uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ព័ត៌មានការអប់រំបឋមសិក្សា - PED News

ព័ត៌មានការអប់រំបឋមសិក្សា - PED News

Kanalga Telegram’da o‘tish

ចែករំលែកព័ត៌មាន​ និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា

Ko'proq ko'rsatish

📈 Telegram kanali ព័ត៌មានការអប់រំបឋមសិក្សា - PED News analitikasi

ព័ត៌មានការអប់រំបឋមសិក្សា - PED News (@ped_news) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 119 obunachidan iborat bo'lib, Taʼlim toifasida 16 713-o'rinni va Kambodja mintaqasida 448-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 119 obunachiga ega bo‘ldi.

22 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -31 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 17.68% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 10.13% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 2 143 marta ko‘riladi; birinchi sutkada odatda 1 228 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 3 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“ចែករំលែកព័ត៌មាន​ និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា”

Yuqori yangilanish chastotasi (oxirgi ma’lumot 23 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 119
Obunachilar
Ma'lumot yo'q24 soatlar
-107 kun
-3130 kun
Postlar arxiv
អបអរសាទរខួបទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា! កិច្ចព្រមព្រៀងនេះ គឺជាសន្ធិសញ្ញាស្តីពីដំណោះស្រាយនយោបាយរួមមួយនៃ
អបអរសាទរខួបទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា! កិច្ចព្រមព្រៀងនេះ គឺជាសន្ធិសញ្ញាស្តីពីដំណោះស្រាយនយោបាយរួមមួយនៃកម្ពុជា ដោយផ្តោតលើគោលដៅ៣សំខាន់ៗ៖ ទី១៖ រៀបចំឱ្យមានសន្តិភាពឡើងវិញនៅកម្ពុជា តាមរយៈការអនុវត្តបទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីខ្មែរទាំង៤។ ទី២៖ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈការរៀបចំការបោះឆ្នោតសភាធម្មនុញ្ញ។ និងទី៣៖ ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។ #​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស #លើកទី៣៥ #ParisPeaceAgreementDay35 #នាយកដ្ឋានបឋមសិក្សា #PED #PLP #ថ្នាលបឋម ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department

កិច្ចប្រជុំពិភាក្សាស្តីពី កិច្ចការស្រាវជ្រាវរៀនសូត្រលើ កម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្សរៀនយឺត និងការអនុវត្តកញ្ចប់សម្ភារៈអំ
កិច្ចប្រជុំពិភាក្សាស្តីពី កិច្ចការស្រាវជ្រាវរៀនសូត្រលើ កម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្សរៀនយឺត និងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ ដល់ ១១:០០ ព្រឹក លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា និងជាអនុប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)បានដឹកនាំកិច្ចប្រជុំស្តីពី កិច្ចការស្រាវជ្រាវរៀនសូត្រលើ កម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្សរៀនយឺត និងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ណូ ហ្វាតា មន្ត្រីអប់រំជាន់ខ្ពស់ និងជាប្រធានក្រុមការងាររបស់ធនាគារពិភពលោក កញ្ញា Marla Hillary Spivack សេដ្ឋវិទូ នៃធនាគារពិភពលោក ឯកឧត្តមបណ្ឌិត ឈិញ ស៊ីថា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារបច្ចេកទេស ជាច្រើនរូប។[...]

ការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ប្រសាសន៍៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» #HCN #DPM 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok        🌐Telegram  🏫 Sala MIL 🤖MILChatbot

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី២.៣ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំក
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី២.៣ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នារសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ ដល់ ៤:០០ រសៀល លោកសាស្រ្តាចារ្យ ហេង គ្រេង អគ្គលេខាធិការរង និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី២.៣ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ណូ ហ្វាតា មន្ត្រីអប់រំជាន់ខ្ពស់ និង លោកបណ្ឌិត កាន់ ពុទ្ធី ប្រធានានាយកដ្ឋានបឋមសិក្សា ព្រមទាំងក្រុមការងារបច្ចេកទេស ជាច្រើនរូប។[...]

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី៣.១ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំក
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី៣.១ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ ដល់ ៤:០០ រសៀល លោកសាស្រ្តាចារ្យ ហេង គ្រេង អគ្គលេខាធិការរង និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី៣.១ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ណូ ហ្វាតា មន្ត្រីអប់រំជាន់ខ្ពស់ និងជាប្រធានក្រុមការងាររបស់ធនាគារពិភពលោក លោកស្រី នេត អង្គារតន៍ ប្រធាននាយកដ្ឋានធនធានមនុស្ស ឯកឧត្តមបណ្ឌិត ឈិញ ស៊ីថា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារបច្ចេកទេស ជាច្រើនរូប។[...] #DHR #HRMIS #BEIP #2ndWorldBankMission #MoEYSCambodia

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី៣.១ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំក
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី៣.១ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ ដល់ ៤:០០ រសៀល លោកសាស្រ្តាចារ្យ ហេង គ្រេង អគ្គលេខាធិការរង និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី៣.១ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ណូ ហ្វាតា មន្ត្រីអប់រំជាន់ខ្ពស់ និងជាប្រធានក្រុមការងាររបស់ធនាគារពិភពលោក លោកស្រី នេត អង្គារតន៍ ប្រធាននាយកដ្ឋានធនធានមនុស្ស ឯកឧត្តមបណ្ឌិត ឈិញ ស៊ីថា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារបច្ចេកទេស ជាច្រើនរូប។[...]

សិក្ខាសាលាថ្នាក់តំបន់ ផ្តល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវស្តីពីការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្តល់អាហារតាមសាលារ
សិក្ខាសាលាថ្នាក់តំបន់ ផ្តល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវស្តីពីការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្តល់អាហារតាមសាលារៀននៅបណ្ដាប្រទេសសមាជិកអាស៊ាន រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ «សិក្ខាសាលាថ្នាក់តំបន់ផ្ដល់សុពល ភាពលើលទ្ធផលនៃការស្រាវជ្រាវ ស្ដីពីការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្ដល់អាហារតាមសាលារៀន នៅបណ្ដាប្រទេសសមាជិកអាស៊ាន» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមជ្ឈមណ្ឌល SEARCA ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ពី [...] #MoEYS #WFP #KOICA #DPE #PED

សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី៣ (សម្រាប់សិស្សហ្វឹកហាត់ធ្វើលំហាត់បន្ថែម ដើម្បីគាំទ្រសៀវភៅសិក្សាគោលគណិតវិទ្យា ថ្នាក់ទី៣) ☎️ ទំនា
សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី៣ (សម្រាប់សិស្សហ្វឹកហាត់ធ្វើលំហាត់បន្ថែម ដើម្បីគាំទ្រសៀវភៅសិក្សាគោលគណិតវិទ្យា ថ្នាក់ទី៣) ☎️ ទំនាក់ទំនង៖ 011 89 09 09 | 012 60 83 67 | 097 8 595 344 📱 តេឡេក្រាម៖ 011 89 09 09 | 097 8 595 344 🌐 Facebook page៖ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ Publishing and Distribution House 📱Telegram Group៖ http://t.me/pdhcambodia_chat #PDH 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok        🌐Telegram  🏫 Sala MIL 🤖MILChatbot

សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ ការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការ
+9
សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ ការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (កម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា)។ សូមតាមដានព័ត៌មានលម្អិតនានា តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ ដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី២ (សម្រាប់សិស្សហ្វឹកហាត់ធ្វើលំហាត់បន្ថែម ដើម្បីគាំទ្រសៀវភៅសិក្សាគោលគណិតវិទ្យា ថ្នាក់ទី២) អត្ថប្រ
សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី២ (សម្រាប់សិស្សហ្វឹកហាត់ធ្វើលំហាត់បន្ថែម ដើម្បីគាំទ្រសៀវភៅសិក្សាគោលគណិតវិទ្យា ថ្នាក់ទី២) អត្ថប្រយោជន៍៖ 📐 ពង្រឹងចំណេះដឹង និងការអនុវត្ត៖ រៀនវាស់វែងប្រវែងដោយបន្ទាត់ វាស់ទម្ងន់ដោយជញ្ជីង មើលម៉ោង និងស្គាល់រូបធរណីមាត្រ (កោណ ស៊្វែរ) ✍️ ជួយដោះស្រាយលំហាត់ពិបាកៗ៖ មានលំហាត់អនុវត្តជាក់ស្ដែងចម្រុះ ជួយឱ្យកុមារយល់ច្បាស់ពីមេរៀននីមួយៗក្នុងថ្នាក់ 🧠 ពង្រឹងការចងចាំ និងការផ្ដោតអារម្មណ៍៖ បណ្ដុះការគិតបែបហេតុផល និងការអនុវត្តគណិតវិទ្យាក្នុងការរស់នៅប្រចាំថ្ងៃ 🎓 មូលដ្ឋានគ្រឹះរឹងមាំ៖ ជាឧបករណ៍ជំនួយស្មារតីដ៏ល្អសម្រាប់សិស្សថ្នាក់ទី២ ក្នុងការអភិវឌ្ឍសមត្ថភាពគណិតវិទ្យាឱ្យកាន់តែពូកែ លោកអ្នកអាចស្វែងរកសៀវភៅនេះបាន នៅបណ្ណាគារគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ឬនៅតាមបណ្ណាគារផ្សេងៗ និងនៅតាមទីផ្សារដែលនៅជិតលោកអ្នក។ ☎️ ទំនាក់ទំនង៖ 011 89 09 09 | 012 60 83 67 | 097 8 595 344 📱 តេឡេក្រាម៖ 011 89 09 09 | 097 8 595 344 🌐 Facebook page៖ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ Publishing and Distribution House 📱Telegram Group៖ http://t.me/pdhcambodia_chat #PDH 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok        🌐Telegram  🏫 Sala MIL 🤖MILChatbot

ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវការគរុកោសល្យទំនើប ប្រសាសន៍៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» #DPM #HCN #WTD 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok        🌐Telegram  🏫 Sala MIL 🤖MILChatbot

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី១.១ និង១.២ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អកា
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពអនុសមាសភាគទី១.១ និង១.២ ក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់ធនាគារពិភពលោក នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ ដល់ ១១:៣០ ព្រឹក លោកសាស្រ្តាចារ្យ ហេង គ្រេង អគ្គលេខាធិការរង និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើអនុសមាសភាគទី១.១ និង១.២ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ណូ ហ្វាតា លោក Tsuyoshi Fukao មន្ត្រីអប់រំជាន់ខ្ពស់ និងជាប្រធានក្រុមការងាររបស់ធនាគារពិភពលោក លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា ឯកឧត្តមបណ្ឌិត ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច ឯកឧត្តមបណ្ឌិត ឈិញ ស៊ីថា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារបច្ចេកទេសជាច្រើនរូប។[...]