uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 196 obunachidan iborat bo'lib, Siyosat toifasida 4 915-o'rinni va Kambodja mintaqasida 541-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 196 obunachiga ega bo‘ldi.

01 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -110 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.31% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.54% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 643 marta ko‘riladi; birinchi sutkada odatda 565 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 02 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 196
Obunachilar
-324 soatlar
-247 kun
-11030 kun
Postlar arxiv
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម (កំពង់ចាម
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២ឥ២៥ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណជាង ៨០,០៧% ខណៈដែលគម្រោងនេះ។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី (BUCG)។ លោកប្រធានវិស្វករក្រុមហ៊ុន បានបញ្ជាក់ជូន ឯកឧត្តមអភិបាលខេត្ត នូវគម្រោងដែលបានអនុវត្តរួចរាល់ និងកំពុងបន្ត រួមមានៈ -ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង បានបញ្ចប់ 100% -ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុងបានបញ្ចប់ 100% -ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ គឺបានបញ្ចប់ 100% -ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងមូលបានបញ្ចប់ 20% -ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ បានបញ្ចប់ចំនួន 62 គីឡូម៉ែត្រ។ -ការងារជួសជុលផ្លូវកៅស៊ូ AC បានចំនួន ចំនួន 27 គីឡូម៉ែត្រ។ ជាមួយគ្នានេះ គម្រោងទាំងមូលខាងលើ គ្រោងនឹងបញ្ចប់ទាំងស្រុង តាមកុងត្រានៃកិច្ចសន្យាបញ្ចប់នៅថ្ងៃទី ៣១ ឧសភា ២០២៦ ខាងមុខ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីជំនាញ មានការរំពងទុកថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាលទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោ-ធិបតី។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ។ ផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ បំណាច់ខែ ឧសភា ២០២៦៕ ចៅ វង្ស

#ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ សម្រាលកូន ២គ្រួសារ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ព្រះសង្ឈ ពុទ្ធបរិស័ទ នឹងប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១.០០០អង្គនាក់ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅបរិវេណវត្តខេមវ័ន បឹងស្នាយ ក្រុងកំពង់ចាម

ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១.០០០អង្គនាក់ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅបរិវេណវត្តខេមវ័ន បឹងស្នាយ ក្រុងកំពង់ចាម

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកិជំទាវ នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញចែកសម្ភារសិក្សា ដល់សិស្សភៀសសឹក ២៨៩នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខណៈសិស្សភៀសសឹក ក្នុងខេត្តកំពង់ចាម ជាង២.០០០នាក់ ទទួលបានដូចៗគ្នា

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្
+1
សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រ
+1
សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

ព្រះសង្ឈ ពុទ្ធបរិស័ទ នឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០អង្គនាក់ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រក
+9
ព្រះសង្ឈ ពុទ្ធបរិស័ទ នឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០អង្គនាក់ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅបរិវេណវត្តខេមវ័ន បឹងស្នាយ ក្រុងកំពង់ចាម (កំពង់ចាម): រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០ អង្គនាក់ បាននិមន្ត/ជួបជុំគ្នា ដើម្បីរៀបចំ «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ ជាក់ស្ដែង នៅខេត្តកំពង់ចាម បានប្រារព្ធពិធីនេះ នៅបរិវេណវត្តខេមវ័នបឹងស្នាយ ក្នុងក្រុងកំពង់ចាម ក្រោមការអញ្ជើញចូលរួម ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត រួមទាំង ឯកឧត្ដម លោកជំទាវ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។ ព្រះចៅអធិការវត្តខេមវ័ន បឹងស្នាយ ព្រះនាម ធម្មសាលវង្ស សា វីរៈ មានសង្ឃដីការ អោយដឹងថា គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។ ព្រះអង្គមានសង្ឃដីការ អោយដឹងបន្ថែមថា ការនិមន្ត/ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។ ក្នុងពិធីសាសនា នាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។ ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថាជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។ សូមជម្រាបថា ខណៈពេលដែលមហាជនខ្មែរបានមកជួបជុំគ្នានៅបរិវេណបរិវេណវត្តខេមវ័ន បឹងស្នាយ ក៏ដូចជានៅវិមាន ឈ្នះ-ឈ្នះ និង ព្រះសង្ឃ និងពុទ្ធបរិស័ទនៅតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត ក៏បាននិមន្ត/ជួបជុំគ្នានៅទីតាំងសុវត្ថិភាពតាមបណ្តារាជធានីខេត្ត រៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជាផងដែរ៕

អាជ្ញាធរខេត្តកំពង់ចាមចែកសម្ភារសិក្សាដល់សិស្សភៀសសឹក

អាជ្ញាធរខេត្តកំពង់ចាមចែកសម្ភារសិក្សាដល់សិស្សភៀសសឹក

ព្រះធម្មសាលវង្ស សា វីរ: ព្រះអនុគណក្រុងកំពង់ចាម និងជា ព្រះចៅអធិការវត្តខេមវ័ន ហៅវត្តថ្មី បង្ហាញថា ការរៀបចំពិធីបួងសួងសុំសុខសន្ដិភាព នៅក្របខ័ណ្ឌកំពង់ចាម ក្នុងគោលបំណង ចង់ឲ្យប្រទេសកម្ពុជា មានសន្តិភាព មានសាមគ្គីភាព និង ចាកផុតពីភ្លើងសង្រ្គាម។