information for written examination in the category of Research Students, Undergraduate Students, College of Technology(KOSEN) Students and Specialized Training College Students of MEXT Scholarship 2027.
Please refer to the following link for more information regarding the examination timetable, examination rooms, and the layout of the examination venue.
Link: https://www.kh.emb-japan.go.jp/itpr_en/11_000001_01278.html
1 612
Repost from N/a
+9
[English below]
នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមដែលទទួលបានជ័យលាភី លេខ១ លេខ២ និងលេខ៣ នៃកម្មវិធីប្រកួតប្រជែងផ្តាច់ព្រ័ត្រមគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាកែច្នៃអាហារ សកម្មភាពរបស់មជ្ឈមណ្ឌល និងពិភាក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
—————————
On the morning of June 3, 2026, representatives from the National University of Battambang and the first-, second-, and third-place winning teams of the Cambodia Startup launchpad Competition paid a visit to the Cambodia-Korea Food Processing TASK Center (FTC) to gain insights into food processing technologies, learn about the Center’s activities, and discuss potential avenues for future collaboration.
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
1 612
Repost from MISTI News
📺 ភាគទី១/៨៖ តើស្តង់ដាជាអ្វី?
🔍 ស្វែងយល់អំពីអត្ថន័យនៃ “ស្តង់ដា” និងសារសំខាន់របស់ស្តង់ដា សម្រាប់ការរស់នៅប្រចាំថ្ងៃ ការអភិវឌ្ឍអាជីវកម្ម និងឧស្សាហកម្ម។
📺 Episode 1/8: What Are Standards?
🔍 Explore what standards are and why they matter in our daily lives, businesses, and industrial development.
#Standards #ISC #MISTI #Industry
1 612
+4
[English Below]
-----------------
ការស្វែងរកដំណោះស្រាយបច្ចេកទេសជូនដល់សហគ្រាសក្នុងស្រុក
ភ្នំពេញ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦, ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំកិច្ចពិភាក្សាតាមរយៈកម្មវិធី Zoom ជាមួយ «សិប្បកម្ម ស្រីមុំកែច្នៃគ្រាប់ធញ្ញជាតិ» ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមនានាដែលសិប្បកម្មកំពុងជួបប្រទះ ទាក់ទងនឹងការវេចខ្ចប់ និងការរក្សាទុកគុណភាពផលិតផល។
ក្រុមការងារជំនាញបានចែករំលែកនូវដំណោះស្រាយបច្ចេកទេស និងអនុសាសន៍ល្អៗជាច្រើន ដែលអាចយកទៅអនុវត្ត ក្នុងការពង្រឹងគុណភាព និងសោភ័ណភាពផលិតផលឱ្យកាន់តែប្រសើរជាងមុន។
-----------------
Seeking Technical Solutions for Local Enterprises
Phnom Penh, June 2, 2026 — The working team of the National Institute of Science, Technology and Innovation (NISTI) held a discussion via Zoom with "Srey Mom Grain Processing Handicraft" to gain a clearer understanding of the challenges the business is currently facing, particularly those related to packaging and maintaining product quality.
The technical team shared a range of technical solutions and practical recommendations that can be applied to further improve the quality and appearance of the products.
-----------------
#NISTI #SMEs #Innovation #TechnicalSupport #FoodProcessing #CapacityBuilding
🌐More info about NISTI
https://nisti-tree.vercel.app/
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
