uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 217 obunachidan iborat bo'lib, Siyosat toifasida 4 928-o'rinni va Kambodja mintaqasida 541-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 217 obunachiga ega bo‘ldi.

24 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -117 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.38% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.29% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 652 marta ko‘riladi; birinchi sutkada odatda 541 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 25 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 217
Obunachilar
-324 soatlar
-357 kun
-11730 kun
Postlar arxiv
សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផល
+9
សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងជាអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ត លោកជំទាវ លោក លោកស្រីប្រធានមន្ទីពាក់ព័ន្ធ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងអមដំណើរក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅសួនផ្ការមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផល
+9
សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងជាអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ត លោកជំទាវ លោក លោកស្រីប្រធានមន្ទីពាក់ព័ន្ធ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងអមដំណើរក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅសួនផ្ការមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី នៃគណបក្សស្រុក និងឃុំចំនួន៦ ក្នុងស្រុកជើងព្រៃ (កំពង់ចា
+9
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី នៃគណបក្សស្រុក និងឃុំចំនួន៦ ក្នុងស្រុកជើងព្រៃ (កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី នៃគណបក្សស្រុក និងឃុំចំនួន៦ ក្នុងស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៦ -លោក ប្រធាន-អនុប្រធាន សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សស្រុក -សមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានឃុំទាំង៦ និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រមុខរដ្ឋស្ដីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់សមាជិក-សមាជិកាអង្គពិធី ប្រកបដោយក្តីនឹករលឹក និងបង្កប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងបន្តថា ពិធីនេះធ្វើឡើងដើម្បីបង្កើត និងបង្កើនភាពស្និតស្នាល រួមនិងការស្តាប់កង្វល់ សំណើ សំណូមពរ រវាងថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តការងារ ជាពិសេសរៀបចំកសាងផែនការ យុទ្ធសាស្ត្រសម្រាប់យកបៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សង្កត់ធ្ងន់ថា ដើម្បីយកឈ្នះក្នុងការបោះឆ្នោត លុះត្រាតែមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ដោយផ្តោតលើចំណុច ៤សំខាន់ៗ៖ ១-ពិនិត្យ និងរៀបចំឡើងវិញនូវកម្លាំងក្រុមការងារចុះមូលដ្ឋានឱ្យម៉ត់ចត់ និងច្បាស់លាស់ (ពិនិត្យកម្លាំងមនុស្ស និងកម្លាំងធនធាន) មានន័យថា៖ មានមនុស្សសម្រាប់ចុះបំពេញការងារ និងមានមនុស្សជួយជាថវិកាក្នុងការចុះបំពេញការងារ។ ២-ការកសាងសមាជិកបក្ស ក្តោបសមាជិកបក្ស (ពិនិត្យឯកសារបម្រើការបោះឆ្នោតឱ្យមានគ្រាប់គ្រាន់)។ ៣-ចុះពង្រឹង និងបំពាក់បំប៉ននយោបាយ ចិញ្ចឹមចលនាសមាជិកបក្ស ត្រៀមវាយបកគ្រប់រូបភាព ដើម្បីប្រឆាំងពួកអគតិដែលពូកែ បំភ្លៃ បំភ្លើស ដើម្បីបំផ្លាញសមិទ្ធផលរបស់បក្សប្រជាជន។ ៤-យកចិត្តទុកដាក់ រក្សា និងផ្តល់ភាពកក់ក្តៅ ដល់គ្រប់សមាសភាពដែលបានចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជន ជាពិសេសបន្តផ្សព្វផ្សាយគោលនយោបាយបក្សដល់សមាជិកបក្សផ្សេងឱ្យយល់ និងបែរមកគាំទ្រគណបក្សប្រជាជន៕

ជាការតបស្នងនូវសមិទ្ធផលដ៏ច្រើនលើសលប់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់អ្នកខេត្តកំពង់ចាម ឃើញថាបងប្អូនប្រជាពលរដ្ឋបានផ្តល់នូវស្នាមញញឹម និងក្តីស្រលាញ់អស់ពីបេះដូង ចំពោះវត្តមានដ៏កក់ក្តៅបំផុតរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ #កំពង់ចាមកំពង់ចិត្ត❤️🇰🇭🌹

អភិបាលខេត្តកំពង់ចាម៖ យុវជនត្រូវតែស្វែងយល់ពីឫសគល់នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣០គ្រួសារ នៅស្រុកកំពង់សៀម ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមក
+9
ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣០គ្រួសារ នៅស្រុកកំពង់សៀម ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានចាត់ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និង ឯកឧត្តម ទូច ឆៃ នាយកសាខា រួមដំណើរដោយ លោក ជឹង ម៉េងហុង អនុប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៣០គ្រួសារស់នៅក្នុង នៅភូមិល្ពាក ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣០ខ្នង ក្នុង ឃុំស្រក ត្រូវ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតមធ្យមនិង ស្រាល ។ ឯកឧត្តម ទូច ឆៃ និង ឯកឧត្តម ចាន់ វ៉ាន់ បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ថា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ ឯកឧត្តម ចាន់ វ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ ។ អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣០គ្រួសារនោះ ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន : -ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ៨គ្រួសារ ក្នុង ១គ្រួសារ ១៥០,០០០ រៀល ។ -ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ១៦គ្រួសារ ក្នុង ១គ្រួសារ ១០០,០០០រៀល និង ៦គ្រួសារទៀត ក្នុង ១គ្រួសារ ៥០,០០០រៀល .។

ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋា
+7
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងសកម្មភាពក្រុមការងារចុះមូលដ្ឋានឃុំប្រចាំត្រីមាសទី១ និងមេសាឆ្នាំ២០២៦ និងលើកទិសដៅបន្ត នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់។ដោយមានសមាសភាពចូលរួមសរុបចំនួន១២៦នាក់ស្រី៣១នាក់ ។ ក្នុងនោះលោក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់បានឧបត្ថម្ភថវិកាជូនសមាជិក/សមាជិកា ចូលរួម១១២នាក់ក្នុង១នាក់ថវិកា១០,០០០រៀលនិងឧបត្ថម្ភការចំណាយផ្សេងៗ ផងដែរ។ បន្ទាប់មកលោក ថេង ឆេងលីម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់បានដឹកនាំក្រុមការងារចុះពិនិត្យមើលការជួសជុលដាក់លូកាត់ទទឹងផ្លូវនៅភូមិមាឃ៣ប្រវែង១០ម ដោយចំណាយថវិកាចំនួន១,២០០,០០០រៀលនិងដាក់លូតាមផ្លូវភូមិ៥៦ប្រវែង២០មចំណាយថវិកាចំនួន២,២០០,០០០រៀល ហើយបន្តចុះពិនិត្យស្លាកគណបក្សដែលបានកែលម្អរួចហើយនៅរង្វង់មូលគល់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។ ដោយការចំណាយរួមសរុប ចំនួន៨,៣០០,០០០រៀល។

ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ
+9
ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ។     លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថដាក់ឱ្យចូលសោធននិវត្តន៍ ។    ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង និងជានាយសេនាធិការ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ កងអនុសេនាធំខេត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក.ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង  នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ជាច្រើនរូបទៀត ។

ព្រះសង្ឃ ចាស់ទុំ កត់សម្គាល់ពីការចូលរួមធ្វើបុណ្យទានរបស់យុវជនកាន់តែច្រើន ដើម្បីអប់រំចិត្តកាយឱ្យល្អ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំការងារគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំការងារគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំត្រីមាសទី១ និងទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មការបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។