uz
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Kanalga Telegram’da o‘tish
1 357
Obunachilar
-224 soatlar
-87 kunlar
-4330 kunlar
Postlar arxiv
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

តម្លៃប្រេងសាំង-ម៉ាស៊ូត នៅការ៉ាស់សាំងតេលា ស្ថិតនោក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦• ១. តម
តម្លៃប្រេងសាំង-ម៉ាស៊ូត នៅការ៉ាស់សាំងតេលា ស្ថិតនោក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦• ១. តម្លៃសាំងធម្មតា=៥.៤០០៛/១.លីត្រ ២. តម្លៃសាំងស៊ុបពែរ=៦.៣០០៛/១.លីត្រ ៣. តម្លៃប្រេងម៉ាស៊ូត=៦.៨០០៛/១.លីត្រ ៤. តម្លៃហ្គាស=៤.០០០៛/១.លីត្រ

ទាហាន និងក្រុមសកម្មជនថៃ🇹🇭 ដឹកនាំដោយបុគ្គលលាមក ចម ផ្លាំង បានឈរលើទូកុងតឺន័រ ដែលដាក់ព័ទ្ធយកដីខ្មែរ🇰🇭ទាំងបំពានច្បាប់អន្តរជាតិ ថតទាំងឌឺដងមកកាន់ក្រុមអង្គទូត និងតំណាងអង្គការអន្តរជាតិ ដឹកនាំដោយប្រមុខការទូតខ្មែរ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដោយផ្ទាល់ជនភៀសសឹកនៅតំបន់ថ្មដា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦៕

ប្រមុខការទូតកម្ពុជា បង្ហាញផែនទីទឹកដីខ្មែរនៅតំបន់ថ្មដា ដែលត្រូវយោធាថៃឈ្លានពានដោយខុសច្បាប់ ជូនដល់បណ្តាអង្គទូត និងអង្គការអន្តរជា
+9
ប្រមុខការទូតកម្ពុជា បង្ហាញផែនទីទឹកដីខ្មែរនៅតំបន់ថ្មដា ដែលត្រូវយោធាថៃឈ្លានពានដោយខុសច្បាប់ ជូនដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិ (ពោធិ៍សាត់)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញផែនទីទឹកដីកម្ពុជានៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវយោធាថៃ ចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ក្រោយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ២៧ធ្នូ ឆ្នាំ២០២៥ ដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា។ https://fna.asia 🔗JOIN US

បងប្អូនដែលបានលឺសម្លេងផ្ទុះគ្រាប់ នៅម៉ោង11:45នាទីថ្ងៃត្រង់ ទី27 ខែមីនា ឆ្នាំ2026នេះ នៅទិស«ប្រាសាទតាមាន់ធំ-ប្រាសាទតាក្របី» គឺជា
បងប្អូនដែលបានលឺសម្លេងផ្ទុះគ្រាប់ នៅម៉ោង11:45នាទីថ្ងៃត្រង់ ទី27 ខែមីនា ឆ្នាំ2026នេះ នៅទិស«ប្រាសាទតាមាន់ធំ-ប្រាសាទតាក្របី» គឺជាការបំផ្ទុះគ្រាប់ចាស់របស់យោធាថៃ🇹🇭ប៉ុណ្ណោះ មិនមែនជាការបាញ់ប្រហារឡើយ!

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Statement of Spokesperson of the Ministry of For
+3
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Statement of Spokesperson of the Ministry of Foreign Affairs and International Cooperation #ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ #កម្ពុជា #MFA #Cambodia

អ៉ីរ៉ង់🇮🇷 ដាក់ចេញលក្ខខណ្ឌចម្បងចំនួន៥ឱ្យអាមេរិក🇺🇸 បើចង់បញ្ចប់សង្រ្គាម! លក្ខខណ្ឌទាំង៥នោះ រួមមាន៖ *ទី១៖ បញ្ឈប់ទាំងស្រុងនូវកា
អ៉ីរ៉ង់🇮🇷 ដាក់ចេញលក្ខខណ្ឌចម្បងចំនួន៥ឱ្យអាមេរិក🇺🇸 បើចង់បញ្ចប់សង្រ្គាម! លក្ខខណ្ឌទាំង៥នោះ រួមមាន៖ *ទី១៖ បញ្ឈប់ទាំងស្រុងនូវការឈ្លានពាន និងការធ្វើឃាតរបស់សត្រូវ។ *ទី២៖ បង្កើតយន្តការរឹងមាំ ដើម្បីធានាថា អ៉ីរ៉ង់នឹងមិនរងការបង្កសង្រ្គាមតទៅទៀត នាពេលអនាគត។ *ទី៣៖ ធានា និងកំណត់ច្បាស់លាស់ អំពីសំណងចំពោះ​ការខូចខាតដែលបង្កឡើងដោយសង្រ្គាម សម្រាប់ប្រទេសអ៉ីរ៉ង់។ *ទី៤៖ បិទបញ្ចប់សង្រ្គាមនៅគ្រប់សមរភូមិ និងជាមួយ​ចលនាប្រដាប់អាវុធទាំងអស់ដែលជាប់ពាក់ព័ន្ធ នៅទូទាំងតំបន់។ *ទី៥៖ ទទួលស្គាល់ និងធានាជាអន្តរជាតិ ចំពោះអធិបតេយ្យរបស់អ៉ីរ៉ង់ លើការគ្រប់គ្រងច្រកសមុទ្រ Hormuz៕

ថែរក្សាសុខភាពផងបងប្អូន អ្នកជាយដែន«ឧត្តរមានជ័យ»
ថែរក្សាសុខភាពផងបងប្អូន អ្នកជាយដែន«ឧត្តរមានជ័យ»

បងប្អូនដែលបានលឺសម្លេងផ្ទុះគ្រាប់ ចាប់ពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទិស«អូរទឹកចោល-ប្រាសាទតាក្របី» គឺជាការបំផ្ទុះគ្រាប់ចាស
បងប្អូនដែលបានលឺសម្លេងផ្ទុះគ្រាប់ ចាប់ពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទិស«អូរទឹកចោល-ប្រាសាទតាក្របី» គឺជាការបំផ្ទុះគ្រាប់ចាស់របស់យោធាថៃ🇹🇭ប៉ុណ្ណោះ មិនមែនជាការបាញ់ប្រហារឡើយ! 26-03-2026

សេចក្ដីប្រកាសបដិសេធព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ទោះស្ថិតក្នុង
+1
សេចក្ដីប្រកាសបដិសេធព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែន ដែលខ្លួនជាភាគីបានឡើយ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃប្រាសា
+3
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) Results of the 11th Plenary Session of the International Coordinating Committee for the Conservation and Enhancement of the Temple of Preah Vihear (ICC-Preah Vihear)

BREAKING: នៅវេលាម៉ោង ០១:៥៣នាទីរសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នៅទិសទីរួមខេត្តឧត្តរមានជ័យ គឺមេឃក្តៅខ្លាំងណាស់! សូមបងប្អូន
BREAKING: នៅវេលាម៉ោង ០១:៥៣នាទីរសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នៅទិសទីរួមខេត្តឧត្តរមានជ័យ គឺមេឃក្តៅខ្លាំងណាស់! សូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសគឺ ការពារចំពោះករណីអគ្គីភ័យឆាបឆេះនៅតាមលំនៅដ្ឋាននានា៕ សូមអរគុណ!

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ Unofficial Translation Press Release H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows: On March 24, 2026, Thai media reports—which quoted the Thai intelligence chief accusing Cambodia of preparing for a third armed conflict— are incorrect and baseless. The Royal Cambodian Armed Forces firmly adhere to the Joint Statement of the 3rd Special GBC Meeting dated December 27, 2025, the Joint Declaration on Peace between Cambodia and Thailand dated October 26, 2025, as well as other relevant documents, and follow the orders of the Royal Government of Cambodia to maintain peace, stability, and security along the border. The Cambodian armed forces fully support the Royal Government's position on resolving border issues peacefully, based on international law and the conventions, treaties, and existing agreements between the two countries. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Tuesday, March 24,

🚨ព័ត៌មានក្តៅៗ: អ្នកនាំពាក្យកងទ័ពជើងគោកថៃ🇹🇭 លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានធ្វើបច្ចុប្បន្នអំពីស្ថានការណ៍ព្រំដែនថៃ-កម្ពុ
🚨ព័ត៌មានក្តៅៗ: អ្នកនាំពាក្យកងទ័ពជើងគោកថៃ🇹🇭 លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានធ្វើបច្ចុប្បន្នអំពីស្ថានការណ៍ព្រំដែនថៃ-កម្ពុជា នៅវេលាម៉ោង ០៤:០៥នាទីរសៀល ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦នេះថា• - លោកបានទទួលរបាយការណ៍ថា: មានការរំកិលខិតចូលជិតតំបន់ប្រាសាទតាក្របី ពីសំណាក់កងទ័ពកម្ពុជា🇰🇭 ប៉ុន្តែលោកនិយាយថា ការរំកិលចូលកៀកនេះ គឺមិនទាន់ហួសខ្សែបន្ទាត់ក្រហមនៅឡើយ។ - លោកបានបន្តថា: «ការប៉ះទង្គិចគ្នាជាលើកទីបី រវាងកងទ័ពថៃ🇹🇭និងកងទ័ពកម្ពុជា🇰🇭គឺមិនអាចច្រានចោលបាននោះទេ ពីព្រោះបច្ចុប្បន្នភាគីទាំងពីរ នៅបន្តការដាក់ពង្រាយកងទ័ពបន្ថែម ប៉ុន្តែលោកបង្ហាញថា ស្ថានភាពគឺមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ»។ - លោកបានសង្កត់ធ្ងន់ថា: «កងទ័ពថៃ🇹🇭កំពុងមានការប្រុងប្រយ័ត្ន និងបន្តការល្បាតក្នុងតំបន់ ក៏ដូចជាមានការត្រៀមខ្លួនសម្រាប់ស្ថានការណ៍ណាមួយមិនល្អ»៕

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល ក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ និងអាកាសធាតុក្តៅ (ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល។ អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាព ចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាមនៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា ស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី តាមសកម្មភាព ដូចខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ ២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព - បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់ - ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤អង្សាសេ - កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន ៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។) ៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ ៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួចឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ ។ ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់អតិថិជន នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។ អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតី ចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព នៅក្នុងស្ថានភាពចំពោះមុខនេះ ។ ក្នុងករណីមានចម្ងល់ផ្សេងៗ សូមមេត្តាចូលទៅប្រើប្រាស់ EDC App ឬទាក់ទងទៅ លេខទូរស័ព្ទនៅលើវិក្កយបត្រ ឬអញ្ជើញមកផ្ទាល់នៅតាមបណ្ដាសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំង ប្រើប្រាស់អគ្គិសនីរបស់លោកអ្នក៕

សម្តេចតេជោ ហ៊ុន សែន «ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរ ពេទ្យកាលម៉ែត។ ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ាន
+8
សម្តេចតេជោ ហ៊ុន សែន «ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរ ពេទ្យកាលម៉ែត។ ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារ ធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។ សូមកោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយ ក្រិនពិសេសស្រីនិចហៅប្រិមប្រិយនិង ប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។ ខ្ញុំបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច)ទៅជួយរៀបចំកូននាយក្រិន ទាំង៣នាក់នៅបាត់ដំបងឲ្យបានចូល រៀនឡើងវិញក្រោយនាយក្រិនចេញ ពីមន្ទីរពេទ្យ»។ សូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន៕