uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 178 obunachidan iborat bo'lib, Siyosat toifasida 4 923-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 178 obunachiga ega bo‘ldi.

06 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -122 ga, so‘nggi 24 soatda esa -5 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.82% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.47% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 694 marta ko‘riladi; birinchi sutkada odatda 557 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 07 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 178
Obunachilar
-524 soatlar
-207 kun
-12230 kun
Postlar arxiv
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត
+5
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំក្រុមការងារ សមាជិកាសាខា អញ្ជើញសួរសុខទុក្ខឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោកមានបញ្ហាសុខភាព នឹងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) ដែលសម្រេចបានប្រមាណជិត80% ខណៈរួចរាល់100%
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) ដែលសម្រេចបានប្រមាណជិត80% ខណៈរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ​2026   (កំពង់ចាម​):​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី22 ខែតុលា ឆ្នាំ2026 បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) ដែលសម្រេចបានប្រមាណ75% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ​2026។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូន​ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាត​ឱ្យ​ក្រុម​ការងារ​ជាង​ ធ្វើការ​សាងសង់​អគាររដ្ឋបាលថ្មីនេះ​ ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ការ​គ្រោង​ទុក​ ក្នុង​ ររយៈពេល6ខែ​ ពោលគឺ​ដេីមខែ​4 មុនចូលខ្មែរ ឆ្ឆ្នាំ2026 ខាងមុខ​នេះ​។ ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​ការងារជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ជាពិសេស​ត្រូវ​រៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុងឱ្យ​បាន​ឆាប់​រួចរាល់​​ ដេីម្បី​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​នៅ​មុន​ពេល​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្ខ្មែរ ឆ្នាំ2026។ គួរ​បញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេចបាន​ប្រមាណជិត80% ហើយ​ ខណៈ​គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​នេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ដោយមានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និង​ទីធ្លា​ក្នុង​សាលា​ខេត្ត​ ត្រូវ​បានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រី​បម្រើ​ការងារ ជារៀងរាល់ថ្ងៃផងដែរ៕

អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី ចុះពិនិត្យព្យាបាលជម្ងឺភ្នែក និងគ ថ្លង់ ជូនពលរដ្ឋដោយឥតគិតថ្លៃ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ដែលបានលះបង់ពេលវេលាចុះពិនិត្យព្យាបាលជម្ងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន និងពិនិត្យជម្ងឺ គ ថ្លង់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម (ជិត វិមានឯករាជ្យ) ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និង ព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែក មួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ គឺយើងត្រូវ ទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីថ្ងៃនេះ គឺពុំមានការបង់ថ្លៃ សេវាព្យាបាលនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ យ៉ាងណាមិញ ទន្ទឹមនឹងការ កសាង សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពី សុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសំណូមពដល់ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត សូមបន្តសកម្មភាពសប្បុរសធម៌ ចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនប្អូនប្រជាពលរដ្ឋ នា ពេលក្រោយៗ បន្តទៀត សំដៅលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ និង រួមគ្នាកាត់បន្ថយភាពក្រីក្រផងដែរ ៕

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកំពង់ចាម ដឹកនាំក្រុមការងារ
+5
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកំពង់ចាម ដឹកនាំក្រុមការងារចូលរួម ពិធីសំណេះសំណាល និងផ្សព្វផ្សាយពីភារកិច្ចចំពោះមុខរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈ Zoom នាព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥។

អភិបាលខេត្តកំពង់ចាមជំរុញមន្ត្រីឃុំ-សង្កាត់បន្តខិតខំលើកកម្ពស់កែលម្អសកម្មភាពអនុវត្តការងារ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងផ្តល់សេវាវិស័យសុខាភិបាល

អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់ពីអង្គភាពផ្តល់សេវាសាធារណៈគំរូ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់ពីអង្គភាពផ្តល់សេវាសាធារណៈ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកទឹកចិត្តឱ្យអង្គភាពផ្តល់សេវាសាធារណៈ បន្តកិច្ចខិតខំប្រឹងប្រែង កែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះ នៅក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីសុខាភិបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់សក្តានុពល ក្នុងស្មារតីរួមសាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងាររបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវារបស់អង្គភាពជ័យលាភី និងគុណតម្លៃនៃមន្ត្រីសុខាភិបាលមូលដ្ឋាន៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋម
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចុះពិនិត្យស្តង់ពិពណ៌ របស់មន្ទីរពេទ្យបង្អែកជាប់ជ័យលាភី ចំនួន ៩ មកពី៩ រាជធានី-ខេត្ត ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3) ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

អភិបាលខេត្តកំពង់ចាម​ អញ្ជើញចូលរួមបើកសិក្ខាសាលាចែករំលែក បទពិសោធនៃការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាល (កំពង់ចាម): ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមបេីកសិក្ខាសាលាចែករំលែក បទពិសោធនៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ប្រតិភូរដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីសុខាភិបាលប្រមាណជា ៦០០នាក់ មកពីរាជធានី-ខេត្ត ចំនួន១០ ។ ក្នុងអង្គសិក្ខាសាលានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីការ ដាក់ឱ្យអនុវត្តការវាយតម្លៃ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុង ឆ្នាំ២០២៤ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន៥ ចូលរួមក្នុងការវាយតម្លៃ និង ការទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ​ ក្នុងវិស័យសុខាភិបាល ដោយក្នុងនោះ មន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ មន្ទីរពេទ្យបង្អែក ស្រុកបាធាយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៤ និងស្រុកចំការលើ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៨ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ទទួលបានជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ៩ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមជឿជាក់ថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានពុទ្ធិថ្មីៗ មិនត្រឹមតែចូលរួមក្នុងការអនុវត្តការវាយតម្លៃ នៃការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប៉ណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ការពង្រឹង កែលំអគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ នៅតាមមន្ទីរពេទ្យរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែក ក្នុងការសម្រេចចក្ខុវិស័យដ៏ពិសិដ្ឋរបស់ប្រមុខ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការចូលរួម ប្រកួតប្រជែង និងផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំខាងមុខបន្ថែមទៀត ៕

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយឆ្លើយតបជាពហុវិស័យចំពោះអ
+9
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម (GBV) និងក្រុមការងារ បានអញ្ជើញជួបជាមួយ ក្រុមការងារទីភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រី(UN Women) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដឹកនាំដោយលោកស្រី Robin Mauney ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងកិច្ចការនារី នៅសាលប្រជុំសាលាខេត្ត ។ ជំនួបពិភាក្សា មានគោលបំណង៖ ស្វែងយល់ពីការអនុវត្តយន្តការការសម្របសម្រួលដែលមានស្រាប់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់ពីការអនុវត្តល្អ បញ្ហាប្រឈម និងចន្លោះប្រហោង និងដើម្បីជួយ ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការណែនាំជាសកល និងក្នុងតំបន់ ជាពិសេស កញ្ចប់សេវាសំខាន់ៗរបស់អង្គការ សហប្រជាជាតិ (ESP) ម៉ូឌុល 5 ស្តីពីការសម្របសម្រួល និងការគ្រប់គ្រងការងារសម្របសម្រួល ជាពិសេសផ្តោតលើកិច្ចការពារផ្នែកច្បាប់ សេវាពហុវិស័យ និងការពង្រឹងយន្តការសម្របសម្រួលឆ្លើយតបចំពោះអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវ
+8
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម រួមទាំងបានជម្រាបជូននូវសភាពការណ៍ថ្មីៗពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋនៅភូមិបុស្សចេកព្រៃ ឃុំស្វាយទាប ដោយមានអ្នកចូលរួមចំនួន៦៥នាក់ ស្រី២៥នាក់។ក្នុងនោះម្នាក់ៗទទួលបាននំបុ័ង០១ដើម និងទឹកបរិសុទ្ធ០១ដប ដល់អ្នកចូលរួម និងបានបន្តចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងការនាំយកនូវអំណោយជូនឈ្មោះ ស៊ុន សុខលឿ ភេទប្រុស អាយុ៤២ (ពិការភាព)ចំនួន០១គ្រួសារ ស្ថិតនៅភូមិបុសថ្លាន់ ឃុំស្វាយទាប រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីវអ៊ីវ មុង ភួយ ក្នើយ សារ៉ុង និងថវិកា ។

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពីករណីទំនាស់ព្រំដី ដែលស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់អាជ្ញាធរ​ ត្រូវយកចិត្តទុកដាក់ និង​ជំរុញកុមារ​ ឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍ កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់លើកុមារ និងជំរុញធ្វេីយ៉ាងណាឱ្យពួកគេបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍប្រកបដោយគុណភាព។​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥​ នារសៀលថ្ងៃទី​២០​ ខែតុលា​ នេះ​ ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ ក្រុមប្រឹក្សាឃុំ សង្កាត់រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការអនុវត្តគោល-នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព- ជាពិសេសការផ្តល់សេវារដ្ឋបាល ការអភិវឌ្ឍ មូលដ្ឋាន ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការលើកកម្ពស់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមរយៈការសហការជាមួយមណ្ឌលសុខភាព និងដៃគូពាក់ព័ន្ធ​ ដេីម្បី​ធ្វើ​ការថែរក្សាសុខភាពស្ត្រី និងទារក ដែលជាការងារអាទិភាពបំផុត ។​ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ​ ត្រូវ​ពង្រឹងយន្តការគាំទ្រ និងអន្តរាគមន៍ឱ្យបានខ្លាំងក្លា ចំពោះការជួយ ទប់ស្កាត់ជម្លោះក្នុងគ្រួសារ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ផងដែរ​ ៕