uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 219 obunachidan iborat bo'lib, Siyosat toifasida 4 928-o'rinni va Kambodja mintaqasida 541-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 219 obunachiga ega bo‘ldi.

24 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -117 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.38% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.29% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 652 marta ko‘riladi; birinchi sutkada odatda 541 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 25 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 219
Obunachilar
-324 soatlar
-357 kun
-11730 kun
Postlar arxiv
នៅរាត្រីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+9
នៅរាត្រីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការ ព្រះសង្ឃ និងបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានជួបជុំគ្នាប្រារព្ធ ពិធីបុណ្យវិសាខបូជា ដែលជាបុណ្យដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា នៅបរិវេណប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកជំទាវ អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា ជាបុណ្យសាសនាធំមួយក្នុងព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ។ បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភ
+9
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសាខា និងក្រុមការងារចុះជួយសង្កាត់សំបួរមាសបានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់នៅវត្តខេមវន្ត័បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភ
+9
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសាខា និងក្រុមការងារចុះជួយសង្កាត់សំបួរមាសបានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់នៅវត្តខេមវន្ត័បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអភិសេក បើកព្រះនេត្រនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធ ទម្ងន់៨តោន (កំពង់ចាម) នៅព្រឹកថ្ងៃទី១ ខែមេសា ឆ
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអភិសេក បើកព្រះនេត្រនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធ ទម្ងន់៨តោន (កំពង់ចាម) នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអភិសេក បើកព្រះនេត្រនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធ ទម្ងន់៨តោន ក្រោមវត្តមាន អញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណបការខេត្តកំពង់ចាម និងឯកឧត្តម ខ្លួត ផន ធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ លេីផ្លូវជាតិលេខ៧ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃជ័យន្តោ ទៅតាមកិច្ចតាមសាសនា ដើម្បីឧទ្ទិសបួងសួងសុំដល់ម្ចាស់ ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៨តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ។ សូមជម្រាបដែរថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥.៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្ត ដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ ផងដែរ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជាង២ពាន់នាក់ ក្នុងស្រុកព្រៃឈរ នាឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភា
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជាង២ពាន់នាក់ ក្នុងស្រុកព្រៃឈរ នាឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភា (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ២.៣៧៣នាក់ នៅក្រុមហ៊ុន សានស៊ូ ហ្គាម៉ិន ស្ថិតនៅឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយសារប្រទេសកម្ពុជាយើងមានថ្នាក់ដឹកនាំ ដ៏ត្រឹមត្រូវ ដែលបាននាំមកនូវសុខសន្តិភាព ជូនដល់សង្គមជាតិ នៅប្រទេសរបស់យើង ទើបធ្វើឲ្យអ្នកវិនិយោគ ចូលមកជាហូរហែតាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាខេត្តកំពង់ចាមយើងនេះផងដែរ ដែលបានផ្ដល់នូវឱកាសការងារ ក៏ដូចជាបានផ្ដល់នូវប្រាក់ចំណូល ចូលដល់គ្រួសាររបស់ប្រជាពលរដ្ឋយើង ដើម្បីបង្កើនជីវភាពឱ្យល្អប្រសើរដូចសព្វថ្ងៃនេះ ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងផងដែរថា នៅពេលដែលគម្រោងព្រែកជីកហ្វូណនបានសាងសង់រួច ការដឹកជញ្ជូនភាគច្រើនគឺតាមផ្លូវទឹក ដូច្នេះរាល់ទំនិញ កសិផល សម្ភារៈវាយនភ័ណ្ឌទាំងឡាយ ដែលផលិតចេញពីរោងចក្រ និងដឹកចូលទៅកំពង់ផែទន្លេបិទ ដឹកជញ្ជូនព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅប្រទេសទី ២ ដែលចាំទទួលទំនិញ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅពេលដំណើរការដឹកជញ្ជូនទំនិញចេញតាមព្រែកជីកហ្វូណនតេជោ នោះខេត្តកំពង់ចាម អាចនឹងមានរោងចក្រច្រើន ដោយសារតែខេត្តមួយនេះគឺកៀកនិងកំពង់ផែ ដែលប្រការនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង កាន់តែមានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតពីការអភិវឌ្ឍន៍នេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសសម្ដែងនូវការអបអរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន សាន់ស៊ូ ហ្គាម៉ិន នេះ ដែលបានធ្វើការស្រុះស្រួល និងសាមគ្គីគ្នា គោរពទៅតាមច្បាប់ការងារ ចូលរួមសហការធ្វើការងារបានល្អ ជាមួយខាងរោងចក្រ ធ្វើឲ្យសកម្មភាពការងារដំណើរការបានល្អដូចបច្ចុប្បន្ននេះ៕

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ត
+9
នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានជួបសម្ដែងការគួរសម និងកិច្ចប្រជុំសិក្សាឈ្វេងយល់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ជា ជាមួយគណៈប្រតិភូខេត្តរតនគិរី ដែលដឹកនាំដោយលោកជំទាវ ញាណ ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ក្នុងជំនួបសម្ដែងការគួរសម និងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត, លោកនាយកទីចាត់ការផែនការវិនិយោគ និងលោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារ លេខាធិការដ្ឋានសកម្មភាពជនពិការ, ក្រុមការងារ GBV ដែលមកពីមន្ទីរអង្គភាពខេត្តនិងអង្គការដៃគូពាក់ព័ន្ធ ខេត្តកំពង់ចាម និងប្រតិភូខេត្តរតនគិរី ក្នុងនោះ ជនជាតិដើមភាគតិច៥នាក់ផងដែរ។

#នាគព័ន្ធក្រុងកំពង់ចាម រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ2026 ម៉ោង 9:45នាទី ❤️🇰🇭🌹

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ត្រីមាសទី១ ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្ត។

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ត្រីមាសទី១ ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្ត។