អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 346
Obunachilar
-124 soatlar
-67 kunlar
-2830 kunlar
Postlar arxiv
គិតត្រឹមម៉ោង9:20នាទីយប់នេះ សភាពការណ៍នៅទិសឧត្តរមានជ័យ មានច្រកជាំសាងាំ តំបន់ប្រាសាទតាក្របី ប្រាសាទតាមន្តធំ ថ្មដូន ថ្មរមៀល គឺនៅធម្មតានៅឡើយ កងកម្លាំងរបស់យើងក៏បន្តនៅការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ ក្នុងនេះតំបន់ជួរភ្នំដងរែកក៏កំពុងតែមានភ្លៀងធ្លាក់។
សូមអរគុណ!🙏❤️🇰🇭👮♂️
សូមជូនពរដល់បងប្អូនកងទ័ពជួរមុខ គ្រប់ទិសទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា៕
🙏❤️🇰🇭👮♂️
ត្រៀមរួចរាល់រងចាំតែបទបញ្ជា🇰🇭👮♂️🫡
ធ្លាក់ភ្លៀង នឹកឃើញមុនគេ គឺកងកម្លាំងយើងឈរជើងនៅជួរមុខ។ សូមជូនពរពូៗបងៗសុខសប្បាយទាំងអស់គ្នា។
🙏❤️🇰🇭👮♂️
+9
ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី
២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។
ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និង
បន្តនៅជាមួយប្រជាជនដើម្បីបន្ត
អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី
បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។
ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់
ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស
ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ
ឡើយព្រោះម្ចាស់នៃនយោបាយ
ឈ្នះ ឈ្នះបានស្លាប់ទៅហើយនិង
ប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្ត
សៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។
គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេល
នេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង
សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំ
បន្តទៀត។
ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕
តំបន់ច្រកជាំសាងាំ កំពុងភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់!
ផ្គរលាន់សោះ ប៉ុន្តែអ្នកជាប់ព្រំដែន មានការភ័យខ្លាច ព្រោះសម្លេងដូចពេក155mm 🥹
គ្រប់សមរភូមិ គឺស្ងប់ស្ងាត់ធម្មតា កងកម្លាំងមានការត្រៀម!
ម៉ោង5:55នាទីល្ងាចនេះ មានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនិងខ្យល់កន្ត្រាក់នៅតំបន់ជួរភ្នំដងរែក!
🚨ម៉ោង១៣:៤៥នាទីថ្ងៃទី២៤ កញ្ញា២០២៥ នៅមុខបង្គោលសីម៉ាលេខ៤៤ ឮសូមសម្លេងផ្ទុះ៣គ្រាប់ក្នុងទឹកដីថៃទល់មុខភូមិអូរបីជាន់!
ប្រភពពី: បង ផែង វណ្ណៈ
+9
លោកវរសេនីយ៍ទោ រុន រ៉ាឌី ដឹកនាំកម្លាំងផែនការងារសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរណ្ដៅគ្រាប់ធ្លាក់សង្រ្គាមឈ្លានពានរបស់សៀម លើដងផ្លូវតាមខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរែក ដើម្បីជាសញ្ញា ជៀសវាងការជួបគ្រោះថ្នាក់ដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨ :៣០នាទី ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ទី៣ ទី៤ និងទី៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល ដឹកនាំកម្លាំងផែនការងារសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរណ្ដៅគ្រាប់ធ្លាក់ដោយសារសង្រ្គាមឈ្លានពានរបស់សៀម លើដងផ្លូវតាមខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរែក ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ដើម្បីជាសញ្ញា ជៀសវាងការជួបគ្រោះថ្នាក់ដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។
+1
🚨មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សៀម បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈ និងផ្តល់ការលើកទឹកចិត្តដល់យោធិន នគរបាល និងការពារជាតិ ទាំង៣រូប ក្នុងការត្រៀមទប់ស្ថានការណ៍នៅព្រំដែនស្រះកែវ ក្នុងស្រុកបានណងចាន់ និងណងយ៉ាកែវ។
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។ យោធភូមិភាគទី៥កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក
ប្រក្រតីភាពឡើងវិញ។
យោធាជើងគោកថៃ ឃាត់ខ្លួនសួរនាំទាហានបញ្ជូនផែនទី ទីតាំងយោធាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ
(ថៃ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការប៉ុស្តិ៍ផ្សព្វផ្សាយទីតាំងរបស់កងទ័ពថៃ ដោយគ្មានការបិទបាំង Sensor ពីការប្រឈមមុខនឹងគ្រោះថ្នាក់របស់កងទ័ពថៃនៅជួរមុខ ពីការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវពីអ្នកសារព័ត៌មានប៉ុស្តិ៍ល្បីៗធំៗរបស់ថៃ ។
ក្នុងផែនទីនោះចង្អុលបង្ហាញអំពីទីតាំងសំខាន់ចំនួន ៣ ដែលដាក់ពង្រាយកាំភ្លើងធំ ។ ទោះបីជាមាន Drones ហោះដើម្បីថតទីតាំងកងទ័ពក៏ដោយ ក៏វាមិនច្បាស់ដូចការបង្ហាញរូបភាពនៅលើផែនទីមួយនេះទេ ដែលអាចធ្វើឲ្យភាគីកម្ពុជាយកទៅធ្វើការវិភាគ ហើយស្គាល់ទីតាំងពិតប្រាកដច្បាស់តែម្ដង។
ដូចជាហួសពេលទោះបីលុបវិញ បុគ្គលនេះរងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយធ្វើជាក្រុមស៊ើបការសម្ងាត់ផ្ដល់ព័ត៌មានឲ្យសត្រូវ។ តទៅទៀតនៅពេលដែលមានការថ្លែងជាមួយនឹងអ្នកសារព័ត៌មាន មិនគួរបង្ហាញរូបភាពផែនទីពីទីតាំងកងទ័ពបន្តទៀតនោះទេ៕
ម៉ោង1:00នាទីរសៀលនេះ តំបន់ជួរភ្នំដងរែកកំពុងតែមានភ្លៀងធ្លាក់!
+1
បងប្អូននៅចាំទាហានសៀមម្នាក់នេះទេ ដែលចូលមកបាញ់ទាហានយើងស្លាប់ម្នាក់ កាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2025 កន្លងទៅ! 🙏❤️🇰🇭👮♂️😭
🚨កងទ័ពពិសេសកុម្ម៉ង់ដូ និងអ្នកលបបាញ់Sniper គឺបញ្ជូនទៅតំបន់ប្រាសាទតាក្របី និងភ្នំទ្រព្យ!
ប្រភពពី: ទាហានសៀម
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
