uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Kanalga Telegram’da o‘tish
1 281
Obunachilar
Ma'lumot yo'q24 soatlar
-37 kun
-2030 kun
Postlar arxiv
គណនីនេះជាគណនីដែលក្លែងបន្លំដោយជនទុច្ចរិតធ្វើជាទាហានជួរមុខដើម្បីបោកប្រាស់ថវិកាពីប្រជាជនក្រោមរូបភាពនៃការស្នើសុំជំនួយ។
គណនីនេះជាគណនីដែលក្លែងបន្លំដោយជនទុច្ចរិតធ្វើជាទាហានជួរមុខដើម្បីបោកប្រាស់ថវិកាពីប្រជាជនក្រោមរូបភាពនៃការស្នើសុំជំនួយ។

អ៊ីរ៉ង់បាញ់ប្រហារលើ «កប៉ាល់ដឹកទំនិញថៃ» មួយគ្រឿងនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនា ដែលបង្ខំឱ្យនាវិកចំនួន២៣នាក់ បានលោតចុះពីក
+1
អ៊ីរ៉ង់បាញ់ប្រហារលើ «កប៉ាល់ដឹកទំនិញថៃ» មួយគ្រឿងនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនា ដែលបង្ខំឱ្យនាវិកចំនួន២៣នាក់ បានលោតចុះពីកប៉ាល់.៕ "ស៊ន សុភក្ដ្រFN"

កម្ពុជា🇰🇭 និងអាមេរិក🇺🇲 ជជែកលើការវិនិយោគនៅកម្ពុជា 11-03-2026 15:02 (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយអ្នកធ្វើធុរកិច្ចរបស់អាមេរិកផងដែរ បើកការជជែកគ្នាស្តីពីការវិនិយោគ និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា.។ ជំនួបនេះ ភាគីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមអមដោយលោក កែវ រតនៈ អនុប្រធានទី៣ ព្រមទាំងអគ្គលេខាធិការ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូបទៀត។ រីឯភាគីសហរដ្ឋអាមេរិកវិញ ដឹកនាំដោយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងអ្នកវិនិយោគរបស់អាមេរិកជាច្រើនរូបផ្សេងទៀត.។ ជំនួបនេះបានជជែកផ្តោតជាសំខាន់ទៅលើការវិនិយោគ ឧបសគ្គ និងដំណោះស្រាយពាក់ព័ន្ធការវិនិយោគ និងធ្វើធុរកិច្ចរបស់អាមេរិកនៅកម្ពុជា.។ ការវិនិយោគ និងការធ្វើធុរកិច្ចរវាងកម្ពុជា និងអាមេរិក បានស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ។ ស្ថានភាពនេះ បានឆ្លុះបង្ហាញតាមរយៈរូបភាពលទ្ធផលធ្វើពាណិជ្ជកម្មរវាងគ្នា ដែលសម្រេចបាននាឆ្នាំ២០២៥កន្លងទៅ.។ ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើតជិត ៣០ភាគរយ។ ១២ខែឆ្នាំ២០២៥ កម្ពុជា និងអាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១៣.១៤ពាន់លានដុល្លារ កើនឡើង ២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ១០.១៧ពាន់លានដុល្លារ។ កម្ពុជា នៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទឹកប្រាក់ជាង ៤១៧លានដុល្លារ កើនឡើង ៥៧.៨៣%.។ មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ អាមេរិកនៅតែជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា.៕

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីន
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សាំងធម្មតា ៥២០០រៀល/លីត្រ និង ប្រេងម៉ាស៊ូត ៦០៥០រៀល/លីត្រ

7:10យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន4គ្រឿង! 08-03-2026
7:10យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន4គ្រឿង! 08-03-2026

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីន
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦

ខេត្តឧត្តរមានជ័យ. ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវ
+5
ខេត្តឧត្តរមានជ័យ. ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវសុក្រឹតភាពបរិមាណ-គុណភាព ជូនអ្នកប្រើប្រាស់! សកម្មភាពចុះអនុវត្តរួមមានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍, ក្រុមប្រឹក្សាសង្កាត់ សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រីពលកិច្ច និងការប្រកួតប្រជែង (ក.ប.ប.), មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ.។ សកម្មភាពអាទិភាពក្នុងការចុះត្រួតពិនិត្យនេះ រួមមាន ការត្រួតពិនិត្យតម្លៃលក់រាយ ដោយធានាថាគ្រប់ស្ថានីយទាំងអស់ត្រូវលក់តាមតម្លៃកំណត់ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាស ដើម្បីបង្ការការឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី.។ ការត្រួតពិនិត្យគុណភាព និងបរិមាណ ប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីផ្ទៀងផ្ទាត់កម្រិតសន្ទស្សន៍ប្រេង និងបរិមាណលីត្រឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ដើម្បីកុំឱ្យមានការកេងបន្លំដល់អ្នកប្រើប្រាស់.៕ "ក្រសួងព័ត៌មាន ខេត្តឧត្តរមានជ័យ"

7:25យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន3គ្រឿង.! 07-03-2026
7:25យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន3គ្រឿង.! 07-03-2026

សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់បងប្អូនអ្នកធ្វើដំណើរឡើងចុះភ្នំដងរែកទិស(ច្រកជប់គគីរ) ដែលស្ថិតនៅអូរត្រជាក់ចិត្ត ក្នុង
+4
សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់បងប្អូនអ្នកធ្វើដំណើរឡើងចុះភ្នំដងរែកទិស(ច្រកជប់គគីរ) ដែលស្ថិតនៅអូរត្រជាក់ចិត្ត ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.៕ 07-02-2026

តម្លៃប្រេងសាំងនៅភ្នំពេញ នៅតាមស្ថានីយប្រេងភាគច្រើនបំផុត អនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម.។ នេះជាតម្លៃប្រេងសាំងនៅស្ថានីយ
តម្លៃប្រេងសាំងនៅភ្នំពេញ នៅតាមស្ថានីយប្រេងភាគច្រើនបំផុត អនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម.។ នេះជាតម្លៃប្រេងសាំងនៅស្ថានីយតូតាល់ លើផ្លូវ៥៩៨ ត្រឹម៣៨៥០រៀលក្នុងមួយលីត្រ ត្រឹមយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦.។ ចលាចលទៅទិញប្រេងស្តុកទុកនៅថ្ងៃនេះ មានតែនៅតាមខេត្ត ដែលរុញឲ្យតម្លៃឡើងយ៉ាងខ្លាំង.។ សូមអាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវចុះត្រួតពិនិត្យ និងទប់ស្កាត់ការឡើងតម្លៃប្រេងសាំងនេះឲ្យទាន់ពេលវេលា.៕ "ស៊ន សុភក្ដ្រ.FN"

តម្លៃប្រេងសាំង ឡើងឬនៅដដែលបងប្អូន អ្នកជាយដែន?
តម្លៃប្រេងសាំង ឡើងឬនៅដដែលបងប្អូន អ្នកជាយដែន?

7:40យប់ នៅទិស"ច្រកជប់គគីរ" មេឃកំពុងធ្លាក់ភ្លៀង🌧️ខ្លាំង ដែលលាយឡំជាមួយផ្គរលាន់ និងមានខ្យល់.៕ 05-02-2026
7:40យប់ នៅទិស"ច្រកជប់គគីរ" មេឃកំពុងធ្លាក់ភ្លៀង🌧️ខ្លាំង ដែលលាយឡំជាមួយផ្គរលាន់ និងមានខ្យល់.៕ 05-02-2026

6:50យប់ នៅទិស"ច្រកជប់គគីរ" ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងខ្មៅងងឹត និងមានផ្គរលាន់ ភ្នែកបន្ទោលចង់រកភ្លៀ
6:50យប់ នៅទិស"ច្រកជប់គគីរ" ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងខ្មៅងងឹត និងមានផ្គរលាន់ ភ្នែកបន្ទោលចង់រកភ្លៀង.៕ 05-02-2026

នៅវេលាម៉ោង ៧:០៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល
+2
នៅវេលាម៉ោង ៧:០៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងប់ស្ងាត់នៅឡើយ.៕

នៅវេលាម៉ោង១០:០៨នាទីយប់ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ នៅទិស"ច្រកជប់គគីរ" មេឃកំពុងមានភ្លៀង🌧️ធ្លាក់ខ្លាំង លាយឡំជាមួយផ្គរលាន់
នៅវេលាម៉ោង១០:០៨នាទីយប់ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ នៅទិស"ច្រកជប់គគីរ" មេឃកំពុងមានភ្លៀង🌧️ធ្លាក់ខ្លាំង លាយឡំជាមួយផ្គរលាន់ និងខ្យល់.៕

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+8
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ Unofficial Translation Press Release H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows: On Wednesday, March 4, 2026, at 1:00 p.m., the Ministry of National Defence of the Kingdom of Cambodia coordinated with delegations of foreign military attachés to the Kingdom of Cambodia from 12 countries to inspect the actual location in Prey Chan Village, O’ Bei Choan Commune, O’ Chrov District, Banteay Meanchey Province. The visit aimed to observe the site of the attack, the barbed wire installation, the illegal installation of shipping containers by the Thai military, and to assess the status of the implementation of the ceasefire between Cambodia and Thailand, which came into effect at 12:00 p.m. on December 27, 2025. It is also important to emphasize that since the ceasefire came into effect, the Royal Government and the Ministry of National Defence of Cambodia have consistently affirmed their firm and clear commitment to fully, strictly, and responsibly respect and implement the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025; the Joint Declaration on the Peace Agreement between Cambodia and Thailand, dated October 26, 2025; and other related agreements, in order to swiftly improve the situation and restore normalcy, peace, stability, and long-term security along the border. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Wednesday, March 4, 2026 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

នៅវេលាម៉ោង ៧:១៥នាទីព្រឹក ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត
+2
នៅវេលាម៉ោង ៧:១៥នាទីព្រឹក ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងប់ស្ងាត់នៅឡើយ.៕

សូមគោរពជូនបងប្អូនយើងស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនសភាពការណ៍នៅស្ងប់ស្ងាត់បងប្អូនសម្រាន្តលក់ចុះសុបិនល្អ🙏❤️
សូមគោរពជូនបងប្អូនយើងស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនសភាពការណ៍នៅស្ងប់ស្ងាត់បងប្អូនសម្រាន្តលក់ចុះសុបិនល្អ🙏❤️

🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង៩:០៨នាទីយប់ ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ🇹🇭លោក អនុទីន ឆាន់វីរៈគុល បានបង្ហ
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង៩:០៨នាទីយប់ ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ🇹🇭លោក អនុទីន ឆាន់វីរៈគុល បានបង្ហោះលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយភ្ជាប់ខ្លឹមសារថា: - ក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃ🇹🇭 លោកបានណែនាំដល់ក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធឱ្យបង្កកតម្លៃប្រេងម៉ាស៊ូតនៅត្រឹម.29.94បាត ក្នុងមួយលីត្ររយៈពេល 15 ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃនេះតទៅ.។ - បន្ទាប់ពីនោះ រដ្ឋាភិបាលនឹងពិចារណាឡើងវិញ នូវវិធានការដើម្បីជួយដល់សាធារណជនក្នុងប្រទេសថៃ🇹🇭.។ - គូសបញ្ជាក់ថា. ស្ថានីយប្រេងឥន្ធនៈ (PTT)ទាំងអស់ នឹងលក់ប្រេងម៉ាស៊ូតក្នុងតម្លៃ 29.94 បាតក្នុងមួយលីត្រ.៕