uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 237 obunachidan iborat bo'lib, Siyosat toifasida 4 899-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 237 obunachiga ega bo‘ldi.

19 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -112 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.27% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.34% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 642 marta ko‘riladi; birinchi sutkada odatda 547 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 237
Obunachilar
-824 soatlar
-317 kun
-11230 kun
Postlar arxiv
ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព
+9
ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក បានដឹកនាំ សមាជិកា ក្រុមការងារថ្នាក់ខេត្តនិងក្រុមការងារថ្នាក់មូលដ្ឋាន ឃុំ,ភូមិ,យុវជនឃុំចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន១៥គ្រួសារ ស្ថិតនៅ ភូមិ៣៥ ចំនួន៥គ្រួសារ ,ភូមិ៥៦ ចំនួន៥គ្រួសារ,ភូមិ៧០ ចំនួន៥គ្រួសារ ហេីយបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ចែកជូនដោយទទួលបាន : អំពូលសូឡា១០គ្រឿងឧបត្ថម្ភជូនដល់ភូមិ៧០សម្រាប់ដាក់បំភ្លឺតាមដងផ្លូវក្នុងភូមិចំណាយថវិកាចំនួន៦,០០០,០០០រៀលនិងបានឧបត្ថម្ភថវិកា១,១០០,០០០រៀលសម្រាប់ជួសជុលដាក់លូតាមផ្លូវនៅភូមិ៥៦។ -ចំណាយថវិកាសរុបទាំងអស់ចំនួន១០,៧៥០,០០០រៀល ក្នុងនោះថវិកាឯកឧត្តមហ៊ុន ម៉ានិតចំនួន៤,០០០,០០០រៀលនិងថវិការបស់ក្រុមការងារថ្នាក់ខេត្ចំនួន ៦,៧៥០,០០០រៀល។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ របស់ប្រជាពលរដ្ឋ នៅឃុំល្វេ ស្រុកកោះសូទិន សុខទុក្ខរបស
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ របស់ប្រជាពលរដ្ឋ នៅឃុំល្វេ ស្រុកកោះសូទិន សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប! សារបែបនេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តែងតែតាស់តឿនក្រើនរំលឹកជារឿយៗ ជូនទៅដល់មន្ត្រីក្រោមឱវាទ ឱ្យខិតខំយកចិត្តទុកបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាក់ស្តែង នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយ អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធបាសក ទ្រី វន់ ឧបាសិកា ហ៊ាន ស៊ីលាភ និងទាយក ទ្រី ស៊ីមហ៊ុន ដែលជាប្រជាពលរដ្ឋ នៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងសហការី បានអញ្ជើញចូលចាប់មគ្គផលប្រកបសទ្ធាជ្រះថ្លា បង្កប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងកក់ក្តៅ ជូនចំពោះម្ចាស់កម្មវិធីបុណ្យ និងបានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំង៣ ខាងលើ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

មានផ្លូវមានក្តីសង្ឃឹម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្ត
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16 (កោះថ្មX16) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16 ក្នុងពិធីយុទ្ធដំណើរដោយថ្មើរជើង10Km មកកាន់តំបន់យោធាប្រវត្តិសាស្តតេជោកោះថ្ម X16 ដើម្បីអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល បាន
+9
នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបោះជំរុំ និងទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ នៅតំបន់យោធាប្រវត្តិសាស្ត្រ តេជោ-កោះថ្មX16 ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក ហេង វុទ្ធី អញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក

អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16 នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ជើញដើរថ្មើរជើងចម្ងាយ10Km ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16។ គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16 នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ជើញដើរថ្មើរជើងចម្ងាយ10Km ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16។ គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញឱ្យអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
+4
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញឱ្យអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យ កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំ​និងសមាជិកបក្សនៅមូលដ្ឋាន ត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច​ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧​ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ មិថុនា​ ២០២៦​ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ មានប្រសាសន៍ថា​ ការផ្សព្វផ្សាយផែនការរួមនាពេលនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ។ ឯកឧត្តម​ប្រធាន​ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាមទារឱ្យគ្រប់រចនាសម្ព័ន្ធ គណបក្សនៅមូលដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ​ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ ត្រូវខិតខំបំពេញការងារនៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងបន្តផ្សព្វផ្សាយសមិទ្ធផលនានា ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ និងការរីកចម្រើនរបស់ប្រជាជន​ផងដែរ​ ៕