uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 140 підписників, посідаючи 4 987 місце в категорії Політика та 564 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 140 підписників.

За останніми даними від 15 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -117, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.58%. Протягом перших 24 годин після публікації контент зазвичай збирає 5.48% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 667 переглядів. Протягом першої доби публікація в середньому набирає 556 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 16 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 140
Підписники
Немає даних24 години
-327 днів
-11730 днів
Архів дописів
មន្ត្រីពន្ធនាគារខេត្តកំពង់ចាម ៩៦នាក់ ទទួលបានការពិគ្រោះ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៥ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរសម្រាកព្យាបាល ស្គន់ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ចំនួន ១២៣នាក់ ស្ថិតនៅពន្ធនាគារខេត្តកំពង់ចាម ក្រោមវត្តមានលោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខា និងឧត្តមអាគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត ហួន សំអាត ប្រធានមន្ទីរសម្រាកព្យាបាល ស្គន់ និងក្រុមការងារ ព្រមទាំងលោកអនុប្រធាន លេខាធិការ សមាជិក សមាជិកាសមាគមជាច្រើនរូបទៀត។ គួរបញ្ជាក់ថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ដោយបានពិនិត្យ ពិគ្រោះ នឹងផ្តល់វ៉ែនតា ចំនួន ៩៦នាក់។ ដោយឡែកអ្នកដែលមានអាការៈជំងឺភ្នែកធ្ងន់ធ្ងរ ដែលត្រូវធ្វើការវះកាត់ ក្រុមការងារបានចេញបង្កាន់ដៃជូនដើម្បីបងប្អូនអញ្ជើញទៅវះកាត់ និងព្យាបាល នៅមន្ទីរសម្រាកព្យាបាល ស្គន់ ដោយឥតគិតថ្លៃ ដោយបង្កាន់ដៃមានសុពលភាពរយៈពេល ៣០ថ្ងៃ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ម្តាយបង្កើតលោកស្រី ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន https://m.freshnewsasia.com/index.php/en/localnews/392019-2025-06-19-14-25-07.html

អាជ្ញាធរស្រុកស្ទឹងត្រង់និងសហគមន៍ទុរេនបែកអន្លូងយកអំណោយទៅប្រគល់ជូនទីបញ្ជាការជួរមុខខេត្តព្រះវិហារ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី  (កំពង់ចាម): នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត លោកជំទាវ ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។ នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត សាច់ញាតិគ្រួសារនៃសព។ សពអគ្គមហាឧបាសិកា ង៉ុន ស៊ូហ្វី បានកម្កល់នៅគេហដ្ឋានលេខ៤៩ ផ្លូវ P២២ គម្រោងទី៧ បុរីប៉េង ហូតបឹងស្នេ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ង៉ុន ស៊ូហ្វី បានទៅសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+7
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ បានអញ្ជើញជាគណៈអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN អាស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមមកពីរដ្ឋបាលស្រុកនៃខេត្ត ចំនួន ០៥ រួមមាន ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំ ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ស្វែងយល់អំពីសកម្មភាពការងារនៅរដ្ឋបាលឃុំជ្រៃវៀន ស្រុកព្រៃឈរ

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាននៅខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង “Solidarity March” នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា និងការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ រាជធានីភ្នំពេញ។ នេះជាមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

រដ្ឋបាលខេត្តកំពង់ចាម - Статистика та аналітика Telegram каналу @kpcadmin