fa
Feedback
STI Focus

STI Focus

رفتن به کانال در Telegram

STI Focus Channel aims to disseminate related STI information and news to the public.

نمایش بیشتر
1 659
مشترکین
-124 ساعت
-87 روز
-1630 روز
آرشیو پست ها
Repost from FRESH NEWS
FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការ​គាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពផលិតកម្មរបស់​សហគ្រាសខ្នាតតូច ​និង​មធ្យមនៅកម្ពុជា» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ https://fna.asia/2a5e6d6 Join Channel & Reel CoolApp

[English Below] វិទ្យាស្ថានជាតិ វ.ប.ន. រៀបចំវគ្គបណ្តុះបណ្តាលការវិភាគទិន្នន័យតាមកម្មវិធី STATA _______________ រាជធានីភ្នំពេញ
+8
[English Below] វិទ្យាស្ថានជាតិ វ.ប.ន. រៀបចំវគ្គបណ្តុះបណ្តាលការវិភាគទិន្នន័យតាមកម្មវិធី STATA _______________ រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ - វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់កម្មវិធី STATA សម្រាប់ការវិភាគទិន្នន័យអាជីវកម្ម និងសេដ្ឋកិច្ច» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាវាគ្មិនដោយ ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយក វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក រ័ត្ន វឌ្ឍនា អ្នកស្រាវជ្រាវសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីសាធារណជនមកពីស្ថាប័ន និងអង្គភាពផ្សេងៗដែលមានចំណាប់អារម្មណ៍ និងជំនាញពាក់ព័ន្ធក្នុងការវិភាគទិន្នន័យ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីការវិភាគទិន្នន័យបែបបរិមាណវិស័យក្នុងអាជីវកម្ម និងសេដ្ឋកិច្ចដល់សិក្ខាកាម, កសាងជំនាញប្រើប្រាស់កម្មវិធី STATA ជាមូលដ្ឋាន សម្រាប់ការគ្រប់គ្រងទិន្នន័យ និងបង្ហាញពីវិធីសាស្ត្រក្នុងការបកស្រាយទិន្នន័យឱ្យបានត្រឹមត្រូវ និងការបង្ហាញលទ្ធផលវិភាគដោយទំនុកចិត្ត។ NISTI Conducts Training on STATA for Business and Economic Data Analysis _______________ Phnom Penh, 6 October 2026 - The National Institute of Science, Technology and Innovation (NISTI), under the Ministry of Industry, Science, Technology & Innovation (MISTI), conducted a training course on “Fundamentals of Using STATA for Business and Economic Data Analysis”, presided over by H.E. Dr. Keo Socheat, Director General of NISTI. The training brought together participants from various institutions and organizations with relevant backgrounds and interests in data analysis. The sessions were delivered by H.E. Dr. Keo Socheat, Director General of NISTI, and Mr. Rath Vathana, Economic Researcher. The training was designed to equip participants with fundamental knowledge and practical skills in quantitative data analysis for business and economics. It also aimed to strengthen participants’ ability to use STATA for data management and analysis, interpret analytical results accurately, and communicate findings with greater confidence. ----------------- 🌐More info about NISTI https://nisti-tree.vercel.app/ #MISTI #NISTI #MSMEs #Training #Stata

[English Below] វិទ្យាស្ថានជាតិ វ.ប.ន. រៀបចំវគ្គបណ្តុះបណ្តាលការវិភាគទិន្នន័យតាមកម្មវិធី STATA _______________ រាជធានីភ្នំពេញ
+8
[English Below] វិទ្យាស្ថានជាតិ វ.ប.ន. រៀបចំវគ្គបណ្តុះបណ្តាលការវិភាគទិន្នន័យតាមកម្មវិធី STATA _______________ រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ - វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់កម្មវិធី STATA សម្រាប់ការវិភាគទិន្នន័យអាជីវកម្ម និងសេដ្ឋកិច្ច» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាវាគ្មិនដោយ ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយក វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក រ័ត្ន វឌ្ឍនា អ្នកស្រាវជ្រាវសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីសាធារណជនមកពីស្ថាប័ន និងអង្គភាពផ្សេងៗដែលមានចំណាប់អារម្មណ៍ និងជំនាញពាក់ព័ន្ធក្នុងការវិភាគទិន្នន័យ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីការវិភាគទិន្នន័យបែបបរិមាណវិស័យក្នុងអាជីវកម្ម និងសេដ្ឋកិច្ចដល់សិក្ខាកាម, កសាងជំនាញប្រើប្រាស់កម្មវិធី STATA ជាមូលដ្ឋាន សម្រាប់ការគ្រប់គ្រងទិន្នន័យ និងបង្ហាញពីវិធីសាស្ត្រក្នុងការបកស្រាយទិន្នន័យឱ្យបានត្រឹមត្រូវ និងការបង្ហាញលទ្ធផលវិភាគដោយទំនុកចិត្ត។ NISTI Conducts Training on STATA for Business and Economic Data Analysis _______________ Phnom Penh, 6 October 2026 - The National Institute of Science, Technology and Innovation (NISTI), under the Ministry of Industry, Science, Technology & Innovation (MISTI), conducted a training course on “Fundamentals of Using STATA for Business and Economic Data Analysis”, presided over by H.E. Dr. Keo Socheat, Director General of NISTI. The training brought together participants from various institutions and organizations with relevant backgrounds and interests in data analysis. The sessions were delivered by H.E. Dr. Keo Socheat, Director General of NISTI, and Mr. Rath Vathana, Economic Researcher. The training was designed to equip participants with fundamental knowledge and practical skills in quantitative data analysis for business and economics. It also aimed to strengthen participants’ ability to use STATA for data management and analysis, interpret analytical results accurately, and communicate findings with greater confidence. ----------------- 🌐More info about NISTI https://nisti-tree.vercel.app/ #MISTI #NISTI #MSMEs #Training #Stata

[English Below] ----------------- "កម្មវិធីអន្តរាគមន៍ ផ្តល់ដំណោះស្រាយបច្ចេកទេសដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងប្រទេសកម្ពុជា" តើកម្មវិធីអន្តរាគមន៍ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិ វ.ប.ន. ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសអ្វីខ្លះ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈម? 🎥 សូមទស្សនារឿងរ៉ាវជោគជ័យរបស់សិប្បកម្ម លោកម៉ែ និងស្តាប់ពីបទពិសោធន៍ ការផ្លាស់ប្តូរ និងលទ្ធផលដែលទទួលបានពីការគាំទ្ររបស់ក្រុមអ្នកជំនាញនៃវិទ្យាស្ថានជាតិ វ.ប.ន.។ ----------------- “Intervention Program Providing Technical Solutions to Micro, Small, and Medium Enterprises in Cambodia” What types of technical support does the Intervention Program, organized by the NISTI, provide to micro, small, and medium enterprises (MSMEs) to help address their challenges? 🎥 Watch the success story of Lok Mae Handicraft and hear about their experience, transformation, and the results achieved through the support provided by NISTI’s team of experts. ----------------- #MISTI #NISTI #MSMEs #Intervention

Repost from N/a
📣 ឱកាសការងារថ្មីនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)! តើលោកអ្នកកំពុងស្វែងរកឱកាសការងារក្នុងវិស័យកែច្នៃអាហារ
📣 ឱកាសការងារថ្មីនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)! តើលោកអ្នកកំពុងស្វែងរកឱកាសការងារក្នុងវិស័យកែច្នៃអាហារមែនទេ? FTC កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែង៖ ✅ បុគ្គលិកផលិតកម្មខ្នាតតូច (ប្រតិបត្តិការម៉ាស៊ីន) ចំនួន២នាក់ ⏳ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ 📩 របៀបដាក់ពាក្យ៖ ស្គែន QR Code ក្នុងរូបភាព ឬចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ 🔗 https://forms.gle/Ny1qVbjbLRf24Jt2A ℹ️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ☎️ (+855) 23-869-666 📧 ftccambodia.project@gmail.com

[English Below] វគ្គបណ្តុះបណ្តាលស្តីពី៖ “ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល” ប្រទេសសិង្ហបុរី ថ្ងៃទី២១–២៥ ខែកញ្ញា ឆ្នាំ២០២៦៖ ម
+4
[English Below] វគ្គបណ្តុះបណ្តាលស្តីពី៖ “ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល” ប្រទេសសិង្ហបុរី ថ្ងៃទី២១–២៥ ខែកញ្ញា ឆ្នាំ២០២៦៖ មន្ត្រីជំនាញពីវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ “ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល” ដែលរៀបចំឡើងដោយកម្មវិធីសហប្រតិបត្តិការសិង្ហបុរី (SCP) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ក្រោមកម្មវិធី Singapore-Thailand Third Country Training Programme (TCTP)។ កម្មវិធីនេះបានប្រមូលផ្តុំប្រតិភូរដ្ឋាភិបាល ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាតំណាងប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាល់ឌីវ និងតំបន់ដៃគូផ្សេងទៀត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖ - ការរៀបចំផែនការយុទ្ធសាស្ត្រ៖ បរិវត្តកម្មឌីជីថលទូទាំងរដ្ឋាភិបាល តាមរយៈការចែករំលែកបទពិសោធន៍ពីយុទ្ធសាស្រ្តប្រទេសឆ្លាត (Smart Nation) របស់ប្រទេសសិង្ហបុរី - សេវាផ្តោតលើប្រជាពលរដ្ឋ៖ ការផ្តល់សេវាឌីជីថលដែលងាយស្រួល និងឆ្លើយតបតាមតម្រូវការ - អភិបាលកិច្ចទិន្នន័យ៖ ការចែករំលែក និងសមាហរណកម្មទិន្នន័យរវាងស្ថាប័ននានា - សន្តិសុខសាយប័រ និងបរិយាបន្ន៖ ការការពារទិន្នន័យ និងការទទួលបានសេវាឌីជីថលដោយបរិយាបន្ន ការចូលរួមរបស់មន្រ្តីកម្ពុជា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីគាំទ្រការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន និងឆ្លើយតបនឹងយុគ្គសម័យឌីជីថល។ Training Course on Digital Government Transformation   Singapore, September 21–25, 2026៖ Technical official from the National Institute of Science, Technology and Innovation (NISTI) under the Ministry of Industry, Science, Technology & Innovation (MISTI) attended a training course titled "Digital Government Transformation." The program was organized by the Singapore Cooperation Programme (SCP) and the Thailand International Cooperation Agency (TICA) under the Third Country Training Programme (TCTP). The program convened government delegates from across the Asia-Pacific region, including representatives from Cambodia, Laos, Malaysia, Indonesia, the Philippines, Maldives, and other partner regions. The key objectives of the training course focused on: • Strategic Planning: Whole-of-government digital transformation through insights into Singapore’s Smart Nation Strategy • Citizen-Centric Services: Accessible and user-focused service delivery • Data Governance: Secure cross-agency data sharing and integration • Cybersecurity & Inclusion: Digital security, privacy, and inclusive access The participation of Cambodian official in the training reflects the Ministry of Industry, Science, Technology & Innovation’s commitment to strengthening international cooperation, advancing digital transformation, and promoting good governance to support more efficient, sustainable, inclusive, and digitally enabled public services   #MISTI #NISTI #SCP #DigitalGovernment #DigitalTransformation #PublicSectorInnovation —————————- 🌐More info about NISTI 📌 https://nisti-tree.vercel.app/

Repost from STI NEWS
📢 ឱកាសសម្រាប់សហគ្រាស និង SMEs ក្នុងការចូលរួមកម្មវិធីនវានុវត្តន៍ក្នុងវិស័យម្ហូបអាហារអាស៊ាន! ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច
+1
📢 ឱកាសសម្រាប់សហគ្រាស និង SMEs ក្នុងការចូលរួមកម្មវិធីនវានុវត្តន៍ក្នុងវិស័យម្ហូបអាហារអាស៊ាន! ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សូមអញ្ជើញ សហគ្រាសឧស្សាហកម្មម្ហូបអាហារ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដាក់ពាក្យចូលរួម សិក្ខាសាលា និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេលខ្លី ស្តីពីនវានុវត្តន៍ក្នុងវិស័យម្ហូបអាហារ។ 📅 ១០–១១ វិច្ឆិកា ២០២៦ 📍 MISTI រាជធានីភ្នំពេញ 🗓 ផុតកំណត់ចុះឈ្មោះ៖ ២០ តុលា ២០២៦ កម្មវិធីផ្តោតលើ៖ 🔹 នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ 🔹 សុវត្ថិភាព និងគុណភាពអាហារ 🔹 R&D និងផលិតកម្មអាហារប្រកបដោយចីរភាព 👉 ចុះឈ្មោះ៖ https://forms.gle/8ZANTCqqKzhh2WSF9 📩 ព័ត៌មានបន្ថែម៖ assistant.dcoo@misti.gov.kh

English Below 🌟 ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ———————— រាជធានីភ្នំពេញ ថ្ងៃទី១ ខ
+7
English Below 🌟 ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ———————— រាជធានីភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៖ ក្រុមការងារនៃវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែវ សុជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ហោ ស៊ីវម៉ី ព្រឹទ្ធិបុរសរង នៃមហាវិទ្យាល័យទេពកោសល្យវិស្វកម្មគីមីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Dr. Caroline Douney សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Liège ប្រទេសប៊ែលហ្សិក ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសសម្រាប់កិច្ចសហការរួមគ្នា។ ជំនួបនេះមានគោលបំណងស្វែងយល់អំពីលទ្ធភាពនៃការសហការរវាង NISTI និងស្ថាប័នខាងលើ ក្នុងការរៀបចំការគាំទ្រលើបច្ចេកវិទ្យាសំបកវេចខ្ចប់ និងការអភិវឌ្ឍផលិតផលអាហារដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ តាមរយៈកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិនិត្យមើលទិសដៅនៃកិច្ចសហប្រតិបត្តិការដែលអាចអនុវត្តបាន ដោយផ្តោតលើការសិក្សាពីបញ្ហាប្រឈមទក់ទងនឹងសំបកវេចខ្ចប់ ការកែច្នៃអាហារ និងការបណ្តុះបណ្ដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ជំនួបនេះជាជំហានដ៏សំខាន់ក្នុងការបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងការអនុវត្តគម្រោងរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យសហគ្រាស និងការជំរុញនវានុវត្តន៍នៅកម្ពុជា។ 🌟 Strengthening Cooperation in Science, Technology, and Innovation ———————— Phnom Penh, October 1, 2026៖ The National Institute of Science, Technology and Innovation (NISTI), led by H.E. Dr. Keo Socheat, held a meeting with Dr. Hor Sivmey, vice dean of chemical and food engineering department, and Prof.Dr. Caroline Douney, professor and researcher from Liège University, Belgium, to explore potential opportunities for joint collaboration. The meeting aimed to discuss the possibility of NISTI and the above institutions, partnering to support on packaging technology and product development for MSMEs. During the discussion, both parties exchanged ideas and outlined actionable directions for their partnership. The primary focus was on addressing challenges faced by MSMEs especially packaging and food processing. This meeting marks a significant step toward laying the groundwork for future cooperation and joint projects, ultimately contributing to enterprise development and driving innovation in Cambodia. ———————— #Cambodia #MISTI #NISTI #STICooperation #Science #Technology #Innovation #AI #MSMEs#ITC#LIEGEuniversity

[English Below] ———————— HACCP មិនត្រឹមតែជួយធានាសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងគុណភាព ទំនុកចិត្តអតិថិជន និងភាពប្រកួតប្រជែងរបស់សហគ្រាស SMEs ផងដែរ។ 🎥 ស្វែងយល់ពី អត្ថប្រយោជន៍នៃការអនុវត្តប្រព័ន្ធ HACCP សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈវីដេអូនេះ។ 📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ដ ឆ្នាំទី២ លេខ១ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។  ———————— HACCP not only helps ensure food safety, but also strengthens product quality, customer confidence, and the competitiveness of SMEs. 🎥 Discover the benefits of implementing the HACCP system for Small and Medium-sized Enterprises (SMEs) in this video. 📒 You can access the full article in STI Focus, Volume 2, Issue 1, available on the official website of the National Institute of Science, Technology and Innovation (NISTI). ———————— #MISTI #NISTI #SME #Technical #Solution #MandE 🌐More info about NISTI https://nisti-tree.vercel.app/

[English Below] ការពង្រឹងសមត្ថភាពអាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈ
+9
[English Below] ការពង្រឹងសមត្ថភាពអាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ———————— រាជធានីភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech, អង្គការអុកស្វាម, សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), អង្គការបន្ទាយស្រី និង Kenan Foundation Asia បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា”។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងស្ត្រីជាថ្នាក់ដឹកនាំមូលដ្ឋានក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សរុបប្រមាណ ៩០ រូប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងអង្គការអុកស្វាម សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការបន្ទាយស្រី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ Strengthening MSMEs and the Informal Economy in Cambodia through Artificial Intelligence (AI) ———————— Phnom Penh, 2 October 2026: The National Institute of Science, Technology and Innovation (NISTI) of the Ministry of Industry, Science, Technology and Innovation (MISTI), in collaboration with the General Department of Small and Medium Enterprises and Handicraft, CamTech University, Oxfam, the Independent Democracy of Informal Economy Association (IDEA), Banteay Srei, and Kenan Foundation Asia, organized a training session on “Using Artificial Intelligence (AI) to Support Businesses, Micro, Small and Medium Enterprises (MSMEs), and the Informal Economy in Cambodia.” The training brought together approximately 90 participants, including women leaders in the informal economy and owners of micro, small and medium enterprises (MSMEs), was presided over by H.E. Dr. Keo Socheat, Director General of the National Institute of Science, Technology and Innovation, with the participation of representatives from Oxfam, the Independent Democracy of Informal Economy Association (IDEA), and Banteay Srei. The training aimed to strengthen digital capacity and promote the use of artificial intelligence (AI) tools among MSMEs and the informal economy in Cambodia, with the goal of enhancing resilience, improving work efficiency, and strengthening competitiveness in the digital economy. 🌐More info about NISTI https://nisti-tree.vercel.app/ #MISTI #NISTI #MSMEs #Training #AITechnology

[English Below] ----------------- សកម្មភាពតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១ រាជធានីភ្នំពេញ, ថ
+8
[English Below] ----------------- សកម្មភាពតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១ រាជធានីភ្នំពេញ, ថ្ងៃទី៣០ កញ្ញា ២០២៦៖ ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំជំនួបតាមអនឡាញ ដើម្បីតាមដាន និងផ្តល់ការប្រឹក្សាបន្ថែមលើ "ការអនុវត្តដំណោះស្រាយបច្ចេកទេស" ជូនដល់សិប្បកម្មកែច្នៃត្រីសុភ័ណសុម៉េង និង សិប្បកម្មកែច្នៃម្សៅប្រហុក។ ការចុះតាមដាននេះ ផ្ដោតសំខាន់លើការប្រឹក្សាពន្យល់បន្ថែមលើលទ្ធផលដំណោះស្រាយបច្ចេកទេស និងវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលកែច្នៃ តាមរយៈការជ្រើសរើសគុណភាពវត្ថុធាតុដើម, វិធិសាស្រ្តកែច្នៃ, ការជ្រើសរើសសម្ភារៈវេចខ្ចប់ និងការវេចខ្ចប់ និងលក្ខខណ្ឌនៃការស្តុកទុកផលិតផលសម្រេច។ វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ----------------- First Follow-up and Progress Evaluation of Technical Solution Implementation Phnom Penh, 30 September 2026៖ The working team of the National Institute of Science, Technology and Innovation (NISTI) organized an online meeting to follow up on progress and provide additional technical consultation on the “Implementation of Technical Solutions” to Sophorn Someng Fish Processing Handicraft and Prahok Powder Processing Handicraft. The follow-up activity focused primarily on providing further consultation and clarification regarding the results of the technical solutions and the progress of their implementation. The objective was to strengthen the quality and safety of processed food products through improved selection of raw materials, processing methods, selection of packaging materials and packaging techniques, as well as appropriate storage conditions for finished products. The National Institute of Science, Technology and Innovation (NISTI) remains firmly committed to supporting micro, small and medium enterprises (MSMEs) in Cambodia in strengthening their capacity and enhancing their competitiveness. #MISTI #NISTI #MSMEs #Program #Intervention ----------------- More info about NISTI https://nisti-tree.vercel.app/

Repost from MISTI News
📦 ការវេចខ្ចប់ប្រកបដោយចីរភាព ចាប់ផ្តើមពីការរចនាដ៏ឆ្លាតវៃ! ក្នុងបទបង្ហាញតាមប្រព័ន្ធវីដេអូសម្រាប់វេទិកា PackTalk Cambodia 2026 លោកស្រី Nerida Kelton អនុប្រធានអង្គការវេចខ្ចប់ពិភពលោក (WPO) បានចែករំលែកពីសារសំខាន់នៃការរចនាសំបកវេចខ្ចប់ ដោយផ្តោតលើការកាត់បន្ថយវត្ថុធាតុដើម ការប្រើប្រាស់ឡើងវិញ និងភាពងាយស្រួលក្នុងការកែច្នៃសំបកវេចខ្ចប់ឡើងវិញ។ តាមរយៈសៀវភៅមគ្គុទ្ទេសក៍ “ការរចនាសំបកវេចខ្ចប់ សម្រាប់ការកែច្នៃឡើងវិញ” លោកស្រីបានលើកទឹកចិត្តដល់សហគ្រាស ពិសេស SMEs ឱ្យចាប់ផ្តើមពីការកែលម្អបន្តិចម្តងៗ ក្នុងការជ្រើសរើសសម្ភារវេចខ្ចប់ ការរចនាស្លាក និងសមាសធាតុសំបកវេចខ្ចប់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងត្រៀមខ្លួនសម្រាប់តម្រូវការទីផ្សារនាពេលអនាគត។ #PackTalkCambodia2026 #SustainablePackaging #DesignForRecycling #CircularEconomy #WPO #MISTI

[English Below] ------------------- 🚁 ជំហានថ្មីនៃបច្ចេកវិទ្យាដ្រូន ឬអកាសយានគ្មានមនុស្សបើក (UAV) ផលិតក្នុងស្រុក! រាជធានីភ្នំព
+9
[English Below] ------------------- 🚁 ជំហានថ្មីនៃបច្ចេកវិទ្យាដ្រូន ឬអកាសយានគ្មានមនុស្សបើក (UAV) ផលិតក្នុងស្រុក! រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ - វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) កំពុងជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើការរចនា និងផលិតអកាសយានគ្មានមនុស្សបើក (ដ្រូន/UAV) ប្រភេទ Agri-Delivery, VTOL និង Fixed-Wing ក្រោមការដឹកនាំរបស់លោកបណ្ឌិត តូ តារ៉ា និងលោក មោក តុងលី ជាមួយក្រុមការងារស្រាវជ្រាវ។ គម្រោងនេះប្រើប្រាស់បច្ចេកទេស 3D ព្រីន, Hand Layup Composite ដោយប្រើ Carbon Fiber និង Fiberglass ព្រមទាំង Sheet Metal Fabrication ដោយប្រើអាលុយមីញ៉ូម និង CNC Laser Cutting ដើម្បីផលិត UAV ដែលមានភាពរឹងមាំ ទម្ងន់ស្រាល និងប្រសិទ្ធភាពខ្ពស់។ តាមរយៈការងារនេះ NISTI រួមចំណែកពង្រឹងសមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក គាំទ្រកសិកម្មប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា។ ------------------- 🚁A new milestone in locally produced drone (UAV) technology! Phnom Penh, September 30, 2026 - The National Institute of Science, Technology and Innovation (NISTI) is advancing research and development (R&D) on the design and production of Unmanned Aerial Vehicles (UAVs) - specifically Agri-Delivery, VTOL, and Fixed-Wing - lead by Dr. To Dara and Mr. Mork Tongly with R&D team. This project employs 3D printing, hand-layup composite techniques (using carbon fiber and fiberglass), sheet metal fabrication (using aluminum), and CNC laser cutting to produce a UAV that is robust, lightweight, and highly efficient. Through this work, NISTI contributes to strengthening local technological capabilities, supporting sustainable agriculture, and fostering industrial development and innovation in Cambodia. #MISTI #NISTI #Drone #UAV #Innovation #Cambodia ———————— 🌐More info about NISTI https://nisti-tree.vercel.app/

[English Below] ———————— តើប្រព័ន្ធ HACCP មានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការផលិតទឹកសណ្តែកប្រកបដោយគុណភាព និងសុវត្ថិភាព? 🎥 ស្វែងយល់ពីតួនាទីសំខាន់នៃការអនុវត្តប្រព័ន្ធ HACCP ក្នុងការកាត់បន្ថយហានិភ័យ ធានាសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់គុណភាពផលិតផលទឹកសណ្តែក។ 📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំទី២ លេខ១ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ———————— Why is HACCP important in ensuring the quality and safety of soy milk production? 🎥 Discover how the Hazard Analysis and Critical Control Point (HACCP) system helps minimize food safety risks, strengthen quality control, and ensure safer soy milk production. 📒 You can access the full article in STI Focus, Volume 2, Issue 1, available on the official website of the National Institute of Science, Technology and Innovation (NISTI). ———————— #MISTI #NISTI #SME #Technical #Solution #MandE 🌐More info about NISTI https://nisti-tree.vercel.app

សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកញ្ញា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៩ (២/២)។ Welcome to the Monthly New
+6
សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកញ្ញា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៩ (២/២)។ Welcome to the Monthly Newsletter of September, Vol. 4, No. 9 (2/2) ! ––––––————————— 🌐More info about NISTI https://nisti-tree.vercel.app/

សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកញ្ញា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៩ (១/២)។ Welcome to the Monthly New
+7
សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកញ្ញា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៩ (១/២)។ Welcome to the Monthly Newsletter of September, Vol. 4, No. 9 (1/2) ! ––––––————————— 🌐More info about NISTI https://nisti-tree.vercel.app

Repost from MISTI News
បងប្អូនអ្នកលក់ដូរតាមដងផ្លូវ អ្នករត់រ៉ឺម៉ក ម៉ូតូឌុប ជាងកាត់សក់ បុគ្គលស្វ័យនិយោជន៍ និងកម្លាំងពលកម្មរាប់លាននាក់ សុទ្ធសឹងតែជា “អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែបងប្អូនមួយចំនួនអាចមិនទាន់ដឹងទេថា ខ្លួនគឺជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថាតើការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចផ្ដល់មកវិញនូវអត្ថប្រយោជន៍ ការគាំពារ និងការគាំទ្របែបណាខ្លះ?​ កម្មវិធី​៖ ជជែកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ | ភាគទី១ ស្វែងយល់អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ #ជជែកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ #MISTI #CamIETalkShow #AMS

[English Below] ———————— តើប្រព័ន្ធ HACCP ខុសពីប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារផ្សេងៗយ៉ាងដូចម្តេច? 🎥 ស្វែងយល់ពីភាពខុសគ្នា តួនាទី និងសារៈសំខាន់របស់ប្រព័ន្ធ HACCP ក្នុងការធានាសុវត្ថិភាពចំណីអាហារ។ 📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំទី២ លេខ១ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ———————— What makes HACCP different from other food safety control systems? 🎥 Explore the differences, roles, and importance of the HACCP system in ensuring food safety. 📒 You can access the full article in STI Focus, Volume 2, Issue 1, available on the official website of the National Institute of Science, Technology and Innovation (NISTI). ———————— #MISTI #NISTI #SME #Technical #Solution #MandE 🌐More info about NISTI https://nisti-tree.vercel.app/

Repost from MISTI News
សូមរង់ចាំទស្សនាកម្មវិធី​៖ ជជែកអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគទី១៖ ស្វែងយល់អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងផ្សាយជូននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់! រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការផលិត៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) #ជជែកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ #MISTI #CamIETalkShow #AMS